ទិវា​សេរីភាព​ជាតិ តូ​ហ្គោ​

761
ចែករម្លែក

​ភ្នំពេញ​៖ រដ្ឋាភិបាល តួ​ហ្គោ ប្រារព្ធ​ទិវា​សេរីភាព​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ១៣ ខែ មករា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី ស៊ី​ល​វ៉ា​នូ​ស អូ​លីម​ព្យូ កាលពី​ឆ្នាំ ១៩៦៧ ។ ប៉ុន្តែ​បន្ទាប់ពីនោះ ៤ ឆ្នាំ​គត់ ប្រទេស តូ​ហ្គោ ត្រូ​បាន​ដាក់ឱ្យ​ដើរ​លើផ្លូវ​ឯក​បក្ស រហូតដល់ ឆ្នាំ ១៩៩១ ទើប​អនុ​ញ្ញា​ត្ត​ឱ្យមាន​គណបក្សនយោបាយ​ផ្សេងទៀត ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ តូ​ហ្គោ មាន​ផ្ទៃដី ៥៧.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អាហ្វ្រិក ខាងលិច គឺជា​ប្រទេស​តូច​ជាងគេ​បំផុត​នៅក្នុង​ទ្វី​អាហ្វ្រិក មាន​ព្រំដែន​ជា​បប់​ប្រទេស ហ្កា​ណា , បេ​ណាំង , បួ​គី​ណា ហ្វា​សូ និង ឈូងសមុទ្ទ ហ្គី​ណេ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៨ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ្នកស្រុក ឬ សាសនា​ប្រពៃណី រដ្ឋធានី​គឺ​ទីក្រុង ឡូ​ម៉េ ភាសាផ្លូវការ​គឺ​ភាសា បារាំង ។​

ប្រ​វ​តិ្ត​សាស្ត្រ​
ពាក្យ​ថា តូ​ហ្គោ បានសេចក្តីថា ទឹកដី នៃ បឹង​ត្រពាំង ។ កាលពីដើម​ទឹកដី​នោះ មិនសូវមាន អ្នកណា​ស្គាល់​ទេ មុន​ការ​ទៅដល់ នៃ ជនជាតិ ព័រទុយហ្កាល់ កាលពី​ឆ្នាំ ១៤៩០ ។ ការជួញដូរ ទាសករ បានចាប់ផ្តើម​នៅលើ​ទឹកដី តូ​ហ្គោ ក្នុង​សតវត្សរ៍​ទី ១៦ ហើយ​រយៈពេល ២០០ ឆ្នាំ​បន្ទាប់ពី​នោះមក ទឹកដី​តំបន់ឆ្នេរ គឺជា​មជ្ឈមណ្ឌល​ជំនួញ​ទាសករ​ដ៏​សំខាន់​សម្រាប់​ពួក​អឺរ៉ុប ស្វែងរក​ទាសករ ហើយ​ពួក អឺរ៉ុប ក៏បាន​ដាក់ឈ្មោះ តូ​ហ្គោ និង តំបន់​ជុំវិញ​នោះ​ថា ឆ្នេរ​ទាសករ ។​

សម័យ​អាណានិគម ( ១៨៨៤-១៨៦០ )
ចាប់ពី​ឆ្នាំ ១៨៨៤ អាល្លឺម៉ង់ បានដាក់​ការត្រួតត្រា​លើក​តំបន់​លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរ និង ពង្រីក​ចូលទៅ​ដល់​តំបន់​ក្នុងប្រទេស​ដែល​ឆ្ងាយ​ពី​មាត់​សមុទ្ទ​ទៀត ។ ព្រំដែន នៃ ប្រទេស តូ​ហ្គោ ត្រូវបាន​កំណត់​ជា​ផ្លូវការ បន្ទាប់ពី អា​ល្លី​ម៉​ង់ ចូលចាប់​កាន់កាប់​ទឹកដី​ឆ្ងាយ​ដាច់ស្រយាល​ពី​ទីក្រុង និង បាន​ចុះ​ហេ​ត្ថ​លេខា​ជាមួយ បារាំង និង ចក្រភព​អង់គ្លេស ។ គិត​ត្រឹម​ឆ្នាំ ១៩០៥ តំបន់ ទាំងនេះ​បានក្លាយ​ជា​ទឹកដី​ក្រោម​អាណានិគម អាល្លឺម៉ង់ នៃ ទឹកដី​តូ​ហ្គោ ។ ប្រជាពលរដ្ឋ ក្នុងស្រុក​ត្រូវបាន​បង្ខំ​ឱ្យធ្វើជា​ទម្ងន់ លើ​ចម្ការ​កប្បាស កាហ្វេ និង កា​កាវ​ហើយ​តម្រូវ ឱ្យ​បង់ពន្ធ​ខ្ពស់ ។​

