(ភ្នំពេញ)៖ ដើមឡើយគឺជាទឹកដីអាណាចក្រហូឡង់ ប៉ុន្តែក្រោយមក ហូឡង់ ស្ថិតក្រោមការត្រួត្រា របស់អេស្ប៉ាញ។ ចំណែកអេស្ប៉ាញ ដែលជាអ្នកកាន់គ្រិស្តសាសនា ប្រូតេស្តង់ បាន ប្រកាន់រើសអើង ពួក ហូឡង់ ខាងត្បូង ដែលជាអ្នក កាតូលិក គួបផ្សំនឹងវិបត្តិការងារ និង ឥទ្ធិ ពលបដិវត្តន៍បារាំង ផងទើបនៅអំឡុងទសវត្សរ៍១៨៣០ ពួកហូឡង់ ខាងត្បូង បាន បដិវត្តន៍ ផ្តាច់ខ្លួនចេញពី ហូឡង់ បង្កើតបានជា បែលហ្ស៊ិក នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៨៣១ រហូតមក ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ព្រះរាជាណាចក្រ បែលហ្ស៊ិក មានផ្ទៃដី ៣០.៥២៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគខាងលិច នៃ ទ្វីបអឺរ៉ុប ស្ថិតនៅចន្លោះពីអាល្លឺម៉ង់ និង អឺរ៉ុបឡាទីន គឺជាសមាជិកស្ថាបនិកមួយ នៃសហភាព អឺរ៉ុប ។ ឆ្នាំ ២០១៨ បែលហ្ស៊ិក មានប្រជាពលរដ្ឋជាង ១១ លាននាក់ ភាគច្រើនជាអ្នកកាន់គ្រិស្ត សាសនា និកាយកាតូលិក ។ ភាសាផ្លូវការរបស់ប្រទេសនេះ មាន ៣ គឺ ភាសា ហូឡង់ បារាំង និង អាល្លឺម៉ង់ រដ្ឋធានីគឺទីក្រុង ព្រុចសែល ។
ប្រវត្តិសាស្ត្រ
សង្គ្រាម ៨០ ឆ្នាំ ពីឆ្នាំ ១៥៦៨-១៦៤៨ រវាងបដិវត្តន៍ខេត្តចំនួន១៣ ប្រឆាំងអនុត្តរភាព ឬ ភាពផ្តាច់ការរើសអើងផ្នែកសាសនា របស់ស្តេច ហ្វ៊ីលីព ទី ២ អេស្ប៉ាញ នៅតំបន់ ហូឡង់ បានបែងចែកប្រទេសផ្នែកខាងក្រោម (ហូឡង់) ឱ្យទៅជាពីរផ្នែកគឺខេត្តរួបរួមចំនួន ៧ និង ហូឡង់ភាគខាងត្បូង ។ ក្រោយមកក៏ត្រូវបានត្រួតត្រាដោយអេស្ប៉ាញ និង អូទ្រីស ។
យុទ្ធនាការ នៃ បដិវត្តន៍បារាំង ទៅបណ្តាប្រទេសអឺរ៉ុប ចាប់ពីឆ្នាំ ១៧៩៤ ប្រទេសផ្នែកខាងក្រោម រួមទាំងទឹកដីមួយចំនួនដែលមិនធ្លាប់ជាដែនដីក្រោមការគ្រប់គ្រងរបស់ អូទ្រីស ពីមុនមកផងដូចជា Prince-Bishopric ត្រូវបាន បារាំងដាក់បញ្ចូលគ្នា ហើយបានបញ្ចប់ការត្រួតត្រារបស់អូទ្រីស នៅក្នុងតំបន់នោះ ។ មនុស្សភាគខាងត្បូងភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត និកាយ កាតូលិក ហើយអ្នកទាំងនោះភាគច្រើនយល់ថា ការគ្រប់គ្រងរបស់ស្តេចអេស្ប៉ាញ ជាអំពើផ្តាច់ការព្រោះ អេស្ប៉ាញ ជាអ្នកកាន់គ្រិស្តសាសនា និកាយប្រូតិស្តង់ ។ ភាពឥតការងារធ្វើមានកម្រិតខ្ពស់ និង ភាពឥតសណ្តាប់ធ្នាប់ ផ្នែកឧស្សាហកម្មក្នុងចំណោមវណ្ណៈកម្មករ ។
បដិវត្តន៍ បង្កើតឯករាជ្យ បែលហ្ស៊ិក
