ទិវា​៧​មករា​ធ្វើ​នៅ​ខេត្តសៀមរាប​ឆ្នាំនេះ​មាន​ភាព​គគ្រឹកគគ្រេង​ខុសពី​បណ្តា​ឆ្នាំមុនៗ

340
ចែករម្លែក
  • 1
    Share

ដោយ:​គូលែន​/​សៀមរាប ៖ ខួប​អនុស្សាវរីយ​លើក​ទី​៤០​នៃ​ទិវា​ជ័យជំនះ​៧​មករា ដែល​ខេត្តសៀមរាប​ធ្វើឡើង​នៅ​ឆ្នាំនេះ មាន​ភាព​គគ្រឹកគគ្រេង​ជាង​បណ្តា​ឆ្នាំមុនៗ ព្រោះថា​ឆ្នាំនេះ​មាន​ធ្វើ​ពិធី​ដើរ​ក្បួន​ជា​ព្យុះ​ហយា​ត្រា​តាម​ផែន​នីមួយៗ​។​

ទិវា​៧​មករា​ដែល​ប្រារព្វ​ធ្វើឡើង​របស់​ខេត្តសៀមរាប បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ ស្ថិតនៅក្នុង​ទីប្រជុំជន​សួនច្បារ​មុខ​មហាសណ្ឋាគារ​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប​។​

កម្មវិធី​៧​មករា​នេះដែរ ត្រូវបានធ្វើ​ឡើងជា​ប្រវត្តិសាស្ត្រ ហើយ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​អ្វីដែល​សំខាន់​ខេត្តសៀមរាប​ឆ្នាំនេះ បានធ្វើ​ឡើង​យ៉ាង​អ​ធឹ​ក​អធម​ក្រៃលែង ព្រោះថា​កម្មវិធី​នោះ​មិន​ត្រឹមតែ​ធ្វើ​មេ​ទ្ទិញ​ប៉ុណ្ណោះ​ទេ ថែមទាំង​បណ្តា​អង្គភាព​ពាក់ព័ន្ធ​មាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ បាន​ដើរ​ជា​ក្បួន​ព្យុះ​ហយា​ត្រា​យ៉ាង​គគ្រឹកគគ្រេង​។​
មុនពេល​ធ្វើ​ខួប​៧​មករា​នៅ​ថ្ងៃទី​១០​នេះ គឺ​នៅ​ខេត្តសៀមរាប​បាន​ហាត់​សមជា​ច្រើន​ថ្ងៃ​មកហើយ ដើម្បី​ត្រៀម​សម្រាប់​ក្នុង​កម្មវិធី​៧​មករា លើក​ទី​៤០​នា​ថ្ងៃ​រំដោះប្រជាជន​ទូទាំងប្រទេស​អោយមាន​សេរីភាព​ឡើងវិញ ពី​របប​បន​ប្រល័យពូជសាសន​ប៉ុលពត ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ខេត្តសៀមរាប​គឺជា​ខេត្ត​មួយ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រំដោះ​បាន​ទាំងស្រុង​ទូទាំង​ខេត្ត​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​១០៧៩ ខណៈពេលដែល​ទីក្រុង​ភ្នំពេញ​និង​បណ្តា​ខេត្ត​មួយចំនួន​ត្រូវបាន​រំដោះ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នា​១០៧៩​។​

ថ្ងៃ​៧​មករា​គេ​នៅ​ចងចាំ​មិន​ភ្លេច​ថា គឺជា​ថ្ងៃកំណើត​ទី​២​របស់​យើង​គ្រប់គ្នា ព្រោះថា​ថ្ងៃនោះ​ជា​ថ្ងៃ​ប្រវត្តិ​សាសន ដែល​ធ្វើអោយ​ប្រជាជន​ទូទាំងប្រទេស​បាន​រួច​ផុតពី​របប​បន​ប្រល័យពូជសាសន​ប៉ុលពត ដែល​ពួកវា​បាន​កាន់កាប់​ប្រទេសជាតិ​អស់​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ៕​B/​