ទិវា បង្កើត​គណបក្ស​កុម្មុយនីស្ត វៀតណាម​

1719
ចែករម្លែក

​ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាជន​វៀតណាម ប្រារព្ធ​ទិវា​បង្កើត​គណ​បក្សកុម្មុយនិស្ត របស់ខ្លួន​នៅ​ថ្ងៃទី ០៣ ខែ ខែ កុម្ភៈ ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ចលនា​ក​មុ​ម្មុយ​និ​ស្ត​ចំនួន ៣ របស់​វៀតណាម ត្រូវ​បានរួម​រួមគ្នា​ក្រោម​ការ សម្របសម្រួល​របស់ ហូ ជី មិញ ដើម្បី បង្កើតបានជា​បក្ស​កុម្មុយនីស្ត វៀតណាម នៅ​ទីក្រុង ហុងកុង កាលពី ឆ្នាំ ១៩៣០ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ចាត់ទុកថា​ជា​ប្រទេស​កុម្មុយនីស្ត​កំណែទម្រង់​មួយ មាន​ផ្ទៃដី ៣៣១.២១០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍​។ ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំងបី​នៅ ឥណ្ឌូចិន បារាំង និង ជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក ទាំង​១០ នៃ សមាគម អាស៊ាន ។​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ឡាវ ឈូងសមុទ្ទ​ថៃ ឈូងសមុទ្ទ តុងកឹង និង ចិន ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៩៦ លាន​នាក់​ភាគច្រើន ជាន​អ្នក​កាន់ ព្រះពុទ្ធសាសនា មហាយាន ខុង​ជឺ និង តាវ រដ្ឋធានី គឺ​ទីក្រុង ហា​ណូ ភាសាផ្លូវការ គឺ​ភាសា​វៀតណាម ។​
​ ​
ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្រោម​អាណានិគម​បារាំង​
គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​ប្រទេស​មហាអំណាច​លេប​ត្របាក់​ទឹកដី​ដែល​ទន់ខ្សោយ​ជាង​ខ្លួន គឺ បន្ទាប់ពី​បង្កើត​ទំនាក់ទំនង​ដ៏​ល្អូកល្អិន​មក ក៏​តែងតែ​បញ្ជូន​សាសនទូត ទៅ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត ។ គឺ​សាសនា​គ្រិស្ត​នេះឯង​ហើយ ដែលជា​ញឹកញាប់​បំផុត តែងតែ​ជា​ឈ្នាន់ ជា​ដៃជើង ឬ ជា​នុយ ក្នុងការ​ស្វែងរក និង​ប្រមែប្រមូល​អំណាច​ទៅឱ្យ​ម្ចាស់ ប្រទេស​របស់​ពួកគេ (​ប្រទេស​ដែល​បាន​ទៅ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​នៅ​ប្រទេស​ណា មួយ​ផ្សេងទៀត ) វិញ ។

​យ៉ាងណាមិញ ទំនាស់​រវាង​ម្ចាស់​ស្រុក និង ពួក​កាតូលិក​នៅ​វៀតណាម ជា​ញឹកញាប់ បានជា លេស​សម្រាប់ បារាំង វាយលុក​ទៅលើ​កំពង់ផែ ដា​ណាំង នៅ​ឆ្នាំ ១៨៥៨ បណ្តាលឱ្យ​ខូច ខាត​ជា​ដំណំ ។ បន្ទាប់ពី​បាន​វាយប្រហារ​ជាច្រើនលើក​ច្រើនសារ​មក​បារាំង​បាន​បើក​យុទ្ធនាការ កងទ័ព​ដ៏​ធំ​ឱ្យ​ឈ្មោះថា យុទ្ធនាការ តុង កឹង ចាប់ពី​ឆ្នាំ ១៨៨៣-១៨៨៦ បាន​ត្រួតត្រា វៀតណាម បាន​ទាំងស្រុង ។ បារាំង បាន​បែងចែក​ប្រទេស វៀតណាម ជា ៣ ផ្នែក គឺ ១. តុងកឹង ( វៀតណាម​ខាងជើង ) ២. អាណ្ណា​ម ( វៀតណាម​កណ្តាល ) និង ៣. កូសាំងស៊ីន (​វៀតណាម​ខាងត្បូង ដែលជា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ) ។ តំបន់ ឥណ្ឌូចិន បារាំង ដែលមាន កម្ពុជា វៀតណាម ( ទាំង ៣ តំបន់​ខាងលើ ) និង ឡាវ ត្រូវបាន​បង្កើត​នៅក្នុង​ខែ តុលា ឆ្នាំ ១៨៨៧ ។​

ចលនា​បោះ​បោរ​ប្រឆាំង​បារាំង
ចលនា​តស៊ូ​ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង​បណ្តា​តំបន់​កាន់កាប់​របស់​បារាំង ដូ​ជា​នៅ​ឆ្នាំ ១៨៨៥ យុ​វា​ធិ​រាជ្យ Hàm Nghi បាន​ចាក​ចេញពី​រាជវាំង​ទៅ​បង្កើត​ចលនា Cần Vương ( សង្គ្រោះ​ព្រះរាជា ) ហើយ​ត្រូវបាន បារាំង ចាប់ខ្លួន និង និរទេស​ទៅ​ប្រទេស អាល់​ហ្សេ​រី នៅ​ឆ្នាំ​១៨៨៨ និង នៅ វៀតណាម ខាងជើង ចលនា​ដឹកនាំ​ដោយ​អតីតមន្ត្រី​វៀតណាម​លោក Phan Đình Phùng នៅ​ឆ្នាំ ១៨៩៥ ជាដើម ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ក៏មាន​ស្តេច​រាជវង្ស ង្វៀន​ពីរ​អង្គ​ទៀត​គឺ​ព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន បារាំង និរទេស​ខ្លួន​ទៅ​អាហ្វ្រិក​ខាងត្បូង ពីបទ​មាន​និ​ន្ន​ការប្រឆាំង បារាំង ។

