ទិវា​ឯករាជ្យ​ជាតិ​នៃ​រដ្ឋ​អ៊ីស្រាអែល​

2878
ចែករម្លែក
  • 33
    Shares

(​ភ្នំពេញ)​៖ បន្ទាប់ពី​មានទំនាស់ រវាង​ជនជាតិ​អារ៉ាប់ និង​ជនជាតិ​ជ្វី​ស ដែល​រស់​នៅលើ​ដែនដី តែមួយ​អស់​រយៈ ពេល​ជាច្រើន​ឆ្នាំ ដោយមាន​សាសនា គ្រិស្ត និង​សាសនា​យូ​ដា ជា​មូលដ្ឋាន សំខាន់​មក​ចក្រភព​អង់គ្លេស ដែលជា​អាណាព្យាបាល និង​អង្គការ​សហ​ប្រជា​តិ​បាន សម្រេច​ឱ្យ​បំបែក​ដែនដី ប៉ា​ឡេ​ស្ទី​ន ជា​បី​ផ្នែក ហើយ​អ៊ីស្រាអែល​បានប្រកាស​បង្កើតជា​រដ្ឋ ឯករាជ្យ​របស់ ជនជាតិ​ជ្វី​ស​មួយឆ្នាំ​១៩៤៨ ប៉ុន្តែ​ត្រូវ បាន​ជំទាស់​ដោយ​ពួក​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ទំនោរ​ទៅរក​ជនជាតិ​អារ៉ាប់ ទើប​សង្គ្រាម​អារ៉ាប់​-​អ៊ីស្រាអែល បាន​ផ្ទុះឡើង ប្រហែលជា​១០​ខែ ទើបបាន បញ្ចប់​ទៅវិញ​ដោយ​អ៊ីស្រាអែល ចំណេញ​ផ្ទៃដី​ប្រមាណ​ជា ៥០​ភាគរយ ហើយ​បង្កើតបានជា​រដ្ឋ​ជ្វី​ស​ឯករាជ្យ មួយ​នៅ​ឆ្នាំ​១៩៤៩ ហើយ​ពលរដ្ឋ អ៊ីស្រាអែល ក៏បាន​ប្រារឰ​ពិធី​ឯករាជ្យ ជាតិ​របស់​ពួកគេ​ជា​រៀងរាល់ឆ្នាំ​មក ។
​ ​
​ភូមិសាស្ត្រ​
​រដ្ឋ នៃ​អ៊ីស្រាអែល មាន​ផ្ទៃដី ២០.៧៧០​ម៉ែត្រក្រឡា ស្ថិតនៅក្នុង តំបន់​អាស៊ី​ខាងលិច ភាគ​អាគ្នេយ៍ នៃ ឆ្នេរ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ មាន​ព្រំដែន ជាប់​នឹង​ប្រទេស​លី​បង់ ស៊ី​រី ហ្សុ​ក​ដង់ តំបន់ វ៉េ​ស្ត បែង​ក៍ និង​ហ្កា​ហ្សា​ស្ទ្រី​ព ដែលជា​ទឹកដី​របស់​ប៉ា​ឡេ​ស្ទី​ន អេ​ហ្ស៊ី​ព និង​ឈូងសមុទ្ទ Aqaba នៅក្នុង​សមុទ្ទ ក្រហម ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង​ប្រាំបី​លាន​នាក់ ភាគច្រើន​ជា​អ្នក កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ ភាសា​ហេ​ប្រ៊ូ​វ និង​ភាសា​អារ៉ាប់ ។ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស អ៊ីស្រាអែល គឺ​ទីក្រុង តែ​ល អា​វីវ​ចំណែក​ទីក្រុង​រដ្ឋបាល សំខាន់ គឺ​ទីក្រុង យេ​រូ​សា​ឡឹម ។
​ ​
ប្រវត្តិសាស្ត្រ
