ទិវា​ឯករាជ្យ​ជាតិ អ៊ូ​ហ្ក​ង់​ដា​

459

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​អ៊ូ​ហ្ក​ង់​ដា ប្រារឰ​ទិវា ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី​៩ ខែតុលា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​១៩៦២ ។ ទោះយ៉ាងណា ដោយសារ​មានការ​ខ្វែងគំនិត​គ្នា​អំពី វាសនា​របស់​អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា ទើប ទំនាស់​ផ្ទៃក្នុង នៅតែ​បន្ត​អូសបន្លាយ​ជា ច្រើន​របត់​ទៀត ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អ៊ូ​ហ្ក​ង់​ដា មាន ផ្ទៃដី​២៤១.០៣៨​គីឡូម៉ែត្រ​ក្រឡា ស្ថិត អាហ្វ្រិក​ខាងកើត នៅ​តំបន់​មហា​បឹង អាហ្វ្រិក នៅតាម​ដង​ទន្លេ​នី​ល មាន ព្រំដែន​ជាប់​នឹង​ប្រទេស​កេ​ន​យ៉ា ស៊ូដង់ ខាងត្បូង កុង​ហ្គោ រ​វ៉ាន់ដា តង់​ហ្សា​នី និង​បឹង Victoria ។ ឆ្នាំ​២០១៧ មាន ប្រជាពលរដ្ឋ​ជាង​៤១​លាន​នាក់ ភាគ ច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសា ផ្លូវការ គឺ​ភាសា​អ៊ូ​ហ្ក​ង់​ដា រដ្ឋធានី គឺ ទីក្រុង​កាំ​ប៉ា​ឡា ។​
​ ​
​ប្រវត្តិសាស្ត្រ
​ពួក​អ្នក​បុ​រា​ណ្យ​វិទូ​បាន​រក ឃើញថា បុព្វបុរស​របស់​ជន​ជាតិ អ៊ូ​ហ្ក​ង់​ដា គឺជា​អម្បូរ​ពួក​អ្នកប្រមាញ់ ប្រមូលផ្តុំ​គ្នា​អំឡុង​កាលពី​១.៧០០-២.៣០០​ឆ្នាំមុន ។ អំឡុង​កាលណោះ ពួក​មនុស្ស​និយាយ​ភាសា Bantu ដែល ទំនងជា​ពួក​អ្នកមាន​ដើមកំណើត​ចេញពី អាហ្វ្រិក​កណ្តាល បាន​ទៅដល់​តំបន់ ដែលជា​ប្រទេស​អ៊ូ​ហ្ក​ង់​ដា សព្វថ្ងៃនេះ ។