នៅឆ្នាំ ១៨៣០ ដោយមានការជំរុញពីបដិវត្តន៍ ខែក ក្កដា នៅប្រទេសបារាំង ខេត្តភាគខាងត្បូង នៃ ហូឡង់ រួបរួមបានធ្វើឩទ្ទាមកម្មប្រឆាំងការត្រួតត្រារបស់ ហូឡង់ (ដែល ហូឡង់ ពេលនោះ ក៏ក្រោមការត្រួតត្រារបស់អេស្ប៉ាញ ដែរ ) ។ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៨៣០មានកូដកម្មមួយ បានផ្ទុះឡើងនៅទីក្រុង ព្រុចសែល ។ ហាងលក់ទំនិញជាច្រើនត្រូវបានចូលលួចប្លន់ ហើយ ព្រឹត្តិការណ៍បែបនេះ បានរីករាលដាលទៅពាសពេញប្រទេស ។ រោងចក្រ និង គ្រឿងចក្រ ត្រូវបានបំផ្លិចបំផ្លាញ ។ ស្តេច វីល្លៀម អេស្ប៉ាញ បានបញ្ជូនកងទ័ពទៅទីនោះ ប៉ុន្តែកុបកម្ម នៅតែបន្ត ។
កងទ័ពហូឡង់ ជាច្រើន បានរត់ចោលជួរ ហើយទីបំផុត ហូឡង់ ត្រូវបានបណ្តេចេញពីតំបន់ ខេត្តភាគខាងត្បូង ។ អគ្គក្រុមប្រឹក្សារដ្ឋ នៅទីក្រុង ព្រុចសែលបានបោះឆ្នោតផ្តាច់ខ្លួនចេញ ពីការត្រួតត្រារបស់ អេស្ប៉ាញ (និង ហូឡង់) ហើយបានប្រកាសឯករាជភាពរបស់ខ្លួន ហើយហេតុការណ៍នេះត្រូវបានកត់សម្គាល់ថា ជាការចាប់ផ្តើម នៃ បដិវត្តន៍ ដើម្បីឯករាជភាព បែលហ្ស៊ិក ។
២៤ ខែ កញ្ញា ឆ្នាំ ១៨៣០ គណៈកម្មការ រដ្ឋបាល បានបង្កើតរដ្ឋាភិបាល ប៊ែលហ្ស៊ិកមួយដោយឱ្យ ឈ្មោះថា រដ្ឋាភិបាល បណ្តោះអាសន្ន បែលហ្ស៊ិក ។ នៅថ្ងៃទី ២៨ ខែ កញ្ញា គណៈកម្មការរដ្ឋបាល បានបង្កើត គណៈកម្មការកណ្តាល មួយ ហើយគណៈកម្មការកណ្តាលនេះបានប្រកាស ឯករាជភាព របស់ខេត្តទាំងឡាយ នៃ ប៊ែលហ្ស៊ិក នៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ១៨៣០ ។ ឈ្មោះ រដ្ឋាភិបាលបណ្តោះអាសន្ន ត្រូវបានហៅកាន់តែច្រើនឡើងៗសំដៅដល់គណៈកម្មការកណ្តាល ។ ទីទៃពីគណៈកម្មការកណ្តាលនោះទៅ ក៏នៅមានគណៈកម្មការពិសេសជាច្រើនទៀតសម្រាប់ ធ្វើសង្គ្រាម សម្រាប់កិច្ចការបរទេស ហិរញ្ញវត្ថុ យុត្តិធម៌ សុវត្ថិភាពសាធារណៈ និង ការទូត ។ សភាជាតិ ដែលមានសមាជិក ២០០ រូប ត្រូវបានបង្កើតឡើងដោយការបោះឆ្នោតរបស់មនុស្ស ៣០.០០០ នាក់ នៅថ្ងៃទី ៣ ខែ វិច្ឆិកា ។ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៨៣០ សភាជាតិ បានជួប្រជុំជាលើកដំបូង ។
នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៨៣០ សន្និសីទ ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបាននាំយកមហាអំណាច អឺរ៉ុបទាំង ៥ មកជុំគ្នា ក្នុងនោះមាន អូទ្រីស អង់គ្លេស បារាំង ព្រូស៊ី (អាល្លឺម៉ង់) និង រុស្ស៊ី ដោយមហាអំណាចទាំង ៥ នោះបានទទួលស្គាល់ឯករាជភាពរបស់ បែលហ្ស៊ិក ហើយបានធានា