​គិត​ចាប់ពី​ឆ្នាំ ១៩០០ មក​មាន​ពួក​យុវជន​វៀតណាម​ដែល​ពុំ​ធ្លាប់​រស់នៅក្នុង​ប្រទេស​ក្រោម អាណានិគម បារាំង បានចេញ​មុខ ហើយ​ពួកគេ​ស្រេកឃ្លាន​នូវ​ឯករាជភាព វៀតណាម​ដូច​ដូនតា និង ឪពុកម្តាយ​ពួកគេ​ដែរ ហើយ​មាន​អ្នកខ្លះ​បាន​បង្កើត​សមាគម​ឯករាជភាព វៀតណាម នៅក្នុង​ប្រទេស ជប៉ុន ។​

​ឆ្នាំ​១៩០៥ មាន​ចលនា​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ ជប៉ុន ដោយ​ពួកគេ​រំពឹងថា នៅពេល អនាគត​ពួកគេ​ចេះ​ពី​វិធី​ទំនើប​ក្នុង​ការដឹកនាំ​បដិវត្តន៍​ប្រដាប់អាវុធ​ប្រឆាំង បារាំង ។ ក្នុងចំណោម អ្នក​ទាំងនោះ ក៏មាន​ព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបាន​រៀបចំ​អង្គការ​ចាត់ តាំង​ចំនួន​ពីរ​នៅ​ប្រទេស ជប៉ុន ។ បារាំង បានដាក់​សម្ពាធ​ការទូត​ចំពោះ ជប៉ុន ដែល​ទីបំផុត ជប៉ុន ត្រូវ​បង្ខំចិត្ត​បណ្តេញ​មេក​ដឹកនាំ​អង្គការ​ចាត់តាំង​ម្នាក់​ឈ្មោះ Châu ហើយ​ជំនួស ដោយ​លោក Phan Châu Trinh ដែលមាន​និន្នាការ​តស៊ូ​ដោយ​សន្តិភាព ។

​ប៉ុន្តែ​បន្ទាប់ពី​មាន​បដិវត្តន៍​នៅ ចិន និង នៅ រុស្ស៊ី មក ចលនា​បដិវត្តន៍ វៀតណាម ក៏​ចាប់ផ្តើម កម្រើក​ដែរ ។ លោក Phan Bội Châu បាន​បង្កើត​អង្គការ​ចាត់តាំង​មួយ​ឈ្មោះ Việt Nam Quang Phục Hội ដោយមាន​បំណង​បង្កើត​ចលនា​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង បារាំង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥២ គាត់​ត្រូវបាន បារាំង ចាប់ខ្លួន​នៅ សៀង​ហៃ ហើយ​បញ្ជូនមក វៀតណាម និង ឃុំឃាំង​ទុក​ក្នុងផ្ទះ​រហូត​ស្លាប់ ។​

​នៅ​ឆ្នាំ ១៩២៧ គណបក្ស​អ្នក​ជាតិនិយម វៀតណាម ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបាន​ស្ថាបនា​ឡើង តាមបែប​បក្ស កូ​មីន​ធឺ​ន ( បក្សកុម្មុយនិស្ត អន្តរជាតិ ) នៅ ចិន ។ បក្ស នេះ បានចាប់ផ្តើម​ចលនា​ប្រដាប់អាវុធ​នៅ​ឆ្នាំ ១៩៣០ នៅ តុងកឹង ហើយ​ជា​លទ្ធផល បារាំង បាន​ចាប់​មេដឹកនាំ​បក្ស​នេះ និង អ្នកដឹកនាំ​មួយចំនួនទៀត​កាត់ទោស​ត្រង់ៗ ។​

​កាលពី​ឆ្នាំ ១៩២៥ ង្វៀន អាយ គួ​ក ( ក្រោយមក​គឺ ហូ ជី​មិញ , Guyen : ង្វៀន ឬ យួន = អ្នកស្នេហាជាតិ ) ត្រូវបាន​បញ្ជូន ពី​ទីក្រុង មូ​ស្គូ ទៅ​ប្រទេស ចិន ក្នុងឋានៈ​ជា​អ្នកបកប្រែ ភាសា ។ ប៉ុន្តែ​គាត់​បានធ្វើ​ការងារ​ក្នុ​បំណង​ប្រមែប្រមូល​ចលនា​ជាតិនិយម​តូចៗ​របស់​វៀតណាម ដែលមាន​ស្រាប់​ហើយ​នៅ​ទីនោះ ដើម្បី ឱ្យទៅជា​ចលនា​បដិវត្តន៍ គឺ​បង្កើត​ទៅជា ស​ង្គ​និយម បដិវត្តន៍ ។ ង្វៀន អាយ គួ​ក បាន​បង្កើត​សម្ព័ន្ធ មួយ​ឈ្មោះថា សម្ព័ន្ធ យុវជន​បដិវត្តន៍ វៀតណាម នៅ​ឆ្នាំ ១៩២៥ ដោយ​ហៅថា Thanh Niên ។​

​សម្ព័ន្ធ Thanh Nien ធ្វើការ​ក្នុង​គោលដៅ ២ គឺ ៖ ១. គឺ​ស្វែងរក​ឯករាជភាព ជូន​ជាតិ និង ២. ការបែងចែក​ដីធ្លី​ប្រគល់ជូន​ប្រជាកសិករ ។ ទីចាត់ការ​របស់ អង្គការ​នេះ នៅក្នុង​ប្រទេស ចិន ប៉ុន្តែ​ដឹកនាំ​ការងារ​ចលនា​បដិវត្តន៍​នៅ វៀតណាម ។ សម្ព័ន្ធ Thanh Nien មាន​កាតព្វកិច្ច​រៀបចំ ក្រុម​តស៊ូ​ប្រដាប់អាវុធ ប្រឆាំងនឹង​អាណានិគម​បារាំង ។​

