ទិវា​អន្តរជាតិ រំលឹក​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៣

805
ចែករម្លែក

​ដោយៈ វ៉ៃ​កូ /​ ស្វាយរៀងៈ លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត តំណាង​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ អញ្ជើញ​ជា​អធិបតី នៃ​ពិធី​ទិវា​អន្តរជាតិ​រំលឹក​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៣ ប្រព្រឹត្ត​ទៅក្នុង​វិទ្យាល័យ​ស្វាយរៀង ក្រុង​-​ខេត្តស្វាយរៀង។

ទិវា​នេះ​រៀបចំឡើង ក្នុង​គោលបំណង ដើម្បី​រំលែក​ទុក្ខ​ដល់ ក្រុមគ្រួសារ និង​ជនរងគ្រោះ ដោយសារ​គ្រោះថ្នាក់​ចរាចរ ជួយ​ពញ្ញាក់​អារម្មណ៍ ដល់​ពលរដ្ឋ​គ្រប់រូប​ឲ្យ​យល់ដឹង​អំពី ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរ ដែល​កើតឡើង ដោយ​ការបើកបរ​មិន​គោរព​ច្បាប់ តាមរយៈ​បើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ការបើកបរ​ហួស​ល្បឿន កំណត់ ការបើកបរ​ប្រជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ការដឹក​លើស​ទម្ងន់​កំណត់ និង​ការបើកបរ ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​។​ល​។​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរ ដើម្បី​ថ្ងៃនេះ និង​ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរ ការពារ​ជីវិត​ខ្លួនឯង និង​អ្នកដទៃ តាមរយៈ​ការបើកបរ ដោយ​ការគោរព​ច្បាប់​៕v