ទិវា​អង់​ហ្គោ​ឡា​កាន់ទុក្ខ​នៃ​ការបង្ក្រាប​របស់​អាណានិគម​

237

​ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​អង់​ហ្គោ​ឡា ប្រារឰ​ទិវា​កាន់ ទុក្ខ នៃ​ការបង្ក្រាប​របស់​អាណានិគម នៅ​ថ្ងៃទី​៤ ខែមករា ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​បាតុករ ជា​កម្មករ កសិករ ស្លូតត្រង់ ជនជាតិ​អង់​ហ្គោ​ឡា ជាង​មួយ​ម៉ឺន​នាក់ ត្រូវបាន​អាណានិគម​ព័រទុយហ្កាល់ កាប់ សម្លាប់​យ៉ាង​ឃោរឃៅ កាលពី​ឆ្នាំ ១៩៦១ ។
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អង់​ហ្គោ​ឡា មាន​ផ្ទៃដី​១.២៤៦.៧០០​គីឡូម៉ែត្រ ក្រឡា ស្ថិតនៅ​ភាគខាងត្បូង នៃ​ទ្វីប អាហ្វ្រិក មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ណា​មី​ប៊ី សាធារណរដ្ឋ​កុង​ហ្គោ ហ្សំ​ប៊ី និង​មហាសាគរ​អា​ត្ល​ង់​ទិ​ក ។ ដើមឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​៣០​លាន នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​ព័រទុយហ្កាល់ រដ្ឋធានី គឺ​ទីក្រុង​លូ​អង់​ដា ។
​ ​
ប្រវត្តិសាស្ត្រ​
​ជនជាតិ​ព័រទុយហ្កាល់ ដែល បាន​ទៅដល់​ទឹកដី​អង់​ហ្គោ​ឡា មុនដំបូង បំផុត គឺជា​អ្នកស្រាវជ្រាវ​ឈ្មោះ Diogo Cao នា​ឆ្នាំ​១៤៨៤ ។ ឆ្នាំមុនៗ​នេះ ជន ជាតិ​ព័រទុយហ្កាល់ បាន​បង្កើត​ទំនាក់ ទំនង​ជាមួយ​អាណាចក្រ​កុង​ហ្គោ (​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង ចាប់ពី សាធារណរដ្ឋ​ហ្កា​បោ​ន បច្ចុប្បន្ន ទៅ ដល់​ទន្លេ Kwanza) ហើយ​បាន​ត្រួតត្រា កាន់កាប់​អាណាចក្រ​អង់​ហ្គោ​ឡា នៅ​ឆ្នាំ ១៤៨២ ។
​ ​
​ជនជាតិ​ព័រទុយហ្កាល់ បាន បង្កើត​ប៉ុស្តិ៍​ពាណិជ្ជកម្ម​របស់​ពួកគេ នៅ សូ​យ៉ូ (​បច្ចុប្បន្ន គឺ​តំបន់​ភាគ​ខាងជើង នៃ​អង់​ហ្គោ​ឡា​) ។ លុះដល់​ឆ្នាំ​១៥៧៥ លោក​Paulo Dias de Novais បាន​កសាង ទីក្រុង Sao Paulo de Loanda (​ហៅ​កាត់ ថា Luanda) ដោយ​អ្នក​តាំង​លំនៅដ្ឋាន ១០០​គ្រួសារ និង​កងទ័ព​៤០០​នាក់ ហើយ​បាន​កសាង​ទីក្រុង Benguela ជា ទីក្រុង​ទី​៤០ នៅ​ឆ្នាំ​១៥៨៧ ហើយ​ត្រូវ បាន​តម្កើង​ជា​ធានី​នៅ​ឆ្នាំ​១៦១៧ ។
​ ​
