ទិវា​ឯករាជ្យ នៃប្រជាជន ប្រេ​ស៊ី​ល​

1716

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ប្រេ​ស៊ី​ល ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ៧ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ នៃ ដែនដី​ន ប្រេ​ស៊ី​ល នៅ ឆ្នាំ ១៨២២ ប្រកាស ផ្តាច់ខ្លួន​ចេញពី ព័រទុយហ្កាល់ បង្កើតជា​អាណាចក្រ ប្រេ​ស៊ី​ល ប៉ុន្តែ​មុននឹង បាន​ឯការ​ជ​ភាព​ពេញលេញ ពួកគេ​បាន​ចំណាយធនធាន​និង​ជីវិត​មនុស្ស​ជាច្រើន​ពាន់ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ សហព័ន្ធ ប្រេ​ស៊ី​ល មាន​ផ្ទៃដី ៨.៥១៦ លាន ម៉ែត្រក្រឡា ស្ថិតនៅ​អាមេរិក ខាងត្បូង មាន​ព្រំដែន​ជាប់​ប្រទេស អា​ហ្ស​ង់​ទីន បូ​លី​វ៉ា កូ​ឡុ​ម​ប៊ី បារាំង ប៉ា​រ៉ា​ហ្កា​យ អ៊ុយ​រូ​ហ្កា​យ ប៉េ​រូ និង វេ​នី​ស៊ុយ​អេ​ឡា ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង​២១១ លាន​នាក់ ភាគច្រើន​ជា​អ្នក កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ​គឺ​ភាសា ព័រទុយហ្កាល់ រដ្ឋធានី គឺ​ទីក្រុង ប្រា​ស៊ី​លី​យ៉ា ។ ក្រុមបាល់ទាត់ ប្រេ​ស៊ី​ល ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ៥ លើក គឺ​នៅ​ឆ្នាំ ១៩៥៨ ឆ្នាំ ១៩៦២ ឆ្នាំ ១៩៧០ ឆ្នាំ ១៩៩៤ និង ឆ្នាំ ២០០២ ។​

​ប្រវត្តិសាស្ត្រ​
​ដើមឡើយ​ទឹកដី​ដែលជា​ប្រទេស​ប្រេ​ស៊ី​ល សព្វថ្ងៃនេះ គឺជា​ទឹកដី​នៃ​ពួក​កុលសម្ព័ន្ធ​រាយប៉ាយ នៅឡើយ ។ នៅ​ខែ មេសា ឆ្នាំ ១៥០០ ពួក​កង​នាវិក​ព័រទុយហ្កាល់ បាន​ទៅដល់​ទឹកដី​កុល សម្ព័ន្ធ​ទាំងនោះ បាន​ពើប​ប្រយុទ្ធ​ជាមួយ​ពួក​កុលសម្ព័ន្ធ​នានា​ក្នុង​តំបន់​នោះ ហើយ​បានដាក់​នាម តំបន់​នោះ​ថា ប្រេ​ស៊ី​ល ។ នៅ​ឆ្នាំ​១៥៣៤ ព័រទុយហ្កាល់ បានធ្វើ​អាណានិគម​តំបន់ ប្រេ​ស៊ី​ល ដោយបាន​បែងចែក​ទឹកដី​ទាំងនោះ​ទៅតាម​អម្បូរ​ចំនួន​១៥​ដែនដី ។

​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៦ ស្ករ បាន​ក្លាយជា​ទំនិញ​នាំចេញ​ដ៏​សំខាន់បំផុត​របស់​ប្រេ​ស៊ី​ល ។ ដើម្បី​ឆ្លៀត​យកចំណេញ​ពី​ស្ថានភាព​នេះ ទាសករ​រាប់សែន​រាប់លាន​នាក់​ពី​អាហ្វ្រិក ត្រូវបាន​បញ្ជូន ទៅធ្វើ​ការ​នៅ ប្រេ​ស៊ី​ល ។

