ទិវា​ស្តារ​ឯករាជ្យភាព អេ​ស្តូ​នី​

305
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​អេ​ស្តូ​នី ប្រារព្ធ​ទិវា​ស្តារ​ឯករាជ្យភាព របស់ខ្លួន នៅ​ថ្ងៃទី​២០ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជ្យភាពរ​បស់​ពួកគេ ឡើងវិញ​ពី សហ​ភា​សូ​វៀត កាលពី​ឆ្នាំ​១៩៩១ បន្ទាប់ពី​ពួកគេ ត្រូវបាន​ដណ្តើម​គ្នា​ត្រួត ត្រា​ជា​បន្តបន្ទាប់ រវាង សូ​វៀត និង​អាល្លឺម៉ង់ អស់​រយៈពេល រាប់រយឆ្នាំ​មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អេ​ស្តូ​នី មាន​ផ្ទៃដី ៤៥.៣៣៩ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​បាល់​ទិ​ក នៃ​អឺរ៉ុប​ខាងជើង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ហ្វាំ​ង​ឡង់ សមុទ្ទ​បាល់​ទិ​ក ប្រទេស ឡេ​តូ​នី ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ប្រមាណ​ជា ១ លាន​កន្លះ​នាក់ រដ្ឋធានី គឺ​ទីក្រុង តា​លិ​ន ភាសាផ្លូវការ គឺ​ភាសា​អេ​ស្តូ​នី ។​

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ​១២០៦ ទឹកដី​អេ​ស្តូ​នី បាន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​មហា​អំ​ណា ដា​ណឺ​ម៉ាក​។ ឆ្នាំ​១៧០០ ស្តេច​ត្សា​រ៍​រុស្ស៊ី បាន​ដឹកនាំ​សម្ព័ន្ធមិត្ត​ធ្វើសង្គ្រាម​ប្រឆាំង​មហាអំណាច ដា​ណឺ​ម៉ាក ហើយ​ដា​ណឺ​ម៉ាក បាន​ចាញ់​ដៃ​រុស្ស៊ី ព្រម​ចុះសន្ធិសញ្ញា នៅ​ថ្ងៃទី​១០ ខែ កញ្ញា ឆ្នាំ​១៧២១ បញ្ចប់សង្គ្រាម ។ តាមរយៈ​សន្ធិសញ្ញា​នេះ ដា​ណឺ​ម៉ាក បាន​បាត់បង់ អេ​ស្តូ​នី ទៅឱ្យ រុស្ស៊ី ។​

​ទាសភាព នៅ​អេ​ស្តូ​នី ត្រូវបាន​លប់បំបាត់​ទាំងស្រុង នៅ​ឆ្នាំ​១៨១៩ ។​គួបផ្សំ​នឹង​ការអប់រំ បាន​ច្រើនជាង​មុន​ផង នៅ​សតវត្សរ៍​ទី​១៩ នេះ ក៏​ចាប់ផ្តើម​កម្រើក​ឡើង​នូវ​ចលនា​អ្នក ជាតិនិយម​អេ​ស្តូ​នី ។ ចលនា​ជាតិនិយម​នេះ បានចាប់ផ្តើម​ចេញពី​វិស័យ​វប្បធម៌ ដូចជា ការបង្កើត​អក្សរសាស្ត្រ តន្ត្រី និង​អត្តសញ្ញាណ​ជាតិ​អេ​ស្តូ​នី​នានា ។ នៅ​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៨៩០ ចលនា​ជាតិនិយម អេ​ស្តូ​នី បាន​ប្រែ​រូបរាង ទៅជា​នយោបាយ ដោយ​ពួក បញ្ញវន្ត បាន​អំពាវនាវ​រក​សិទ្ធិ​ស្វ័យភាព​ច្រើនឡើងៗ ។​

​ឯករាជ្យ​លើក​ទី ១
​បដិវត្តន៍ខែតុលា របស់​ពួក​បុល​សេ​វិក រុស្ស៊ី បាន​ផ្ទុះឡើង និង​ដណ្តើម​កាន់កាប់​អំណាច រុស្ស៊ី នៅ​ឆ្នាំ​១៩១៧ ក៏មាន​ការប្រែប្រួល​យ៉ាងច្រើន ទាំង​អំណាច​ក្នុងប្រទេស និង​នៅ លើទឹក​ដី ក្រោម​អំណាច​របស់ខ្លួន នៅក្រៅ​ប្រទេស ។​

