ទិវា​អេដស៍​ពិ​លោក​មានកំណើត​ពី​គំនិត​របស់​អ្នកសារព័ត៌មាន​ពីរ​នាក់​

722

(ភ្នំពេញ)​៖ ទិវា​អេដស៍​ពិភព លោក ត្រូវបាន​ផ្តើមគំនិត​នៅ​ឆ្នាំ​១៩៨៧ ដោយ​អ្នកសារព័ត៌មាន​ពីរ​នាក់ ហើយ ត្រូវបាន​ប្រារឰ នៅ​ថ្ងៃទី​១ ខែធ្នូ ជា​រៀង រាល់​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៩៦ ដើម្បី​រំលឹក​ដល់​ការយល់ដឹង​អំពី​ការ ឆ្លង​យ៉ាង​រាល ដាល​ពាសពេញ​ពិភពលោក​នៃ​មេរោគ ហ៊ី​វ ហើយ​វា គឺជា​ទិវា​ដ៏​សំខាន់​មួយ​ក្នុង ចំណោម​ទិវា​សំខាន់​ទាំង​ប្រាំបី​របស់ អង្គការ​សុខភាព​ពិភពលោក រដ្ឋាភិបាល មន្ត្រី​សុខាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា ស្ថាប័ន និង​បុគ្គល​ឯកជន​ជុំវិញ ពិភពលោក ប្រារឰ​ទិវា​នេះ ដោយ​ការ អប់រំ​ស្តីពី​ការការពារ និង​គ្រប់គ្រង​ជំងឺ អេដស៍ ហើយក៏​មាន​ខែ​យល់ដឹង​អំពី អេដស៍​មកជា​មួយ​ផងដែរ ។​

​គិតពី​ឆ្នាំ​១៩៨១-២០១២ ជំងឺ អេដស៍ បានសម្លាប់​មនុស្ស​ទូទាំង​ពិភព លោក​អស់​ជាង​៣៦​លាន​នាក់ និង ប្រមាណ​ជា​៣៥,៣​លាន​នាក់​ផ្សេងទៀត កំពុង​រស់នៅ​ជាមួយ​មេរោគ​ហ៊ី​វ គឺជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ គ្រប់គ្រាន់ សម្រាប់​ឱ្យ​ស្ថាប័ន​សុខភាព​សាធារណៈ ប្រកាសថា ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ ពិភពលោក ។ បើទោះជា​បច្ចុប្បន្ន​មាន វិធី​ព្យាបាល​ល្អ​គួរសម​ហើយ​ក្តី ក៏​ជំងឺ អេដស៍ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា បាន ឆ្លង​ប្រហែលជា​ពីរលាន​នាក់​ក្នុង​មួយ ឆ្នាំ ហើយ​ក្នុងនោះ​មាន​កុមារ​ប្រហែល ជា​២៧០.០០០​នាក់ ។ ចំណែក​នៅ កម្ពុជា ចន្លោះ​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ក្នុង​មួយឆ្នាំ មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី ប្រមាណ​ជា​៦០០​នាក់ ហើយ​មាន មនុស្ស​កំពុង​រស់នៅ​ជាមួយ​មេរោគ អេដស៍​ប្រមាណ​ជា​៧២.០០០​នាក់ និង មនុស្ស​ប្រមាណ​ជាមួយ​ម៉ឺន​នាក់​ផ្សេង ទៀត​កំពុង​រស់នៅ​ជាមួយ​មេរោគ អេដស៍ ប៉ុន្តែ​គេ​មិនទាន់​ស្គាល់​អត្ត​- សញ្ញាណ ។​
​ ​
