ទិវា​រដ្ឋធម្មនុញ្ញ នៃ​សាធារណ​ដ្ឋ​ឥណ្ឌូណេស៊ី

511
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ របស់ខ្លួន​នៅ ថ្ងៃទី​១៨ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ ត្រូវបាន​អនុម័ត កាល ពី​ឆ្នាំ​១៩៤៥ បន្ទាប់ពី​បានប្រកាស​ឯករាជ្យ​ជាតិ របស់ខ្លួន​មួយថ្ងៃ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​កម្រង​កោះ ចំនួន​១៨.៣០៧ មាន​ផ្ទៃដី​សរុប ១.៩១៩ លាន​គីឡូ​ម៉ែត្រក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស​ប៉ា​ពួ ញូ​វ ហ្គី​ណេ ម៉ាឡេស៊ី សាំង​ហ្គា​ពួរ ហ្វីលីពីន និង អូស្ត្រាលី ជា​សមាជិក​ស្ថាបនិក នៃ​សមា គម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) និង​ជា​សមាជិក​ក្រុម​ប្រទេស G-២០ ។ នៅ​ឆ្នាំ ២០១៧ មាន​ប្រជា ពលរដ្ឋ ជិត ២៦៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម រដ្ឋធានី គឺ​ទីក្រុង ហ្សា​ការ​តា ភាសាផ្លូវការ គឺ​ភាសា​ឥណ្ឌូណេស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ​១៦១៩ ទឹកដី​មួយចំនួន នៃ​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​ត្រួតត្រា​ដោយ​ក្រុមហ៊ុន ហុ​ល្លង់ ឥណ្ឌា ខាងកើត ។ ចុង​សតវត្សរ៍​ទី​១៨ ក្រុមហ៊ុន​នេះ បាន​ក្ស័យធន ហើយ​ត្រូវ បាន​រំលាយ​នៅ​ឆ្នាំ​១៨០០ ។ ទ្រព្យសម្បត្តិ និង​បំណុល​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន ទទួល​រ៉ាប់រង និង​ត្រួតត្រា​ជំនួស ដោយ​រដ្ឋាភិបាល​ហុ​ល្លង់ ហើយ​ទឹកដី​ឥណ្ឌូណេស៊ី ដែល​ធ្លាប់តែ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ក្រុមហ៊ុន​នេះ ក៏​ត្រូវបាន​ត្រួតត្រា​ជំនួស ដោយ​រដ្ឋាភិបាល​ហុ​ល្លង់​ដែរ​។​

​ឆ្នាំ​១៨១១ ទឹកដី​ទាំងនេះ បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ក្រុមហ៊ុន​អង់គ្លេស ឥណ្ឌា ខាងកើត​វិញ​ម្តង ។ លុះដល់​ឆ្នាំ​១៨១៥ ហុ​ល្លង់ បាន​ដណ្តើមយក​ទឹកដី​ទាំងនោះ​ពី​ក្រុម ហ៊ុន អង់គ្លេស ឥណ្ឌា​ខាងកើត មក​ត្រួតត្រា​វិញ ។​

​ឆ្នាំ​១៩៤០ មហាអំណាច​ហុ​ល្លង់ បាន​ធ្លាក់​ក្រោម​ការកាន់កាប់ ដោយ​ពួក​ណា​ស៊ី អាល្លឺម៉ង់ ។ ជប៉ុន បានចាប់ផ្តើម​លុកលុយ​អាស៊ីអាគ្នេយ៍ នៅ​ខែធ្នូ ឆ្នាំ​១៩៤១​ហើយ​នៅ ឆ្នាំ​១៩៤២ ជប៉ុន បាន​ចូល​ដណ្តើម​កាន់កាប់ ទឹកដី​ឥណ្ឌូណេស៊ី ពី​ហុ​ល្លង់ ។​

