ទិវា​អន្តរជាតិ នៃការប្រយុទ្ធ​ប្រ​ឆាំ​អំពើពុករលួយ​

435
ចែករម្លែក

ភ្នំពេញៈ ទិវា​អន្តរជាតិ នៃ ការប្រយុទ្ធ​ប្រ​ឆាំ​អំពើពុករលួយ ត្រូវបាន ប្រារព្ធ​ជា​រៀងរាល់ ឆ្នាំ​នៅ ថ្ងៃទី​៩ ខែ ធ្នូ ក្រោយ​ពេលដែល​អនុសញ្ញា របស់​អង្គការ សហប្រជាជាតិស្តីពី​ការប្រឆាំង​អំពើ​ពុក រលួយ ត្រូវបាន​អនុម័ត កាលពី​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៣ មក ។​

​មូលហេតុ​
​ដោយ​យល់ និងមើលឃើញ​យ៉ាង​ជាក់ច្បាស់​ថា អំពើពុករលួយ គឺជា​បិសាច ឬ ជា​មេរោគ ច​ម្រៃ​ឩ​ទបាត សម្រាប់​សង្គម នយោបាយ និង សេដ្ឋកិច្ច​ដែល​ជះឥទ្ធិពល​ជ្រៀតជ្រែក​ដល់ គ្រប់​ប្រទេស​ទូទាំង ពិភពលោក ស៊ី​រូង​នៅក្នុង​ស្ថាប័ន​លទ្ធិប្រជាធិប តេយ្យ ប​ន្ទុ​ច​បង្អាក់​ការ​លូត លាស់ សេដ្ឋកិច្ច និង រួមចំណែក​ធ្វើឱ្យមាន​អស្ថេរភាព​ដល់​រដ្ឋាភិបាល នាំឱ្យមាន​ការរំលោភ បំពាន​សិទ្ធិមនុស្ស ធ្វើឱ្យ​ខូច​ដល់ទី​ផ្សារ ធ្វើឱ្យ​ខូច​ដល់​គុណភាព​ជីវិត និង​បណ្តាលឱ្យមាន ឧក្រឹដ្ឋ​កម្ម​ដែល​បាន​គ្រោងទុក ភេ​វរ​និយម និង គំរាមកំហែង​ដល់ ការលូតលាស់ នៃ​ស្ថិរភាព របស់​មនុស្សជាតិ ។

​អំពើពុករលួយ​ត្រូវបាន​យល់ និង មើលឃើញ​យ៉ាង​ជាក់ច្បាស់​ថា វា​បាន​លុកលុយ​គ្រឹះ នៃស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​បង្ខូច ឬ បង្ខុស​សុ​ច្ចរិតភាព និង ប្រសិទ្ធភាព នៃ​ដំណើរ ការបោះឆ្នោត ធ្វើឱ្យ​ខូច​ដល់​គោលការណ៍​ច្បាប់ ដំណើរការ នៃ នីតិរដ្ឋ បង្កើតឱ្យមាន​ភក់ជ្រាំ ឬ ភាព​ស្អុយរលួយ​នៃ​ការិយាធិបតេយ្យ តាម​រូបភាព​សំណូក ។​

​រីឯ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ត្រូវបាន​ប​ន្ទុ​ច​បង្អាក់ ដោយសារតែ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ត្រូវបានធ្វើ ឱ្យ​ខូច​ទឹកចិត្ត ឬ ធ្វើឱ្យ​បាត់បង់​ជំនឿ​ទុកចិត្ត ហើយ​អាជីវកម្ម​ខ្នាតតូច​ក្នុងស្រុក​ក្លាយជា​ពុំមាន លទ្ធភាព​បំពេញតម្រូវការ នៃ តម្លៃ​ចាប់ផ្តើម ព្រោះតែ​អំពើពុករលួយ ។

​ដោយហេតុនេះ ទើប​នៅ​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៣ មហាសន្និបាទ​របស់​អង្គការ​សហ ប្រជាជាតិ បានអនុម័ត អនុសញ្ញា មួយ​ស្តី ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ។​