​តាមរយៈ​ការធ្វើ​សង្គ្រាម​ជាមួយ​បារាំង​ជា​ហូរហែ ព័រទុយហ្កាល់ បាន​ពង្រីក​ទឹកដី​របស់​ខ្លូន​ចូល ទៅក្នុង​អាស៊ីអាគ្នេយ៍​ជា​បន្តបន្ទាប់​ហើយ​បាន​កាន់កាប់​តំបន់ Rio de Janeiro នៅ​ឆ្នាំ ១៥៦៧ និង ពង្រីក​ទៅ​ភាគ​ខាងជើង​កាន់កាប់​តំបន់ São Luís នៅ​ឆ្នាំ ១៦១៥ ។ ពួកគេ​ក៏​នៅបាន បញ្ជូន​កងទ័ព​ទៅក្នុង​ព្រៃ អា​ម៉ា​ហ្សូ​ន និង បាន​រុករាន​បន្ទាយ​កងទ័ព​អង់គ្លេស និង ហុ​ល្លុង់ បង្កើត​ភូមិឋាន និង សាងសង់​ប៉ម នានា​ចាប់ពី​ឆ្នាំ​១៦៨០ ។ នៅ​ឆ្នាំ ១៦៨០ ពួកគេ​បាន​ទៅដល់ ចុង​ខាងត្បូង នៃ ផែនដី ។​

​នៅ​ចុង​សតវត្សរ៍​ទី ១៧ ការនាំ​ស្ករ​ទៅលើ​ទីផ្សារ​អន្តរជាតិ​បាន​ជួប​ឱនភាព ញ៉ាំងឱ្យ​អាណានិគម ព័រទុយហ្កាល់ ហៀបនឹង​ដល់ទី​អវសាន ។ ប៉ុន្តែ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ពួកគេ​បាន​រកឃើញ រ៉ែ​មាស​នៅតាម​តំបន់​មួយចំនួន​ដូចជា​តំបន់ Minas Gerais ជាដើម​បាន​ជួយសង្គ្រោះ អាណានិគមនិយម ឡើងវិញ ។ អេ​ស្ប៉ា​ញ បាន​ព្យាយាម​ដោយ​ប្រការ​ផ្សេងៗ​ទប់ស្កាត់ វាទី​និយម​របស់​ព័រទុយហ្កាល់ ហើយ​នៅ​ឆ្នាំ​១៧៧៧ មាន​សន្ធិសញ្ញា​មួយ​កំណត់​ទឹកដី ព័រទុយហ្កាល់ ដែល​ពួកគេ​វាទី​បាន និង បង្កើតបានជា​ព្រំដែន ប្រេ​ស៊ី​លប ច្ចុ​ប្បន្ន ។​

ពី​ដែនដី​អាណានិគម​ទៅជា អាណាចក្រ​
​ឆ្នាំ ១៨០៧ រាជវង្ស ព័រទុយហ្កាល់ ដែល​បាន​ភៀស​ទៅ​តំបន់ ប្រេ​ស៊ី​ល បាន​បង្កើត​តំបន់ Rio de Janeiro ជាទី​ក្រុង​របស់ ព័រទុយហ្កាល់ ។ បន្ទាប់ពី​បានឈ្នះ​កងទ័ព​របស់ ណាប៉ូឡេអុង នៅ​ឆ្នាំ ១៨១៥ មក ដើម្បី​ធានាថា​ទីក្រុង​នៅ​ប្រេ​ស៊ី​ល និង សម្ព័ន្ធ​ប្រេ​ស៊ី​ល នានា​កុំឱ្យ​ត្រឡប់​ធ្លាក់​ទៅ ក្រោម​អាណានិគម ព័រទុយហ្កាល់ ទៀត​នោះ ស្តេច ច​ន ទី ៦ នៃ ព័រទុយហ្កាល់ បាន​លើកតម្កើង ប្រេ​ស៊ី​ល ឱ្យ​ស្មើនឹង ព័រទុយហ្កាល់ ដោយ​ធ្វើ​ឱ្យទៅជា​ជា​អាណាចក្រ ប្រេ​ស៊ី​ល របស់ ព័រទុយហ្កាល់ គឺ​មិនមែន​គ្រាន់តែ​ជា​ដែនដី​អាណានិគម​ដូច​ពីមុន​ឡើយ ។

​ឆ្នាំ ១៨២០ បដិវត្តន៍​ពួក​អ្នក​ធម្មនុញ្ញ​និយម បាន​ផ្ទុះឡើង​នៅ​ប្រទេស ព័រទុយហ្កាល់ នាំឱ្យ​ព័រទុយហ្កាល់ ក្លាយជា​អាណាចក្រ​ធម្មនុញ្ញ​លើក​ទី​១ ។ ស្របពេលនោះ សភា​ធម្ម​នុ​ញ្ញា បាន​តម្រូវឱ្យ​ស្តេច ច​ន ទី ៦ ដែល កំពុង​គង់នៅ​តំបន់​ប្រេ​ស៊ី​ល​តាំងពី​ឆ្នាំ ១៨០៨ នោះ​យាង ត្រឡប់​ចូល ព័រទុយហ្កាល់ វិញ ។