​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៤៥ ជប៉ុន មានបំណង​ចង់​ប្រកាស​ឯករាជ្យភាព​ឱ្យ​ឥណ្ឌូ ណេ​ស៊ី នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៤៥ នោះ​។ ប៉ុន្តែ​មិនទាន់​បានប្រកាស​ឯករាជ្យ​ភាព ឱ្យ​ឥណ្ឌូណេស៊ី​ផង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៥ ជប៉ុន​បានប្រកាស​ចុះចាញ់ សង្គ្រាមលោកលើកទី​២ ។ ដោយមាន​សម្ពាធ​ពី​ពួក​រ៉ាឌីកាល់ និង​ក្រុមយុវជន​ផង​នៅ​ថ្ងៃ ទី​១៧ ខែ សីហា ឆ្នាំ ១៩៤៥ នោះ លោក ស៊ូ​កា​ណូ​បានប្រកាស​ឯករាជ្យភាព​របស់​ឥណ្ឌូ ណេ​ស៊ី ជា​ឯកតោភាគី ថា​ជា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដោយមាន លោក ស៊ូ​កា​ណូ ជា​ប្រធានាធិបតី ។

​ប្រកាស​ធម្មនុញ្ញ ១៩៤៥
​មួយថ្ងៃ​បន្ទាប់ពី​បានប្រកាស​ឯ​រាជ្យ​ភាព​របស់ខ្លួន​មក គឺ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ ១៩៤៥ ឥណ្ឌូណេស៊ី បានអនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ជា​លើកដំបូង ដែល​ត្រូវបាន​ហៅថា រដ្ឋធម្មនុញ្ញ ១៩៤៥ ព្រោះ​ត្រូវ​បានអនុម័ត នៅ​ឆ្នាំ​១៩៤៥​។ រដ្ឋធម្មនុញ្ញ​នេះ ចែងថា ប្រ​ធា នា​ធិបតី​ឥណ្ឌូណេស៊ី ត្រូវជា​ជន​មូ​ស្ល៊ី​ម ។

​សូម​រំឭកថា ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ប៉ុន្តែ​ក៏ នៅមាន​អ្នក​កាន់សាសនា​ដទៃទៀត ដូចជា​គ្រិស្តសាសនា និង​ពុទ្ធសាសនា​ជាដើម ។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ ១៩៤៥ នេះ ផ្តល់​សិទ្ធិ និង​អាទិភាព​ទៅលើ​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ច្រើនជាង​អ្នក​កាន់សាសនា​ផ្សេងៗ ជាហេតុ​នាំឱ្យមាន​ការមិន​សប្បាយចិត្ត​ដែលជា ឧបសគ្គ​ដល់​ការរួបរួម​ឥណ្ឌូណេស៊ី ។ និយាយ​ម្យ៉ាង​ទៀតថា​ប្រសិនបើ​នៅ​រក្សា ធម្មនុញ្ញ​នេះ តទៅទៀត​នោះ នឹង​ពិបាក ឬក៏​ប្រហែលជា​មិនអាច​រួបរួម​កម្រង​កោះ ជាង​មួយ​ម៉ឺន​របស់​ឥណ្ឌូណេស៊ី ឱ្យនៅ​ក្រោម​ទង់ ឥណ្ឌូណេស៊ី តែមួយ​ឡើយ ។​

​ឆ្នាំ​១៩៥៥ ការបោះឆ្នោត​ក្រុមប្រឹក្សា​តំណាង​ប្រជាជន និង​សម្រាប់​សភា​រដ្ឋធម្មនុញ្ញ ត្រូវបាន​ប្រារព្ធ​ឡើង​។ សេចក្តីព្រាងច្បាប់​របស់​សភា​រដ្ឋធម្មនុញ្ញ​នេះ​មាន​ភាពខ្វែងគ្នា ពី​រដ្ឋធម្មនុញ្ញ ១៩៤៥ ដែល​ផ្តល់​សិទ្ធិអំណាច​ដល់​ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​ច្រើន លើសលប់​ពេក ក៏​បណ្តាលឱ្យ​មានទំនាស់​មួយចំនួន រវាង​ពួក​អ្នក​ជាតិនិយម និង​ពួក អ៊ិ​ស្លាម​និយម ជុំវិញ​តួនាទី​របស់​សាសនា​អ៊ិ​ស្លាម នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី ។​