​ផ្នែក​មួយ នៃ អនុសញ្ញា ខាងលើនេះ​បានចែង​ថា “ ដោយមាន​កង្វល់​អំពី​ភាព​ធ្ងន់ធ្ងរ នៃ​បញ្ហា ទាំងឡាយ និង ការ​គម្រាមកំហែង ចំពោះ​ស្ថិរភាព និង សន្តិសុខ​សង្គម ស៊ី​រូង​ជីក​ប្ញ​សគល់ នៃ ស្ថាប័ន និង គុណ​តម្លៃ​របស់​លទ្ធិប្រជាធិបតេយ្យ គុណ​តម្លៃ​សីលធម៌ និងយុត្តិធម៌ និង​ការធ្វើឱ្យ អន្តរាយ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង គោល ការណ៍​ច្បាប់ ដែល​កើតចេញ​មកពី អំពើពុករលួយ និង ធ្វើ​ប្រតិភូកម្ម​ផ្តល់​អំណាច​ដល់​អនុសញ្ញា​នេះ ដើម្បី លើកកម្ពស់ និង​ពង្រឹង វិធានការ​ទាំងឡាយ ដើម្បី​ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ….​លើក កម្ពស់ សម្របសម្រួល និង​គាំទ្រ សហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស ក្នុងការ​ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ (​និង​) លើកកម្ពស់​សុចរិត​ភាព គណនេយ្យ ភាព និង​ការគ្រប់គ្រង​ដ៏​ត្រឹមត្រូវ នៃ កិច្ចការ និង សម្បត្តិ សាធារណៈ “ ។​

​ស្របពេល​គ្នា​នោះ​មហាសន្និបាទ​អង្គការសហប្រជាជាតិ​បានស្នើ​ឱ្យ អគ្គលេខាធិការ កំណត់ ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក គ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) ធ្វើជា​លេខាធិការដ្ឋាន សម្រាប់​សន្និសីទ​របស់​រដ្ឋ​ជា​ភាគី នៃ អនុសញ្ញា នេះ ។

​មហាសន្និបាទ​អង្គការសហប្រជាជាតិ បានកំណត់​យក​ថ្ងៃ ទី ៩ ខែ ធ្នូ ថា ជា​ទិវា​អន្តរជាតិ នៃ ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​អំពើពុករលួយ និង​តួនាទី របស់​អនុសញ្ញា ក្នុងការ​ប្រយុទ្ធប្រឆាំង និង ទប់ស្កាត់​អំពើពុករលួយ ។ អនុសញ្ញា​នោះបាន​ចូល ជាធរ​មាននៅ​ខែ ធ្នូ ឆ្នាំ ២០០៥ ។ យុទ្ធនា​ការរួម​នៅ​ឆ្នាំ​២០០៩ បាន​ផ្តោតទៅលើ​ថា​តើ​អំពើ​ពុក រលួយ​រារាំង​យ៉ាងណា នូវ​ការព្យាយាម​របស់​មនុស្ស​ជាតិ​ដើម្បីឱ្យ​បានសម្រេច​កម្រិត​អន្តរជាតិ ក្នុងការ​យល់ដឹង​ចំពោះ​អំពើពុករលួយ ។ នៅ​ឆ្នាំ​២០១៤ យុទ្ធនាការ នៃ​ការប្រយុទ្ធប្រឆាំង អំពើ ពុករលួយ​របស់​អង្គការសហប្រជាជាតិ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “ កម្ទេច​បណ្តាញ នៃ អំពើពុករលួយ​។​

​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​
​ប្រទេស​កម្ពុជា បានអនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ នៅក្នុង​ឆ្នាំ​២០១០ ដែល​បើតាម​ស្មារតី ច្បាប់​នោះ បុគ្គល​ណា​ដែល​ផ្តល់​សំណូក​សម្រាប់​សេវាសាធារណៈ អាច​ប្រឈម​នឹង​ការ​ចោទ ប្រកាន់ ។ មុនពេល​មានច្បាប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្គម​ខ្មែរ​ទាំងមូល​ស្ទើរតែ​ទទួល ស្គាល់​ថា អំពើពុករលួយ​គឺជា​អំពើ​ស្របច្បាប់ ឬ​ជា​អំពើ​ដែល​គួរ​ធ្វើ​ទៅហើយ​ដោយសារតែ អ្នកប្រព្រឹត្ត​អំពើពុករលួយ​មិន​ត្រឹមតែ​មិនត្រូវ​បាន​គេ​ចាប់​ពិរុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែមទាំង ក្លាយទៅជា​មនុស្ស​ជោគជ័យ ដោយមាន​ទ្រព្យ​ហូរហៀរ មាន​ឋានៈ​ខ្ពស់ មាន​មិត្តភក្ដិ​ច្រើន និង​រស់នៅ​ដោយ​សុខ​ស្រួល ព្រមទាំង​មាន​មនុស្ស​ខ្លះ​លួច​សរសើរ​និង​យក​គំរូ​តាម​ទៀតផង​។ លុះ​បន្ទាប់ពី​ពេល​មានច្បាប់​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មក​ទើប​សង្គម​ខ្មែរ​ចាប់ផ្ដើម​ទទួល ស្គាល់​ថា អំពើ ពុករលួយ គឺជា​អំពើ​ខុសច្បាប់ និង​បាន​យល់​ជា​បណ្ដើរៗ​ថា​តើ​អំពើ​ណាខ្លះ គឺជា​អំពើពុករលួយ​។

