ទិវា​ឯករាជ្យ​ជាតិ ហ្វាំ​ង​ឡង់​

377

(​ភ្នំពេញ​)៖ ដើមឡើយ ហ្វាំ​ង​ឡង់ ជា​ផ្នែក​មួយ នៃ ប្រទេស ស៊ុយអែត ប៉ុន្តែ ស៊ុយ​អែ ចាញ់ សង្គ្រាម ទឹកដី​ហ្វាំ​ង​ឡង់ ក៏បាន​ធ្លាក់​ទៅក្នុង​ផ្នែក​មួយ នៃ ប្រទេស​រុស្ស៊ី ហើយដោយ​សារ រុស្ស៊ី​មាន​បដិវត្តន៍ ទើប​ហ្វាំ​ង​ឡង់​ប្រកាស​ឯករាជភាព​របស់​ខ្លួន​នៅ​ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ១៩១៧ ប៉ុន្តែ​បន្ទាប់មក​ក៏​នៅមាន​សង្គ្រាមស៊ីវិល និង សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី​ជាច្រើន​ទសវត្សរ៍​ទៀត ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​ហ្វាំ​ង​ឡង់ មាន​ផ្ទៃដី ១៣០.៦៦៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​ខាងជើង មាន​ព្រំដែន​ជាប់ ប្រទេស​ស៊ុយអែត និង ប្រទេស​រុស្ស៊ី ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ គឺ​ភាសា ហ្វាំ​ង​ឡង់ និង ភាសា​ស៊ុយអែត រដ្ឋធានី គឺ​ទីក្រុង ហែល​ស៊ិន​គី ។ ទូរស័ព្ទដៃ​ម៉ាក Nokia របស់ ហ្វាំ​ង​ឡង់​ល្បីល្បាញ​ពាស ពេញ​ពិភពលោក ។​

ប្រវត្តិសាស្ត្រ​
​ចាប់ពី​ដើម​សតវត្សរ៍​ទី ១២ ស្តេច ស៊ុយអែត បាន​បង្កើត​ការត្រួត​លើ​តំបន់ Crusades ខាងជើង គឺ​ប្រទេស ហ្វាំ​ង​ឡង់ បច្ចុប្បន្ននេះ ។ នៅក្នុង​សតវត្សរ៍​ទី ១៨ សង្គ្រាម​រវាង ស៊ុយអែត និង រុស្ស៊ី បាន​ផ្ទុះឡើង ២ លើក បណ្តាលឱ្យ​ទឹកដី​នោះ​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ រុស្ស៊ី វិញ​ម្តង ។

​នៅមាន​សង្គ្រាម ២ ទៅ ៣ លើក​ទៀត ក្នុង​សតវត្សរ៍​ទី ១៨ នោះ រវាង ស៊ុយអែត និង រុស្ស៊ី ដោយ​យក​ទឹកដី ហ្វាំ​ង​ឡង់ ធ្វើជា​សមរភូមិ ទីបំផុត​ពួក​អ្នកនយោបាយ​ជនជាតិ​ហ្វាំ​ង​ឡង់ គិតថា​ត្រូវតែ​ស្វែងរក​ស្វ័យភាព​សម្រាប់ ហ្វាំ​ង​ឡង់ ។ ប៉ុន្តែ​ការស្វែងរក​ឯករាជភាព​របស់ ហ្វាំ​ង​ឡង់ នាពេលនោះ​ពុំ​សូវ​ទទួលបាន​ការគាំទ្រ​ឡើយ ។

