ទិវា​យោ​គៈ ឬ​យូ​ហ្កា​អន្តរជាតិ​លើក​ទី​៥ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

479
ចែករម្លែក

​ដោយ:​គូលែន​/​សៀមរាប ៖ ទិវា​យោ​គឬ​យូ​ហ្កា​អន្តរជាតិ​លើក​ទី​៥ (The 5th International Day Of Yoga) បានធ្វើ​ឡើង​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍, លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង លោកស្រី ម៉ា​នី​កា ចេ​ន ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។​

លោក ពៅ ពិសិដ្ឋ បាន​និយាយថា ទិវា​យោ​គៈ ឬ​យូ​ហ្កា ដែលជា​លំ​ហាត់​សុខភាព​មួយ​ដ៏​មាន​អត្ថប្រយោជន៍ ជួយ​សង្រួម​អារម្មណ៍ ជួសជុល​ផ្លូវចិត្ត​និង​ផ្លូវកាយ​ដល់​មនុស្ស​គ្រប​រូប កម្មវិធី​នេះ​មាន​អ្នកចូលរួម​ពី​មន្ត្រី​រាជា​ការ ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន ៩០០​នាក់​។​

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មាន​ចំណាប់អារម្មណ៍​ពី​អត្ថប្រយោជន៍ នៃ​ការរៀបចំ​ទិវា​យោគ​:​អន្តរជាតិ​លេ​ី​ក​ទី​៥(The 5th International Day of yoga) និង​បាន​ថ្លែងអំណរគុណ​ដល់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រសួងទេសចរណ៍​កម្ពុជា ដែល​បាន​សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​យូ​ហ្កា​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំនេះ នៅ​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់ៗ ចំនួន ៤ របស់​កម្ពុជា រួមមាន បរិវេណ​ប្រសាទ​អង្គរវត្ត​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​។​

លោក​បន្ថែមថា “​យូ​ហ្កា គឺជា​លំ​ហាត់​កាយ​សុខភាព ពោលគឺ​ហាត់​សមាធិ សង្រួម​ផ្លូវចិត្ត ផ្លូវកាយ ដាក់វិន័យ​ខ្លួនឯង បង្កើន​ភាព​ហ្មត់ចត់ និង​សម្រួល​ចលនា​ដង្ហើម សាច់ដុំ ចង្វាក់​សរសៃឈាម​ឱ្យ​ស្រួល ពិសេស​បន្ធូ​នូវ​ភាព​តានតឹង​ក្នុង​ចិត្ត សម្រាប់​ពង្រឹង​សុខភាព​មនុស្ស​”​។​

ចំណែក​លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​សាធារណ​:​រដ្ឋ​ឥណ្ឌា បាន​បញ្ជាក់ថា ការធ្វើ​លំ​ហាត់​យូ​ហ្កា នឹងធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្ងប់ បំបាត់​ភាព​ឆេវឆាវ និង​ភាព​រឹងរូស​ទាំងឡាយ​ពី​ក្នុង​ខ្លួន ហើយ​យូ​ហ្កា​ត្រូវបាន​មនុស្ស​ជាង​១៥០​ប្រទេស​នៅលើ​ពិភពលោក​ចាប់អារម្មណ៍ និង​អនុវត្ត​ជាប្រចាំ ដើម្បី​សុខភាព​ផ្លូវចិត្ត និង​សុខភាព​រាងកាយ​របស់​ពួកគេ​។ ជារួម គឺ​លំ​ហាត់​យោ​គៈ ឬ​យូ​ហ្កា​នេះ​ពិត​ជាមាន​ប្រយោជន៍​សម្រាប់​សុខភាព ការប្រមូល​អារម្មណ៍​ដើម្បី​បង្កើត​កម្លាំង ។​

សូមបញ្ជាក់ថា កម្ពុជា​បានរៀបចំ​ធ្វើជា​លើក​ទី​៥ នៅ​ឆ្នាំ​២០១៩​នេះ នៅក្នុង​ខេត្ត​គោលដៅ​ទេសចរណ៍​សំខាន់​របស់ខ្លួន ក្នុង​បំណង​បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​ផង និង​បង្ហាញ​ពី​ភាព​ទំនាក់ទំនង​អន្តរជាតិ​ល្អ​ជាមួយ​បណ្តា​ប្រទេស​នៅលើ​សាកលលោក​ផង និង​ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​យល់ដឹង​អំពី​សារ​:​ប្រយោជន៍​នៃ​ការហាត់​យោគ​: សម្រាប់​ឲ្យ​សុខភាព​រឹងមាំ ក៏ដូចជា​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ឥណ្ឌា​ទៅកាន់​ទីផ្សារ​ពិភពលោក​៕B/