​ផ្លូវ​រថភ្លើង និង កំពង់ផែ Lomé ត្រូវបាន​ស្ថាបនា​ឡើង​ដើម្បី​ដឹកជញ្ជូន​កសិផល ។ អាល្លឺម៉ង់ បានធ្វើ​ទំនើបកម្ម​បច្ចេកទេស ដាំ​ដុះ កា​កាវ , កាហ្វេ និង កប្បាស និង​បាន​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​មួយចំនួន ។ អំឡុង​សម័យ​សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤ ដល់ ១១ វិច្ឆិកា ១៩១៨ ) ទឹកដី តូ​ហ្គោ ត្រូវបាន​ឈ្លានពាន​ដោយ​ចក្រភព អង់គ្លេស និង បារាំង ហើយ​បានប្រកាសថា​ជា​តំបន់​អាណានិគម អង់គ្លេស​-​បារាំង ។​

​នៅ​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩១៦ របប​គ្រប់គ្រង​អាណានិគម​រួម​នេះ បាន​ដួលរលំ ហើយ​ទឹកដី តូ​ហ្គោ ត្រូវបាន​បែងចែក​ទៅជា ២ តំបន់ គឺ​តំបន់ អង់គ្លេស និង តំបន់ បារាំង ដាច់ដោយឡែក​ពីគ្នា ។ នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩២២ ចក្រភព​អង់គ្លេស ទទួលបាន​អាណត្តិ របស់ សម្ព័ន្ធ​ប្រជាជាតិ ( មាន​ទម្រង់​ប្រហាក់ប្រហែល​អង្គការសហប្រជាជាតិ ) គ្រប់គ្រង​លើទឹក​ដី តូ​ហ្គោ ដោយ អង់គ្លេស គ្រប់គ្រង​ភាគ​ខាងលិច និង បារាំង គ្រប់គ្រង​ភាគ​ខាងកើត ។ នៅ​ឆ្នាំ ១៩៤៥ តូ​ហ្គោ ទទួលបាន​សិទ្ធិ​ឱ្យ​បញ្ជូន​តំណាង​របស់ខ្លួន ៣ រូប​ប្រចាំ​សភា បារាំង ។​

