ទិវា​អន្តរជាតិ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

1118

(​ភ្នំពេញ​)៖ ទិវា​អន្តរជាតិ​នៃ ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ត្រូវបាន​ប្រារឰ​ជា​រៀងរាល់ ឆ្នាំ​នៅ​ថ្ងៃទី​៩ ខែធ្នូ តាំងពី​អនុសញ្ញា​របស់​អង្គការ សហប្រជាជាតិ ស្តីពី​ការប្រឆាំង​អំពើ ពុករលួយ ត្រូវបាន​អនុម័ត កាលពី​ថ្ងៃ ទី​៣១ ខែតុលា ឆ្នាំ​២០០៣​មក ប៉ុន្តែ អនុ​-​សញ្ញា​នេះ​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០០៥​។​
​ ​
​មូលហេតុ​
​ដោយ​យល់ និង​មើលឃើញ យ៉ាង​ជាក់ច្បាស់​ថា អំពើពុករលួយ គឺជា​បិសាច ឬ​ជា​មេរោគ ច​ម្រៃ​ឧទ​បាត សម្រាប់​សង្គម នយោបាយ និង​សេដ្ឋកិច្ច ដែល​ជះឥទ្ធិពល​ជ្រៀតជ្រែក​ដល់​គ្រប់ ប្រទេស​ទូទាំង​ពិភពលោក ស៊ី​រូង​នៅក្នុង​ស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ​បន្ទច់បង្អាក់ ការលូតលាស់ សេដ្ឋកិច្ច និង​រួមចំណែក ធ្វើឱ្យមាន​អស្ថិរភាព​ដល់​រដ្ឋាភិបាល​នាំឱ្យមាន​ការរំលោភបំពាន សិទ្ធិមនុស្ស ធ្វើឱ្យ​ខូច​ដល់ទី​ផ្សារ ធ្វើឱ្យ​ខូច​ដល់ គុណភាព​ជីវិត និង​បណ្តាលឱ្យមាន ឧក្រិដ្ឋកម្ម​ដែល​បានគ្រោង​ទុក ភេរវ​និយម និង​គំរាមកំហែង​ដល់​ការលូតលាស់​នៃ​ស្ថិរភាព​របស់ មនុស្សជាតិ​។

​ផងដែរ ត្រូវបាន​យល់ និង​មើល ឃើញ​យ៉ាង​ជាក់ច្បាស់​ថា អំពើពុករលួយ​លុកលុយ​គ្រឹះ នៃ​ស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​បង្ខូច ឬ បង្ខុស​សុចរិត​ភាព និង​ប្រសិទ្ធភាព​នៃ ដំណើរការ​បោះឆ្នោត ធ្វើឱ្យ​ខូច​ដល់ គោលការណ៍​ច្បាប់ ដំណើរការ​នៃ នីតិរដ្ឋ បង្កើតឱ្យមាន​ភក់ជ្រាំ ឬ​ភាព ស្អុយរលួយ​ការិយាធិបតេយ្យតាមរូបភាព​សំណូក ។​

​រីឯ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ត្រូវបាន បន្ទច់បង្អាក់ ដោយសារតែ​វិនិយោគ ផ្ទាល់​ពី​បរទេស ត្រូវបាន​ធ្វើឱ្យ​ខូច​ទឹកចិត្ត ឬ​ធ្វើឱ្យ​បាត់បង់​ជំនឿ​ទុកចិត្ត ហើយ​អាជីវកម្ម​ខ្នាតតូច​ក្នុងស្រុក ក្លាយជា ពុំមាន​លទ្ធភាព​បំពេញតម្រូវការ​នៃ តម្លៃ​ចាប់ផ្តើម ព្រោះតែ​អំពើពុករលួយ ។​ ​ដោយហេតុនេះ ទើប​នៅ​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ​២០០៣ សភា​របស់​អង្គការសហប្រជាជាតិ បានអនុម័ត​អនុសញ្ញា​មួយ ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