​ពួកគេ​បាន​ពង្រីក​ដែន​អំណាច ត្រួតត្រា​លើ​ផ្នែក​ភាគច្រើនបំផុត នៃ តំបន់​មហា​បឹង​អាហ្វ្រិក ហើយ​បង្កើត បានជា​អាណាចក្រ​ដ៏​មានអំណាច​មួយ ឈ្មោះថា អាណាចក្រ គី​តា​រ៉ា ឬ អាណាចក្រ​ប៊ូ​នី​យ៉ូ​រ៉ូ​ប​-​គី​តា​រ៉ា ។​
​ ​
​លុះដល់​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៣០ មាន​ពួកពាណិជ្ជករ អារ៉ាប់ ចូលទៅ​តំបន់​ដីគោក ពី​ឆ្នេរ​មហាសាគរ ឥណ្ឌា នៃ​អាហ្វ្រិក​ខាងកើត ។​
​ ​
​ធ្លាក់​ក្រោម​អាណានិគម អង់គ្លេស​
​នៅ​អំឡុង​ទសវត្សរ៍ ឆ្នាំ ១៨៦០ មាន​ពួក​ជនជាតិ​អង់គ្លេស បាន តាម​រុករក​ប្រភព​ទន្លេ​នី​ល បាន​ទៅដល់ ទឹកដី​អាណាចក្រ​គី​តា​រ៉ា (​ដែលជា តំបន់​ប្រទេស​អ៊ូ​ហ្ក​ង់​ដា បច្ចុប្បន្ន​) ។ លុះ ដល់​ឆ្នាំ​១៨៧៧ បេសកជន​សាសនា ឬ អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​ប្រូ​តិ​ស្តង់ របស់​ចក្រភព​អង់គ្លេស បាន​ទៅដល់ អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា (Buganda, ជា អាណាចក្រ​ប្តូរ​ឈ្មោះ​មកពី​អាណាចក្រ គី​តា​រ៉ា ហើយ​ជា​ផ្នែក​មួយ នៃ អាណាចក្រ​អ៊ូ​ហ្ក​ង់​ដា​) ។ លុះដល់​ឆ្នាំ ១៨៧៩ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា គ្រិស្ត និកាយ​កាតូលិក របស់​បារាំង ក៏ បាន​ទៅដល់​ទីនោះ​ដែរ ។ អំណឹះតទៅ ទឹកដី​អាណាចក្រ​ដ៏​ធ្លាប់​តែមាន​ភាព សុខសាន្ត​នេះ លែងមាន​ភាព​សាន្ត​- ត្រាណ​ទៀតហើយ គឺមាន​ទំនាស់ សាសនា និង​ទំនាស់​ដណ្តើម​អំណាច បានចាប់ផ្តើម​កើតឡើង ដោយមាន សាសនា​នៅក្រោយ​ខ្នង ។​
​ ​
​សូមបញ្ជាក់ថា នៅក្នុង​ប្រទេស ដែល​កាន់​គ្រិ​ស្តិ​សាសនា ពួក​បព្វជិត គឺជា​មុំ​មួយ​ក្នុងចំណោម​មុំ នៃ​អំណាច ទាំងបី​របស់​ប្រទេស (​មុំ​ពីរ​ផ្សេងទៀត គឺ​ស្តេច និង​គហបតី​) ។ ដូច្នេះ​ការដែល​ពួក​មហាអំណាច​បញ្ជូន សាសនា​ទូត ប្រទេស​ណាមួយ​នោះ គោលដៅ​ចម្បង របស់​ពួកគេ គឺ​ប្រ​មួល​យក​អំណាច​ពី​ប្រទេស​នោះ យ៉ាងហោចណាស់​ឱ្យបាន ១​ភាគ​៣ ពី​ប្រទេស​នោះ​ទៅឱ្យ​មហា អំណាច​ឬថា មហាអំណាច​ប្រមូល អំណាច​ពី​ប្រទេស​ដទៃ​តាមរយៈ សាសនា​គ្រិស្ត នេះឯង ។​
​ ​
​យ៉ាងណាមិញ ពេលដែល សាសនា​គ្រិស្ត បាន​ទៅដល់​អាណាចក្រ ប៊ូ​ហ្ក​ង់​ដា ក៏​មិនជា​ដំបូង​ពួកគេ​គ្រាន់ តែ​ដើម្បី​សាបព្រោះ​សាសនា​គ្រិស្ត ប៉ុណ្ណោះ ។ លុះ​ក្រោយមក គឺ​នៅពេល ដែល​ប្រទេស​នេះ ក្លាយជា​ប្រទេស​កាន់ សាសនា​ច្រើន​មក ពួក​មេដឹកនាំ​គ្រិស្ត សាសនា ក៏​ចាប់ផ្តើម​ធ្វើតាម​ទម្លាប់ ដូច​អ្វីដែល​ពួក​បព្វជិត​នៅ ក្នុង​គ្រិស្តសាសនា នៅ​ប្រទេស​ដទៃ​ដែរ គឺ​ទាមទារ​យក អំណាច​មួយផ្នែក​ពី​ស្តេច នៅ​ប៊ូ​ហ្ក​ង់​ដា​។​
​ ​
​ស្តេច និង​មន្ត្រី​របស់ អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា បាន​មើលឃើញ ពុតត្បុត​នេះ ទើប​មិន​ព្រម​ប្រគល់​អំណាច​ទៅ ឱ្យ​ពួក​អ្នកដឹកនាំ​សាសនា ទាំង​នោះឡើយ ព្រោះថា ប្រសិនបើ ស្តេច​ប្រគល់​អំណាច​ទៅឱ្យ​ពួក​អ្នក ដឹកនាំ​សាសនា​ទាំងនោះ គឺ​ស្មើនឹង ប្រគល់​អំណាច​ទៅឱ្យ​អង់គ្លេស (​ប្រូ​តិ​ស្តង់​) ឬ បារាំង ដែល (​កាតូលិក​) ដែលជា​អ្នកយក​គ្រិស្តសាសនា ទៅ សាបព្រោះ​នៅ​ទីនោះ​ដែរ ។​
​ ​
​ពេលនោះ​ពួក​អ្នកដឹកនាំ​គ្រិស្ត សា​នា​ទាំងនោះ ដែល​ទទួលបាន មនោគមវិជ្ជា​គ្រិស្តសាសនា​ពេញ​មនោគតិ ទៅហើយនោះ ក៏​កើត​មានះ មើលលែងឃើញ​អំពី​ពុតត្បុត​របស់ មហាអំណាច​មកលើ​ប្រទេស​របស់ខ្លួន ទៀតហើយ គឺ​មើល​ឃើញតែ ”​ព្រះ ជា​ម្ចាស់​” តាម​ការអន្ទង​ដួងចិត្ត​ពី​ព្រះ គម្ពីរ ដែល​ត្រូវបាន​និពន្ធ​ចងក្រង​យ៉ាង ប៉ិនប្រសប់ នៃ​អ្នកប្រាជ្ញ​សាសនា កើត ទៅជា​ការ​ប្រជែង​ដណ្តើម​អំណាច​ជា បព្វជិត​ភាវ ពី​ស្តេច​អាណា ចក្រ​ប៊ូ​ហ្ក​ង់​ដា ដែល​ទីបំផុត​មាន​អ្នកដឹកនាំ​សាសនា អង់​គ្លី​កង់ (​និកាយ​សាសនា​គ្រិស្ត​បុរាណ និយម​) ២៣​នាក់ និង​អ្នក​កាន់​កាតូលិក ២២​នាក់ ត្រូវបាន​កាត់ទោស​ប្រហារ ជីវិត ដោយសារតែ​ពួកគេ​ប្រជែង​ដណ្តើម​អំណាច ពី​ស្តេច Mwanga II នៃ អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា នេះ ។