​ក្នុង​យុទ្ធនាការ​ដើម្បី​ត្រួតត្រា អាស៊ី​ខាងលិច នៅ​ឆ្នាំ​១៥១៦ ចក្រភព អូ​តូ​ម៉​ង់ (​ទួ​ក​គី​) បាន​ចូលលុកលុយ និង កាន់កាប់​ដែនដី​ប៉ា​ឡេ​ស្ទី​ន ។ នៅ​១៩១៥ ចក្រភព​អង់គ្លេស បានចាប់ផ្តើម​បើក យុទ្ធនា​ការចូល​ដែន​ដ៉ី​បា​ឡេ​ស្ទី​ន ហើយ​បាន​រីក​រាលដាល​ដល់​ប៉ា​ឡេ​ស្ទី​ន ខាងត្បូង នៅ​ឆ្នាំ​១៩១៧ និង​ចូលដល់​តំបន់ ហ្កា​ហ្សា ហើយ​ដណ្តើមបាន​ទីក្រុង យេ​រូ​សា​ឡឹម ពី​ចក្រភព​អូ​តូ​ម៉​ង់ នៅ​ខែធ្នូ ឆ្នាំ​១៩១៧ រហូត​គ្រប់គ្រង​បាន​ដែនដី ប៉ា​ឡេ​ស្ទី​ន ទាំងស្រុង ។​
​ ​
​បន្ទាប់ពី​សង្គ្រាមលោក​លើ​ក ទី​១ មក ចក្រភព​អង់គ្លេស ត្រូវបាន​ផ្តល់​អំណាច​ឱ្យ​គ្រប់គ្រង ដែនដី​ប៉ា​ឡេ​ស្ទី​ន ដែល​ពួកគេ​បាន​ដណ្តើម​ពី​ចក្រភព អូ​តូ​ម៉​ង់ ក្នុងអំឡុងពេល​សង្គ្រាម ។
​ ​
​ដែនដី​ប៉ា​ឡេ​ស្ទី​ន នៅតែ​ជាដែនដី​របស់​ពួក​អ្នក​កាន់សាសនា​គ្រិស្ត និង​ពួក​អ្នក​កាន់សាសនា​យូ​ដា ហើយជា​ញឹកញាប់​គេ​ឃើញ​មានទំនាស់​កើត ឡើង​រវាង​អ្នករស់នៅ​ដែនដី​នោះ ដោយសារ​តែ​មនោគមវិជ្ជា និង​ការប្រកាន់ សាសនា​រៀងៗ​ខ្លួន ។ ទំនាស់​ទាំងនោះ ក៏​រីក​កាន់តែ​ធំ​ឡើងៗ​ជា​បន្តបន្ទាប់ ។ អង្គការហ្សូ​នី​ត​និយម (​ជន​ជា​ជ្វី​ស​) របស់​ពួក​អ្នកកាន់សាសនា យូ​ដា តែង តែ​ប្រាថ្នា​ចង់បាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ធ្វើជា​រដ្ឋ​របស់​ជនជាតិ​ជ្វី​ស មួយ​តាំងពី​ចុង សតវត្សរ៍​ទី​១៩ មកម្ល៉េះ ។​
​ ​
​បន្ទាប់ពី​មាន​ឃាតកម្ម​ទៅលើ រូបអ្នក​ប្រដៅ​សាសនា​ម្នាក់ ហ្សេ​ក អ៊ី​ហ្ស អាដ​-​ឌី​ន អាល់​-​កា​ស្សាម កាលពី​ឆ្នាំ ១៩៣៥ មក​នៅ​ឆ្នាំ​១៩៣៦ មាន​ការធ្វើ​កូដកម្ម​ដ៏​រីក​រាលដាល ទប់​មិន​ឈ្នះ​មួយ កើតឡើង​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស ។ នៅ​ឆ្នាំ​១៩៣៩ ដដែល​នោះ អង់គ្លេស បាន​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត មួយ​ឈ្មោះ Peel Commission ដើម្បី​ស៊ើបអង្កេត រក​មូលហេតុ​នាំឱ្យមាន ចលាចល​នោះ ។​
​ ​