​ង្វៀន អាយ គួ​ក និង សហការី បានធ្វើការ ៣ ដំណាក់កាល​គឺ ទី ១ គឺ​បង្កើត បរិ​យា កាស ខាងក្រៅ ធ្វើជា​មជ្ឈមណ្ឌល បណ្តុះបណ្តាល ជា​ប្រភព នៃ កិច្ចការ​ឃោសនា និង វិន័យ នៃ មនោគមវិជ្ជា ។ ក្រុមការងារ​បដិវត្ត​ន៍​សម្ងាត់​នេះ បង្ហាត់​មនុស្ស​នៅ កាន់​តុង ប្រទេស ចិន ហើយ​បញ្ជូន​ទៅធ្វើ​សកម្មភាព​នៅ វៀតណាម ។​

​ទី ២ សកម្មភាព​របស់ Thanh Niên គឺ​ពាក់កណ្តាល​សម្ងាត់ ដែល​អ្នក​បង្វឹក​របស់ Thanh Niên បញ្ចូល​នូវ​សកម្មភាព នយោបាយ និង សេដ្ឋកិច្ច រួមទាំង សកម្មភាព​កុប្បកម្ម ពហិកា និង ការប្រឆាំង​តវ៉ា​ផ្សេងៗ ដែល​អាចជា​អំពើហិង្សា​ផ្នែក​នយោបាយ ជា​មធ្យោបាយ ដើម្បី ប្រមូលផ្តុំ​មហាជន ។​

​ទី ៣. គឺ ការ​ងើប​បះបោរ និង ផ្តួលរំលំ​របប​នយោបាយ​ដែលមាន​ស្រាប់ ដោយ​ប្រដាប់អាវុធ ហើយ​បង្កើត​រដ្ឋាភិបាល បដិវត្តន៍​ថ្មី ។ សម្ព័ន្ធ Thanh Niên មាន​អង្គការ​បើកចំហ​មួយទៀត ឈ្មោះ ក្រុម​យុ​វកុ​ម្មុយ​និ​ស្ត (CYC) ដែល​នៅ​ឆ្នាំ ១៩២៩ ត្រូវគេ​ជឿថា មាន​សមាជិក ២៤ រូប ។ សម្ព័ន្ធ Thanh Niên បាន​ដឹកនាំ​ក្រុម ២ ផ្សេងទៀត គឺ Nong Hoi ( សមាគម​កសិករ ) និង Cong Hoi (​សមាគម​កម្មករ )​។​

CYC និង Thanh Niên បានចេញ​ផ្សាយ ខិត​ប័​ណ្ធ​ខ្លីៗ និង កាសែត អំពី​ទ្រិ​ស្តី បដិវត្តន៍ និង បច្ចេកទេស​អនុវត្ត​ដែល​ហៅថា The Road to Revolution (​វិថី​ឆ្ពោះទៅ​បដិវត្តន៍ ) និង កាសែត​ចំនួន ៤ ទៀត គឺ កាសែត​យុវជន ពី​ខែ មិថុនា ១៩២៥ ដល់ ខែ ឧសភា ឆ្នាំ ១៩៣០ , កាសែត កម្មករ​-​កសិករ ពី​ឆ្នាំ ធ្នូ ១៩២៦ ដល់ ដើមឆ្នាំ ១៩២៨ , កាសែត កងទ័ព​បដិវត្តន៍ ពី​ដើមឆ្នាំ ១០២៧ ដល់​ដើមឆ្នាំ ១៩២៨ និង កាសែត កងទ័ព​ជួរមុខ នៃ វៀតណាម នៅ​ឆ្នាំ ១៩២៧ ។

ការបែកបាក់​
ដោយសារ​គណបក្ស គួ​មីន​តាំង ចិន ( របស់ ជាង កៃ​ជៀក ) មាន​កម្លាំង​ខ្លាំងក្លា​ជាងគេ​នៅ​ទីនោះ ទើប​បក្ស​នេះ កាប់សម្លាប់​បង្ក្រាប​លើ​បក្ស​កុម្មុយនីស្ត ដែលជា​សត្រូវ​របស់ខ្លួន​ក្នុង​បំណង​ផ្តាច់ ផ្តិល​ដល់​ឬ​សគល់ ។ សម្ព័ន្ធ Thanh Niên ដែល ជា​បណ្តាញ​របស់​បក្ស កូ​មីន​ធឺ​ន (​បក្ស​កុ​ម្មុយ និ​ស្ត​អន្តរជាតិ ) ក៏​ត្រូ​បង្ខំចិត្ត​សម្ងំ​លាក់ខ្លួន ពី​ការកាប់សម្លាប់​របស់​ពួក​បក្ស គួ​មីន​តាំង​ដែរ ។ ទីតាំង និង មណ្ឌល​ហ្វឹកហ្វឺន​របស់​សម្ព័ន្ធ Thanh Niên ក៏ត្រូវ​ផ្លាស់ប្តូរ​ទីតាំង ជា​បន្តបន្ទាប់ ។ ហូ ជី មិញ បាន​ចាក​ចេញពី កាន់​តុង នៅក្នុង​ខែ ឧសភា ឆ្នាំ ១៩២៧ ហើយ​ពុំ​អាច​ទំនាក់ ទំនង​ជាមួយ​ចលនា វៀតណាម ឡើយ ។

​គណៈកម្មាធិការ​កណ្តាល នៃ សម្ព័ន្ធ Thanh Niên បាន​ជួបប្រជុំ​ថ្នាក់ជាតិ ពីថ្ងៃ​ទី ១-៩ ខែ ឧសភា ឆ្នាំ ១៩២៩ ដែល​ចូលរួម​ដោយ​តំណាង​មក​តំបន់​រដ្ឋបាល​ទាំង ៣ របស់ បារាំង នៅ វៀតណាម ( តុងកឹង , អាណ្ណា​ម និង កូ​សាំង​ស៊ី ) បូក​ទាំង​អ្នក​មកពី ហុងកុង និង សៀម ( ថៃ ) ផង ។ នាឱកាស​នោះ​ហើយ ដែល​វិវាទ​បានកើត​ឡើង​នាំឱ្យ​បែកបាក់​គ្នា ជា​ពីរ​ក្រុម គឺ ក្រុម​អ្នកខ្លះ ស្វែងរក ឯករាជភាព​ពី​អាណានិគម និង មួយក្រុម​ទៀត ស្វែងរក​បដិវត្តន៍សង្គម ។