​ជនជាតិ​ព័រទុយហ្កាល់ បាន កសាង​តំបន់​តាំង​លំនៅដ្ឋាន បន្ទាយ កងទ័ព និង​ប៉ុស្តិ៍​ពាណិជ្ជកម្ម​ជាច្រើន កន្លែង​ទៀត នៅតាម​បណ្តោយ​ឆ្នេរ សមុទ្ទ​អង់​ហ្គោ​ឡា ជាពិសេស​សម្រាប់​ជំនួញ​ទាសកម្មករ អង់​ហ្គោ​ឡា សម្រាប់ ធ្វើការ​នៅលើ​កសិដ្ឋាន នៃ​ប្រទេស ប្រេ​ស៊ី​ល ដែល​ធម្មតា​លក់​ដោយ​ការ ដោះដូរ ដោយ​សម្ភារៈ​ដែល​បាន​កែច្នៃ ពី​អឺរ៉ុប ។ ពាណិជ្ជកម្ម​ទាសកម្មក​រ​នេះ​បាន​បន្ត​រហូតដល់​បន្ទា​ប់ ពី​ឯករាជ្យ ភាព​ប្រេ​ស៊ី​ល នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨២០ ។
​ ​
​នៅ​អំឡុង​សតវត្សរ៍​ទី​១៦ ព័រទុយហ្កាល់ បាន​គ្រប់គ្រង​តំបន់ឆ្នេរ សមុទ្ទ​នានា​របស់​អង់​ហ្គោ​ឡា តាមរយៈ សន្ធិសញ្ញា និង​ការធ្វើ​សង្គ្រាម​នានា ជា​បន្តបន្ទាប់ ។ ជីវភាព​ប្រជាពលរដ្ឋ​នៅ ក្នុង​តំបន់​អាណានិគម ព័រទុយហ្កាល់ បាន​ជួប​ការលំបាក​លំបិន ហើយ​រីក ចម្រើន​យ៉ាង​យឺតយ៉ាវ ។ ប្រជាពលរដ្ឋ ជួប​គ្រោះ​អត់ឃ្លាន ជា​មធ្យម រៀងរាល់ ប្រាំពីរ​ឆ្នាំ​ម្តង មួយអន្លើ​ដោយ​ជំងឺ​កាច សាហាវ​នានា បានសម្លាប់​ប្រជាពលរដ្ឋ ប្រមាណ​ជាមួយ​ភាគបី ។
​ ​
​ស្តេច​ហ្វ៊ី​លី​ប ទី​៣ របស់ អេ​ស្ប៉ា​ញ (​ជា​ហ្វ៊ី​លី​ប ទី​២ របស់ ព័រទុយហ្កាល់​) បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ ទី​៣១ ខែមីនា ឆ្នាំ​១៦២១ ហើយ ស្នងរាជ្យ​បន្ត ដោយ​ស្តេច​ហ្វី​លី​ប ទី​៤ (​ជា​ហ្វ៊ី​លី​ប ទី​៣ របស់​ព័រ​ទ​យុ​ហ្កា​ល់​) ។ ពន្ធដារ​លើ​ពាណិជ្ជករ ព័រទុយហ្កាល់ ត្រូវបាន​ដំឡើង បណ្តាល​ឱ្យអំណាច របស់​អភិជន​ព័រទុយហ្កាល់ បាន​ធ្លាក់​ទៅ ក្នុង​កណ្តាប់ដៃ​អេ​ស្ប៉ា​ញ ហើយ​តំណែង នៅក្នុង​រដ្ឋាភិបាល ព័រទុយហ្កាល់ ត្រូវ បាន​កាន់កាប់​ដោយ​ជនជាតិ​អេ​ស្ប៉ា​ញ ច្រើន​ទៅៗ អំណាច​របស់​អភិជន ព័រទុយហ្កាល់ បាន​បាត់បង់ ។ អ្វីដែល អាក្រក់​បំផុត​នោះ គឺ​ស្តេច​ហ្វី​លី​ប ទី​៤​បាន​ព្យាយាម​ធ្វើឱ្យ ព័រទុយហ្កាល់ ក្លាយ ទៅជា​ខេត្ត​មួយ​របស់​អេ​ស្ប៉ា​ញ ។​
​ ​