​ទំនងជា​មើលឃើញថា ជន ជាតិ​ទាំងពីរ គឺ​ជនជាតិ​អារ៉ាប់ (​គ្រិស្ត​) និង​ជនជាតិ​ជ្វី​ស (​យូ​ដា​) ដែលមាន ប្រភព​ជាមួយគ្នា​អស់​លទ្ធភាព​ក្នុងការ រស់នៅ​ជាមួយគ្នា ទើប​នៅ​ឆ្នាំ​១៩៣៧ គណៈកម្មការ Peel Commission របស់ អង់គ្លេស បានស្នើ​ឱ្យ​ដែនដី​ប៉ា​ឡេ​ស្ទី​ន បង្កើតជា​រដ្ឋ​ពីរ គឺ​ឱ្យទៅជា​រដ្ឋ​អារ៉ាប់ និង​រដ្ឋ​ជ្វី​ស ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ ប៉ា​ឡេ​ស្ទី​ន ដែលមាន​ទំនោរ​ខាង​ជនជាតិ អារ៉ាប់ បដិសេធ ហើយ​ស្តីបន្ទោស​ថា ជាការ​ធ្វើ​បដិវត្តន៍​អារ៉ាប់ ។
​ ​
​ទំនាស់​របស់​ជនជាតិ​ទាំងពីរ នៅ​ដែនដី​ប៉ា​ឡេ​ស្ទី​ន កាន់តែ​ធំ​ឡើងៗ ជា​បន្តបន្ទាប់ ។ ប្រឈម នឹង​អំពើហិង្សា ដែល​ចេះតែ​កើនឡើង បន្ទាប់ពី​សង្គ្រាម លោក​លើក​ទី​២ ចក្រភព​អង់គ្លេស បាន ប្រគល់​បញ្ហា​នេះ ទៅឱ្យ​អង្គការ​សហ ប្រជាជាតិ​ដែល​ទើបតែ​បង្កើតឡើង ថ្មីថ្មោង​ជា​អ្នក ដោះស្រាយ​វិញ ។
​ ​
​ក៏​ស្រដៀង​ទៅនឹង​យោបល់ របស់​គណៈកម្មការ Peel Commission របស់​អង់គ្លេស ដែរ ដំណោះស្រាយ ឬ​សេចក្តីសម្រេច​របស់​អង្គការ​សហ ប្រជាជាតិ លេខ​១៨១ បានសម្រេច​ឱ្យ ដែនដី​ប៉ា​ឡេ​ស្ទី​ន បង្កើតជា​បី​ផ្នែក​គឺ “​គម្រោង​មួយ​ដើម្បី​បំបែក​ដែនដី ប៉ា​ឡេ​ស្ទី​ន​ឱ្យទៅជា​រដ្ឋ អារ៉ាប់ មួយ រដ្ឋ ជ្វី​ស មួយ និង​របប​គ្រប់គ្រង​ដោយ អន្តរជាតិ​ពិ​សេសមួយ​សម្រាប់​ទីក្រុង យេ​រូ​សា​ឡឹម ។ រដ្ឋ​ជ្វី​ស នឹង​ទទួលបាន ផ្ទៃដី​ប្រហែលជា​៥៦​ភាគរយ នៃ​តំបន់ ដែនដី ប៉ា​ឡេ​ស្ទី​ន សម្រាប់​ជាទី​លំនៅ នៃ ប្រជាពលរដ្ឋ​ជ្វី​ស ៨២​ភាគរយ ។ ផែន ការ​នេះ ត្រូវបាន​សាទរ​ដោយ​ប្រជាជន ជ្វី​ស ភាគច្រើនបំផុត ប៉ុន្តែ​ត្រូវបាន បដិសេធ ដោយ​ប្រជាជន​អារ៉ាប់ ។​
​ ​
​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៤៩ សេចក្តីសម្រេច លេខ ១៨១ នេះ បានដាក់​ជូន​សុំ អនុសាសន៍​ពី ចក្រភព​អង់គ្លេស​ក្នុងឋានៈ​ជា​អ្នក​គ្រប់ គ្រប់គ្រង​អំណាច សម្រាប់ ប៉ា​ឡេ​ស្ទី​ន និង​ទៅកាន់​រដ្ឋ​ជា​សមាជិក​ទាំងអស់ នៃ អង្គការសហប្រជាជាតិ សម្រាប់​អនុម័ត និង​អនុវត្តន៍ ។ លទ្ធផល នៃ​ការបោះ ឆ្នោត​នោះ គឺ​៣៣ សំឡេង គាំទ្រ ជំទាស់ ១៣​អនុបវាទ ១០ ។ សហរដ្ឋអាមេរិក មិន​គាំទ្រ​ឱ្យ​បំបែក​រដ្ឋ​ឡើយ គឺ​ចង់ឱ្យ​ផ្អាក សង្គ្រាម ។​