​ក្រោយ​សម័យ​សង្គ្រាមលោក​លើក​ទី ២ ( ១៩៣៩-១៩៤៥ ) អាណត្តិ​ទាំងនេះ​បានក្លាយ​ទៅជា​សិទ្ធិ របស់​អង្គការសហប្រជាជាតិ ( បន្ទាប់ពី សម្ព័ន្ធ​ប្រជាជាតិ ត្រូវបាន​រំលាយ​នៅ​ឆ្នាំ ១៩៤៦ ) ។ ពេលនោះ អ្នកស្រុក នៃ តំបន់ ទឹកដី តូ​ហ្គោ អង់គ្លេស បាន​បោះឆ្នោត​ចូលរួម​ជាមួយ​តំបន់ ឆ្នេរ​មាស ( ឆ្នេរ​មាស គឺជា​តំបន់​ក្រោម​អាណានិគម​អង់គ្លេស នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្ទ ហ្គី​ណេ ភាគ​ខាងលិច នៃ ទ្វីបអាហ្វ្រិក ចាប់ពី​ឆ្នាំ ១៨៦៧ រហូតដល់​ឆ្នាំ ១៩៥៧ ជា​ពេលដែល ហ្កា​ណា ប្រកាស​ឯករាជភាពរ​បស់​ខ្លួន ) ក្នុងឋានៈ​ជា​ផ្នែក​មួយ នៃ រដ្ឋ ហ្កា​ណា ដែល​ទើបតែ ប្រកាស​រាជ​ភាព​របស់ខ្លួន​ថ្មីថ្មោង ( ១៩៥៧ ) ។ ចំណែក​ទឹកដី តូ​ហ្គោ បារាំង បាន​ក្លាយជា សាធារនរដ្ឋ ស្វយ័ត ក្រោម​សហភាព បារាំង នៅ​ឆ្នាំ ១៩៥៩ ខណៈ បារាំង នៅតែ​ទទួលបាន សិទ្ធិ​គ្រប់គ្រង​ទៅលើ​វិស័យ​ការពារជាតិ , កិច្ចការបរទេស និង ហិរញ្ញវត្ថុ ។​

ឯករាជភាព តូ​ហ្គោ
សាធារណរដ្ឋ តូ​ហ្គោ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​នៅ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៦០ ពោលគឺ​ក្លាយជា​ប្រទេស ឯករាជ្យ ។ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​លើកដំបូង​នៅ​ឆ្នាំ ១០៦១ លោក ស៊ី​ល​វ៉ា​នូ​ស អូ​លីម​ព្យូ បាន​ក្លាយជា​ប្រធានាធិបតី​លើកដំបូង​របស់ តូ​ហ្គោ ដោយ​ទទួល បាន​សំឡេងឆ្នោត ១០០ ភាគរយ ដោយសារតែ​បក្សប្រឆាំង​ធ្វើពហិការ ។ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ១៩៦១ រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋ តូ​ហ្គោ ត្រូវបាន​អនុម័ត អនុលោម​តាម សភាជាតិ តូ​ហ្គោ ដែលជា​ស្ថាប័ន​កំពូល ។​

​នៅក្នុង​ខែ ធ្នូ ឆ្នាំ ១៩៦១ នោះ មេដឹកនាំ នៃ បក្សប្រឆាំង​ជាច្រើន ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឃុបឃិត ចូល​គំនិត​ប្រឆាំង​រដ្ឋាភិបាល ។ ពេលនោះ​ច្បាប់ ១ ត្រូវបាន​ដាក់ចេញ ដើម្បី​រំលាយ​បណ្តា​បក្ស ប្រឆាំង​ទាំងអស់នោះ ។ លោក អូ​លីម​ព្យូ បាន​ព្យាយាម​កាត់បន្ថយ​នូវ​ការពឹង​ផ្អែកទៅលើ បារាំង ដោយ​ការបង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ សហរដ្ឋ អាមេរិក , អង់គ្លេស និង អាល្លឺម៉ង់ វិញ ។ កត្តា​ទាំងនេះ នាំឱ្យមាន​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៦៧ ដឹកនាំ​ដោយ ពលបាលត្រី Gnassingbé Eyadéma ហើយ​លោក​ប្រធានាធិបតី ស៊ី​ល​វ៉ា​នូ​ស អូ​លីម​ព្យូ ត្រូវបាន​សម្លាប់​នៅក្នុង​រដ្ឋប្រហារ​នោះ ។ ពួកយោធា បានប្រគល់​អំណាច​ទៅឱ្យ​រដ្ឋាភិបាល បណ្តោះអាសន្ន ដឹកនាំ​ដោយ​លោក Nicolas Grunitzky. ។ រដ្ឋាភិបាល តូ​ហ្គោ បាន​យក​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៦៧ នោះ​ធ្វើជា ទិវា​សេរីភាព​ជាតិ របស់ តូ​ហ្គោ រហូតមកដល់​បច្ចុប្បន្ន ។​

