ទិវា​សប្តាហ៍​សហគ្រិនភាព​សកល​កម្ពុជា​ក្រោម​ប្រធានបទ “​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រិនភាព ឆ្ពោះទៅរក​ការរួមបញ្ចូល​គ្នា នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​”

120
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​សា​លស​ន្នី​សិទ្ធ​សណ្ឋាគារ​សុខា​សៀមរាប មាន​ប្រា​ព្ធ​ធ្វើ​ទិវា​សប្តាហ៍ សហគ្រិនភាព​សកលក​ម្ពុ​ជា ២០១៩ ក្រោម​ប្រធានបទ “​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រិនភាព ឆ្ពោះទៅរក​ការរួមបញ្ចូល​គ្នា នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​” ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម និង លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា អស់លោក លោកស្រី​ជា​ប្រធាន​អង្គការ នាយក​ក្រុមហ៊ុន និង សមាគម សហគ្រិន​វ័យក្មេង​កម្ពុជា និង សិស្ស និស្សិត យុវជន សហគ្រិន ដែល​មកពី​បណ្តា​ក្រុមហ៊ុន​នានា​ក្នុង​ខេត្ត និង រាជធានី​ភ្នំពេញ ប្រមាណ​៥០០​នាក់​ចូលរួម ។​

​លោក ឡាយ គឹម​សួរ ប្រធាន​សមាគម សហគ្រិន​វ័យក្មេង​កម្ពុជា ប្រចាំខេត្ត​សៀមរាប បាន​លើក ពី​គោលបំណង​នៃ​ទិវា​សប្តាហ៍ សហគ្រិនភាព​សកល​.​កម្ពុជា ២០១៩ គឺជា​ការលើកទឹកចិត្ត និង ផ្តល់​ចំណេះដឹង​ដល់​យុវជន ដែលមាន​បំណង​បង្កើត​អាជីវកម្ម និង អ្នក​កំពុង​ធ្វើ​អាជីវកម្ម ដើម្បី​ឲ្យ​ពួកគាត់​យល់​កាន់តែច្បាស់​ពី​សហគ្រិនភាព និង មានឱកាស​បាន​ជួប​ជជែក និង សិក្សា​ស្វែងយល់​បន្ថែម ពី​សហគ្រិន ដែលជា​វាគ្មិន​សុទ្ធសឹងតែ​មានបទពិសោធន៍ ក្នុង​វិស័យ​ធុរៈកិច្ច ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាដើម ។ លោក​ក៏បាន​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ នៃ​ទិវា​សប្តាហ៍ សហគ្រិនភាព​ពិភពលោក​.​កម្ពុជា បាន​លើកយក​ប្រធានបទ​សំខាន់ៗ​ចំនួន​២ យកមក​ធ្វើការ​ពិភាក្សា​ទៀតផង ។​

​លោក​ទៀ សីហា អភិបាលខេត្ត និង លោក​ហេង សុខ​គង់ រដ្ឋលេខា ធិ​ការ​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម បាន​ថ្លែងអំណរគុណ ចំពោះ​សមាគម សហគ្រិន​វ័យក្មេង​កម្ពុជា ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត និង អ្នកពាក់ព័ន្ធ​រៀបចំ​កម្មវិធី នៃ​ទិវា​សប្តាហ៍​សហគ្រិនភាព​សាកល​កម្ពុជា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​សហគ្រិនភាព ឆ្ពោះទៅរក​ការរួមបញ្ចូល​គ្នា​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​» នេះ​ឡើង ដើម្បី​ចូលរួម​អបអរសាទរ ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ដល់​អ្នក​ផ្តួច​ផ្តើមគំនិត​ថ្មី និង​អ្នកបង្កើត​ការងារ ដែល​បានចាប់ផ្តើម​ពាំ​នាំយក​នូវ​គំនិតល្អៗ​សំរាប់​ជីវិត ដឹកនាំ​ឱ្យមាន​ការរីក​ចម្រើន​លើ​វិស័យសេដ្ឋកិច្ច និង​ព​ង្រឹ​ក នូវ​សុខមាលភាព​របស់​មនុស្ស​។