​ស្តេច ច​ន ទី ៦ បានតែងតាំង​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ (Dom Pedro) ធ្វើជា​រាជា​នុ​សិទ្ធិ​ឱ្យ​គ្រប់គ្រង ប្រេ​ស៊ី​ល ជំនួស​ព្រះអង្គ នៅ​ថ្ងៃទី ៧ ខែ មីនា ឆ្នាំ ១៨២១ ដោយមាន​មន្ត្រី​សំខាន់ៗ ២ រូប​សម្រាប់​ជួយ​គឺ​រដ្ឋមន្ត្រី មហាផ្ទៃ និង កិច្ចការបរទេស ១ រដ្ឋមន្ត្រី​សង្គ្រាម កង​នាវា និង ហិរញ្ញវត្ថុ ១ ។

​ពួក​មន្ត្រី​កងទ័ព​ព័រទុយហ្កាល់ ដែលមាន​ទីបញ្ជាការដ្ឋាន​នៅ​ប្រេ​ស៊ី​ល គាំទ្រ​ទាំងស្រុង​នូវ​ចលនា ពួក​អ្នក​ធម្មនុញ្ញ​និយម​ព័រទុយហ្កាល់ ទើប​ពួកគេ​បង្ខំ​ព្រះអង្គម្ចាស់​រាជា​នុ​សិទ្ធិ ដោម ផេ​ដ្រូ ឱ្យ​បណ្តេញ និង ដាក់ទោស​ដល់​រដ្ឋមន្ត្រី​ទាំងពីរ​របស់​ព្រះអង្គ ។ រដ្ឋមន្ត្រី​ទាំងពីរ​រូបនោះ ដែលជា​អ្នកមាន​ភក្តីភាព​ចំពោះ​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​ពួក​មេទ័ព ។

​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ១៨២១ សភាធម្មនុញ្ញ ព័រទុយហ្កាល់ បានអនុម័ត​ច្បាប់​ថា ប្រេ​ស៊ី​ល គឺជា​ខេត្ត ដោយផ្ទាល់​របស់ ព័រទុយហ្កាល់ គឺ​មិនមែនជា អាណាចក្រ ឡើយ​ដោយ​តែងតាំង ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ជា​គោលដៅ​ដែល​គ្រាន់តែ​ជា​អភិបាលខេត្ត Rio de Janeiro ប៉ុណ្ណោះ ។

​ការមិន​ពេញចិត្ត​ចំពោះ​វិធាន​ការដែល សភា ធម្មនុញ្ញ ធ្វើ​នេះ​ត្រូវ​បានដឹង​ជា​សាធារណៈ ។ ពេលនោះ​មាន​មនុស្ស ២ ក្រុម​ដែល​ប្រឆាំងនឹង​ទង្វើ​របស់​សភាធម្មនុញ្ញ បានចេញ​មុខ​គឺ​ក្រុម Liberals និង​ក្រុម Bonifacians ។ ប៉ុន្តែ​ពួកគេ​គ្មាន​គោលដៅ​ធំដុំ​ទេ គ្រាន់តែ​ចង់បាន​ថា ប្រេ​ស៊ី ជា​ដែនដី​ន​មាន​ស្តេច ហើយ​ជា​ដែនដី​រួបរួម​ជាមួយ​ព័រទុយហ្កាល់​ដដែល​ប៉ុណ្ណោះ ។​

​អនុប្រធាន​សភា ព័រទុយហ្កាល់ មិន​គ្រាន់តែ​មិន​គោរព​ចំពោះ​ព្រះអង្គម្ចាស់​ដោម ផេ​ដ្រូ ឡើយ​ថែម ទាំង​ចំអក​លែបខាយ​ទៀតផង ។ មហេសី​របស់​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ដែលមាន​ទំនោរ ទៅខាង ប្រេ​ស៊ី​ល ចង់ឱ្យ​ព្រះអង្គម្ចាស់​អង្គ​នេះ​គង់នៅ​ក្នុង​ប្រេ​ស៊ី ខណៈ​ក្រុម Liberals និង ក្រុ Bonifacians បានចេញ​មុខជា​ចំហ ។ ឆ្នាំ ១៨២២ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​ថ្លែង​ជា សាធារណៈ​ថា “ ដើម្បី​សេចក្តី​ល្អ និង សុភមង្គល​របស់​ជាតិ​ទាំងមូល ខ្ញុំ​បាន​ត្រៀមខ្លួន​រួច ហើយ​ក្នុងការ​នៅក្នុង​ប្រទេស (​ប្រេ​ស៊ី​ល​) នេះ “ ។​