​នៅ​ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៨០៩ ទឹកដី ហ្វាំ​ង​ឡង់ ត្រូវបាន​ទាហាន រុស្ស៊ី ចូលកាន់​កាប់ ។ ទឹកដី ហ្វាំ​ង​ឡង់ ក្លាយជា​តំបន់​ស្វ័យ​យ​ត Grand Duchy របស់ រុស្ស៊ី រហូតដល់​ឆ្នាំ ។ នៅ​ឆ្នាំ ១៨១១ រុស្ស៊ី បាន​បញ្ចូល​ខេត្ត Vyborg របស់ខ្លួន​ទៅក្នុង​ទឹកដី Grand Duchy ហ្វាំ​ង​ឡង់ ។ ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៦០ មាន​ចលនា​ជាតិនិយម ហ្វាំ​ង​ឡង់ ដ៏​ខ្លាំងក្លា​មួយ​បាន​កើតឡើង ដែ​មាន​ឈ្មោះថា​ចលនា Fennoman ។ គ្រោះ​ទុ​រ្ភឹ​ក្ស​យ៉ាង​កាច​សាហាវ​មួយ​បានកើត​ឡើង នៅ​ទឹកដី​ហ្វាំ​ង​ឡង់ ពី​ឆ្នាំ ១៨៦៦-១៨៦៨ បានសម្លាប់​ប្រជាពលរដ្ឋ​អស់ ១៥ ភាគរយ បាន​ក្លាយជា​គ្រោះ​ទុ​រ្ភឹ​ក្ស ដ៏​កាច​សាហាវ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប ។

​ឆ្នាំ ១៩០៦ សិទ្ធិ​បោះឆ្នោត​ត្រូវបាន​អនុម័ត​នៅក្នុង​តំបន់​ស្វ័យ​យ​ត Grand Duchy ហ្វាំ​ង​ឡង់ ។ ប៉ុន្តែ​ទំនាក់ទំនង​រវាង Grand Duchy និង រុស្ស៊ី ប្រែជា​ជូរចត់​បន្ទាប់ពី​រុស្ស៊ី​ចាត់វិធានការ ជាច្រើន​ដើម្បី​រិត​បន្តឹង​ស្វ័យភាព​របស់ ហ្វាំ​ង​ឡង់ ហើយ​ច្បាប់បោះឆ្នោត​ដែល​សភា ហ្វាំ​ង​ឡង់ បានអនុម័ត ក្លាយជា​គ្មាន​ន័យ​ដោយសារ​ស្តេច ត្សា រុស្ស៊ី មិន​អនុម័ត ។

​សង្គ្រាមស៊ីវិល​-​ឯករាជភាព
​បដិវត្តន៍​នៅ រុស្ស៊ី នា​ខែ កុម្ភៈ ឆ្នាំ ១៩១៧ ធ្វើឱ្យ​អំណាច​នៅ រុស្ស៊ី ដែលជា​អាណាព្យាបាល របស់ ហ្វាំ​ង​ឡង់ មាន​ភាព​រង្គោះរង្គើ ហើយក៏​បង្កើតជា​ចំណោទ​ជាច្រើន​ជាពិសេស ក្នុងចំណោម​ពួក​អ្នក​សង្គម​ប្រជាធិបតេយ្យ ចំពោះ​ឋានៈ​របស់ ហ្វាំ​ង​ឡង់ ដែលជា​ផ្នែក​មួយ របស់ រុស្ស៊ី ។ ប្រការនេះ​ដោយសារ​កន្លងមក ស្តេច ត្សា រុស្ស៊ី គឺជា​ប្រមុខរដ្ឋ​របស់ ហ្វាំ​ង​ឡង់ ប៉ុន្តែ​បន្ទាប់ពី​ប​ដិ​វត្ដ​ន៍​នេះ​មក គេ​មិនដឹងថា​អ្នកជា​អ្នក​ជំនួស​ឡើយ ។​