​លោក​ទាំងពីរ​បានចាត់ទុក​វេទិកា​នេះ​ថា ពិតជា​បាន​ឆ្លើយតប ដល់​អ្នកបង្កើត​គំនិត​ថ្មី និង​អ្នក​ដែល​បាន​ចែករំលែក​បទពិសោធន៍ ជោគជ័យ​ក្នុង​ពិភពលោក សម្រាប់​យុវជន​ជំនាន់​ក្រោយ បាន​យកមក​អនុវត្តន៍​លើ​មុខរបរ​របស់ខ្លួន និង ត្រូវ​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន ហើយ​ទទួលយក​យុទ្ធសាស្ត្រ​ជំនាញ និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ទាញយក​ផលប្រយោជន៍​ឱ្យបាន​ច្រើន​បំផុត​ពី​កាលានុវត្តភាព​ទាំងនេះ ព្រោះថា សេដ្ឋកិច្ច​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កំពុង​បើកចំហរ​កាលានុវត្តភាព​ល្អ​សម្រាប់​យើងទាំងអស់គ្នា ដោយសារ​ប្រព័ន្ធ​Internet បាន​បង្កើត​អាជីវកម្ម​ថ្មីៗ ជាច្រើន ដែល​បាន​បង្កើត​ទ្រព្យសម្បត្តិ​ឱ្យ​សហគ្រិន អ្នកជំនាញ និង​អ្នក​មិនមែន​អាជីព​ផ្នែក​បច្ចេកវិទ្យា​នានា​។

​លោក ហេង សុខ​គង់ ក៏បាន​ជម្រុញ​ដល់​យុវជន​និង​សហគ្រិន​ទាំងអស់​ត្រូវតែមាន​សម​ត្ថ​ភាព​ខ្ពស់ ក្នុងការ​ចាប់យក​បច្ចេក​វិទ្យា​មកប្រើប្រាស់​ក្នុង​អាជីវកម្ម​របស់ខ្លួន​ថែមទៀត និង​ត្រូវ​លប់បំបាត់​នូវ​ផ្នត់គំនិត​មិនល្អ​មួយចំនួន​ដូចជា​៖ ការធ្វើ​អាជីវកម្ម​តាម​គេ​តាម​ឯង ដោយ​មិនមាន​ការសិក្សា​ទីផ្សារ​ឲ្យ​បានច្បាស់លាស់ និង​ការ​ប្រែក្លាយ​ពី​ការគ្រប់គ្រង​តាមបែប​គ្រួសារ មកជា​ការគ្រប់គ្រង​តាមបែប​អាជីវកម្ម​វិញ ខណៈដែល​កម្ពុជា​ត្រូវការ​សហគ្រិន​ចំណានៗ ថែមទៀត ។ ដើម្បី​ជួយ​ជម្រុញ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​មាន​ការឈាន​ឡើងជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ដោយ​លោក​មានប្រសាសន៍ថា​នៅតែ​ស្វាគមន៍​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស តែ​យើង​ក៏​ចង់ឃើញ​វិនិយោគិន​ខ្មែរ​ងើបឡើង​កាន់តែច្រើន នៅក្នុង​បរិ​យាស​ប្រកួតប្រជែង​មួយ​ប្រកបដោយ​ការ​ស្មើភាព និង​យុត្តិធម៌​រវាង​អ្នកស្រុក និង​អ្នក​ក្រៅ​ស្រុក​។ ក្រៅពីនេះ យើង​ក៏​នឹង​កសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​មួយ ដែល​កាន់​តែមាន​ភាពអនុគ្រោះ​ថែមទៀត ដើម្បី​លើកកម្ពស់​បរិយាកាស​ប្រកួតប្រជែង ដែល​ធានា​ដល់​ការលូតលាស់​នៃ​សហគ្រិន តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​មួយចំនួន ដូចជា​ច្បាប់​ក្ស័យធន ច្បាប់​ប្រកួតប្រជែង និង​ការពារ​កម្មសិទ្ធិបញ្ញា​ជាដើម​។​

​ក្នុងនោះដែរ​លោក​ក៏បាន​លើក​នូវ​បទពិសោធន៍ និង អនុ​សាស្ត្រ​មួយចំនួន សម្រាប់​សហគ្រិន​វ័យ ក្មេង​ទាំងអស់ បាន​យក​ធ្វើជា​មូលដ្ឋានគ្រឹះ ក្នុងការ​អនុវត្ត​ក្នុង​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ​ទៀតផង​៕ ល​