​បណ្តា​ប្រទេស​អារ៉ាប់ ដែល ជំទាស់​នឹង​គម្រោង​រប​ស់​អង្គការសហប្រជាជាតិ​នោះ បានដាក់​សំណួរ​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ស្តីពី​អំណាច​របស់​សភា​ទូទៅ អង្គការសហប្រជាជាតិ ក្នុងការ​បំបែក​ប្រទេសមួយ ប្រឆាំងនឹង​ឆន្ទៈ នៃ​អ្នកស្រុក​ភាគច្រើន បំផុត ។ ប៉ុន្តែ​សំណួរ​នេះ​ត្រូវបាន​បដិសេធ ។​

បោះឆ្នោត​ក្នុងស្រុក​ដើម្បី បង្កើត​រដ្ឋ​អ៊ីស្រាអែល​
​នៅ​ថ្ងៃទី ១២ ខែ ឩ​សភា ឆ្នាំ ១៩៤៨ រដ្ឋបាល​ប្រជាជន​បណ្តោះ អាសន្ន របស់​អ៊ីស្រាអែល ឈ្មោះ Minhelet HaAm ត្រូវបាន​កោះប្រជុំ​ឱ្យ បោះឆ្នោត​ស្តីពី​ការប្រកាស​បង្កើត រដ្ឋ​ឯករាជ្យ​មួយ ។ ពេលនោះ មាន សមាជិក​បី​រូប ក្នុងចំណោម​សមាជិក ទាំង​៣៧​រូប បាន​អវត្តមាន​ដោយសារ ពីរ​នាក់​ត្រូវបាន​ឃាត់​នៅ​ទីក្រុង យេ​រូ​សា​ឡឹម និង​ម្នាក់ទៀត​កំពុង​នៅ សហរដ្ឋអាមេរិក ។

​ទោះ​យ៉ាងនេះ​ក្តី រដ្ឋបាល Minhelet HaAm នៅតែ​ដំណើរ​ការប្រជុំ​យ៉ាង​ស្វិតស្វាញ​ដោយ ពួកគេ​បាន​ជួប ប្រជុំ​ជជែក​ដេញដោល​តាំងពី​ម៉ោង ១:៤៥​នាទី រសៀល ហើយ​បញ្ចប់​នៅ រំលងអធ្រាត្រ​នា​ថ្ងៃនោះ ដោយ​សេចក្តី សម្រេចចិត្ត​គឺ​ការទទួលយក​សំណើ របស់​អាមេរិក គឺ​ការផ្អាក​សង្គ្រាម ឬក៏ ការប្រកាស​ឯករាជ្យ​តាម​ការបង្គាប់ របស់​អង្គការសហប្រជាជាតិ ។ ទីបំផុត បាន​បោះឆ្នោត ដោយ​ក្នុងនោះ​មាន សមាជិក​១០​នាក់​គាំទ្រ​ការប្រកាស ឯករាជ្យ ។