​ពេលនោះ​សភា ហ្វាំ​ង​ឡង់ ដែល​គ្រប់គ្រង ដោយ​ពួក​អ្នក​សង្គម​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត ផ្តល់​អំណាច​ខ្ពស់បំផុត​ទៅឱ្យ​សភា ។ ប៉ុន្តែ​ប្រការនេះ​ត្រូវបាន​រដ្ឋាភិបាលបណ្តោះអាសន្ន​ថ្នាក់ ខេត្ត​របស់ រុស្ស៊ី និង បក្ស​ស្លាប​ស្តាំ​នៅ ហ្វាំ​ង​ឡង់ បដិសេធ ។ រដ្ឋាភិបាល​ថ្នាក់​ខេត្ត​រុស្ស៊ី បាន​រំលាយ​សភា ហ្វាំ​ង​ឡង់ ដោយ​បង្ខំ ដែល​ពួក​សភា ចាត់ទុកថា​នោះ​គឺជា​ទង្វើ​ខុសច្បាប់ ។​ការបោះឆ្នោត​ថ្មី​មួយ​ត្រូវបាន​ធ្វើឡើង ដែល​បក្ស​ស្លាប​ស្តាំ​បានឈ្នះ​យ៉ាង​ប្រកៀក​ប្រកិត ។ ពួក​អ្នក​សង្គម​ប្រជាធិបតេយ្យ​មួយចំនួន​នៅតែ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល នៃ ការបោះ ឆ្នោត​នេះ ហើយ​នៅតែ​ប្រកាន់​ថា ការរំលាយ សភា នាពេល​កន្លងមក​គឺជា​រឿង​ខុស ច្បាប់​ដដែល ។ ប្រការនេះ នាំឱ្យ​បក្សនយោបាយ​ទាំង ២ គឺ​បក្ស​ស្លាប​ស្តាំ និង​បក្ស​សង្គម ប្រជា​ធិ​បេ​យ្យ ដែលមាន​កម្លាំង​ប្រហាក់ប្រហែលគ្នា ក្លាយជា​អមិត្ត​នឹង​គ្នា​យ៉ាង​ស្រួចស្រាល់ ។​

​នៅ​ខែតុលា ឆ្នាំ ១៩១៧ ដដែល​នោះ នៅ រុស្ស៊ី មាន​បដិវត្ត​ម្តងទៀត​ដែល​ធំ​ជាង​បដិវត្តន៍ កាលពី​ខែ កុម្ភៈ ។ រំពេច​នោះ​ពួក​បក្ស​ស្លាប​ស្តាំ បានចាប់ផ្តើម​ពិចារណា​ឡើងវិញ ដើម្បី បិទ​ការផ្ទេរអំណាច​ប្រតិបត្តិ​ខ្ពស់បំផុត​ពី រដ្ឋាភិបាល​រុស្ស៊ី មក ហ្វាំ​ង​ឡង់ ខណៈ​ពួក​កុ​ម្មុយ​និ​ស្ត បាន​ច្បាម​យក​អំណាច​នៅ​រុស្ស៊ី ។ ពេលនោះ ពួក​បក្ស​ស្លាប​ស្តាំ​ក៏បាន​ប្រកាស​ឯករាជភាព របស់ ហ្វាំ​ង​ឡង់ នៅ​ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ១៩១៧ ។ ក្រោយមក រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ហ្វាំ​ង​ឡង់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​នោះឯង ។​

​នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩១៨ ក៏​ចាប់ផ្តើម​មាន​សង្គ្រាម ២ កើតឡើង គឺ​ពួក​បក្ស​ស្លាប​ស្តាំ បាន​ដកហូត​អាវុធ​ពី​កងទ័ព​រុស្ស៊ី នៅ​តំបន់ Pohjanmaa ហើយ​បក្ស​សង្គម​ប្រជាធិបតេយ្យ បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​រដ្ឋា​ភិ​បាល ស ក៏​បង្កើតបានជា​សង្គ្រាមស៊ីវិល យ៉ាង​ជូរចត់ ។ ​ដោយ​ទទួលបាន​ការគាំទ្រ​ពី អាល្លឺម៉ង់ ពួក​រដ្ឋាភិបាល ស ដែល​កំពុង​និរទេស​ខ្លួន (​បន្ទាប់ពី​បក្ស​សង្គម​ប្រជាធិបតេយ្យ​បណ្តេញ​) ក៏​ឈ្នះ​លើ​ពួក​ក្រហម (​កុ​ម្មុយ​និ​ស្ត នៅ​ហ្វាំ​ង​ឡង់ ដែលមាន​សហភាពសូវៀត​នៅ​ពីក្រោយ​ខ្នង​)​ហើយ​បាន​ចាប់​មនុស្ស​រាប់ពាន់នាក់ ដែល​គេ​សង្ស័យថា​ជា​ពួក​ក្រហម ទៅ​ឃុំឃាំង​ក្នុង​ជំរុំ​នានា ហើយ​នៅ​ទី​ទាំងនោះ​ពួក​ក្រហម ត្រូវបាន​កាត់ទោស​ប្រហារជីវិត ផ្តាច់​បាយ និង កើត​ជំងឺ ស្លាប់​រាប់ពាន់នាក់ ។ សត្រូវ​រវាង ពួក​ក្រហម និង ពួក ស បាន​ធ្លាក់​ក្នុង​សភាព​កាន់តែ​ជ្រាលជ្រៅ​ល្វឹងល្វើយ​មហិមា​កាប់ សម្លាប់​គ្នា អូសបន្លាយ​រហូតមក ។