​ ​
​តាមពិតទៅ សម្រាប់​ពួក​មហា អំណាច ដែលជា​ប្រទេស​កាន់​គ្រិស្ត សាសនា​ទិដ្ឋភាព​ប្រហាក់ប្រហែល​នឹង អ្វីដែល​បានលើកឡើង​ខាងលើនេះ មិនមែនជា​រឿង​ថ្មី​ទេ ហើយ​សឹងតែ អាច​និយាយបានថា ហេតុការណ៍ ប្រទូសរ៉ាយ​រហូតដល់​បាត់បង់​ជីវិត បែបនេះ គឺជា​ផែនការ​របស់​ពួក​មហា អំណាច​ទាំងនោះ ក៏​ថា​បាន ។
​ ​
​ដោយមាន​បទពិសោធន៍​ពេញ ខ្លួន​ទៅហើយនោះ អង់គ្លេស បាន​ឆ្លៀត យក​ករណី​កាត់ទោស​ប្រហារជីវិត​ខាង លើ​នេះ ទៅ​បំប៉ោង​ពង្រីក​ពាសពេញ អាណាចក្រ ឱ្យ​ស្អប់​ស្តេច និង​មន្ត្រី​របស់ ប្រទេស​នាំឱ្យ​ច្របូកច្របល់ កោលាហល យ៉ាងខ្លាំង​នៅក្នុង​សង្គម​ប៊ូ​ហ្ក​ង់​ដា ។ ប៉ុន្តែ​ប្រជារាស្ត្រ​ប៊ូ​ហ្ក​ង់​ដា ភាគច្រើន​(​ក៏​ប្រហាក់ប្រហែល ទៅនឹង​ពួក​មនុស្ស នៅក្នុង​ប្រទេស ដែល​ត្រូវបាន​សាប ព្រោះ​មនោគមវិជ្ជា​សាសនា​គ្រិស្ត​ផ្សេងៗ ទៀត​ដែរ​) មើល​មិន​យល់​ឧបាយកល នេះឡើយ គឺ​គិតតែ​នាំគ្នា​គាំទ្រ​សាសនា គ្រិស្ត​តែប៉ុណ្ណោះ ។​
​ ​
​ដូច​យុទ្ធសាស្ត្រ ដែល​ខ្លួន​ធ្លាប់ ធ្វើបាន​ជោគជ័យ​កន្លងមក​ដែរ គឺ​នៅ ពេល​ឃើញ​អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា កំពុង មាន​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង​ដោយសារ តែ​និន្នាការ​សាសនា​គ្រិស្ត​ដូច្នេះ ក៏​ចាប់ផ្តើម​បន្ថែម​ផ្នែក​ពាណិជ្ជកម្ម មួយទៀត គឺ​បញ្ជូន​ក្រុមហ៊ុន Imperial British East Africa Company (IBEAC) ឱ្យ​ចាប់ផ្តើម ចរចា​អំពី​ពាណិជ្ជកម្ម​ក្នុង​តំបន់​នោះ ចាប់ពី​ឆ្នាំ​១៨៨៦ ។
​ ​
​ចាប់ពី​ពេល​ឆ្នាំ​១៨៨៦ នោះ មក​អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា ក៏​ចាប់ផ្តើម​មាន សង្គ្រាម​សាសនា​ផ្ទុះឡើង ពីដំបូង សង្គ្រាម​សាសនា​រវាង​ជន​មូស្លីម ប្រឆាំង នឹង​ជន​គ្រិស្ត​និយម ។ លុះ​ចាប់ពី​ឆ្នាំ ១៨៩០ គឺ​សង្គ្រាម​សាសនា​រវាង​ពួក ប្រូ​តិ​ស្តង់ និង​ពួក​កាតូលិក ដែល​បើ ពិនិត្យ​ថយក្រោយ​វិញ​ទៅ ឃើញថា អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា បាន​ធ្លាក់ចូល អន្ទាក់​អង់គ្លេស ហើយ ហើយក៏​បាន សេចក្តី​ថា អាណានិគម​អង់គ្លេស មកលើ តំបន់​នេះ ជិត​កើតឡើង​ហើយ ។​
​ ​
​ជំហាន​បន្ទាប់មក ក្រុមហ៊ុន IBEAC បាន​រំអុក​ថា ដោយសារតែ បញ្ហា​អស្ថិរភាព​ស៊ីវិល និង​បញ្ហា ហិរញ្ញវត្ថុ​នោះ ពួកគេ (IBEAC) មិនអាច​ធានា​នូវ​ពាណិជ្ជកម្ម​ក្នុង​តំបន់ នោះបាន​ទៀត​ទេ ។ ប្រហាក់ប្រហែល ឬ​ដូចគ្នា​ទៅនឹង ការឈាន​ទៅធ្វើ អាណានិគម​លើ​ប្រទេស​ដទៃ​ដែរ រដ្ឋាភិបាល​អង់គ្លេស បាន​យក​បញ្ហា​នេះ ធ្វើជា ”els” ក៏បាន​ប្រើ​អំណាច រំលាយ​អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា និង ដែនដី​ជិតខាង ដើម្បី​បង្កើតជា​តំបន់​អាណាព្យាបាល អ៊ូ​ហ្ក​ង់​ដា បាន​ដោយ ជោ​ជ័យ នៅ​ឆ្នាំ​១៨៩៤ ។​នេះហើយ គឺជា​វិធីសាស្ត្រ​មិនមែន ជា​លើកដំបូង ហើយក៏​មិនមែនជា​លើក ចុងក្រោយ​ដែរ ដែល​ចក្រភព​អង់គ្លេស ប្រើប្រាស់ ដើម្បី​ឈានទៅរក​ការធ្វើ​អាណានិគម លើ​ប្រទេស​ណាមួយ​។ ដោយហេតុនេះ អ៊ូ​ហ្ក​ង់​ដា​ក៏បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ អង់គ្លេស​ចាប់ពីពេលនោះ​ឯង ។​