​ទីបំផុត​ក៏មាន​បដិវត្តន៍ ព័រទុយហ្កាល់ ដែល​ចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ​១៦៤០ បាន​ផ្ទុះឡើង​ប្រឆាំងនឹង អេ​ស្ប៉ា​ញ ។ បដិវត្តន៍​នេះ បាន​រីក រាលដាល​កើត​ទៅជា​សង្គ្រាម​បដិវត្តន៍ ព័រទុយហ្កាល់ និង​អេ​ស្ប៉ា​ញ ។ សង្គ្រាម នេះ អូសបន្លាយ​អស់​រយៈពេល​២៨​ឆ្នាំ ទើបត្រូវ​បានបញ្ចប់​នៅក្នុង​សន្ធិសញ្ញា ទីក្រុង​លី​ស​បោ​ន នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ ១៦៦៨ ក្រោម​កិច្ចសម្របសម្រួល​របស់ អង់គ្លេស ។ តាមរយៈ​សន្ធិសញ្ញា​នេះ អេ​ស្ប៉ា​ញ បានទទួល​ស្គាល់​អធិប​តេ​យ្យ ភាព ព័រទុយហ្កាល់ ដែល​បានសេចក្តីថា បញ្ចប់​ការត្រួតត្រា របស់​អេ​ស្ប៉ា​ញ ទៅលើ​ព័រទុយហ្កាល់ បន្ទាប់ពី​អេ​ស្ប៉ា​ញ បាន​ត្រួតត្រា​អស់​រយៈពេល​៦០​ឆ្នាំ​មក ។
​ ​
​ខណៈពេលដែល ព័រទុយហ្កាល់ កំពុង​ជាប់ដៃ​ធ្វើសង្គ្រាម ប្រឆាំងនឹង​អេ​ស្ប៉ា​ញ នោះ នៅ​ឆ្នាំ ១៦៤១ ហូ​ឡង់ បាន​ចូល​កាន់កាប់ ទីក្រុង Luanda ហើយ​បាន​បង្កើត​សម្ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក ក្រោក ប្រឆាំងនឹង​ការត្រួតត្រា​របស់ ព័រទុយហ្កាល់ ហើយ​បាន​ដណ្តើម​កាន់ កាប់​តំបន់​ផ្សេងៗ​ទៀត នៃ​អាណាចក្រ អង់​ហ្គោ​ឡា ។
​ ​
​កង​នាវា​ព័រទុយហ្កាល់ ក្រោម បញ្ជាការ​របស់លោក​សាល​វ៉ា​ឌឺ​រ៍ ដឺ​សា បាន​វាយ​ដណ្តើម​ទីក្រុង Luanda ពី ហូ​ឡង់ និង​ប្រជាពលរដ្ឋ​ក្នុងប្រទេស វិញ នៅ​ឆ្នាំ​១៦៤៨ ហើយ​បាន​លុកលុយ ត្រួតត្រា​អង់​ហ្គោ​ឡា ទាំងស្រុង​ឡើងវិញ នៅ​ឆ្នាំ​១៦៥០ ។ ចាប់ពីពេលនោះ​មក អង់​ហ្គោ​ឡា បាន​ស្ថិតក្នុង​កណ្តាប់ដៃ របស់​ព័រទុយហ្កាល់ យ៉ាង​ណែន ។​
​ ​
​ការអភិវឌ្ឍ​តំបន់​ជួរ​ក្រោយ ត្រូវបាន​ចាប់ផ្តើម​បន្ទាប់ពី​មាន​សន្និសីទ ទីក្រុង​ប៊ែ​កឡាំង នា​ឆ្នាំ​១៨៨៥ ដែល បានកំណត់​ព្រំដែន​អាណានិគម ។ ការ អភិវឌ្ឍ​តំបន់​ជួរ​ក្រោយ​នោះ គឺជា​ការ អភិវឌ្ឍ​រួម រវាង​ចក្រភព​អង់គ្លេស និង ព័រទុយហ្កាល់ ដោយ​ពួកគេ​បាន វិនិយោគ​ទៅលើ​ការរុករក​រ៉ែ ផ្លូវដែក និង​កសិកម្ម ។​
​ ​
​បន្ទាប់ពី​ត្រូវបាន​ត្រួតត្រា របស់​ព័រទុយហ្កាល់​អស់​រយៈពេល​ជិត ៥០០​ឆ្នាំទៅ ប្រជាពលរដ្ឋ អង់​ហ្គោ​ឡា ហាក់ដូចជា​វង្វេងវង្វាន់​បាត់បង់ អត្តសញ្ញាណ​ជាតិ​របស់ខ្លួន ស្ទើរតែ​មិន យល់​ពាក្យ​ថា “​ឯករាជ្យ​ជាតិ​“ មានន័យ ថា​ម៉េច​ផង​។ ដូច្នេះ​នៅពេល​ដែលមាន ចលនា​ទាមទារ​ឯករាជ្យភាព​នោះ ក៏ មានការ​ចាប់អារម្មណ៍​តិចតួច​ប៉ុណ្ណោះ ។​