​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៩២៩ តំណាង​ជន​កុ​ម្មុយ​និ​ស្ត​មកពី​តំបន់ តុងកឹង ប្រារព្ធ​សន្និសីទ មួយ​ទីក្រុង ហាណូយ ។ នៅ​ទីនោះ​ពួកគេ​បានប្រកាស​រំលាយ សម្ព័ន្ធ Thanh Nien ហើយ​បង្កើត​បក្ស​ថ្មី​មួយ​ឈ្មោះថា ” បក្ស​កុម្មុយនីស្ត ឥណ្ឌូចិន (ICP) ” ។ ក្រុម​ផ្សេងទៀត​របស់ Thanh Niên នៅ អាណ្ណា​ម និង កូសាំងស៊ីន ក៏បាន​ប្រកាស​ដាក់ឈ្មោះ​ខ្លួនឯង​ថា ” បក្សកុម្មុយនិស្ត អាណ្ណា​ម ” នៅ​ចុងឆ្នាំ ១៩២៩ នោះដែរ ។ ក្រុម​ទាំង ២ នេះ បាន​វាយប្រហារ​គ្នា ដោយ​ពាក្យសម្តី អស់​រយៈពេល​ពេញ​មួយឆ្នាំ ១៩២៩ នោះ ដើម្បី ដណ្តើម​អនុត្តរភាព លើ​ចលនា សេរីភាព រ៉ាឌីកាល់ វៀតណាម ។​

បក្សកុម្មុយនិស្ត វៀតណាម កើតឡើង​
បក្សកុម្មុយនិស្ត​ទី​៣ របស់ វៀតណាម ក៏​លេចឡើង​នៅ​អំឡុងពេល​នេះដែរ ដែលមាន​ឈ្មោះថា ” សម្ព័ន្ធ នៃ កុ​ម្មុយ​និ​ស្ត ឥណ្ឌូចិន ” ប៉ុន្តែ​មិន​ជាប់ទាក់ទង​អ្វី​ជាមួយនឹង Thanh Niên ទេ មាន​ឬ​សគល់​នៅក្នុង​ក្រុម​សេរីភាព​ជាតិ​ផ្សេងទៀត ដែលមាន​គុណសម្បត្តិ​ប្រហាក់ប្រហែល​នឹង Thanh Niên ដែរ ហើយ​បង្កើតឡើង​ដោយ​លោក Phan Bội Châu ។

​ក្រុម​នេះ រៀបចំ​សន្និសីទ​បង្រួប​ង្រួ​ម​មួយ នៅក្នុង​ទីក្រុង ហុងកុង ពីថ្ងៃ​ទី ៣ ( ដល់​ថ្ងៃទី ៧ ) ខែ កុម្ភៈ ឆ្នាំ ១៩៣០ ។ ពេលនោះ ង្វៀន អាយ គួ​ក ក្លាយជា​ជន​ដ៏​សកម្ម​ម្តងទៀត ទទួលបន្ទុក ខាង​សម្របសម្រួល​ក្រុម​បែកបាក់​គ្នា​ទាំង ២ គឺ បក្សកុម្មុយនិស្ត ឥណ្ឌូចិន និង បក្សកុម្មុយនិស្ត អាណា​ម ឱ្យ​រួបរួមគ្នា​ឡើងវិញ និង តាក់តែង​លក្ខន្តិកៈ​ផ្សេងៗ​របស់​ក្រុម ។

​នៅ​ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៩៣០ បក្ស​ថ្មី​មួយ ត្រូវបាន​បង្កើតឡើង ដោយ​ឱ្យ​ឈ្មោះថា ” បក្សកុម្មុយនិស្ត វៀតណាម ” ហៅ​កាត់​ថា CPV ។ ដោយសារ​តួនាទី​ដ៏​សកម្ម​របស់ ង្វៀន អាយ គួ​ក ក្នុងការ​សម្របសម្រួល​ទាំងនេះហើយ ទើប​ជាទូទៅ​ត្រូវបាន​គេ​ចាត់ទុកថា ” បក្សកុម្មុយនិស្ត វៀតណាម ” នេះ ត្រូវបាន​បង្កើតឡើង​ដោយ ង្វៀន អាយ គួ​ក ។

​បក្សកុម្មុយនិស្ត អន្តរជាតិ ជំទាស់​ថា ចលនា​ក​ម្មុយ​និ​ស្ត គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​ពាសពេញ តំបន់ ឥណ្ឌូចិន បារាំង ( កម្ពុជា​-​ឡាវ និង វៀតណាម ) ។ ដូច្នេះ បក្សកុម្មុយនិស្ត វៀតណាម ក៏​ទៅជា បក្ស​ក​ម្មុយ​និ​ស្ត ឥណ្ឌូ ចិន ឬ ICP ។​

​អំឡុង ៥ ឆ្នាំ​ដំបូង បក្ស ICP ទទួលបាន​សមាជិក​ប្រមាណ​ជា ១.៥០០ នាក់ និង មាន អ្នក​ស្រឡាញ់​យ៉ាងច្រើន ។ ICP បា​នប​ញ្ជ្រៀ​ត​ឥទ្ធិពល ទៅក្នុង​សង្គម​វៀតណាម​ដ៏​ច្របូក ច្របល់​បាន​យ៉ាងច្រើន ។ នៅ​ឆ្នាំ ១៩២៩ និង ១៩៣០ ការប្រមូល​ភោគផល យ៉ាង​ខ្សត់ខ្សោយ និង បន្ទុក​បំណុល​ដ៏​ធ្ងន់ធ្ងរ បានធ្វើឱ្យ​ប្រជាកសិករ​ជាច្រើន មិន​សប្បាយចិត្ត​យ៉ាងខ្លាំង ។​

