ទិវា​សម្អាត​អនាម័យ បរិស្ថាន​ក្រុង​បាត់ដំបង​

919
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីលាន​នាគ​សន្តិភាព ស្ថិតនៅ​ភូម​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង រដ្ឋបាល​ក្រុង​បាត់ដំបង សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត បានរៀបចំ​ទិវា​សម្អាត​អានា​ម័​យ​បរិស្ថាន​ក្រុង​បាត់ដំបង ដោយមាន​ការចូល​រូ​ម​ពី​លោក ងួន រតនៈ អភិបាលខេត្ត លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត លោក កត បូរាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក លាង វាសនា អភិបាលរងក្រុង និង​មន្ត្រីរាជការ ចៅសង្កាត់ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​។​

​លោក លាង វាសនា អភិបាលរងក្រុង​តំណាង​លោក ​ផេង សុ​ទ្ធី អភិបាលក្រុង​បាន​ថ្លែង​អណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​របស់លោក​អភិបាលខេត្ត អភិបាលរង​ខេត្ត អស់លោក លោកស្រី​ដែល​បាន​ចូលរួម​ធ្វើ​ពលកម្ម​សម្អាត​តាម​ដងផ្លូវ សួនច្បារ​និង​ទីធ្លា​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង​យ៉ាងច្រើន​កុះករ​ក្នុង​គោលបំណង ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​យើង​មាន​សោភ័ណភាព​ស្រស់ស្អាត គ្មាន​សំរាម និង​នាំមក​នៅ​សុខភាព​ល្អប្រសើរ​ទៀតផង​។ ពិសេស​ទៅទៀត ធ្វើ​ឲ្យ​ក្រុង​បាត់ដំបង​នៅតែ​ជាប់​លេខ​១ ផ្ការំដួល​បី​ទង​ជា​វន្ត​ទៀត​។​

​បន្ទាប់មក លោក ងួន រតនៈ អភិបាល​មាន​វ្រ​សាសន៍​សំណេះសំណាល និង​គូសបញ្ជាក់ថា ដើម្បី​កសាង​ទីក្រុង​មួយ​ស្អាត​សំខាន់ គឺ​រក្សា​អនាម័យ រក្សា​សុខភាព​របស់​ម​ន្ត្រី​រាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពរឹងមាំ​។ បើ​មនុស្ស​យើង​ម្នា​ក់មាន​សុខភាព​ហើយ គឺអាច​ធ្វើ​អ្វីៗ​ក៏បាន ជាពិសេស​ចូលរួម​កសាង​មូលដ្ឋាន​ភូមិ សង្កាត់​ក្រុង​និង​ខេត្ត​ឲ្យ​មានកា​រីកចម្រើន​ទៅមុខ​។ បើកាលណា​ទីក្រុង​ស្អាត​ខេត្ត​ស្អាត​គឺអាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​ខេត្ត​ក្រុង​របស់​យើង ហើយ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​យើង​កាន់តែ​ធូរធារ​ជាង​មុន​៕ ល​