​បន្ទាប់មក​ក៏មាន​មនុស្ស​២.០០០ នាក់​ធ្វើ​កូដកម្ម ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​ការសម្រេចចិត្ត​ប្រឆាំង​របស់​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ។ អង្គរក្ស ១០.០០០ បាននាំគ្នា​មក​ឡោម​ព័​ទ​កូដ​ករ​ទាំងនោះ ។ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​បណ្តេញ​ពួក កងទ័ព​ដែលមាន​ទំនោរ​ទៅរក ព័រទុយហ្កាល់ ឱ្យ​ចាក​ចេញពី ប្រេ​ស៊ី​ល ។​

​លោក Jose Bonifácio ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ និង កិច្ចការបរទេស នៅ​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ១៨២២ ។ លោក Gonçalves Ledo ប្រធាន​ក្រុម Bonifacians និង ក្រុម Liberals បាន​ព្យាយាម​សម្របសម្រួល ដោយ​ឱ្យ​តែងតាំង​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ជាម​ន្ត្រី ការពារ​ប្រេ​ស៊ី​ល របស់ ព័រទុយហ្កាល់ ។ ប៉ុន្តែ Bonifacians យល់ថា ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ត្រូវតែ​រៀបចំ​ធម្មនុញ្ញ​ដោយ​ព្រះអង្គឯង​ចៀសវាង​ភាពរ​ញ៉េ​រ​ញ៉េ​យ្យ ។ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ក៏បាន​រៀបចំ ធម្មនុញ្ញ មួយ​ឡើង​។​

សង្គ្រាម​ឯកា​រជ្យ ប្រេ​ស៊ី​ល​
​ចាប់ពី​ខែ កុម្ភៈ ឆ្នាំ ១៨២២ សង្គ្រាម​ជា​លក្ខណៈ​កងទ័ព ជា​លក្ខណៈ​ឩ​ទ្ទាម​កម្ម និង ជា​លក្ខណៈ ស៊ីវិល បាន​ផ្ទុះឡើង​រវាង​ពួក​អ្នកមាន​ទំនោរ​ខាង​ព័រទុយហ្កាល់ និង ប្រេ​ស៊ី​ល ។​កងទ័ព និង កង​នាវា របស់ ប្រេ​ស៊ី​ល ដែល​ទើប​បង្កើត​ថ្មីៗ បាន​បង្ខំ​ពួក​បុរសៗ​ឱ្យចូល​បម្រើកងទ័ព​ដោយ រួមទាំង​ជនអន្តោប្រវេសន៍​ផង ។ ចំពោះ​ពួក​ជន​ដែលជា​ទាសករ​ត្រូវ​បានឱ្យ​រួច​ពី​ទាសភាព​ប្រសិន បើ​ពួកគេ​ចូល​បម្រើកងទ័ព ។

​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​យាង​ទៅ​ខេត្ត São Paulo ដើម្បី​រក​ការ​បញ្ជាក់ថា អ្នក​នៅ​ទីនោះ មាន​ភក្តីភាព​ចំពោះ​បុព្វហេតុ​របស់ ជនជាតិ​ប្រេ​ស៊ី​ល ។ នៅ​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៨២២ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បានទទួល​លិខិត​ពី​លោក José Bonifácio ថា សភា ធម្មនុញ្ញ ព័រទុយហ្កាល់ បាន​ដកសិទ្ធិ​អំណាច​ទាំងអស់​របស់​ព្រះអង្គ​ហើយ ។ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​យាង​ត្រឡប់​ទៅ​ជួបជុំ​ស្ម័គ្រ​បក្ស​របស់​ព្រះអង្គ ហើយ​បាន​ថ្លែង​ទៅកាន់​ពួកគេ​ថា “​ឥឡូវនេះ សភាធម្មនុញ្ញ ព័រទុយហ្កាល់ ចង់យក​ពួកយើង​ធ្វើជា​ទាសករ​ហើយ​កំពុង​ស្វែងរក​ចាប់ ខ្លួន​ពួកយើង ដូច្នេះ​ពុំមាន​ការបង្រួបបង្រួម​ជាមួយ​ពួកយើង​ទៀតឡើយ “ ។​

