ទិវា​ឯករាជ្យ​ជាតិ ប៊ែ​ល​ស៊ិ​ក​

1187
ចែករម្លែក

(​ភ្នំពេញ​)៖ ដើមឡើយ​គឺជា​ទឹកដី អាណាចក្រ ហុ​ល្លង់ ប៉ុន្តែ​ក្រោយមក ហុ​ល្លង់ ស្ថិតក្រោម​ការ​ត្រួ​ត្រា របស់​អេ​ស្ប៉ា​ញ ចំណែក​អេ​ស្ប៉ា​ញ ដែលជា​អ្នក​កាន់​គ្រិស្តសាសនា ប្រតិ​ស្តង់ បាន ប្រកាន់​រើសអើង ពួក ហុ​ល្លង់ ខាងត្បូង ដែលជា​អ្នក កាតូលិក គួបផ្សំ​នឹង​វិ​ប​ត្ត​ការងារ និង ឥទ្ធិ ពល​បដិវត្តន៍​បារាំង ផង​ទើប​នៅ អំឡុង​ទសវត្សរ៍​១៨៣០ ពួក​ហុ​ល្លង់ ខាងត្បូង បាន បដិវត្តន៍ ផ្តាច់ខ្លួន​ចេញពី ហុ​ល្លង់ បង្កើតបានជា ប៊ែ​ល​ស៊ិ​ក នៅ​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៨៣១ រហូតមក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ​ប៊ែ​ល​ស៊ិ​ក មាន​ផ្ទៃដី ៣០.៥២៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ភាគ​ខាងលិច នៃ ទ្វីបអឺរ៉ុប ស្ថិតនៅ​ចន្លោះ​ពី​អាល្លឺម៉ង់ និង អឺរ៉ុប​ឡាទីន គឺជា​សមាជិក​ស្ថាបនិក​មួយ នៃ សហភាព​អឺរ៉ុប ។ ឆ្នាំ ២០១៧ ប៊ែ​ល​ស៊ិ​ក មាន​ប្រជាពលរដ្ឋ​ជាង ១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា និកាយ​កាតូលិក ។ ភាសា ផ្លូវការ​របស់​ប្រទេស​នេះ មាន​បី​គឺ ភាសា ហុ​ល្លង់ បារាំង និង អាល្លឺម៉ង់ រដ្ឋធានី​គឺ​ទីក្រុង ព្រុ​ច​សែ​ល ។​

ប្រវត្តិសាស្ត្រ
​សង្គ្រាម​៨០​ឆ្នាំ ពី​ឆ្នាំ ១៥៦៨-១៦៤៨ រវាង​បដិវត្តន៍​ខេត្ត​ចំនួន​១៣ ប្រឆាំង​អនុត្តរភាព ឬ ភាព​ផ្តាច់ការ រើសអើង​ផ្នែក​សាសនា របស់​ស្តេច ហ្វ៊ី​លី​ព ទី ២ អេ​ស្ប៉ា​ញ​នៅ​តំបន់ ហុ​ល្លង់ បាន​បែងចែក​ប្រទេស​ផ្នែក​ខាងក្រោម (​ហុ​ល្លង់​) ឱ្យទៅជា​ពីរ​ផ្នែក​គឺ​ខេត្ត​រួបរួម​ចំនួន ៧ និង ហុ​ល្លង់ ភាគខាងត្បូង ។ ក្រោយមក ក៏ ត្រូវបាន​ត្រួតត្រា​ដោយ​អេ​ស្ប៉ា​ញ និង អូទ្រីស ។​
​ ​
​យុទ្ធនាការ នៃ បដិវត្តន៍​បារាំង ទៅ​បណ្តា​ប្រទេស​អឺរ៉ុប ចាប់ពី​ឆ្នាំ ១៧៩៤ ប្រទេស​ផ្នែក​ខាងក្រោម រួមទាំង​ទឹកដី​មួយចំនួន​ដែល​មិន​ធ្លាប់ជា​ដែនដី​ក្រោម​ការគ្រប់គ្រង​របស់ អូទ្រីស ពីមុនមក​ផង​ដូចជា Prince-Bishopric ត្រូវបាន បារាំង ដាក់បញ្ចូល​គ្នា ហើយ​បានបញ្ចប់​ការត្រួតត្រា​របស់​អូទ្រីស នៅក្នុង​តំបន់​នោះ ។

