ទិវា​វប្បធម៌​ប្រកួត​សម្លៀកបំពាក់​ជនជាតិភាគតិច​ខេត្ត​យូ​ន​ណាន​ដ៏​ចម្រុះ​ពណ៌​

395
ចែករម្លែក

ក្នុងឱកាស​នៃ​ការអបអរសាទរ​ខួប​លើក​ទី ៧០ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន “​ទិវា​វប្បធម៌​ប្រកួត​សម្លៀកបំពាក់​ជនជាតិភាគតិច​ខេត្ត​យូ​ន​ណាន​ដ៏​ចម្រុះ​ពណ៌ ៖ សម្លៀកបំពាក់​ពណ៌​ចម្រុះ​តាមផ្លូវ​សូត្រ​”​បាន​ត្រូវ​រៀបចំ​នៅ​មណ្ឌល​ស្វយ័ត​ជនជាតិ​យី ឈូ​ស្យូ​ង នៃ​ខេត្ត​យូ​ន​ណាន ។

នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៩ កម្មវិធី​វប្បធម៌​ជនជាតិ​ភា​គិ​តិច​រាប់ម៉ឺន​នាក់ និង​ពិធី​សម្ពោធ​ស្នាដៃ​ក្រណាត់​ប៉ាក់​រាប់ពាន់នាក់ “​ទេសភាព​ទឹកដី​ពិសិដ្ឋ​” បានប្រារឰ​នៅ​មណ្ឌល​ស្វយ័ត​ឈូ​ស្យូ​ង ។​ស្នាដៃ​ក្រណាត់​ប៉ាក់ “​ទេសភាព​ទឹកដី​ពិសិដ្ឋ​” នេះ​មាន​ទេសភាព​នៃ​សំណង់​ជា​និមិត្តរូប​ចំនួន​ជាង ៤០ រួមមាន​ហួ​ពី​វ ធាន​អាន​ម៉ិ​ន ទន្លេ​យ៉ាង​សេ ទន្លេ​លឿង និង​សំណង់​ពិសេស​នៅ​តំបន់​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​ជាដើម ដែល​ប៉ា​ក់ដោយ​នារី​ជនជាតិ​យី​ជាង ១០០០ នាក់ ហើយ​បាន​ចំណាយពេល​ជាង ៦ ខែ ។ ដោយ លូ ជីន