ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​»

850
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​បន្ទប់​ប្រជុំ​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ បានរៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សំរាប់​កម្ពុជា​យើង​ក្នុង​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក មាស វិ​រឹទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​លោក ស៊ូ នី សមា​ជិ​ក្រុមប្រឹក្សា​ខេត្តសៀមរាប​។​

​លោក មាស វិ​រឹទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ប្រធានបទ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ គឺ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» នេះ​ជា​ពាក្យស្លោក ដែល មានន័យ​ទូលំទូលាយ និង ភាពច្បាស់លាស់​ក្នុងការ បញ្ជាក់​ពី​ភាពចាំបាច់​នៃ​ការចូលរួម​ពី​គ្រប់​សមាសភាព សង្គម ទាំងអស់​ត្រូវតែ​រួមគ្នា​គាំទ្រ​អនុវត្ត និង​ទទួលខុសត្រូវ សំដៅ​ធ្វើអោយ​ជីវិត​យើង និង​សហគមន៍​យើង គ្មាន​គ្រឿងញៀន​។​

លោក​បាន​បន្តថា ម្យ៉ាងទៀត​ក៏​ជា​គោលបំណង​ដាស់​សា្មរ​តី​ដល់​សា​ធាណ​ជន សិស្សានុសិស្ស​អោយ​ជៀស​ចេញ​អោយ​ឆ្ងាយ ពី​គ្រឿងញៀន​។​

​លោក​អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​បន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ខាងលើនេះ​គណកម្មាធិការ​អាជ្ញាធរ​ជាតិ បានរៀបចំ​ផៃ​ន​ការ យុទ្ធសាស្ត្រ ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ដោយ​ចាត់ទុក​បញ្ហា​គ្រឿងញៀន ជា​បញ្ហា​អាទិភាព ហើយ​ការធ្វើជំរឿន និង ធ្វើ​បច្ចុប្បន្នភាព មុខ​ស​ញ្ញ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​ប្រើប្រាស់ កម្លាំង សរុប មធ្យោបាយ​សរុប វិធាន​ការសរុប ក្នុងនោះ​មាន​វិធានការ​ជំនាញ វិធានការ​ច្បាប់ វិធានការ​រដ្ឋបាល និង​វិធានការ មហាជន បំផុស​អោយមាន​កិច្ចសហការ​ចូលរួម​ជាមួយ​សមត្ថកិច្ច ពី​គ្រប់​សមាសភាព​ផ្សេងៗ ក្នុង សង្គម សំដៅ កំណត់​មុខ​ស​ញ្ញ​ឲ្យ​ច្បាស់លាស់ ឈាន​ឆ្ពោះទៅ​ចាត់វិធានការ កាត់ផ្តាច់ និង​លុបបំបាត់​ឲ្យ​បាន នូវ​ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅតាម ភូមិ ឃុំ សង្កាត់ ជា​គោលដៅ​នានា នៅ​មូលដ្ឋាន​ទូទាំង​ខេត្តសៀមរាប​៕