បក្ស​កុ​ម្មុនិ​ស្ត ឥណ្ឌូ ចិន រលាយ​
នៅ​ថ្ងៃទី ១ ខែ ឧសភា ១៩៣០ ពួក​សកម្មជន ICP បានរៀបចំ​បាតុកម្ម​ជាច្រើន ហើយ​ហ្វូង មនុស្ស​ក៏​កាន់តែ​ធំ​ទៅៗ ចូលរួម​បង្ហាញ​នូវ​ការមិន​ពេញចិត្ត​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​ពួកគេ កំពុង​ប្រឈម ។ ក្បួន​ដង្ហែ​រយៈពេល ៣ ថ្ងៃ នៃ ខែ ឧសភា នោះ ធ្វើឱ្យ​អាជ្ញាធរ​អាណានិគម បារាំង មើលឃើញថា វា​នឹង​អាច​ទៅជា​បដិវត្តន៍​កសិករ​ដ៏​គ្រោះថ្នាក់ ។ កម្លាំង​រដ្ឋាភិបាល បាន​វាយប្រហារ​ទៅលើ​ហ្វូង​បាតុករ សម្លាប់​មនុស្ស​រាប់​សឹ​ប​នាក់​ក៏បាន​បញ្ឆេះ​ភ្លើងកំហឹង​ដល់ ប្រជាពលរដ្ឋ​ជាច្រើន ។

​ជាការ​ឆ្លើយតប ក្រុមប្រឹក្សា​មូលដ្ឋាន​ជាច្រើន ត្រូវបាន​រៀបចំឡើង​នៅតាម​ភូមិ ក្នុងការ​ព្យាយាម គ្រប់គ្រង​ខ្លួនគេ​នៅតាម​មូលដ្ឋាន ។ ការបង្ក្រាប​របស់​អាជ្ញា​ធរ​អាណានិគម​បារាំង​បានចាប់ផ្តើម ឡើង​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ១៩៣១ ហើយ​មនុស្ស​ប្រមាណ​ជា ១.៣០០ នាក់​ត្រូវបាន​សម្លាប់ និង មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ឬ ត្រូវ​និរទេស ដែល​ក្នុងនោះ អគ្គលេខាធិការ​បក្ស ICP លោក ត្រាន់ ភូ និង អ្នកដឹកនាំ​ជាច្រើន​ទៀត នៃ គណៈកម្មាធិការ​កណ្តាល ផងដែរ​។ ICP ត្រូវបាន​បោសសម្អាត​យ៉ាង​មាន​ប្រសិទ្ធភាព ចេញពី​ក្នុង​តំបន់​នោះ ។​

​ចលនា​កុ​ម្មុយ​និ​ស្ត ឥណ្ឌូ ចិន កើតឡើង​វិញ​
លោក ឡេ ហុង​ផុង ត្រូ​បានរៀបចំ​ឱ្យ​ស្តារ ចលនា​កុ​ម្មុយ​និ​ស្ត អន្តរជាតិ ឡើងវិញ ។ បក្ស ICP ត្រូវបាន​បង្កើត​ឡើងវិញ​នៅ​ឆ្នាំ ១៩៣៥ ហើយ​លោក ឡេ ហុង ផុង ត្រូវបាន​ជ្រើសតាំង​ជា អគ្គលេខាធិការ​បក្ស ។ សមាជជាតិ​លើក​ទី ១ របស់ បក្ស ប្រារព្ធ​ឡើង​ដោយ​សម្ងាត់​នៅ ម៉ា​កាវ នា​ឆ្នាំ ១៩៣៥ ។ ស្របពេលនោះ សមាជ​បក្សកុម្មុយនិស្ត អន្តរជាតិ នាទី​ក្រុង មូ​ស្គូ បានអនុម័ត គោលការណ៍ ប្រឆាំង ពួក​ហ្វា​ស៊ី​ស​និយម និង បាន​ដឹកនាំ​ចលនា​ក​ម្មុយ​និ​ស្ត ជុំវិញ​ពិភពលោក ដើម្បី​សហការ​ជាមួយ​កម្លាំង​ដែល​ប្រឆាំង ហ្វា​ស៊ី​ស ឆ្ពោះទៅ​សង្គមនិយម ។ ប្រការនេះ បាន​តម្រូវឱ្យ ICP មើលឃើញថា បក្ស​អ្នក​ជាតិនិយម​ទាំង​នៅ ឥណ្ឌូ ចិន គឺជា​សម្ព័ន្ធ​ដ៏​មាន សក្តានុពល ។ ឆ្នាំ ១៩៣៦ លោក ហា ហ៊ួ​យ តាប់ ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​បក្ស ចំណែក​លោក ឡេ ហុង ផុង ត្រឡប់​ទៅ វៀតណាម ដើម្បី​ស្តារ​គណៈកម្មាធិការ​កណ្តា​ល ឡើងវិញ ។​

សង្គ្រាមលោកលើកទី ២-​កើតឡើង នៃ វៀត​មិញ​
​ការ​ងើប​បះបោរ​ប្រឆាំង​បារាំង នៅ កូសាំងស៊ីន នៅ​ឆ្នាំ ១៩៤០ មេដឹកនាំ​គណៈកម្មាធិការ​កណ្តាល ច្រើន​បំផុត រួមទាំង អគ្គលេខាធិកា ង្វៀន វ៉ាន់ គូ និង ហាយ ហ៊ួ​យ តាប់ ផង ត្រូវបាន​ចាប់ខ្លួន និង សម្លាប់ ហើយ​លោក ឡេ ហុង ផុង ត្រូវបាន​និរទេស​ទៅ​តំបន់ Côn Đảo រហូត​ស្លាប់ ។ ចំណែក ង្វៀន អាយ គួ​ក ត្រូវបាន​ចាប់ខ្លួន​ដែរ ។​