​បន្ទាប់ពី​ចង់បាន​ជា​ប្រទេស​រាជានិយម​មួយ​ខណៈ​មក ទីបំផុត​ប្រទេស ហ្វាំ​ង​ឡង់ ក៏បាន សម្រេចចិត្ត​បង្កើតជា​សាធារណៈរដ្ឋ ដោយមាន​លោក Kaarlo Juho Ståhlberg ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី​ដំបូង​គេ នៅ​ឆ្នាំ ១៩១៩ ។ ព្រំដែន​រវាង​ប្រទេស ហ្វាំ​ង​ឡ់ង និង រុស្ស៊ី​ត្រូវបាន​កំណត់ដោយ​សន្ធិសញ្ញា ឆ្នាំ ១០២០ ។

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ហ្វាំ​ង​ឡង់ មើលមិនឃើញ​អំពី​គំនិត​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ពី​សំណាក់​សូ​វៀត​ឡើយ ក៏​បន្តធ្វើ​សកម្មភាព​ប្រឆាំង​ពួក​កុ​ម្មុយ​និ​ស្ត ក្នុងប្រទេស​ដែល​គាំទ្រ ដោយ​សូ​វៀត ជាហេតុ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សូ​វៀត និង ហ្វាំ​ង​ឡង់ មាន​ភាព​តានតឹង ។ ​ប៉ុន្តែ​ទំនាក់ទំនង​រវាង អាល្លឺម៉ង់ ជាមួយ ហ្វាំ​ង​ឡង់ ត្រូវបាន​ធ្វើឱ្យ​ត្រជាក់​បន្ទាប់ពី​ពួក ណា​ស៊ី​ស ឡើងកាន់​អំណាច​នៅ​អាល្លឺម៉ង់ ។ មន្ត្រី​យោធា​ត្រូវបាន​បង្វឹក​នៅ​ប្រទេស​បា​រ៉ាំ​ង ហើយ​ទំនាក់ ទំនង​ជាមួយ​អឺរ៉ុប និង ស៊ុយអែត ត្រូវបាន​ពង្រឹង ។ ទីបំផុត​នៅ​ទី ៣០ វិច្ឆិកា ឆ្នាំ ១៩៣៩ កងទ័ព​សហភាពសូវៀត (​ដែលជា​អ្នកគាំទ្រ​ពួក​ក្រហម​នៅ​ហ្វាំ​ង​ឡង់​) បានចាប់ផ្តើម​បើក ការវាយលុក​លុយ​ក​ប្រទេស ហ្វាំ​ង​ឡង់ ដែល​គេ​ហៅថា “ សង្គ្រាម​នា​រដូវរងា “ ។ ប៉ុន្តែ​ក៏ត្រូវ​បានបញ្ចប់​ទៅវិញ​នៅ​ឆ្នាំ ១៩៤០ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​រូបសំណាក​លោក Kaarlo Juho Ståhlberg ប្រធានាធិបតី​ដំបូង​របស់​ហ្វាំ​ង​ឡង់
ទីក្រុង ហែល​ស៊ិន​គី នៃ ប្រទេស​ហ្វាំ​ង​ឡង់