​ដោយ​ឃើញថា អេដស៍ គឺជា ឃាតករ​ដ៏​កំណាច ដូច្នេះ​ទើប​នៅ ខែសីហា ឆ្នាំ​១៩៨៧ នៅក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស បុរស​ពីរ​នាក់ ដែលជា​មន្ត្រី​ព័ត៌មាន នៃ​កម្មវិធី​អេដស៍ របស់​អង្គការ​សុខភាព​ពិភពលោក គឺ លោក James W. Bunn និង ទ​Thomas Netter បាន​ផ្តួច​ផ្តើមគំនិត​មួយ​ក្នុងការ​បង្កើតឱ្យមាន​ទិវា​អេដស៍ ពិភពលោក​ឡើង ។
​ ​
Bunn និង Netter បាន​នាំយក គំនិត​របស់ខ្លួន​ទៅ​ជួប​នាយក​នៃ​កម្មវិធី អេដស៍ ដែល​ត្រូវបាន​គេ​ស្គាល់​ថា UNAIDS គឺ​លោក​វេជ្ជបណ្ឌិត Jonathan Mann ។ វេជ្ជបណ្ឌិត Mann ពេញចិត្ត នឹង​គំនិត​នោះ និង​បានទទួល យកគំនិត នោះ ហើយ​ផ្តល់​អនុសាសន៍​ថា ទិវា អេដស៍​ពិភពលោក មុនដំបូង​គប្បី​ប្រារឰ ឡើង នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៩៨៨ ។ Bunn និង Netter ក៏​ពេញចិត្ត និង​អនុវត្តន៍ តាម​ឱវាទ​របស់លោក វេជ្ជបណ្ឌិត Mann ។ ទិវា​អេដស៍​ពិភពលោក ក៏មាន កំណើត​ក្នុង​លោក​តាំងពី​ពេល​នោះមក​។​
​ ​
​ប្រធានបទ​ពីរ​ឆ្នាំ​ដំបូង នៃ​ទិវា អេដស៍​ពិភពលោក ផ្តោតទៅលើ​កុមារ និង​មនុស្ស​វ័យក្មេង ។ មនុស្ស​បានទទួល យក​ទិវា​នេះ ដោយ​ឆាប់រហ័ស ប៉ុន្តែ ប្រធានបទ​នេះ​បាន​រង​ការ​រិះគន់ថា មិន​អើពើ​ចំពោះ​មនុស្ស​គ្រប់​វ័យ​ដែល អាច​នឹង​ក្លាយជា​អ្នក​ឆ្លង​មេរោគ​ហ៊ី​វ ។ កម្មវិធី​នេះ បាន​ជំរុញ​ឱ្យ​ប្រធានបទ​នោះ ជជែក​ជា​លក្ខណៈ​គ្រួសារ ។​
​នៅ​ឆ្នាំ​១៩៩៦ កម្មវិធី​រួមមួយ គឺ HIV/AIDS (UNAIDS) បានក្លាយ​ជាការ​ងារ ដ៏​សកម្ម​ហើយ​បានរៀបចំ ផែនការ និង​ផ្សព្វផ្សាយ​ទៅជា​ទិវា​អេដស៍​ពិភព លោក ។ ចាប់ពីពេលនោះ​មក កម្មវិធី​នេះ​មិន​គ្រាន់តែ​ផ្តោត លើ​ការប្រារឰ ទិវា​អេដស៍​ពិភពលោក​ឡើយ ប៉ុន្តែ​ក៏ បានរៀបចំ​យុទ្ធនា​ការឃោសនា​ពេញ មួយឆ្នាំ​ដល់​មួយឆ្នាំ ទៅលើ​ការការពារ និង​អប់រំ ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ ។ នៅ​ឆ្នាំ​២០០៤ កម្មវិធី​យុទ្ធនា​ការអប់រំ​អេដស៍​ពិភព លោក​បាន​ក្លាយជា​ស្ថាប័ន ឯករាជ្យ​មួយ ។​
​ ​
​ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ ស្តីពី​ការយល់ដឹង​អំពី​អេដស៍ ដែល​ធ្វើ នៅក្នុង​ទិវា​អេដស៍​ពិភពលោក កាលពី ឆ្នាំ​២០០៥ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន បាន​ផលិត​រូបសំណាក​ស្រោមអនាម័យ ពណ៌​ក្រហម​មួយ ដែលមាន​ប្រវែង ៦៧​ម៉ែត្រ ដាក់​បញ្ឈរ​យ៉ាង​ត្រដែត ត្រដឹម ស្កឹមស្កៃ នៅ​កណ្តាល​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ ។​