​សង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) បានធ្វើឱ្យ​ការក្តោបក្តាប់​របស់​បារាំង នៅ​ឥណ្ឌូចិន ធ្លាក់​ខ្សោយ គឺ​ដោយសារ បារាំង ធ្លាក់​ក្រោម​ការកាន់កាប់​របស់ អាល្លឺម៉ង់ នៅក្នុង​ខែ មិថុនា ឆ្នា ១៩៤០ ទើប​ឥណ្ឌូចិន បារាំង ត្រូវបាន​កាន់កាប់​ដោយ​កងទ័ព​ជប៉ុន ។ ពេលនោះ លោក ង្វៀន អាយ គួ​ក ក៏ត្រូវ​បាន​មាន​សេរីភាព​ឡើងវិញ ។​

​ក្រុម​អ្នកដឹកនាំ​ថ្មី រួមទាំង​លោក ទ្រឿ​ង ឈិន , ផាំ វ៉ាន់ ដុង និង វ៉ូ ង្វៀន ហ្គា​ប ក៏បាន​លេច មុខ​ឡើង ។ អ្នក​ទាំងអស់នេះ ជាមួយនឹង ង្វៀន អាយ គួ​ក បាន​ក្លាយជា​អ្នកដឹកនាំ បក្សកុម្មុយនិស្ត ICP អស់​រយៈពេល ៤ ទសវត្សរ៍​ក្រោយមក ។​

​នៅពេល​សង្គ្រាមលោក​ទើបតែ​ចាប់ផ្តើម ពួក​បក្សកុម្មុយនិស្ត ឥណ្ឌូចិន បាន​បង្ហាត់​ង្រៀ​ន សមាជិក​របស់ខ្លួន​ឱ្យ​លាក់ខ្លួន​នៅតាម​ជនបទ ជា​អង្គការ​មូលដ្ឋាន ។ ប៉ុន្តែ​សមាជិក​របស់ ICP ជាង ២០០ នាក់ នៅតែ​ត្រូវបាន​ឡោមព័ទ្ធ​និង​ចាប់ខ្លួន ។ សកម្មជន​របស់ ICP ប្រយុទ្ធ​យ៉ាង​លំបាក នៅ​តំបន់ កូសាំងស៊ីន ។​
​ ​
ខែ កុម្ភៈ ឆ្នាំ ១៩៤១ ង្វៀន អាយ គួ​ក បាន​ត្រឡប់​ទៅ វៀតណាម វិញ ដោយ​ប្រើ​ឈ្មោះថា ” ហូ ជី មិញ ” ហើយ​បង្កើត​អង្គការ​កងទ័ព​មួយ​ដែលមាន​ឈ្មោះថា ” សម្ព័ន្ធ ដើម្បី ឯករាជភាព នៃ វៀតណាម ” ដែល​គេ​ស្គាល់​ជា​ពាក្យកាត់​ថា ” វៀត​មិញ ” គឺជា​ក្រុម​ប្រយុទ្ធ​ដ៏​ដាច់ខាត ប្រឆាំងនឹង​ការត្រួតត្រា​របស់ ជប៉ុន ហើយ​ពួកគេ ធ្វើការ​ជាមួយ CIA អាមេរិក​ដែលមាន​សត្រូវ រួម​គឺ ជប៉ុន ដែរ ។ ឈ្មោះ ហូ ជី មិញ ត្រូវបាន​ស្គាល់​ចាប់ពីពេលនោះ​ឯង ។​

​ហូ ជី​មិញ ជួប​ការលំបាក​យ៉ាងច្រើន ដោយសារ​ទីតាំង​របស់គាត់​នៅ​ដាច់​ពី​គេ ។ ហូ បានធ្វើ ដំណើរ​ទៅ ប្រទេស ចិន នៅ​ខែ សីហា ឆ្នាំ ១៩៤២ ដើម្បី​ស្វែងរក​ជំនួយ​កងទ័ព ។ ប៉ុន្តែ គាត់​ត្រូវបាន​រដ្ឋាភិបាល ជាតិនិយម ចិន ចាប់ខ្លួន ហើយ​កាត់ទោស​ដាក់ពន្ធនាគារ​ដ៏​ឃោ​ឃៅ រយៈពេល ១៤ ខែ និង ត្រូវ​តាមដាន​យ៉ាង​តឹងរឹង​មួយឆ្នាំ​ទៀត ។ ដូចនេះ ហូ មិនអាច​ត្រឡប់ ទៅ​វៀតណាម វិញ​រហូតដល់​ខែ កញ្ញា ឆ្នាំ ១៩៤៤ ។ ប៉ុន្តែ បក្ស កុ​ម្មុយ​និ​ស្ត និង ចលនា វៀត​មិញ របស់គាត់ បាន​ដំណើរការ​ដោយ​ល្អ ដោយ​ពុំមាន ហូ ។ តាមពិតទៅ ទោះជា ក្រុម​វៀត​មិញ នេះ​ជា​ស្នូល នៃ បក្សកុម្មុយនិស្ត ឥណ្ឌូចិន ក្តី ក៏​អំឡុង​ឆ្នាំ នៃ សង្គ្រាម ពួកគេ​នៅតែ​ជា​ក្រុម​តូច​នៅឡើយ ដោយមាន​គ្នា​ប្រមាណ​ជា ២.០០០ ទៅ ៣.០០០ នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ១៩៤៤ ។

សង្គ្រាម ដើម្បី ឯករាជភាព
ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៤៥ កងទ័ព​អាមេរិក ទម្លាក់​គ្រាប់ នុយ​គ្លី​អ៊ែ​រ៍ ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា និង ថ្ងៃទី ៩ ខែ និង ឆ្នាំ ដដែល​នោះ ទម្លាក់​គ្រាប់​ទី ២ ទីក្រុង នា​ហ្កា​សា​គី បង្ខំ​ឱ្យ​ជប៉ុន ចុះចាញ់​សង្គ្រាមលោកលើកទី ២ ។ ទឹកដី​វៀតណាម បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ បារាំង វិញ ។