​ការដែល ជប៉ុន លេចឡើង​ជាម​ហា អំណាច​មួយ​ក្នុង​លោក​ក៏​នាំឱ្យ​មានការ​ប៉ះពារ​គ្នា​ខ្លាំង​ទៅៗ​ជាមួយ នឹង​ពួក​មហា អំណាច​នៅ អឺរ៉ុប ដូចជា​អង់គ្លេស និង បារាំង​ជាដើម ដែលមាន​ប្រទេស​ក្រោម​អាណានិគម ពាសពេញ​ពិភពលោក ដោយ​រួមទាំង​អាស៊ី​ផង ។ ការរក្សា​និង ពង្រីក​អំណាច​គ្នា នៃ​មហាអំណាច​អឺរ៉ុប និង​មហាអំណាច​អាស៊ី គឺ​ជប៉ុន​ក៏បាន ក្លាយជា​បរិបទ​ក្តៅ​ទៅៗ​រហូត​ឆាបឆេះ ជា​សង្គ្រាម​ពិភពលោក​លើក​ទី​២ ដ៏ សន្ធោសន្ធៅ​ឡើង​នៅ​ឆ្នាំ​១៩៣៩ (​ដល់ ឆ្នាំ​១៩៤៥)​។​

​ឯករាជ្យ​ពី​អង់គ្លេស​
​ដើម្បី​កៀរគរ​បាន​ប្រទេស​នានា ចូល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក្នុង​សង្គ្រាម លោក​លើក​ទី​២ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ១៩៤១​ប្រធានាធិបតី​អាមេរិក​ហ្វ្រាំង​គ្លី​ន រូ​សឺ​វ៉ែល​ត៍ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​វីន​ស្តុ​ន​ឈឺ​ឈី​ល​បាន ជួបពិភាក្សា អំពី​អនាគត​ពិភពលោក​ក្រោយ​សង្គ្រាម​។ ជា​លទ្ធផល​សម្រេចបាន​ក្រម​ប្រតិបត្តិ មួយ ដែល​គេ ឱ្យ​ឈ្មោះថា ”​ក្រម​ប្រតិបត្តិ (​ឬ​ធម្មនុញ្ញ​) អា​ត្ល​ង់​ទិ​ក​” ដែល​ក្នុងនោះ មាន​មាត្រាមួយ​ចែង​អំពី សិទ្ធិ​ស្វ័យភាព ឬ ការ​រួច​ផុតពី​ការត្រួតត្រា ឬ អាណានិគម គឺ​អាស្រ័យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន ។ ក្រម​ប្រតិបត្តិ ឬ គោល​ច្បាប់​នេះឯង​ហើយ ដែល​អាច​ទាក់ទាញ​បាន ប្រជាជាតិ​ជាច្រើន​បាន​ចូលរួម​ធ្វើជា​សម្ព័ន្ធ​ជាមួយ​ក្រុម ដែល​ដឹកនាំ​ដោយ អង់គ្លេស និង​អាមេរិក ។ ក្រោយមក ក្រម​ប្រតិបត្តិ​នេះ​ក៏​ត្រូវបាន​ចុះហត្ថលេខា ដោយ​សម្ព័ន្ធមិត្ត​ផ្សេងៗ​ដែរ ។​