​ទោះជា​យ៉ាងណា ពេលខ្លះ​មាន​ភាព​ប្រទាញប្រទង់​គ្នា​នូវ​ចំណុច​ខ្លះ​មាន​ជាអាទិ៍​ច្បាប់​ដែល ចែងថា អ្នក​ទម្លាយ​ការសម្ងាត់ ក៏​អាច​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ​ដែរ​ប្រសិនបើ​អង្គភាព ប្រឆាំង​អំពើពុករលួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់​នេះ​មិនអាច​ស្វែងរក​ភស្តុតាង គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការចោទប្រកាន់​របស់​ជ​ន​ល្មើស​ទេនោះ​។​

​សម្រាប់​កម្ពុជា ឆ្នាំ ២០១៤ គឺជា​ឆ្នាំ​ដែល​មានការ​ជឿនលឿន​ដ៏​គួរឱ្យកត់សម្គាល់​ជាងគេ​ក្នុងការ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ហើយ​នៅ​អំឡុង​ឆ្នាំ​២០១៤ និង ឆ្នាំ ២០១៥ មាន​មនុស្ស​ត្រូវបាន ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​ប្រការនេះ​បង្ហាញ​ឱ្យ ឃើញ​ពី​ផ្លែផ្កា នៃ ការប្តេជ្ញា​របស់​កម្ពុជា​ក្នុងការ​កម្ចាត់​អំពើពុករលួយ ។​

​ដើមខែ ធ្នូ ឆ្នាំ ២០១៧ មាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​កំពុង​ត្រូវបាន​គេ​សង្ស័យថា អាច​នឹង ត្រូវ​ស៊ើបអង្កេត និង ជាប់ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ល្បែង​ប្រជល់មាន់​ដ៏​ធំ​មួយ ដែល​នៅ​ក្នុងនោះ ក៏មាន​អ្នកព័ត៌មាន​ជាច្រើនរូប​ផងដែរ ។​

​ផ្លែផ្កា​ដែល​ត្រូវបាន​សាធារណជន​មើលឃើញ​ច្រើនជាងគេ កើតចេញពី​ការប្រយុទ្ធ ប្រឆាំង​អំពើ ពុករលួយ​នៅ​កម្ពុជា គឺ​វិស័យ​អប់រំ ។ វិស័យ​អប់រំ ជាពិសេស ការប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ ឬ បាក់​ឌុប ត្រូវបាន​សាធារណជន​ទទួលស្គាល់ថា មាន​ភាពល្អប្រសើរ​ជា​បន្ត បន្ទាប់ ក្នុង​រយៈពេល ៦ ឆ្នាំ​ចុង​ក្រោយនេះ ។ ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា​ភាពល្អប្រសើរ​ជា បន្តបន្ទាប់​នៅក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប​ក៏​បញ្ជាក់​អំពី​ភាព ជោគជ័យ នៃ កំណែទម្រង់​គុណភាព​សិក្សា ហើយ​អាចធ្វើ​បែប​នោះ​ទៅបាន គឺ​ដោយសារ ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្នុង​វិស័យ​សិក្សា​នេះឯង ។​

​ទោះ​យ៉ាងនេះ​ក្តី ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា ដើម្បី​ទទួលជោគជ័យ​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ វា​នៅ​ជា​ដំណើរ​មួយ​ដ៏​មាន​ផ្លូវ​វែងឆ្ងាយ និង រលាក់ សម្រាប់ កម្ពុជា បើទោះបីជា​កម្ពុជា មាន​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ក្តី ព្រោះ​អំពើពុករលួយ គឺជា​ការ ងារ​ដ៏​ស្មុគស្មាញ និង មាន​រូប​ច្រើន​ទម្រង់​ណាស់ ដែល​ពេលខ្លះ​សូម្បីតែ​អ្វី​ទៅជា​អំពើពុករលួយ ក៏​ពិបាក​នឹង​ឱ្យនិយមន័យ​ផង ។​

បែបណា​ដែល​ហៅថា​ជា អំពើពុករលួយ
ក្នុងន័យ នៃច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​កម្ពុជា “ អំពើពុករលួយ “ សំដៅលើ​អត្ថ ប្រយោជន៍​នានា​ដែល​ទទួល​បានជា​ថ្នូរ នៃ ការសម្រេច​លទ្ធផល​អ្វីមួយ​សម្រាប់​បុគ្គល​ណា​ម្នាក់ ដោយមាន​ការស្នើ​ជូន ឬ​ការ​សន្យាថា​ជូន ទោះបី​មាន​លក្ខខណ្ឌ ឬ​គ្មាន​លក្ខខណ្ឌ​ក្តី​នូវ​អត្ថ ប្រយោជន៍ ដូចខាងក្រោម​៖