​សេចក្តីប្រកាស​ឯករាជ្យ​តម្រូវឱ្យ មាន​សមាជិក​ទាំង​៣៧​រូប នៃ​រដ្ឋបាល​ប្រជាជន​បណ្តោះ អាសន្ន ចុះហត្ថលេខា ប៉ុន្តែ​ពេលនោះ​មាន​សមាជិក​១២​រូប​មិន អាច​ចូលរួម​បានឡើយ ដោយសារ​ពេល នោះ​មាន​សមាជិក​១១​នាក់ ត្រូវគេ បង្ខាំង​នៅ​ទីក្រុង​យេ​រូ​សា​ឡឹម និង​ម្នាក់ ទៀត​នៅឯ​បរទេស​នៅឡើយ ពោលគឺ មានតែ​សមាជិក​២៥ រូប​ប៉ុណ្ណោះ បាន​ចុះ ហត្ថ​ខា​លើ​សេចក្តីប្រកាស​បង្កើត​រដ្ឋ អ៊ីស្រាអែល​ឯករាជ្យ នោះ ។​

សេចក្តីប្រកាស​បង្កើតរ​ដ្ឋ​អ៊ី​ស្រា​-​អែល​ឯករាជ្យ​នោះ​ត្រូវបាន​ចុះ​ហត្ថ​-​លេខា​ក្នុង​បរិបទ​សង្គ្រាមស៊ីវិលរ​វាង ប្រជាជន​អារ៉ាប់ និង​ប្រជាជន​ជ្វី​ស​ដែល នៅក្រោម​អំណាច​ជាមួយគ្នា ហើយ​ត្រូវ បានប្រកាស​នៅ​ថ្ង​ទី ១៤ ខែ ឧសភា ឆ្នាំ ១៩៤៨ ។​

​សង្គ្រាម អារ៉ាប់​-​អ៊ីស្រាអែល​
​ស្អែក​ឡើង គឺ​នៅ​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៤៨ អគ្គលេខាធិការ នៃ សហព័ន្ធ រដ្ឋ​អារ៉ាប់ បាន​ថ្លែង​ទៅកាន់ អគ្គលេខា ធិ​ការ​អង្គការសហប្រជាជាតិ​ថា “ រដ្ឋ​អារ៉ាប់​ទាំងឡាយ បាន​មើល ឃើញថា​ខ្លួន​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​អន្តរាគមន៍ ដើម្បី​ស្តារ​ច្បាប់ និង សណ្តាប់ធ្នាប់ ដើម្បី​គ្រប់គ្រង​ការបង្ហូរ​ឈាម​តទៅ ទៀត “ ។

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទាហាន អេ​ហ្ស៊ី​ព ហ្សុ​ក​ដង់ អ៊ីរ៉ាក់ និង ស៊ី​រី បាន​ចូល​ប្រយុទ្ធ​ជាមួយ ទាហាន អ៊ីស្រាអែល នៅ​តំបន់​ដែនដី ប៉ា​ឡេ​ស្ទី​ន​ជាទី ដែល​អង្គការសហប្រជាជាតិ​ប្រគល់ឱ្យ ជនជាតិ ជ្វី​ស បង្កើតជា​រដ្ឋ​អ៊ីស្រាអែល ។ គឺ​ពេល​នោះឯង​ហើយ​ដែល​សង្គ្រាម អារ៉ាប់​-​អ៊ីស្រាអែល ១៩៤៨ បាន​ចាប់ ផ្តើម ។​