​មនុស្ស​ភាគខាងត្បូង​ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត និកាយ កាតូលិក ហើយ​អ្នក​ទាំងនោះ​ភាគច្រើន យល់ថា ការគ្រប់គ្រង​របស់​ស្តេច​អេ​ស្ប៉ា​ញ ជា​អំពើ ផ្តាច់ការ​ព្រោះ អេ​ស្ប៉ា​ញ ជា​អ្នក​កាន់​គ្រិស្តសាសនា និកាយ​ប្រូ​តិ​ស្តង់ ។ ភាពឥតការងារ​ធ្វើ​មាន​កម្រិត​ខ្ពស់ និង ភាព​ឥត​សណ្តាប់ធ្នាប់ ផ្នែក​ឩ​ស្សា​ហក​ម្ម​ក្នុង ចំណោម​វណ្ណៈ​កម្មករ ។​

​បដិវត្តន៍ បង្កើត​ឯករាជ្យ ប៊ែ​ល​ស៊ិ​ក
​នៅ​ឆ្នាំ ១៨៣០ ដោយមាន​ការជំរុញ​ពី​បដិវត្តន៍ ខែ ក្កដា នៅ​ប្រទេស​បារាំង ខេត្ត​ភាគខាងត្បូង នៃ ហុ​ល្លង់ រួបរួម បានធ្វើ​ឩ​ទ្ទាម​កម្ម​ប្រឆាំង​ការត្រួតត្រា​របស់ ហុ​ល្លង់ (​ដែល ហុ​ល្លង់​ពេលនោះ​ក៏​ក្រោម ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ ដែរ ) ។ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៨៣០ មាន​កូដកម្ម​មួយ​បាន​ផ្ទុះឡើង នៅ​ទីក្រុង ព្រុ​ច​សែ​ល ។ ហាង​លក់ទំនិញ​ជាច្រើន​ត្រូវបាន​ចូល​លួច​ប្លន់ ហើយ​ព្រឹត្តិការណ៍​បែបនេះ ក៏បាន រីក​រាលដាល​ទៅ​ពាសពេញ​ប្រទេស ។ រោងចក្រ និង គ្រឿងចក្រ ត្រូវបាន បំផ្លិចបំផ្លាញ ។ ស្តេច វីល្លាម អេ​ស្ប៉ា​ញ បាន​បញ្ជូន​កងទ័ព​ទៅ​ទីនោះ ប៉ុន្តែ​កុប្បកម្ម នៅតែ​បន្ត ។ កងទ័ព​ហុ​ល្លង់ ជាច្រើន បាន​រត់ចោលជួរ ហើយ​ទីបំផុត ហុ​ល្លង់ ត្រូវបាន​ប​ណ្តេ​ចេញពី​តំបន់​ខេត្ត​ភាគខាងត្បូង ។ អគ្គ​ក្រុមប្រឹក្សារដ្ឋ នៅ​ទីក្រុង ព្រុ​ច​សែ​ល បាន​បោះឆ្នោត​ផ្តាច់ខ្លួន​ចេញពី​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ (​និង ហុ​ល្លង់​) ហើយ​បានប្រកាស​ឯករាជភាព​របស់ខ្លួន ហើយ​ហេតុការណ៍​នេះ​ត្រូវបាន​កត់សម្គាល់ថា ជាការ​ចាប់ផ្តើម នៃ បដិវត្តន៍ ដើម្បី​ឯករាជភាព ប៊ែ​ល​ស៊ិ​ក ។