​រហូតដល់​ទសវត្សរ៍​ឆ្នាំ​១៩៥០ ទើប​មាន​ចលនា​ជាតិនិយម​សម្ងាត់ៗ លេចឡើង​អាច​ទាក់ទាញ ចំណាប់អារម្មណ៍ ដោយ​ទាមទារ​រក​សិទ្ធិ​ស្វ័យ​សម្រេច ជាពិសេស​នៅលើ​វេទិកា​អន្តរជាតិ ដូចជា​នៅក្នុង​ចលនា​មិន​ចូលបក្ស សម្ព័ន្ធ​ជាដើម ។​

​ការសម្លាប់​រង្គាល​បាតុករ ជាង​មួយ​ម៉ឺន​នាក់​
​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ ១៩៦១ ពួកកសិករ ដែល​ធ្វើការ​នៅលើ ចម្ការ​កប្បាស​របស់​ក្រុមហ៊ុន Cotonang ជា​ក្រុមហ៊ុន ព័រទុយហ្កាល់​-​បែលហ្ស៊ិក ដែល​ជួប​ក្តី​លំបាក​ក្នុង​ជីវភាព បាននាំគ្នា ធ្វើបាតុកម្ម​តវ៉ា ទាមទារ​ដំឡើង​ប្រាក់ ឈ្នួល និង​លក្ខន្តិកៈ​ការងារ​ឱ្យ​ប្រសើរ ជាង​មុន​ឱ្យ​លុបបំបាត់​ការ បង់ពន្ធ​ពី​ពួក កសិករ និង​បញ្ឈប់​ការបង្ខិតបង្ខំ​ឱ្យ ធ្វើការ ។ បាតុកម្ម​នេះ ដឹកនាំ​ដោយ ឈ្មោះ អាន់​នី​ញ៉ូ ម៉ា​រៀ​ណូ និង​ឈ្មោះ គូ​លូ​-​ស៊ីន​ហ្គូ ជា​ជន​ដែល​គេ​មិន​ស្គាល់ អត្តសញ្ញាណ​ច្បាស់លាស់ ។​

​នៅ​ថ្ងៃទី​៤ ខែ​ឆ្នាំ​ដដែល​នោះ ព័រទុយហ្កាល់ មិន​គ្រាន់តែ​មិន​ផ្តល់​តាម ការទាមទារ​របស់​ក​ម្មករ កិ​សក​រទាំង នោះទេ ថែមទាំង​បាន​បើក​ការបង្ក្រាប យ៉ាង​ឃោ​ឃៅ​ព្រៃផ្សៃ ដោយបាន សម្លាប់​កម្មករ កសិករ ស្លូតត្រង់​ជាង មួយ​ម៉ឺន​នាក់ ។​

​ព្រឹត្តិការណ៍​ដ៏​ទុក្ខសោក​នេះ ប​ញ្ឆោះ​ឱ្យមាន​ចលនា​តស៊ូ​ប្រឆាំងនឹង អាណានិគម​ព័រទុយហ្កាល់ ពាសពេញ​ផ្ទៃ ប្រទេស ដែលមាន​ជា​ទម្រង់​ចលនា​ជាតិ និយម និង​ចលនា​ឧទ្ទាម​កម្ម ។
​ ​
​ចលនា​ដែល​លេចធ្លោ​បំផុត នោះ មានដូចជា ចលនា​ប្រជាពលរដ្ឋ ដើម្បី​សេរីភាព អង់​ហ្គោ​ឡា​(MPLA) ត្រូវ បាន​បង្កើត​កាលពី​ឆ្នាំ​១៩៥៦, រណសិរ្ស ជាតិ​ដើម្បី​សេរីភាព​អង់​ហ្គោ​ឡា (FNLA) បង្កើត​នៅ​ឆ្នាំ​១៩៦១, សហជីព​ជាតិ ដើម្បី​ឯករាជ្យភាព​ទាំងស្រុង​នៃ អង់​ហ្គោ​ឡា (UNITA) បង្កើត​នៅ​ឆ្នាំ ១៩៦៦ ។

​ការឈឺចាប់​ដ៏​លើសលប់​ហួស ពី​ការ​អត់ទ្រាំ នៅ​ឆ្នាំ​១៩៦១ ក្រុម​ពួក​អ្នក ដែល​ហៅ​ខ្លួនឯង​ថា អ្នក​ប្រយុទ្ធ​ដើម្បី សេរីភាព បាន​បើក​ការវាយប្រហារ ទៅលើ​ទាំង​ជន​ស្បែក​ខ្មៅ និង​ជន​ស្បែក ស (​ដែល​ពួកគេ​ចាត់ទុកថា ជា​ជនជាតិ ព័រទុយហ្កាល់ និង​បក្ខពួក ) នៅ​តំបន់ សហប្រតិបត្តិ​ការឆ្លង​កាត់ ព្រំដែន​នៅ ភាគ​ឦសាន​នៃ​ប្រទេស​អង់​ហ្គោ​ឡា ។ សង្គ្រាម​នេះ ត្រូវ​បានឱ្យ​ឈ្មោះថា សង្គ្រាម​អាណានិគម ។

