ទិវា​សប្តាហ៍​សហគ្រិនភាព​ឆ្នាំនេះ​៖​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី​ដាក់បញ្ចូល​គ្នា​ជាមួយ​សេដ្ឋកិច្ច​ឌីជីថល​

172
ចែករម្លែក

​ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា សហការ​ជាមួយ​បណ្តាញ​សហគ្រិនភាព​សកល​កម្ពុ​ជា បានរៀបចំ “​ទិវា​សប្តាហ៍​សហ គ្រិន​ភាព​” ដែល​ហៅថា Global Entrepreneurship Week Cambodia ក្រោម​ប្រធានបទ “​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី​នៃ​សហគ្រិនភាព​ឆ្ពោះទៅរក​ការរួមបញ្ចូល​គ្នា​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​”​។​

“​ទិវា​សប្តាហ៍​សហគ្រិនភាព​” ក្រោម​ប្រធានបទ Entrepreneurship Ecosystem towards Inclusiveness in Digital Economy បានរៀបចំ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្រោម អធិបតីភាព​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នា គម​ន៍ ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​អង្គការ​បណ្តាញ​សហគ្រិនភាព​សកល​-​កម្ពុជា និង​ជានា​យក ប្រតិបត្តិ​ក្រុមហ៊ុន GGear Group និង អ្នកស្រី Sonali Dayaratne, តំណាង​ពី​យូ​អិន​ឌី​ភី ព្រមទាំង អ្នកចូលរួម​ប្រហែល ៣០០​នាក់ ដែល​ភាគច្រើន​ជា​សិស្ស និស្សិត យុវជន និង សហគ្រិន​ដែល​មកពី​ក្រុមហ៊ុន​ផ្សេងៗ នៅក្នុង​ទីក្រុង​ភ្នំពេញ និង​តាម​បណ្ដារ​ខេត្ត​មួយ ចំនួន​ទៀតផង​ដែរ​។

​ថ្លែង​ក្នុងឱកាស​បើក​កម្មវិធី​បណ្ឌិត កាន ច័ន្ទ​មេត្តា មានប្រសាសន៍ថា​សេដ្ឋកិច្ច​ឌីជីថល​ជា ការដែល​មិនអាច​ចៀសផុត​បាន​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ឈានទៅរក​ការរីក ចម្រើន​ផ្នែក សេដ្ឋកិច្ច និង​បង្កើត​ការងារ​។ ដូច្នេះ​យុវជន​ទាំងអស់​គួរតែ​ផ្តោត​សំខាន់​ទៅលើ​ឳ​កាស និង ទិសដៅ​អភិវឌ្ឍន៍​ផ្នែក​តិច​ណូ​ឡូ​ជី ជំនាញ​ការគិត​និង​ការដោះ ស្រាយ​បញ្ហា​ដែលជា​បច្ច័យ ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម​បង្កើត​ថ្មី​។ ចំណែក​ឧកញ៉ា សុខ ពិសិដ្ឋ​ដែលជា​ប្រធាន​អង្គការ បណ្តាញ​សហគ្រិនភាព​សកល -​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន GGear Group បានឱ្យដឹងថា ក្រៅពី​កម្មវិធី​ព្រឹក​នេះ​(​ថ្ងៃ​ដដែល​) ទិវា​នេះ​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​១៨ នៅ​ខេត្តសៀមរាប ថ្ងៃទី​១៩​នៅ​ខេត្តកំពង់ចាម នឹង​រៀបចំ​ដូចគ្នា​នៅ​ទីក្រុង​ភ្នំពេញ​ប្រារព្ធ ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា ភ្នំពេញ​ដែល​វាគ្មិន​ភាគច្រើន ជា​ម្ចាស់​សហគ្រាស​ធុន តូច និង​មធ្យម និង​ក្រសួង​ស្ថាប័ន​ដែល​បានធ្វើការ​ដើម្បី​គាំទ្រ ដល់​អាជីវកម្ម​បង្កើត​ថ្មី​ទាំងនេះ​។

​ប្រធាន​អង្គការ​បណ្តាញ​សហគ្រិនភាព​សកល -​កម្ពុជា រូបនេះ​បាន​បញ្ជាក់ថា នេះ​គឺជា​លើក ទី​៧​ហើយ​ដែល​សមាគម​បានរៀបចំ​ទិវា​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ហើយ​រំពឹងថា​នឹង​នៅតែ​បន្ត ប្រារព្ធ​នៅ​ទីក្រុង​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​។ នៅក្នុង​ឆ្នាំ​២០១៩​នេះ សប្តាហ៍​សហគ្រិនភាព ពិភពលោក​-​កម្ពុជា ក៏មាន​ការ​លើកយក​ប្រធានបទ​សំខាន់ៗ​ចំនួន​ពីរ​ទៀត​មក​ពិភាក្សា ក្នុងនោះ​រួមមាន ប្រវត្តិ​ឬ​ដំណើរការ​នៃ​ការបង្កើត​អាជីវកម្ម​ថ្មី​, បទ​បង្ហាញ​គន្លឹះ​ស្តីពី​ការ ប្រើប្រាស់​របាយការណ៍ Statup Kingdom (2018 Edition) និង ការគាំទ្រ​ដល់ Startup Ecosystem ដែល​មាននៅ​ប្រទេស​កម្ពុជា​។​
​ ​
​សូមបញ្ជាក់ថា កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការឧបត្ថម្ភ​ពី​មូលនិធិ ស​.​អ យូ​អិន​ឌី​ភី (UNDP) អង្គការ Konrad-Adenauer-Stiftung ប្រចាំ​នៅ​កម្ពុជា និង​ដៃគូ​ជាច្រើន ទៀត ដោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​ពាក់ព័ន្ធ​រួមមាន ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម នាគ​មន៍ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រសួង​ការងារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម​។​

​ទិវា​នេះ​ត្រូវបាន​រៀបចំ​ក្រោម​ប្រធានបទ​ខុសៗ​គ្នា​ជា​រៀងរាល់ឆ្នាំ​ដោយ​សមាគម តាំងពី​ឆ្នាំ ២០១៣​មកម្ល៉េះ ក្នុង​គោលបំណង​លើកទឹកចិត្ត ផ្តល់​ចំណេះដឹង​ដល់​យុវជន​អ្នកមាន​បំណង បង្កើត​អាជីវកម្ម និង​អ្នក​កំពុង​ធ្វើ​អាជីវកម្ម ដើម្បី​ឲ្យ​ពួកគាត់​យល់​កាន់តែច្បាស់​ពី​សហគ្រិនភាព មានឱកាស​បាន​ជួប​ជជែក និង​សិក្សា​ស្វែងយល់​បន្ថែម​ពី​សហគ្រិន​ជោគជ័យ​ដែលជា​វាគ្មិន សុទ្ធសឹងតែ​មានបទពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​ធុរៈកិច្ច​ក៏ដូចជា​ក្រសួង​ស្ថាប​ន័ ពាក់​ព​ន្ធ័​នានា​៕ ដោយៈ បូ​រិ​ន​