២៤ ខែ កញ្ញា ឆ្នាំ ១៨៣០ គណៈកម្មការ រដ្ឋបាល បាន​បង្កើត​រដ្ឋាភិបាល ប៊ែ​ល​ស៊ិ​ក មួយ​ដោយ ឱ្យ​ឈ្មោះថា រដ្ឋាភិបាល បណ្តោះអាសន្ន ប៊ែ​ល​ស៊ិ​ក ។ ហើយ​នៅ​ថ្ងៃទី ២៨ ខែ កញ្ញា គណៈកម្មការ​រដ្ឋបាល បាន​បង្កើត គណៈកម្មការ​កណ្តាល មួយ ហើយ​គណៈកម្មការ​កណ្តា​ល​នេះ បានប្រកាស​ឯករាជភាព របស់​ខេត្ត​ទាំងឡាយ នៃ ប៊ែ​ល​ស៊ិ​ក នៅ​ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ១៨៣០ ។

ឈ្មោះ រដ្ឋាភិបាលបណ្តោះអាសន្ន ត្រូវបាន​ហៅ​កាន់តែ​ច្រើនឡើងៗ​សំដៅ​ដល់​គណៈកម្មការ​កណ្តាល ។ ទីទៃ​ពី​គណៈកម្មការ​កណ្តាល​នោះ​ទៅ ក៏​នៅមាន​គណៈកម្មការ​ពិសេស​ជាច្រើន​ទៀត​សម្រាប់​ធ្វើសង្គ្រាម សម្រាប់​កិច្ចការបរទេស ហិរញ្ញវត្ថុ យុត្តិធម៌ សុវត្ថិភាព​សាធារណៈ និង ការទូត ។ សភាជាតិ ដែលមាន​សមាជិក ២០០ រូប ត្រូវបាន​បង្កើតឡើង​ដោយ​ការបោះឆ្នោត​របស់​មនុស្ស ៣០.០០០ នាក់ នៅ​ថ្ងៃទី ៣ ខែ វិច្ឆិកា ។ នៅ​ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៨៣០ សភាជាតិ បាន​ជួ​ប្រជុំ​ជា​លើកដំបូង ។

​នៅ​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៨៣០ សន្និសីទ ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​នាំយក​មហា​អំ​ណា​អឺរ៉ុប ទាំង​ប្រាំ​មក​ជុំគ្នា ក្នុងនោះ​មាន អូទ្រីស អង់គ្លេស បារាំង ព្រូ​ស៊ី (​អាល្លឺម៉ង់​) និង រុស្ស៊ី ដោយ​មហា អំណាច​ទាំង​ប្រាំ​នោះបាន​ទទួលស្គាល់​ឯករាជភាព​របស់ ប៊ែ​ល​ស៊ិ​ក ហើយ​បាន​ធានា ឯករាជភាព អចិន្ត្រៃយ៍ របស់ ប៊ែ​ល​ស៊ិ​ក ។​

​រដ្ឋធម្មនុញ្ញ ត្រូវបាន​ទទួលយក​នៅ​ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ១៨៣១ ហើយ​ដើម្បី​ស្ថេរភាព​នយោបាយ​ដោយ យោល​តាម​ស្ថានភាព​ជាក់ស្តែង​ក្នុងប្រទេស​ដែលមាន​អ្នក​វណ្ណៈ​កណ្តាល ផង និង ដើម្បី​តម្រូវ​តាម បំណង​ពួក​អ្នកចូលរួម​បដិវត្តន៍​ដែល​ទទួល​ឥទ្ធិពល​ពី​បដិវត្តន៍​បារាំង​ផង និង ដើម្បីឱ្យ​ស្របទៅនឹង រដ្ឋាភិបាល​បរទេស​ជាច្រើន​នោះ សភាជាតិ បាន​បោះឆ្នោត​ជ្រើសរើស​របប​រាជាធិបតេយ្យ​អាស្រ័យ រដ្ឋធម្មនុញ្ញ ធ្វើជា​ទម្រង់​រដ្ឋាភិបាល ប៊ែ​ល​ស៊ិ​ក ដែល​ទើប​បង្កើត​ថ្មីៗ ដោយបាន​ជ្រើសរើស​ព្រះអង្គម្ចាស់ Leopold ទី ១ ធ្វើជា​ស្តេច​ដំបូង​របស់​ព្រះរាជាណាចក្រ ប៊ែ​ល​ស៊ិ​ក នៅ​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៨៣១ ។ លុះដល់​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ១៨៣១ ស្តេច Leopold ទី ១ បាន​ស្បថ​ទទួលយក​រដ្ឋធម្មនុញ្ញ ប៊ែ​ល​ស៊ិ​ក ។​