​នៅ​យប់​ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ១៨២២ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ បាន​យាង​ទៅដល់​ទីក្រុង São Paulo ត្រូវបាន​ស្វាគមន៍​យ៉ាង​គគ្រឹកគគ្រេង​ហើយ​ពួក​គ​បាន​ស្រែកហៅ​ព្រះអង្គម្ចាស់​អង្គ​នេះ​ថា “ ស្តេច នៃ ប្រេ​ស៊ី​ល ! អ​ធិ​រាជ្យ នៃ ប្រ​ស៊ី​ល ! “ ។ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ក៏បាន​អំពាវ នាវ​រក ឯករាជភាព ដើម្បី​សេរីភាព និង បំបែក​ប្រេ​ស៊ី​ល ចេញពី ព័រទុយហ្កាល់ ដោយ​ព្រះអង្គ លើក​ដាវ ឡើង​ហើយ​ស្រែកថា “ បើ​មិនបាន​ឯករាជភាព​ទេ សុខចិត្ត​ស្លាប់ ! “ ។ ថ្ងៃ​ប្រកាស​នេះ ឯង​ហើយ ដែល​បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ ប្រេ​ស៊ី​ល រហូតមក ។

​ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ យាង​ទៅ​ទីក្រុង Rio de Janeiro នៅ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៨២២ ដើម្បី​ពង្រីក​ទស្សនៈ ឯករាជភាព ប្រេ​ស៊ី​ល ហើយ​នៅ​ទីនោះ ពួកគេ​បាន​យល់ថា ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ គប្បី​តែងតាំង​ជា ព្រះ​ចៅ​អ​ធិ​រាជ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ។

​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៨២២ ព្រះអង្គម្ចាស់ ដោម ផេ​ដ្រូ ត្រូវបាន​ប្រកាសថា​ជា​ព្រះរាជា និង ជា​អ្នកការពារ ប្រេ​ស៊ី​ល អស់​មួយជីវិត ។ ស្របពេល​ប្រកាស​នោះ ក៏​ជា​ពេល​ចាប់ផ្តើម នៃ រជ្ជកាល​របស់​ព្រះបាទ ដោម ផេ​ដ្រូ និង ជាការ​ចាប់ផ្តើម នៃ អាណាចក្រ ប្រេ​ស៊ី​ល ដែរ ។ លុះដល់​ខែ វិច្ឆិកា ឆ្នាំ ១៨២៣ ទើប ប្រេ​ស៊ី​ល

​ទទួលបាន​ឯករាជភាព​របស់ខ្លួន​ដោយ​ជោគជ័យ​បន្ទាប់ពី​កងទ័ព​ព័រទុយហ្កាល់​ព្រម​ចុះចាញ់ ។ សង្គ្រាម​នេះ​មាន​រយៈពេល​២២ ខែ ហើយ​បាន​ចំណាយធនធាន​យ៉ាងច្រើន និង​បាន​ផ្តាច់ផ្តិល អាយុជីវិត​មនុស្ស​ប្រមាណ​ជា ៧.០០០ នាក់ ។​

​ទោះជា​ចាញ់​សង្គ្រាម​យ៉ាងនេះ​ក្តី ព័រទុយហ្កាល់ នៅតែ​មិន​ព្រម​ទទួលស្គាល់​ឯករាជភាព​របស់ ប្រេ​ស៊ី​ល ឡើយ ហើយ​ថែម​ទាំ​ប្រើ​វិធី​ការទូត​នានា​នៅលើ​ឆាក​អន្តរជាតិ​កុំឱ្យ​ទទួលស្គាល់ ឯករាជភាព ប្រេ​ស៊ី​ល ឡើយ ដោយ​ព័រទុយហ្កាល់​នៅតែ​អះអាងថា ប្រេ​ស៊ី​ល នៅតែ​ជា​ខេត្ត​របស់ ព័រទុយហ្កាល់ ។ ប៉ុន្តែ​ដោយមាន​គំនាប​ពី​ចក្រភព​អង់គ្លេស ព័រទុយហ្កាល់​បានទទួល​ស្គាល់ ឯករាជភាព​របស់ ប្រេ​ស៊ី​ល នៅ​ចុងឆ្នាំ ១៨២៥ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ស្តេច ដោម ផេ​ដ្រូ ជា​ស្តេច​ដឹកនាំ​បង្កើត​ប្រេ​ស៊ី​ល ឯករាជ្យ (brazil 1)
ទីក្រុង ប្រា​ស៊ី​លី​យ៉ា ប្រទេស ប្រេ​ស៊ី​ល (brazil 2)