​ខែ ឧសភា ឆ្នាំ ១៩៦៣ លោក Grunitzky ត្រូវបាន​បោះឆ្នោត ជា​ប្រធានាធិបតី​សាធារណរដ្ឋ តូ​ហ្គោ ។ មេដឹកនាំ​ថ្មី​នេះ បាន​អនុវត្ត​ទំនាក់ទំនង​ជាមួយ បារាំង វិញ ។ គោលបំណង​សំខាន់ របស់គាត់​គឺ ដើម្បី ធ្វើ​ត្រជាក់ចិត្ត​រវាង​អ្នក​ខាងជើង និង អ្នក​ខាងត្បូង , ប្រកាស​ឱ្យប្រើ​ប្រាស់ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង ដាក់ឱ្យ​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​ពហុបក្ស ។​

៤ ឆ្នាំ ក្រោយមក គឺ​នៅ​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៦៧ លោក Eyadéma Gnassingbé ដដែល បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Grunitzky ទៀត ដោយ​គ្មាន​ការបង្ហូរ​ឈាម​មួយ ហើយ​លោក Eyadéma Gnassingbé ខ្លួនឯងបាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី ។ គាត់​បាន​បង្កើត​គណបក្ស Rally of the Togolese People Party​ហាមឃាត់​នូវ​រាល់ សកម្មភាព​នានា​របស់​គណបក្ស នយោបាយ​ផ្សេងៗ និង បានដាក់​ចេញ​នូវ​ប្រព័ន្ធ​ឯក​បក្ស នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៩៦៩ ។​គាត់​បាន​ជាប់​ជា​ប្រធានាធិបតី​ទៀត​នៅ​ឆ្នាំ ១៩៧៩ និង ១៩៨៦ ។ ឆ្នាំ ១៩៨៣ កម្មវិធី​ឯកជ​នូ​ប​នីយកម្ម ត្រូវបាន​ដាក់ចេញ ហើយ​ឆ្នាំ ១៩៩១ គណបក្សនយោបាយ​ផ្សេងទៀត ត្រូវបាន​អនុ​ញ្ញា​ត្ត​ឱ្យមាន ។​

​ឆ្នាំ ១៩៩៣ សហភាព​អឺរ៉ុប បាន​បង្កក​នូវ​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ តូ​ហ្គោ ដោយ​ព័ណ៌នា​ថា ការបោះឆ្នោត​ឆ្នាំ ១៩៩៣ , ១៩៩៨ និង ការបោះ​ឆ្នាំ ២០០៣ ដែល​លោក Eyadéma Gnassingbé បានឈ្នះ​ឆ្នោត​រហូត​នោះ ថា​ជាការ​រឹបអូស​អំណាច ។ លុះដល់​ឆ្នាំ ២០០៤ ការចរចា​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង ប្រ៊ុ​ច​សែ​ល នៃ ប្រទេស ប៊ែ​ល​ស៊ិ​ក រវាង សហភាព​អឺរ៉ុប និង តូ​ហ្គោ ស្តីពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ ។​

​ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០០៥ លោក Eyadéma Gnassingbé បាន​ស្លាប់​យ៉ាង​ទាន់ហន់ បន្ទាប់ពី​បាន​កាន់អំណាច​អស់​រយៈពេល ៣៨ ឆ្នាំ គឺជា​ការ​កាន់អំណាច​យូរ​ជាងគេ​បំផុត ក្នុងចំណោម​ជន​ផ្តាច់ការ​ទាំងអស់​នៅ អាហ្វ្រិក ។ ពួកយោធា ក៏បាន​លើក​បន្តុប​កូនប្រុស របស់លោក Eyadéma Gnassingbé គឺ​លោក Faure Gnassingbé ឱ្យ​ឡើង​ស្នង​តំណែង ជា​ប្រធានាធិបតី ក៏​បណ្តាលឱ្យមាន​ការរិះគន់ និង ថ្កោលទោស​ជាច្រើន​ពី​ក្នុងស្រុក និង ពី​អន្តរជាតិ ប៉ុន្តែ​គ្មាន​ការរិះគន់​ពី បារាំង ជា​ដៃគូ​ឡើយ ។​