​អង្គការសហប្រជាជាតិ​ដែល ជា​អ្នកចេញ​សេចក្តីសម្រេច​ឱ្យ​បំបែក​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ឱ្យទៅ ជា​បី​ផ្នែក ដែល​ក្នុងនោះ ក៏មាន​រដ្ឋ​អ៊ីស្រាអែល មួយ​ផង​នោះ ពុំ​ឃើញ​មាន​បញ្ចោ​ញ សកម្មភាព​អ្វី​ធំដុំ​ក្នុងការ​ទទួលខុសត្រូវ ចំពោះ​សេចក្តីសម្រេច​របស់ខ្លួន​ឡើយ នៅពេលដែល​អ៊ីស្រាអែល​រង​ការ ឡោមព័ទ្ធ​ពី​បច្ចាមិត្ត​ជុំជិត​បែបនេះ ។​
​ ​
​ការផ្អាក​សង្គ្រាម​បានចាប់ផ្តើម នៅ​ថ្ងៃទី​១១​ខែមិថុនា ប៉ុន្តែ​បានចាប់ផ្តើម​ប្រយុទ្ធ​គ្នា​ឡើងវិញ នៅ​ថ្ងៃទី​៨​ខែកក្កដា ហើយ​បាន​ឈប់​ម្តងទៀត​នៅ​ថ្ងៃទី ១៨ ខែកក្កដា ដដែល​នោះ ។ បន្ទាប់មក​ការ ប្រយុទ្ធ​គ្នា​បានចាប់ផ្តើម​ឡើងវិញ​នៅ​ពាក់ កណ្តាល​ខែតុលា ហើយ​នៅ​ទីបំផុត សង្គ្រាម​នោះ បានបញ្ចប់​នៅ​ថ្ងៃទី ២៤ ខែ កក្កដា​ឆ្នាំ​១៩៤៩ ជាមួយនឹង​ការចុះ ហត្ថលេខា​លើ​យុទ្ធសន្តិភាព ឬ​បទ​ឈប់ បាញ់​គ្នា​ជាមួយ​ប្រទេស​ស៊ី​រី ។ នៅពេល នោះ​អ៊ីស្រាអែល​បាន​រក្សា​ការពារ​នូវ ឯករាជភាព​របស់ខ្លួន និង​បាន​រីក​ទំហំ ផ្ទៃដី​ជិត​៥០​ភាគរយ បើ​ធៀប​ទៅនឹង ផ្ទៃដី​ដែលជា​ការបែងចែក​រប​ស់​អង្គការ សហប្រជាជាតិ ឆ្នាំ ១៩៤៧ ។​
​ ​
​រដ្ឋ​ស្រា​អែល​បង្កើត​ដោយជោគជ័យ
​បន្ទាប់ពី​សេចក្តីប្រកាស ឯករាជ្យ​មក​រដ្ឋបាល​ប្រជាជន​បណ្តោះអាសន្ន​បាន​ក្លាយជា​ក្រុម ប្រឹក្សា​រដ្ឋ បណ្តោះអាសន្ន ដែល​បំពេញ​តួនាទី​ជា ស្ថាប័ន​ស្របច្បាប់​សម្រាប់​រដ្ឋ​ថ្មី​នេះ រហូតដល់​ការបោះឆ្នោត​លើកដំបូង​ត្រូវ បានធ្វើ​ឡើង​នៅ​ខែមករា ឆ្នាំ​១៩៤៩ ។​