​ ​
​នៅ​សហរដ្ឋអាមេរិក បាន ចាប់ផ្តើម​កំណត់សម្គាល់​ទិវា​អេដស៍ ពិភពលោក​មុនដំបូង​នៅ​ឆ្នាំ​២០០៧ ដោយ​ការ​ដាក់តាំង បូ​ពណ៌​ក្រហម ខ្វែង​ប្រវែង​២៨​ហ្វ៊ូ​ត ឬ ប្រមាណ​ជា ៨,៥៣​ម៉ែត្រ ។ ការដាក់​តាំង​នេះ បាន ក្លាយជា​ប្រពៃណី​ប្រចាំឆ្នាំ ហើយ​ទទួល បានការ​ចាប់អារម្មណ៍​យ៉ាង​ឆាប់​ហ័ស ហើយ​បូ​នោះ ក៏​គឺជា​បដា ឬ និមិត្តសញ្ញា​មុនដំបូង​បំផុត ដែល​ត្រូវ​បានដាក់​ព្យួរ​ចេញពី​សេត​វិមាន​តាំងពី​រដ្ឋបាល​របស់ លោក​ប្រធានាធិបតី អា​ប្រា​ហាម លីន​ខូ​លន៍ (១៨៦១-១៨៦៥) មក ។​
​ ​
​ទិវា​អេដស៍​ពិភពលោក គឺជា ទិវា​មួយ​ក្នុងចំណោម​ទិវា​ទាំង​ប្រាំបី ផ្សេងទៀត ដែល​អង្គការ​សុខភាព ពិភពលោក​បានធ្វើ គឺ​ទិវា​សុខភាព ពិភពលោក (World Health Day) ទិវា បរិច្ចាគ​ឈាម​ពិភពលោក (World Blood Donor Day) សប្តាហ៍​ពិភពលោក នៃ​ការធ្វើឱ្យ​ស៊ាំ​នឹង​រោគ (World Immunization Week) ទិវា​របេង​ពិភពលោក (World Tuberculosis Day) ទិវា​ពិភព លោក​គ្មាន​ថ្នាំជក់ (World No Tobacco Day) ទិវា​គ្រុនចាញ់​ពិភពលោក (World Malaria Day) និង​ទិវា​រោគ​ថ្លើម​ពិភព លោក (World Hepatitis Day) ។
​ ​
​ជា​រៀងរាល់ឆ្នាំ យុទ្ធនាការ របស់​ទិវា​អេដស៍​ពិភពលោក​រមែង ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ ប្រធានបទ​ជាក់លាក់ ហើយ​ប្រធានបទ ទាំងនោះ ត្រូវបាន​ជ្រើសរើស​បន្ទា​ប់​ពី បានការ​ប្រឹក្សា​ពី UNAIDS, WHO និង ជាតិ​សាសន៍ ក៏ដូចជា​ភ្នា​ក់​ជាតិ អន្តរជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការការពារ និង ព្យាបាល​មេរោគ និង​ជំងឺ HIV/AIDS ហើយ​ចាប់ពី​ឆ្នាំ​២០០៥-២០១០ ប្រធានបទ​ដែល​ត្រូវបាន​ជ្រើសរើស​គឺ “​បញ្ឈប់​អេដស៍​“ (Stop AIDS) និង​រក្សា ពាក្យសន្យា (Keep the Promise) ត្រូវ បាន​រចនា​ឡើង ដើម្បី​លើកទឹកចិត្ត​ដល់ ពួក​អ្នកដឹកនាំ​នយោបាយ​ទាំងឡាយ​ឱ្យ រក្សា​នូវ​ការប្តេជ្ញា​របស់​ពួកគេ ដើម្បី ឱ្យបាន​សម្រេច​នូវ​ការការពារ ការ ព្យាបាល​ការថែទាំ និង​ការគាំទ្រ​ដល់​អ្នក ផ្ទុកមេរោគ​អេដស៍​និង​អ្នក​ជំងឺអេដស៍​។