​សង្គ្រាមលោកលើកទី​១ បាន​ផ្ទុះឡើង នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩១៤ (​ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩១៨ ) រុស្ស៊ី បាន​ចាញ់​ដៃ ពួក​មហាអំណាច​កណ្តាល (​អាល្លឺម៉ង់ អូទ្រីស ហុង​គ្រី ប៊ុលហ្គារី និង អូ​តូ​ម៉​ង់ ដែល​បច្ចុប្បន្ន​គឺ តួ​ក​គី​) ត្រូវបាន​បង្ខំ​ឱ្យ​ចុះហត្ថលេខា នៅ​ថ្ងៃទី ៣ ខែមីនា ឆ្នាំ​១៩១៨ ហើយ​ទឹកដី​អេ​ស្តូ​នី បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ អាល្លឺម៉ង់ វិញ​ម្តង ។​

​គិតថា ជា​ឱកាស​ដ៏​ល្អ​គួរសម​មួយ គណៈកម្មការ​សភា​ខេត្ត​អេ​ស្តូ​នី ដែលមាន​ឈ្មោះថា Maapäev បានប្រកាស​ឯករាជ្យភាព របស់​អ៊ី​ស្តូ​នី នៅ​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩១៨ នាទី​ក្រុង​ប៉ានូ និង​ទីក្រុង​តា​លិ​ន ដែល​ត្រូវបាន​ចាត់ទុកថា ជា​ឯករាជ្យភាព លើក​ទី​១ របស់​អេ​ស្តូ​នី ។​

​សូ​វៀត​កាន់កាប់​ម្តងទៀត
​ខែវិច្ឆិកា ឆ្នាំ​១៩១៨ បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី​១ កងទ័ព​អាល្លឺម៉ង់​បាន​ចាកចេញ ពី​ទឹកដី​អេ​ស្តូ​នី ត្រឡប់​ទៅ​មាតុប្រទេស​របស់​ពួកគេ​វិញ ។ ឃើញ​ដូច្នេះ កងទ័ព​របស់ បុល​សេ​វិក​សូ​វៀត បាន​រំកិល​ចូល​ទឹកដី អេ​ស្តូ​នី ម្តងទៀត ។ សង្គ្រាម ដើម្បី​ឯករាជ្យ របស់​អេ​ស្តូ​នី ប្រឆាំងនឹង​សូ​វៀត Freidkorps អាល្លឺម៉ង់ និង​សម្ព័ន្ធ​កងទ័ព​បាល់​ទិ​ក បាន ផ្ទុះឡើង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​១៩១៨ ។​

​បន្ទាប់ពី​តស៊ូ អស់​រយៈពេល ១៤ ខែ​មក ជ័យជម្នះ​បាន​ធ្លាក់​ទៅ​រដ្ឋ​អេ​ស្តូ​នី​ដែល​ទើប តែ​បង្កើត​ថ្មីៗ ។ សន្ធិសញ្ញា ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​១៩២០ ។ សាធារណរដ្ឋ​អេ​ស្តូ​នី ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ជា​បន្តបន្ទាប់ ។

​ឆ្នាំ​១៩៣៩ និង​ឆ្នាំ​១៩៤០ ខណៈដែល​ស្ថានភាព​យោធា​គ្រប់ទិសទី​នៃ​ពិភពលោក​ឡើង កម្តៅ និង​តានតឹង​ខ្លាំង​ទៅៗ កងទ័ព​ក្រហម​របស់ ស្តា​លីន (​សូ​វៀត​) បាន​ចូលលុកលុយ និង​កាន់កាប់ អេ​ស្តូ​នី​ទាំងស្រុង នៅត្រឹម​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៤០ ហើយ​បាន​បង្កើត ជា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​នៅ​ទីនោះ ។ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ ១៩៤០ អេ​ស្តូ​នី ត្រូវបាន​សូ​វៀត ដាក់បញ្ចូល​ថា ជា​សូ​វៀត អ៊ី​ស្តូ​នី ដោយ​បង្ខំ ។ អ្នកដឹកនាំ​នយោបាយ និង​បញ្ញវន្ត​ជាច្រើន ត្រូវបាន​សម្លាប់ ឬ​ត្រូវបាន​និរទេស ទៅ​តំបន់​ដាច់ស្រយាល​នៃ សហភាពសូវៀត ដោយសារ​ប្រឆាំង​សូ​វៀត ខណៈ​វិធានការ​តឹងរឹង​ជាច្រើន​ត្រូវបាន ចាត់​ឡើង ប្រឆាំងនឹង​ជន​ស៊ីវិល រាប់ពាន់នាក់ ។​