  • អំណោយ​អ្វីមួយ កម្ចី តម្លៃ​ឈ្នួល រង្វាន់ ឬ​កម្រៃជើងសា​ដែល​មិនមាន​ការអនុញ្ញាត​ដោយ​ច្បាប់ ជា​ធរមាន ជា​ទឹកប្រាក់ ឬ​ជាវ​ត្ថុ​មានតម្លៃ ឬ​ជា​ទ្រព្យសម្បត្តិ​ប្រភេទ​អ្វីមួយ​។​
  • ការងារ តំណែង មុខងារ កិច្ចព្រមព្រៀង ឬ​កិច្ចសន្យា​អ្វីមួយ​។​
  • ការបង់ប្រាក់ ការលើកលែង ការលុបចោល ការលុបបំបាត់​នូវ​ប្រាក់កម្ចី អ្វីមួយ ឬ​បំណុល ដទៃទៀត ទោះជា​ទាំងមូល​ក្តី ឬ​ដោយ​ផ្នែក​ក្តី​។​
  • សេវាកម្ម​ឯទៀត ឬ​ការផ្តល់​ជា​គុណប្រយោជន៍ រួមទាំង​កិច្ចការពារ​មិន​ឲ្យ មានការ​ដាក់ទណ្ឌកម្ម ដែល​លេច​ចេញពី​អំពើ ឬ​ដំណើរការ​នៃ​ការដាក់ទណ្ឌកម្ម​រដ្ឋប្បវេណី ឬ​ព្រហ្មទណ្ឌ​ទោះបី ទណ្ឌកម្ម​នេះ​ត្រូវ​បានកំណត់ ឬ​ពុំទាន់​ត្រូវបាន​កំណត់​ក៏ដោយ​។​
  • ការអនុវត្ត ឬ​ការរារាំង​មិន​ឲ្យ​អនុវត្ត​នូវ​សិទ្ធិ ឬ​អំណាច ឬ​ភា​កិច្ច​អ្វីមួយ​។ កាលពី​ណា​ពិនិត្យមើល ទៅលើ​ខ្លឹមសារ នៃ និយម​ច្បាប់​ទាំងនេះ គេ​អាច​មើលឃើញថា​ទង្វើ​ខ្លះ​គឺជា​ទង្វើ​ជា​ប្រពៃណី របស់​ខ្មែរ ដែល​ចាត់ទុកថា​ជា​ទង្វើ​ប្រកបដោយ​ក​ត្ត​ញ្ញូ​ទៀតផង ។ ក្នុងន័យនេះ ពេលខ្លះ​ជន ខិលខូច ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ ជ្រក​ក្រោម​ប្លា​ក​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ ។​
    ​ប៉ុន្តែ​ប្រសិនបើ​យើង​អង្កេត​ទៅ​មើល​ទិដ្ឋភាព​ទំនៀមទម្លាប់​ខ្មែរ​យើង​វិញ​ក្រោយពី​សម្រេច​លទ្ធផល អ្វីមួយ​ដោយ​គ្មាន​ការស្នើ​ជូន ឬ​គ្មាន​ការសន្យា​ថា​ជូន ពលរដ្ឋ​យើង​តែងតែ​ប្រើពាក្យ​ថា “ ដឹងគុណ ” ។ ការដឹងគុណ សំដៅលើ​ការ​តបស្នង​អត្ថប្រយោជន៍​ណាមួយ​នៃ​ការសម្រេច​លទ្ធផល ។ ហេតុនេះ ការដឹងគុណ​ដែល​គ្មាន​ការស្នើ​ជូន ឬ​គ្មាន​កា​រស​ន្យ​ថា​ជូន សម្រាប់​ការសម្រេច​លទ្ធផល គឺ ទស្សនៈ​សង្គម​ខ្មែរ​យល់ថា​សមរម្យ និង​មិនមែនជា អំពើពុករលួយ​នោះទេ ដែល​ក្នុងន័យនេះ សង្គម​ខ្មែរ​ក៏​ចាប់ផ្តើម​ស្គាល់ និង ចេះ​បែងចែក​កាន់តែច្រើន​ទៅៗ នូវ​អ្វី​ជាការ​ដឹងគុណ ដែលជា ទង្វើ​ប្រកបដោយ​គុណធម៌ និង អ្វី​ជា​អំពើពុករលួយ ៕ ដោយៈ មេសា​