​ ​
​ចំណែក​ប្រធានបទ​របស់ យុទ្ធនា​ការឃោសនា​រប​ស់​ទិវា​អេដស៍ ពិភពលោក នៅ​ឆ្នាំ​២០១២ គឺ “​ធ្វើ​វា ឱ្យទៅជា​សូន្យ គឺ​សូន្យ​ការឆ្លង​ថ្មី នៃ មេរោគ​ហ៊ី​វ សូន្យ​ការស្លាប់​ពាក់ព័ន្ធ​នឹង ជំងឺអេដស៍​សូន្យ​ការរើសអើង ចំពោះ​អ្នក​ផ្ទុកមេរោក​ហ៊ី​វ និង​អ្នក​កើត​ជំងឺ អេដស៍ ។​
​ ​
​ប្រធានបទ​ដែល​ត្រូវបាន ជ្រើសរើស​យមក​ប្រើប្រាស់​នេះ មិនមែន សម្រាប់​គ្រាន់តែ​ប្រើ​នៅក្នុង​ទិវា​អេដស៍ ពិភពលោក​នេះឡើយ ប៉ុន្តែ​វា​គឺជា ស្មារតី​គោល​សម្រាប់​ប្រើប្រាស់​ជា លក្ខណៈ​អន្តរជាតិ​រយៈពេល​មួយឆ្នាំ ដើម្បីឱ្យ​មានការ​យល់ដឹង​អំពី HIV/AIDS ក្នុង​បរិបទ​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដទៃ ទៀត​របស់​ពិភពលោក ដូចជា​ជំនួប កំពូល​របស់​បណ្តា​ប្រទេស G ២០ ( G8 Summit) និង​យុទ្ធនាការ​នានា​ដូចជា សិស្ស និស្សិត​បញ្ឈប់​អេដស៍ (Student Stop AIDS Campaign) ដែល​គេ​ធ្វើ​នៅ ចក្រភព​អង់គ្លេស​ជាដើម ។​
​ ​
​នៅក្នុង​យុទ្ធនា​ការការពារ និង​អប់រំ​អំពី​អេដស៍​នេះ ក៏មាន​កម្មវិធី មួយ គឺ​ខែ​នៃ​យល់ដឹង​អំពី​អេដស៍ (AIDS Awareness Month) ។ ជាតិ​សាសន៍ និង​អង្គការ​នានា​បានជ្រើសរើស និង​ប្រកាស​យក​ខែ​នៃ​ការយល់ដឹង អំពី​អេដស៍​នៅក្នុង​ខែ​ផ្សេងៗ​គ្នា ប៉ុន្តែ​ខែ ដែល​គេ​ជ្រើសរើស​ច្រើន​បំផុត​សម្រាប់​ធ្វើជា​ខែ​នៃ​ការយល់ដឹង​អំពី អេដស៍ គឺ​ខែធ្នូ ត្បិត​ខែធ្នូ គឺជា​ខែ​ដែល​ស្រប​នឹង ទិវា​អេដស៍​ពិភពលោក ។​
​ ​
​ពិភពលោក បានដាក់​ផែនការ សូន្យ បី គឺ​សូន្យ ការស្លាប់​ដោយ​ជំងឺ អេដស៍ សូន្យ​ការរើសអើង​ចំពោះ​អ្នក ផ្ទុក និង​កើត​ជំងឺអេដស៍ និង​សូន្យ​ការ ឆ្លង​មេរោគ​អេដស៍​ថ្មី នៅ​ឆ្នាំ​២០៣០ ។ ចំណែក​ប្រទេស​កម្ពុជា បានដាក់​ចេញ​នូវ ផែនការ​ធ្វើឱ្យ​ការឆ្លង​មេរោគ​អេដស៍ ដល់​ចំណុចសូន្យ នៅត្រឹម​ឆ្នាំ​២០២៥ ។ កម្ពុជា សាំង​ហ្គា​ពួរ អៀរ​ឡង់ អង់គ្លេស ដា​ណឺ​ម៉ាក និង បូ​ស្វា​នី គឺជា​ប្រទេស ដែល​ត្រូវបាន​ទទួលស្គាល់ថា បាន សម្រេច​លទ្ធផល​លឿន​ជាងគេ​ក្នុង​លោក ៕ ដោយ​៖ មេសា​

​រូបសំណាក​ស្រោមអនាម័យ​ប្រវែង ៦៧ ម៉ែត្រ តាំងនៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ ប្រទេស​អា​ហ្ស​ង់​ទីន​