​ធ្លាក់ចូល​កណ្តាល​ដៃ​អាល្លឺម៉ង់
​អាល្លឺម៉ង់ បាន​ចូលលុកលុយ សហភាពសូវៀត នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ ១៩៤១ ។ ដោយមាន​កិច្ចសហការ​ពី សំណាក់​កងទ័ព​អេ​ស្តូ​នី ផង អាល្លឺម៉ង់​បាន​ចូលកាន់​កាប់​រដ្ឋ ធានី​តា​លិ​ន របស់​អេ​ស្តូ​នី នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​១៩៤១ ហើយ​បាន​បណ្តេញ កងទ័ព​សូ​វៀត ចេញពី​ទឹកដី​អេ​ស្តូ​នី ។ ប៉ុន្តែ​បន្ទាប់ពី កងទ័ព​សូ​វៀត​ចាកចេញ​ទៅគ្រប់ ភាគី នៃ​កងទ័ព​អេ​ស្តូ​នី ក៏​ត្រូវបាន​អាល្លឺម៉ង់ ដកហូត​សព្វាវុធ​ដែរ ។

​ពីដំបូង ត្រូវបាន​ស្វាគមន៍​ជាទូទៅ ចំពោះ​វត្តមាន​អាល្លឺម៉ង់ នៅលើ​ទឹកដី​អេ​ស្តូ​នី​ដោយ ពួកគេ​គិតថា អាល្លឺម៉ង់ គឺជា​អ្នក​ជួយ​រំដោះ អេ​ស្តូ​នី ពី​សូ​វៀត ហើយ​រំពឹងថា នឹង​បាន ស្តារ​ឯករាជ្យភាព​រប​ស់ អេ​ស្តូ​នី ឡើងវិញ ។ ប៉ុន្តែ​ពេលនេះ អេ​ស្តូ​នី​បែរជា​ត្រូវបាន​ក្តោប ក្តាប់​ដោយ​ពួក ណា​ស៊ី អាល្លឺម៉ង់​វិញ​ម្តង ពោលគឺ​រួច​ពី​ចចក ធ្លាក់​ចូលក្នុង​ដៃខ្លា ។ ធនធាន​របស់​អេ​ស្តូ​នី ត្រូវបាន​អាល្លឺម៉ង់ រឹបអូស​យកទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម ហើយ​មនុស្ស​រាប់ពាន់នាក់ ត្រូវបាន​សម្លាប់ ។

​ខែមករា ឆ្នាំ​១៩៤៤ សូ​វៀត មាន​មហិច្ឆតា ឈ្លានពាន អេ​ស្តូ​នី ម្តងទៀត ហើយ​ទីបំផុត បាន​ចូល​កាន់កាប់ អេ​ស្តូ​នី ដោយ​ជោគជ័យ នៅ​រដូវរងា ឆ្នាំ​១៩៤៤ នោះ​ហើយ​បាន អះអាងថា អេ​ស្តូ​នី ជា​ទឹកដី​របស់ខ្លួន​ម្តងទៀត ។ ទុក្ខវេទនា​ជាច្រើន​បាន​ធ្លាក់​ទៅលើ ជនជាតិ​អ៊ី​ស្តូ​នី មួយកម្រិត​ទៀត ។