​អ៊ូ​ហ្ក​ង់​ដា មាន​លក្ខណៈ​ល្អ​ប្រពៃ ជាង​ប្រទេស​ក្រោម​អាណានិគម​អង់គ្លេស នៅ​ជិតខាង​របស់ខ្លួន ដូចជា​កេ​ន​យ៉ា និង តង់​ហ្សា​នី ឡើយ​ដែល​វិថី នៃ​ឯករាជ្យភាព​របស់​ប្រទេស​ទាំងនេះ គឺមាន​សង្គ្រាម​បង្ហូរឈាម​យ៉ាងច្រើន​។

​ចំពោះ អ៊ូ​ហ្ក​ង់​ដា មាន​គណបក្ស នយោបាយ​ជាច្រើន ដែល​ត្រូវបាន​បែង ចែក​តាម​ប្រភេទ​នយោបាយ និង​កុល សម្ព័ន្ធ ។ គណបក្សនយោបាយ​សំខាន់ៗ មាន​គណបក្ស Kabaka Yekka (Kabaka) ដឹកនាំ​ដោយ​ស្តេច នៃ​អាណាចក្រ ប៊ូ​ហ្ក​ង់​ដា គណបក្ស​ប្រជាធិបតេយ្យ​ជា​បក្ស​ដែលមាន​ភាគច្រើន​ជា​ជន​កាតូលិក​ដឹកនាំ​ដោយ លោក​បណ្ឌិត​បេ​ណេ ឌិ​កត៍ គី​វ៉ា​នុ​កា និង​គណបក្ស​សមាជ ប្រជាជន អ៊ូ​ហ្ក​ង់​ដា ដែលជា​បក្ស​របស់ ពួក​អង់​គ្លី​កង់​ដឹកនាំ​ដោយ​លោក​បណ្ឌិត អា​ប៉ូ​ឡូ មី​ល​តុ​ន អា​បូ​តេ ។