​ដោយហេតុនេះ ពួក​អ្នកប្រវត្តិសាស្ត្រ​ជាទូទៅ​បាន​ហៅ​ថ្ងៃទី ២១ ឃែ កក្កដា ឆ្នាំ ១៨៣១ នោះ ថា​ជា​ថ្ងៃ​បញ្ចប់​បដិវត្តន៍ ប៊ែ​ល​ស៊ិ​ក ហើយ​ជា​ថ្ងៃ​ចាប់ផ្តើម​កំណើត នៃ ព្រះរាជាណាចក្រ ប៊ែ​ល​ស៊ិ​ក ហើយ​ថ្ងៃនោះ​ក៏បាន​ក្លាយជា​ទិវា​ជាតិ ប៊ែ​ល​ស៊ិ​ក រហូតមក ។ ស្តេច វីល្លាម អេ​ស្ប៉ា​ញ មិន​ទទួលស្គាល់ ការប្រកាស​ឯករាជរ​បស់ ប៊ែ​ល​ស៊ិ​ក ឡើយ ទើប​ចាប់ ពីថ្ងៃ​ទី ២-១២ ខែ សី​ឆ្នាំ ១៨៣១ អេ​ស្ប៉ា​ញ បាន​បញ្ជា​ឱ្យ ហុ​ល្លង់ ដឹកនាំ​កងទ័ព​ទៅ​លុកលុយ​ព្រះរាជាណាចក្រ ប៊ែ​ល​ស៊ិ​ក ដែល​វិធានការ​យោធា នោះ​មាន​ឈ្មោះថា “​យុទ្ធនាការ​១០​ថ្ងៃ “ ក្នុង​បំណង​កាន់កាប់ ប៊ែ​ល​ស៊ិ​ក ឡើងវិញ ។ ប៉ុន្តែ​យុទ្ធនាការ​នេះ បាន​បរាជ័យ​ដោយសារ អន្តរាគមន៍​ពី​សំណាក់​កងទ័ព​បារាំង ។ ខណៈនោះ ហុ​ល្លង់ ត្រូវបាន​បង្ខំ​ឱ្យ ទទួលយក សន្ធិសញ្ញា​សន្តិភាព ខណៈ ហុ​ល្លង់ នៅតែ​បន្តកាន់កាប់​ទីតាំង​សំខាន់ៗ​មួយចំនួន ភាគ​ខាងកើត ប៊ែ​ល​ស៊ិ​ក រហូតដល់​កងទ័ព​បារាំង​បាន​បណ្តេញ​ពួកគេ​ចេញ​នៅ​ខែ ធ្នូ ឆ្នាំ ១៨៣២ ។ ស្តេច វីល្លាម ទី ១ នៅតែ​មិន​ទទួលស្គាល់​ឯករាជភាព​របស់ ប៊ែ​ល​ស៊ិ​ក ។ ប៉ុន្តែ អេ​ស្ប៉ា​ញ ត្រូវបាន​មហាអំណាច​អឺរ៉ុប​បង្ខំ​ឱ្យ​យល់ព្រម​ទទួលស្គាល់​តាមរយៈ​កិច្ចព្រមព្រៀង​មួយ​ឈ្មោះថា “ សន្ធិសញ្ញា​ទីក្រុង​ឡុង​ដ៍ “ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ១៨៣៩ ដោយ​អឺរ៉ុប​រួបរួម ហុ​ល្លង់ និង ព្រះរាជាណាចក្រ ប៊ែ​ល​ស៊ិ​ក ឱ្យទទួល​ស្គាល់​ឯករាជភាព​របស់ ប៊ែ​ល​ស៊ិ​ក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​គំនូរ​ពិ​ព័ណ៌នា​អំពី​បដិវត្តន៍ ប៊ែ​ល​ស៊ិ​ក (belgium 1)
​ស្តេច Leopold ទី ១ ដែលជា​ស្តេច​ដំបូង​របស់​ព្រះរាជាណាចក្រ ប៊ែ​ល​ស៊ិ​ក (belgium 2)