​ស្តារ​ឯករាជ្យភាព​ឡើងវិញ​
​ប៉ុន្តែ​រដ្ឋាភិបាល ប្រជាពលរដ្ឋ អេ​ស្តូ​នី និង​មហាអំណាច​ធំៗ​លើ​លោក មាន អាមេរិក អង់គ្លេស បារាំង អ៊ីតាលី និង​បណ្តា​ប្រទេស ភាគច្រើនបំផុត​នៃ​លោកខាងលិច​បាន​ចាត់ ទុក​ថា ទង្វើ​របស់​សហភាពសូវៀត ដែល​រឹបអូស​យក​ប្រទេស​អេ​ស្តូ​នី​ធ្វើជា​ផ្នែក​មួយ របស់ខ្លួន​នោះ គឺជា​រឿង​ខុសច្បាប់ ហើយ​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ អេ​ស្តូ​នី ថា​ជា អេ​ស្តូ​នី ឯករាជ្យ គឺ​មិន​ទទួលស្គាល់ ជា អេ​ស្តូ​នី សូ​វៀត ឡើយ ។

​ផ្ទៃក្នុង​របស់​សហភាព​សូ​វៀត មាន​បញ្ហា​ប្រឈម​ជាច្រើន​បណ្តាលឱ្យមាន​ភាព​ធូររលុង ទាំង​ក្នុង និង​ក្រៅប្រទេស ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ចលនា​ដើម្បី​ស្វ័យភាព អេ​ស្តូ​នី ក៏បាន​កើតឡើង ។ ពីដំបូង​ចលនា​នេះ គឺ​ទាមទារ​រក​ត្រឹមតែ​ឯករាជ្យ​ច្រើន ជាង​មុន នៅក្នុង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ ។ ប៉ុន្តែ​សហភាពសូវៀត​កំពុង​ទន់ខ្សោយ ទៅៗ ទើប អេ​ស្តូ​នី រៀបចំ​ប្រព័ន្ធ​ធ្វើជា​អ្នកសម្រេចចិត្ត ដោយ​ខ្លួនឯង​តែម្តង ។

​នៅ​ឆ្នាំ​១៩៨៩ មាន​បដិវត្តន៍​មួយ​ឈ្មោះថា “ បដិវត្តន៍​ច្រៀង “ គឺ​ពួក​បណ្តា​ប្រទេស​ចំនួន ៣ គឺ​អេ​ស្តូ​នី ឡេ​តូ​នី និង លី​ទុយ​អា​នី ដែលមាន​បញ្ហា​ប្រហាក់ប្រហែលគ្នា បាន​ចូលរួម ច្រៀង​ចម្រៀង​បដិវត្តន៍ ដើម្បី​ទាមទារ​ឯករាជ្យ​របស់​ពួកគេ ពី​សហភាព​សូ​វត​។

​អំឡុង​ខែសីហា ឆ្នាំ​១៩៩១ ផ្ទៃក្នុង​សហភាពសូវៀត មានការ​ប្រឆាំង​គ្នា​ឡើងក​ម្តៅ​ខ្លាំង ទៅៗ រហូត​រៀបចំ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា ប្រឆាំងនឹង​ប្រធានាធិបតី សហភាព សូ​វៀត មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ ដែល​បានសេចក្តីថា អំណាចកណ្តាល​របស់ សហភាព សូ​វៀត ឈានដល់​ដំណាក់កាល​វឹកវរ ដល់​កម្រិត​ទប់ទល់​ខ្លួនឯង​ក៏​មិន​ចង់​ជាប់​ផង ទៅហើយ ។​

​ឃើញ​ឱកាសល្អ​ដូច្នោះ អេ​ស្តូ​នី បានប្រកាស​ឯករាជ្យភាព របស់​ពួកគេ នៅ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​១៩៩១ ។ ដោយសារ​ខ្លួន​កំពុង​ទន់ខ្សោយ​ផង​នោះ សហភាពសូវៀត គ្មាន​លទ្ធភាព​ផ្សេង​ឡើយ គឺ​មានតែ​ទទួលស្គាល់​ឯករាជ្យភាព​របស់ អេ​ស្តូ​នី នៅ​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​១៩៩១ នោះដែរ ហើយ​កងទ័ព​រុស្ស៊ី បាន​ដក​ចេញពី​ទឹកដី អេ​ស្តូ​នី ចុងក្រោយ​បំផុត គឺ​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៩៤ ។

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អេ​ស្តូ​នី បានចាត់ទុក​ការប្រកាស​ឯករាជ្យភាព​របស់ខ្លួន នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៩១ នោះ​ថា ជា​ថ្ងៃ​ស្តារ​ឯករាជ្យភាព​ឡើយ​វិញ ៕ ​ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

#