​នៅពេលដែល​ប្រជាជន អ៊ីស្រាអែល ជោគជ័យ​សង្គ្រាម (​អារ៉ាប់​-​អ៊ីស្រាអែល ១៩៤៨) នោះបាន សេចក្តី​ថា រដ្ឋ​អារ៉ាប់​ឯករាជ្យ​មួយ​ប្រាកដ ជា​កើត​ឡើងជា​រូបរាង​ដោយ​ពុំមាន​អ្វី បន្ទច់បង្អាក់​បានឡើយ ។ ជា​អ្នក​ភ្នាល់ ខាង​អ្នកឈ្នះ នៅ​ម៉ោង​០០:១១​នាទី បន្ទាប់ពី​ការ បោះឆ្នោត​នោះ សហរដ្ឋអាមេរិក​ដែល​ធ្លាប់ជា​អ្នករក្សា​គោលជំហរ​មិន​គាំទ្រ​បង្កើត រដ្ឋ​អ៊ីស្រាអែល នោះ បានប្រកាស​ទទួលស្គាល់​អ៊ីស្រាអែល ថា​ជា​រដ្ឋ​ឯករាជ្យ​មួយ ។ បន្ទាប់ មក ក៏មាន​រដ្ឋ​ដទៃ​ជា​បន្តបន្ទាប់​ប្រកាស ទទួលស្គាល់ អ៊ីស្រាអែល ថា​ជា​រដ្ឋ ឯករាជ្យ​ដែរ ហើយ​អ៊ីស្រាអែល ត្រូវបាន​ដាក់សំណើ​សុំចូល​ជា​សមាជិកភាព នៃ អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​១៩៤៩ នោះដែរ ។​
​ ​
​ប្រជាជន អ៊ីស្រាអែល បាន ប្រារឰ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃ ទី​១២ ខែឧសភា តាំងពី​ពេលនោះ​មក ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​រដ្ឋបាល បណ្តោះអាសន្ន​ប្រជាជន អ៊ីស្រាអែល ប្រជុំ និង​បោះឆ្នោត​សម្រេច​បង្កើត​រដ្ឋ អ៊ីស្រាអែល ។

​បី​ឆ្នាំ​បន្ទាប់ពី​សង្គ្រាម​នៅ ប៉ា​ឡេ​ស្ទី​ន​១៩៤៨​មក មាន​ជនជាតិ ជ្វី​ស ប្រមាណ​ជា ៧០០.០០០​នាក់ បាន​ចូល ទៅ​រស់នៅក្នុង​ទឹកដី អ៊ីស្រាអែល ហើយ​បាន​សង់​លំនៅស្ថាន នៅតាម​បណ្តោយ ព្រំដែន និង​អតីត​ទឹកដី​អារ៉ាប់ ។ ក្នុង នោះ​ប្រមាណ​ជា​១៣៦.០០០​នាក់ គឺជា មនុស្ស​ក្នុងចំណោម​ប្រជាជន ជ្វី​ស ប្រមាណ​ជា​២៥០.០០០ ដែល​បាន​ចាក​ចេញពី​តំបន់ នេះ​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។​
​ ​
​ពី​សង្គ្រាម​ម​អារ៉ាប់​-​អ៊ីស្រាអែល ១៩៤៨ រហូតដល់​ដើម​ទសវត្សរ៍ ១៩៧០ មាន​ជនជាតិ ជ្វី​ស ប្រមាណ​ជា ៨០០.០០០-១.០០០.០០០​នាក់ បាន ចាកចេញ ភៀសខ្លួន ឬ ត្រូវបាន​បណ្តេញ ចេញពី​លំនៅស្ថាន​របស់​ពួកគេ​នៅ ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ហើយ​អ្នក​ទាំង នោះ បាន​មកដល់​ប្រទេស​អ៊ីស្រាអែល ក្នុង​រវាង​ឆ្នាំ ១៩៤៨-១៩៧២ ។​

​ក្នុងអំឡុងពេល​ដូចគ្នានេះដែរ បើតាម​របាយការណ៍រ​បស់​គណៈកម្មការ​ទទួល​បន្ទុក​ជន​ភៀស ខ្លួន​ដាក់ជូន​អង្គការ សហប្រជាជាតិ ក៏មាន​ជន អារ៉ាប់ បាន ចាកចេញ ភៀសខ្លួន ឬ ត្រូវ​បណ្តេញ ចេញពី​តំបន់​ដែល​បាន​ក្លាយជា​ទឹកដី អ៊ីស្រាអែល​ប្រមាណ​ជា​៧១១.០០០ នាក់​ដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

​រដ្ឋបាល​ប្រជាជន​បណ្តោះអាសន្ន អាន​សេចក្តីប្រកាស​បង្កើត​រដ្ឋ​អ៊ីស្រាអែល
ក្បួនព្យុហយាត្រា​កងទ័ព​អ៊ីស្រាអែល​នៅក្នុង​ទិវា​ឯករាជ្យ​ជាតិ