​ក្រោយ​ចប់​សង្គ្រាមលោក​លើក​២ អាមេរិក (​ដែល​ខ្លួនឯង​មិនទាន់មាន ដែនដី​អាណានិគម​ច្បាស់លាស់ និង​ចង់ ឱ្យ​អង់គ្លេស​បាត់បង់​ដែនដី​អាណានិគម ព្រោះ​មិន​ចង់ឱ្យ​អង់គ្លេស​ខ្លាំង​ជាង​ខ្លួន និង​ចង់ឱ្យ​ពិភពលោក​មើលឃើញថា ខ្លួន​ជា​អ្នក​ទាមទារ​សិទ្ធិ​ជូន​ប្រទេស​តូច តាច​ផង គឺ​ចង់បង្ហាញ​នូវ​ភាពជា​អ្នក​ដឹក នាំ​គេ​) និង​សម្ព័ន្ធមិត្ត​ក៏បាន នាំគ្នា​ដាក់ សម្ពាធ​ទៅលើ​ចក្រភព​អង់គ្លេស​ឱ្យ​គោរព តាម មាត្រា នៃ​ក្រម​ប្រតិបត្តិ​អា​ត្ល​ង់​ទិ​ក (​ផ្តល់​សិទ្ធិ​ស្វ័យភាព ឬ​ឯករាជ្យ ឬ​បន្ត នៅក្រោម​អាណានិគម​តាម​ប្រាថ្នា​របស់ ជាតិ​សាសន៍​នីមួយៗ​)​។

​ដោយ​មិនអាច​គេចវេស​បាន ប៉ុន្តែ បន្ទាប់ពី​ចប់​សង្គ្រាម​មន្ត្រី​សំខាន់ៗ​ខ្លះ របស់​ចក្រភព​អង់គ្លេស​បាន​មើលឃើញ ថា ប្រជាជាតិ​អាហ្វ្រិក គឺ​ដូចជា​កូនក្មេង និង​ទន់ខ្សោយ ទើប​អង់គ្លេស​បាន​ណែ នាំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ នៅ​កម្រិត ក្នុង​តំបន់​ទៅ​ដែនដី​អាណានិគម ។​

​អាស្រ័យ​កិច្ចសន្យា ពោលគឺ​ក្រម ប្រតិបត្តិ​អា​ត្ល​ង់​ទិ​ក​ផង​ស្ថានភាព​ក្នុង ប្រទេស​ចុះខ្សោយ​បន្ទាប់ពី​សង្គ្រាម​ផង ស្ថានភាព​ពិភពលោក​ប្រែប្រួល​ផង និង មាន​ចលនានយោបាយ​ក្នុងប្រទេស ទាមទារ​ឯករាជភាព​ផង នៅ​ឆ្នាំ​១៩៦២ ចក្រភព​អង់គ្លេស​បានប្រគល់​ឯករាជ្យភាព​ទៅឱ្យ អ៊ូ​ហ្ក​ង់​ដា ។​

​ពេលនោះ​នៅឯ​អាណាចក្រ ប៊ូ​ហ្ក​ង់​ដា​មាន​ចលនា​២​ធំៗ គឺ​ចលនា មួយក្រុម​ចង់​រក្សា​អាណាចក្រ​ប៊ូ​ហ្ក​ង់​ដា ជា​របបរាជានិយម ។ ចំណែក​ចលនា មួយទៀត​ចង់ឱ្យ​ប៊ូ​ហ្ក​ង់​ដា ចូលរួម ជាមួយ អ៊ូ​ហ្ក​ង់​ដា ដ៏​ធំ​ទូលាយ ។