​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ ក្រុម វៀត​មិញ បានរៀបចំ ការ​ងើប​បះបោរ ធ្វើ​បដិវត្តន៍ ប្រឆាំងនឹង​ការគ្រប់គ្រង​របស់ បារាំង ដែល​គេ​ហៅថា បដិវត្តន៍ ខែ សីហា ។ ក្នុង​រយៈពេល ២ សប្តាហ៍​ប៉ុណ្ណោះ កងកម្លាំង​របស់ វៀត​មិញ ដណ្តើម​កាន់កាប់​ភូមិ​ជនបទ ទីក្រុង​នានា​ទូទាំង ភាគ​ខាងជើង , ភាគ​កណ្តាល និង ភាគខាងត្បូង នៃ ប្រទេស​វៀតណាម រួមទាំង​ទីក្រុង ហាណូយ ផង ។ ប៉ុន្តែ​នៅ​តំបន់​ខ្លះ​មិនទាន់​ដណ្តើមបាន​នៅឡើយ​ដូចជា​តំបន់ Móng Cái, Vĩnh Yên, Hà Giang, Lào Cai និង Lai Châu ។

​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ នៅ​ទីក្រុង​ហាណូយ លោក​ប្រធាន ហូ ជី មិញ បានប្រកាស ឯករាជភាព​របស់​វៀ​ត​ណា​ម បង្កើតជា​សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម​(DRV) ក៏បាន​បង្ខំ​ឱ្យ​ព្រះ​ចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់​រាជវង្ស ង្វៀន នា​គ្រានោះ​ហោង ។

​ទោះយ៉ាងណា រដ្ឋាភិបាល របស់ លោក ហូ ជី​មិញ មិន​ទទួលបាន​ការទទួលស្គាល់​ដោយ ប្រទេស​ណាមួយ​ឡើយ ។ ហូ បានដាក់​ញត្តិ​ជាច្រើនលើក​ទៅ​ប្រធានាធិបតី​អាមេរិក ហារី ទ្រូ​ម៉ាន់ ដើម្បី សុំ​ការគាំទ្រ ។ ប៉ុន្តែ​លោក ទ្រូ​ម៉ាន់ មិនដែល​ឆ្លើយតប​ឡើយ ។ ឆ្នាំ ១៩៤៦ វៀតណាម បាន​ប្រារព្ធ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា លើកដំបូង​របស់ខ្លួន (​ជ័យជម្នះ​បាន​លើ វៀត មិញ​) ហើយក៏​បាន​ព្រាង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ ប៉ុន្តែ​ស្ថានភាព​នៅ​ទូទាំងប្រទេស​កំពុងស្ថិត​ក្នុង សភាព​វឹកវរ​នៅឡើយ គឺ បារាំង ព្យាយាម​កាន់កាប់​ឡើងវិញ​ដោយ​កម្លាំង​ទ័ព ។ អ្នកនយោបាយ ខ្លះ​នៅ​តំបន់ កូសាំងស៊ីន បង្កើត​រដ្ឋាភិបាល កូសាំងស៊ីន ខ្លួនគេ ខណៈ​ពួក​កុ​ម្មុយ​និ​ស្ត និង អ្នក​មិនមែន​កុ​ម្មុយ​និ​ស្ត វក់វីរ​នឹង​ការប្រយុទ្ធ​គ្នា រីឯ​ពួក​តស៊ូ​នានា​បង្កើត​កងទ័ព​រៀងៗ​ខ្លួន ។​
​ប្រទេស​វៀតណាម ត្រូវបាន​កាន់កាប់​ដោយ​កងទ័ព ជាតិនិយម របស់ ចិន និង កងទ័ព បារាំង ។ បក្សកុម្មុយនិស្ត ត្រូវបាន​រំលាយ ហើយ​ក្នុងការ​អនុវត្ត​ជាក់ស្តែង វៀត​មិញ​បាន​ក្លាយជា​សមាជិក ដ៏​ធំ​មួយ នៃ ចលនា​តស៊ូ​ដើម្បី​ឯករាជភាព ។ បើតាម CIA សមាជិក​របស់ វៀត​មិញ កើនឡើង​ដល់ ៤០០.០០០ នៅត្រឹម ១៩៥០ ។ វៀត​មិញ នៅតែ​បន្ត​ប្រយុទ្ធ ប្រឆាំង អាណានិគម បារាំង តទៅទៀត ។​

​សង្គ្រាម​ពេញបន្ទុក​រវាង វៀត មិញ និង អាណានិគម បារាំង ឬ សង្គ្រាម​លើក​ទី​១​នៅ ឥណ្ឌូចិន បាន​ផ្ទុះ​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ១៩៤៦ ។ ឆ្នាំ ១៩៥១ បក្សកុម្មុយនិស្ត ត្រូវបាន​បង្កើត​ឡើងវិញ​ជា​ផ្លូវការ ដោយ​ដាក់ឈ្មោះថា បក្ស​ពលករ នៃ វៀ​ណា​ម ។ កងទ័ព វៀត មិញ យកឈ្នះ​លើ​កងទ័ពរ​បារាំង​នៅ បៀ​ន បៀ​ន ភូ នា​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ១៩៥៤ ។ បក្សកុម្មុយនិស្ត វៀតណាម ក្លាយជា​បក្ស​ដឹកនាំ​ប្រទេស ជា​ផ្លូវការ​ចាប់ពីពេលនោះ​មក ។​