​លោក Gnassingbe ក៏បាន​ចុះ​ចេញពី​អំណាច ហើយ ២ ខែ ក្រោយមក ក៏​រៀបចំ​ឱ្យមាន​ការ បោះឆ្នោត ហើយ​គាត់​ក៏បាន​ឈ្នះ​ជា​ប្រធានាធិបតី ។ ប៉ុន្តែ​ពួក​បក្សប្រឆាំង​លើកឡើងថា លទ្ធផល​នោះ គឺជា​ការលួចបន្លំ​សន្លឹកឆ្នោត ។ ការបោះឆ្នោត​នោះ បង្កើតឱ្យមាន​សំណួរ​ជាច្រើន ដែល​រដ្ឋាភិបាល​ធ្លាប់​ប្តេជ្ញា​ថា​នឹង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដើម្បី ជា​ស្ពាន​ទៅ បង្កើត​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប​ឡើងវិញ ។ បើ​យោងតាម​អង្គការ សហប្រជាជាតិ មាន​មនុស្ស​ប្រមាណ​ជា ៤០០ នាក់​ត្រូវបាន​សម្លាប់​ជុំវិញ​អំពើហិង្សា​នានា​ពាក់ព័ន្ធ​នឹង ការបោះឆ្នោត​នោះ ហើយ​មាន​ជនជាតិ តូ​ហ្គោ ប្រមាណ​ជា ៤០.០០០ នាក់ បាន​ភៀសខ្លួន​ទៅ ប្រទេសជិតខាង ។​

​ទោះយ៉ាងណា លោក Faure Gnassingbé បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទៀត​នៅ​ឆ្នាំ ២០១០ និង ២០១៥ ។ ឆ្នាំ ២០១៧ មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដ៏​ធំ​បំផុត​មួយ​បាន​ផ្ទុះឡើង​នៅ​ក្នង​ទឹកដី តូ​ហ្គោ ទាមទារ​ឱ្យ​លោក Gnassingbé ចុះ​ចេញពី​អំណាច ដោយ​ពួកគេ​លើកឡើងថា​គាត់​គឺជា មនុស្ស​នៅក្នុង​គ្រួសារ​មួយ​ដែល​បាន​ក្តោប​ក្តាប់​អំ​ណា​របស់​ប្រទេស​យូរពេក ។ លោក Gnassingbé មិន​ត្រឹមតែ​មិន​ព្រុះ​ចុះ​ចេញពី​អំណាច​ឡើយ ថែមទាំង​បញ្ជា​ឱ្យប្រើ​កម្លាំង​បង្ក្រាប យ៉ាង​ហិង្សា​ទៀតផង ហើយក៏​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​អង្គការសហប្រជាជាតិ ។

ទោះយ៉ាងណា ក៏​មិនឃើញ​មាន​ស្ថាប័ន​មាន​ឥទ្ធិពល​ណាមួយ​ដាក់ចេញ​នូវ​ចំណាត់ការ ជាក់លាក់​ទៅលើ​ក្រុម​កាន់អំណាច​នៅ តូ​ហ្គោ ដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

លោក​ស៊ី​ល​វ៉ា​នូ​ស អូ​លីម​ព្យូ ត្រូវបាន​សម្លាប់​ក្នុង​រដ្ឋប្រហារ ១៣ មករា ១៩៦៧ ហើយ​ពួក​រដ្ឋប្រហារ​បាន​យក​ថ្ងៃនោះ ធ្វើជា ទិវា​សេរីភាព​ជាតិ ( តូ​ហ្គោ ១ )
រដ្ឋធានី ឡូ​ម៉ែ នៃ សាធារណរដ្ឋ តូ​ហ្គោ ( តូ​ហ្គោ ២)