រំលាយ​រដ្ឋសភា
​នៅ​ថ្ងៃទី​៣០ ខែឧសភា និង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​១៩៥៩ លោក ស៊ូ​កា​ណូ ដ៏​មាន​ឥទ្ធិពល (​ដោយសារ​មាន​កងទ័ព ដែលជា​អ្នក​អ៊ិ​ស្លាម​និយម នៅ​ពីក្រោយ​) បានដាក់​ឱ្យ​បោះ ឆ្នោត​ធ្វើ​ប្រជាមតិ រដ្ឋធម្មនុញ្ញ ១៩៤៥ ។ ប៉ុន្តែ​មិន​ទទួលបាន​ការគាំទ្រតាម​តម្រូវ ការ សំឡេង ២ ភាគ ៣ ឡើយ ។ ទោះយ៉ាងណា ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​១៩៥៩ នោះ លោក​ប្រធានាធិបតី ស៊ូ​កា​ណូ បាន​រំលាយ​សភា​រដ្ឋធម្មនុញ្ញ ចោល​ហើយ​ដាក់ ឱ្យ​អនុវត្ត​រដ្ឋធម្មនុញ្ញ ១៩៤៥ (​ដែល​មិន​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​) ជា​រដ្ឋធម្មនុញ្ញ បណ្តោះអាសន្ន ។

​ឆ្នាំ​១៩៦៨ លោក ស៊ូ​ហារ​តូ បាន​ក្លាយជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏​នៅតែ​មិន​ព្រម កែប្រែ​រដ្ឋធម្មនុញ្ញ ១៩៤៥ នេះដែរ (​ព្រោះ​លោក ស៊ូ​ហារ​តូ ក៏​ជា​អ្នក​អ៊ិ​ស្លាម​និយម​ដែរ ) ។ ឆ្នាំ ១៩៨៣ សភា​ក្រុម​ពិគ្រោះ​យ​ប​ល់​ប្រជាជន បានអនុម័ត​ក្រឹត្យ​មួយ​ឱ្យធ្វើ​ប្រជាមតិ ទូទាំងប្រទេស មុនពេល​រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម ។ ឆ្នាំ​១៩៩៧ មាន​អ្នក នយោបាយ​សំខាន់ៗ ៤ រូប ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ពីបទ​លើកឡើង​នូវ​ចំ​ណុ​នៃ ច្បាប់រដ្ឋធម្មនុញ្ញ​នេះ​ដែល​គប្បី ត្រូវបានធ្វើ​វិសោធនកម្ម ។

វិសោធនកម្ម​ធម្មនុញ្ញ ១៩៤៥
លោក ស៊ូ​ហារ​តូ បាន​ធ្លាក់​ពី​តំណែង នៅ​ឆ្នាំ​១៩៩៨ ជំនួស​ដោយ​អ្នក​ជំនាន់​ថ្មី​ទើប​ត្រួស ត្រាយផ្លូវ ឆ្ពោះទៅរក​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ១៩៤៥ នោះ ដើម្បី​បង្កើត​របប លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​មួយ នៅ​ឥណ្ឌូណេស៊ី ។ ទីបំផុត​ការធ្វើ​វិសោធនកម្ម ទៅលើ​រដ្ឋធម្មនុញ្ញ ១៩៤៥ ត្រូវបាន​ដំណើរការ ៤ ដំណាក់កាល គឺ​នៅ​ឆ្នាំ​១៩៩៩ , ឆ្នាំ​២០០០ , ឆ្នាំ​២០០១ និង​ឆ្នាំ ២០០២ ។ រដ្ឋធម្មនុញ្ញ ១៩៤៥ ត្រូវបាន​កែប្រែ នៅសល់តែ ១១ ភាគរយ​ប៉ុណ្ណោះ ។

​នៅក្នុង​ចំណោម​ការកែប្រែ​ទាំងឡាយ​នេះ មានការ​កែប្រែ​មួយ គឺ​ការបង្កើត​តុលាការ រដ្ឋធម្មនុញ្ញ ត្រូវបាន​ចាត់ទុកថា ជាការ​កែប្រែ ប្រកបដោយ​ជោគជ័យ​បំផុត​មួយ​នៅក្នុង ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ ឥណ្ឌូណេស៊ី ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី នៅតែ​ចាត់ទុក​ថ្ងៃទី​១៨ ខែ សីហា (​ឆ្នាំ​១៩៤៥ ដែលជា​ថ្ងៃ​អនុម័ត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ឥណ្ឌូណេស៊ី​) ថា​ជា ទិវា​នៃ រដ្ឋ​រដ្ឋធម្មនុញ្ញ​រប​ស់​ពួកគេ​ដដែល ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

#