ផ្នែក​មួយ​នៃ​អនុសញ្ញា​ខាងលើ នេះ​បាន​ចែងថា “​ដោយមាន​កង្វល់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា ទាំងឡាយ និង ការគំរាមកំហែង​ចំពោះ​ស្ថិរភាព និង សន្តិសុខ​សង្គម ស៊ី​រូង​ជីក​ប្ញ​សគល់​នៃ ស្ថាប័ន និង​គុណ​តម្លៃ​របស់​លទ្ធិប្រជាធិបតេយ្យ គុណ​តម្លៃ​សីលធម៌ និង យុត្តិធម៌ និង​ការធ្វើឱ្យ​អន្តរាយ​ដល់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង គោលការណ៍​ច្បាប់ ដែល​កើត​ចេញមក ពី​អំពើពុករលួយ និង​ធ្វើ​ប្រតិភូកម្ម​ផ្តល់ អំណាច​ដល់​អនុសញ្ញា​នេះ ដើម្បី លើកកម្ពស់ និង​ពង្រឹង​វិធានការ​ទាំងឡាយ ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល លើកកម្ពស់ សម្របសម្រួល និង​គាំទ្រ សហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើ ពុករលួយ (​និង​) លើកកម្ពស់​សុចរិត​ភាព គណនេយ្យភាព និង​ការគ្រប់គ្រង ដ៏​ត្រឹមត្រូវ​នៃ​កិច្ចការ និង​សម្បត្តិ សាធារណៈ ” ។​

​ស្របពេល​គ្នា​នោះ សភា​អង្គការសហប្រជាជាតិ​បានស្នើ​ឱ្យ​អគ្គលេខាធិការ​កំណត់ ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ធ្វើជា​លេខាធិការដ្ឋាន​សម្រាប់ សន្និសីទ​របស់​រដ្ឋ​ជា ភាគី​នៃ​អនុសញ្ញា​នេះ ។​
​ ​
​សភា​អង្គការសហប្រជាជាតិ បានកំណត់​យក​ថ្ងៃទី​៩ ខែធ្នូ​ថា ជា​ទិវា​អន្តរជាតិ​នៃ​ការប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ ដើម្បី​លើកកម្ពស់​ការ យល់ដឹង​អំពី​អំពើពុករលួយ និង​តួនាទី របស់​អនុសញ្ញា ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​អំពើពុករលួយ ។ អនុសញ្ញា នោះ បាន​ចូល​ជាធរ​មាននៅ​ខែធ្នូ ឆ្នាំ ២០០៥ ។​
​ ​
​យុទ្ធនា​ការរួម​នៅ​ឆ្នាំ​២០០៩ បាន​ផ្តោតទៅលើ​ថា តើ​អំពើពុករលួយ​រារាំង​យ៉ាងណា​នូវ​ការ ព្យាយាម​របស់ មនុស្សជាតិ ដើម្បីឱ្យ​បានសម្រេច​កម្រិត អន្តរជាតិ ក្នុងការ​យល់ដឹង​ចំពោះ អំពើពុករលួយ ។ នៅ​ឆ្នាំ​២០១៤ យុទ្ធនាការ​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​របស់ អង្គការសហប្រជាជាតិ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​កម្ទេច​បណ្តាញ​នៃ​អំពើពុករលួយ​õ​។​
​ ​
​សម្រាប់​កម្ពុជា ឆ្នាំ​២០១៤ គឺជា ឆ្នាំ​ដែល​មានការ​ជឿនលឿន​ដ៏​គួរឱ្យកត់សម្គាល់​ជាងគេ​ក្នុង ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ហើយ​នៅ​អំឡុង ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​មនុស្ស ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពីបទ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​ប្រការនេះ​បង្ហាញ ឱ្យឃើញ​ពី​ផ្លែផ្កា​នៃ ការប្តេជ្ញា​របស់​កម្ពុជា​ក្នុងការ​កម្ចាត់ អំពើពុករលួយ ។​

​ដើមខែ​ធ្នូ ឆ្នាំ​២០១៧ មាន​មនុស្ស ជាច្រើន​នាក់​ផ្សេងទៀត​កំពុង​ត្រូវបាន គេ​សង្ស័យថា អាច​នឹងត្រូវ​ស៊ើបអង្កេត និង​ជាប់ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ល្បែង ប្រជល់មាន់ ដ៏​ធំ​មួយ ដែល​នៅ​ក្នុងនោះ​ក៏មាន​អ្នក ព័ត៌មាន​ជាច្រើនរូប​ផងដែរ ។​
​ ​
​ទោះ​យ៉ាងនេះ​ក្តី ត្រូវបាន​គេ មើលឃើញ​ជាទូទៅ​ថា ដើម្បី​ទទួលជោគជ័យ​ក្នុងការ​ប្រយុទ្ធ ប្រឆាំង អំពើពុករលួយ វា​នៅ​ជា​ដំណើរ​មួយ ដ៏​មាន ផ្លូវ​វែងឆ្ងាយ​និង​រលាក់​សម្រាប់​កម្ពុជា ៕ ដោយ: មេសា

​មនុស្ស​មួយចំនួន​នៅ​កម្ពុជា​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ
​មនុស្ស​មួយចំនួន​នៅ​កម្ពុជា​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ
ចូរ​កុំ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជាដាច់ខាត