ឯករាជភាព អចិន្ត្រៃយ៍ របស់ បែលហ្ស៊ិក ។ រដ្ឋធម្មនុញ្ញ ត្រូវបានទទួលយកនៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ១៨៣១ ហើយដើម្បីស្ថិរភាពនយោបាយដោយយោលតាមស្ថានភាពជាក់ស្តែងក្នុងប្រទេស ដែលមានអ្នកវណ្ណៈកណ្តាល ផង និងដើម្បីតម្រូវតាមបំណងពួកអ្នកចូលរួមបដិវត្តន៍ ដែលទទួល ឥទ្ធិពលពីបដិវត្តន៍បារាំងផងនិងដើម្បីឱ្យស្របទៅនឹងរដ្ឋាភិបាលបរទេសជាច្រើននោះ សភាជាតិ បានបោះឆ្នោតជ្រើសរើសរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ធ្វើជាទម្រង់រដ្ឋាភិបាល បែលហ្ស៊ិក ដែលទើបបង្កើតថ្មីៗ ដោយបានជ្រើសរើសព្រះអង្គម្ចាស់ Leopold ទី ១ ធ្វើជាស្តេច ដំបូងរបស់ព្រះរាជាណាចក្រ ប៊ែលហ្ស៊ិក នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៨៣១ ។ លុះដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៨៣១ ស្តេច Leopold ទី ១ បានស្បថទទួលយករដ្ឋធម្មនុញ្ញ បែលហ្ស៊ិក ។
ដោយហេតុនេះ ពួកអ្នកប្រវត្តិសាស្ត្រជាទូទៅបានហៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៨៣១ នោះ ថាជាថ្ងៃបញ្ចប់បដិវត្តន៍បែលហ្ស៊ិកហើយជាថ្ងៃចាប់ផ្តើមកំណើត នៃ ព្រះរាជាណាចក្របែលហ្ស៊ិក ហើយថ្ងៃនោះក៏បានក្លាយជាទិវាជាតិ បែលហ្ស៊ិក រហូតមក ។ ស្តេច វីល្លៀម អេស្ប៉ាញ មិនទទួលស្គាល់ការប្រកាសឯករាជភាពរបស់ ប៊ែលហ្ស៊ិក ឡើយ ទើបចាប់ ពីថ្ងៃទី ២-១២ ខែ សីហាឆ្នាំ ១៨៣១ អេស្ប៉ាញ បានបញ្ជាឱ្យ ហូឡង់ ដឹកនាំកងទ័ពទៅលុកលុយព្រះរាជាណាចក្រ បែលហ្ស៊ិក ដែលវិធានការយោធានោះមានឈ្មោះថា “ យុទ្ធនាការ១០ថ្ងៃ “ ក្នុងបំណងកាន់កាប់ បែលហ្ស៊ិក ឡើងវិញ ។ ប៉ុន្តែយុទ្ធនាការនេះបានបរាជ័យដោយសារអន្តរាគមន៍ពីសំណាក់ កងទ័ពបារាំង ។
ខណៈនោះ ហូឡង់ ត្រូវបានបង្ខំឱ្យទទួលយកសន្ធិសញ្ញាសន្តិភាព ខណៈ ហូឡង់ នៅតែបន្តកាន់កាប់ ទីតាំងសំខាន់ៗមួយចំនួនភាគខាងកើត បែលហ្ស៊ិករហូតដល់កងទ័ពបារាំងបានបណ្តេញពួកគេ ចេញនៅខែ ធ្នូ ឆ្នាំ ១៨៣២ ។ ស្តេច វីល្លៀម ទី ១ នៅតែមិនទទួលស្គាល់ឯករាជភាពរបស់ បែលហ្ស៊ិក ។ ប៉ុន្តែអេស្ប៉ាញត្រូវបានមហាអំណាចអឺរ៉ុបបង្ខំឱ្យយល់ព្រមទទួលស្គាល់តាមរយៈ កិច្ចព្រមព្រៀងមួយឈ្មោះថា “ សន្ធិសញ្ញាទីក្រុងឡុងដ៍ “ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ១៨៣៩ ដោយអឺរ៉ុបរួបរួម ហូឡង់ និង ព្រះរាជាណាចក្រ បែលហ្ស៊ិកឱ្យទទួលស្គាល់ ឯករាជភាពរបស់ បែលហ្ស៊ិក ៕ ចងក្រងប្រែសម្រួល: មេសា