​រង្គោះរង្គើ​នៅ ព័រទុយហ្កាល់
​របប​រាជាធិបតេយ្យ អាស្រ័យ រដ្ឋ​ធម្ម​នុ​ញ្ញោ​នៅ​ព័រទុយហ្កាល់​បាន ដួលរលំ​ដោយសារ​រដ្ឋ​ប្រហារ​ដែល រៀបចំឡើង នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ១៩១០ ដោយ​គណបក្ស​សាធារណរដ្ឋ ព័រទុយហ្កាល់ ហើយ​បង្កើតជា សាធារណរដ្ឋ ព័រទុយហ្កាល់ ដែល ត្រូវបាន​គេ​ហៅថា សាធារណរដ្ឋ​ទី​១ ។

​ប៉ុន្តែ​សាធារណរដ្ឋ​នេះ គ្មាន ស្ថិរភាព​ឡើយ ហើយ​ទីបំផុត​ក៏មាន​រដ្ឋ ប្រហារ​យោធា ត្រូវបានធ្វើ ឡើង​នៅ​ថ្ងៃ ទី ២៨ ខែឧសភា (​បដិវត្តន៍ ២៨ ឧសភា​) ឆ្នាំ​១៩២៦ ហើយ​បង្កើតបានជា សាធារណរដ្ឋ ព័រទុយហ្កាល់ ទី​២ ដែល ត្រូវបាន​គេ​ហៅថា ជា​របប​ហ្វា​ស៊ី​ស ។ របប​សាធារណរដ្ឋ​ទី​២​នេះ ត្រូវបានធ្វើ រដ្ឋប្រហារ​យោធា នៅ​ថ្ងៃទី​២៥ ខែ មេសា ឆ្នាំ​១៩៧៤ ។​

​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង​ផង ប្រឈម​នឹង​បម្រែបម្រួល​ស្ថានភាព ពិភពលោក​ផង ប្រឈម​នឹង​សង្គ្រាម ពី​សំណាក់​ចលនា​ជាតិនិយម​នានា​នៅ អង់​ហ្គោ​ឡា​ផង ព័រទុយហ្កាល់ ពិតជា​មិនអាច​ទប់ទល់ បានឡើយ ។

​ក្រុម​ឧទ្ទាម​ជាតិនិយម អង់​-​ហ្គោ​ឡា ទាំងបី (FNLA, MPLA និង UNITA) បាន​ព្រមព្រៀងគ្នា បង្កើតជា រដ្ឋាភិបាលបណ្តោះអាសន្ន នៅក្នុង​ខែ មករា​ឆ្នាំ​១៩៧៥​។ ទីបំផុត​ព័រទុយហ្កាល់ ព្រម​ប្រគល់​ឯករាជ្យភាព​ឱ្យ អង់​ហ្គោ​ឡា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៥ ។

​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ នេះ​មក នៅ​ឆ្នាំ​១៩៩៦ រដ្ឋាភិបាល អង់​ហ្គោ​ឡា បានរៀបចំ​ថ្ងៃទី​៤ ខែមករា ថា​ជា​ថ្ងៃ​សម្រាក​ជាតិ ដោយ​ឱ្យ​ឈ្មោះថា “​ទិវា​មរណទុក្ខ​នៃ​ការបង្ក្រាប​របស់ អាណានិគម (​ព័រទុយហ្កាល់​) “ ដើម្បី រំលឹក​ដល់​ការ​វាយ​បង្ក្រាប​របស់​ពួក អាណានិគម ព័រទុយហ្កាល់ ទៅលើ កម្មករ កសិករ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៩៦១ ។​

​ទោះយ៉ាងណា បន្ទាប់ពី​បាន រួបរួមគ្នា ត្រឹមតែ​មិន​លើសពី​ពីរ​ខែ​ផង រដ្ឋាភិបាលបណ្តោះអាសន្ន ក៏​ចាប់ផ្តើម បែកបាក់ និង​វាយប្រហារ​គ្នា ហើយ ផ្ទៃ​ប្រទេស​ត្រូវបាន​ត្រួតត្រា​ដោយ​បក្ស ដោយ​ក្រុម អូសបន្លាយ​រហូតដល់ យ៉ាងហោចណាស់​ឆ្នាំ​២០១២ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

គំនូរ​បរិយាយ​អំពី​សង្គ្រាម​ជនជាតិ​អង់​ហ្គោ​ឡា ប្រឆាំង​អាណានិគម ព័រទុយហ្កាល់
​ទីក្រុង​លូ​អង់​ដា នៃ​ប្រទេស​អង់​ហ្គោ​ឡា (​លូ​អង់​ដា​)​