​ដើម្បី​សម្រេច​ថា គណបក្ស​ណា ជា​អ្នកគ្រប់គ្រង​ដឹកនាំ​ប្រ​ទេ​អ៊ូ​ហ្ក​ង់​ដា ការបោះឆ្នោត​មួយ​ត្រូវបាន​ធ្វើឡើង​។ ដោយ​សារភាព​ប៉ិនប្រសប់​ក្នុង​ការចរចា របស់លោក​បណ្ឌិត អូ​បូ​តេ នៃ គណបក្ស UPC បាន​អូសទាញ គណបក្ស kabaka ឱ្យ​ចងសម្ព័ន្ធ​ជាមួយ​ខ្លួន (UPC) ហើយ ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត នេះ​។

​ដូច្នេះ​ក្រុម​ពួក​អ្នក​ដែល​ចង់​រក្សា ប៊ូ​ហ្ក​ង់​ដា​ជា​ព្រះរាជាណាចក្រ​ដាច់ ដោយឡែក​នោះ​ក៏​គ្មាន​ហេតុផល​អ្វី ដើម្បី​តស៊ូ​ដែរ ។ ហេតុនេះ​លោក​បណ្ឌិត អា​ប៉ូ​ឡូ មី​ល​តុ​ន អូ​បូ​តេ នៃ​គណបក្ស សមាជ​ប្រជាជន​អ៊ូ​ហ្ក​ង់​ដា (UPC) បានប្រកាស​ឯករាជ្យភាព​អ៊ូ​ហ្ក​ង់​ដា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​១៩៦២ នោះឯង​ក្នុងឋានៈ​ជា​រដ្ឋ​សមាជិក នៃ​រដ្ឋ​សហ​ធន ដោយមាន​ព្រះមហា​ក្សត្រិយានី អេ​លីហ្សា​ប៊ែ​ត នៃ​ចក្រភព​អង់គ្លេស​ជា ប្រមុខរដ្ឋ ។

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អ៊ូ​ហ្ក​ង់​ដា​ប្រារឰ​ទិវា​ឯករាជ្យ​ជាតិ​របស់ ពួកគេ​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​នេះ ឯង ។​

​មួយឆ្នាំ​ក្រោយមក គឺ​នៅ​ខែតុលា ឆ្នាំ​១៩៦៣ អ៊ូ​ហ្ក​ង់​ដា ត្រូវបាន​ប្រែក្លាយ ទៅជា​សាធារណរដ្ឋ អ៊ូ​ហ្ក​ង់​ដា ។ ប៉ុន្តែ នៅតែ​ជា​សមាជិក នៃ​រដ្ឋ​សហ​ធន ដដែល​។​

​បើទោះជា​គណបក្ស​ទាំង​២ (Kabaka និង UPC) ឈ្នះឆ្នោត​ហើយ ប្រកាស​ឯករាជ្យភាព​ដូច្នេះ​ក្តី​ក៏​ពួកគេ​មិន ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង សភា​ដែរ ដែល​ប្រការនេះ គឺជា​ក្តី សង្ឃឹម​មួយ​សម្រាប់​ពួក​អ្នក​ចង់​រក្សា ប៊ូ​ហ្ក​ង់​ដា​ឱ្យនៅ​ជា​របបរាជានិយម​តទៅ ទៀត ។ ដូច្នេះ​ពួកគេ​នៅតែ​បន្ត​តស៊ូ ក្នុង​បំណង​ទាញ​អាណាចក្រ ប៊ូ​ហ្ក​ង់​ដា ឱ្យនៅ​ជា​របបរាជានិយម​តទៅទៀត ។ ហេតុនេះ​ទំនាស់​នយោបាយ​នៅតែ​បន្ត មាន​ដែរ រហូត​ឈានដល់​រដ្ឋប្រហារ យោធា​ទម្លាក់​ប្រធានាធិបតី​អូ​បូ​តេ​នៅ​ឆ្នាំ ១៩៧២ ខណៈដែល​គាត់​កំពុង​ស្ថិតនៅ ប្រទេស​សិង្ហ​បុរី ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ ខឿន សា​ឃាង​

​ទីក្រុង​កាំ​ប៉ា​ឡា​នៃ​សាធារណរដ្ឋ​អ៊ូ​ហ្ក​ង់​ដា