បំបែក​វៀតណាម​ជា​ពីរ​
ជា​អ្នកឈ្នះ​សង្គ្រាមលោកលើកទី ២ ហើយ​កំពុង​បន្ត​ដឹកនាំ​សង្គ្រាមត្រជាក់​ផង​នោះ អាមេរិក ពិតជា​ចង់​ត្រួតត្រា​វៀតណាម ព្រោះ​ជា​យុទ្ធសាស្ត្រ​កងទ័ព និង នយោបាយ​ផង ។ ដើម្បី បញ្ចៀស​ការប្រឈមមុខ​ដាក់គ្នា​ត្រង់ៗ រវាង អាមេរិក និង សូ​វៀត​ដែល​ទើបតែ​បញ្ចប់​សន្និសីទ ទីក្រុង ហ្សឺ​ណែវ ឆ្នាំ ១៩៥៤ បាន​បំបែក​វៀតណាម​ជា​ពីរ​ផ្នែក ដោយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត របស់ ហូ ជី​មិញ គ្រប់គ្រង​ភាគ ខាងជើង ចាប់ពី​ទីក្រុង ហាណូយ ហើយ​សាធារណរដ្ឋ វៀត ណា​ម របស់លោក ង៉ូ ឌិ​ញ ឌៀ​ម គាំទ្រ​ដោយ អាមេរិក គ្រប់គ្រង​ផ្នែក​ខាងត្បូង​ចាប់ពី​ទីក្រុង សាយ​ហ្ក​ន (​ព្រៃនគរ​) ។​

​ភាពមិន​សាន្តត្រាណ​នៃ​វៀតណាម​ទាំងពីរ​នេះ​នាំឱ្យ​ផ្ទុះ​ស​ង្គ្រា​ឥណ្ឌូចិន លើក​ទី ២ (​ជះឥទ្ធិពល ដល់​កម្ពុជា និង ឡាវ យ៉ាងធ្ងន់ធ្ងរ ) ពីថ្ងៃ​ទី ១ វិច្ឆិកា ឆ្នាំ ១៩៥៥ រវាង​វៀតណាម​ខាងជើង គាំទ្រ​ដោយ​សហភាពសូវៀត ចិន និង សម្ព័ន្ធ​កុ​ម្មុយ​និ​ស្ត ចំណែក​វៀត​ណា​ខាងត្បូង គាំទ្រ​ដោយ​អាមេរិក ហ្វីលីពីន និង សម្ព័ន្ធមិត្ត​ដែល​ប្រឆាំង​កុ​ម្មុយ​និ​ស្ត ។

​ស្ថានភាព​ក្នុងប្រទេស​មានការ​ប្រែប្រួល​ផង កងទ័ព​អាមេរិក​បាន​ដក​ចេញពី​វៀតណាម ខាងត្បូង​នៅ​ឆ្នាំ ១៩៧៣ ។ ទីក្រុង សាយ​ហ្ក​ន ឬ ទីក្រុង​ព្រៃនគរ ដែលជា​រដ្ឋធានី​របស់​វៀតណាម ខាងត្បូង បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​វៀត​ណា​ម​ខាងជើង ឬ វៀតណាម​កុ​ម្មុយ​និ​ស្ត ។ ទាហាន​វៀត​ណា​ខាងត្បូង​បាន​ចុះចាញ់​វៀតណាម​កុ​ម្មុយ​និ​ស្ត នៅ​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ហើយ​សង្គ្រាម​បានបញ្ចប់​ដោយ​វៀតណាម​ទាំងស្រុង​ស្ថិតក្រោម​ការគ្រប់គ្រង របស់​វៀតណាម​កុ​ម្មុយ​និ​ស្ត​រហូត​សព្វថ្ងៃ​។

បំបែក​បក្ស​ជា​បី​សម្រាប់​ឥណ្ឌូចិន​
សន្និសីទ​ទី ២ របស់ បក្ស សម្រេចចិត្តថា បក្សកុម្មុយនិស្ត ត្រូវ​បំបែក​ជា​បី ដោយ​បក្ស​មួយ​នៅ ក្នុង​ប្រទេសមួយ នៅ ឥណ្ឌូចិន គឺ កម្ពុជា វៀតណាម និង ឡាវ ហើយ បក្សកុម្មុយនិស្ត វៀតណាម មាន​សិទ្ធិ ត្រួត​មើល​សកម្មភាព​ទរ​បស់​បក្ស​ទាំងពីរ​ផ្សេងទៀត​ដែលមាន​ទីតាំងនៅ កម្ពុជា និង ឡាវ ។​

​បក្ស​ប្រជាជន​កម្ពុជា គឺ បក្ស​បដិវត្តន៍​ប្រជាជន ខ្មែរ ឬ បក្ស​កុម្មុយនីស្ត​កម្ពុជា ត្រូវបាន​បង្កើតឡើង នៅក្នុង ខែ មេសា ឆ្នាំ ១៩៥១ ដោយមាន ប៉ុល ពត ជា​អ្នកដឹកនាំ បក្ស​បដិវត្តន៍​ប្រជាជន ឡាវ ត្រូវបាន​បង្កើត​នៅ​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ១៩៥៥ ។

ស​ន្និ​សបាត​លើក​ទី ៣ របស់​បក្ស ប្រារព្ធ​នៅ​ទីក្រុង ហាណូយ នា ឆ្នាំ ១៩៦០ បានធ្វើ​ប្រក្រតី កម្ម​នូវ​ភារកិច្ច នៃ ការកសាង​សង្គម​នូវ​អ្វីដែល​ក្រោយមក វៀតណាម ខាងជើង ឬ ក៏​សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម និង បាន​ប្តេជ្ញា បក្ស ចំពោះ​សេរីភាព នៃ វៀតណាម ខាងត្បូង ។​

នៅ​ឆ្នាំ ១៩៧៥ បក្ស​ពលករ នៃ វៀតណាម ខាងជើង ត្រូវបាន​រំលាយ​ចូល​ជាមួយ​បក្ស​បដិវត្តន៍​នៃ វៀតណាម​ខាងត្បូង ។ សន្និសីទ លើក​ទី ៤ នៃ បក្ស នា​ឆ្នាំ ១៩៧៦ បក្ស​ត្រូវ​បានដាក់ ឈ្មោះ​ទៅជា ” បក្សកុម្មុយនិស្ត វៀតណាម ” ដើម្បី ពង្រឹង​ជាមួយ​សក្តិភូមិ ប​ណ្ណៈ​កម្មករ និង សម្ព័ន្ធ​កសិករ ។

​នៅ​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៩៧៦ វៀតណាម ខាងត្បូង និង វៀតណាម​ខាងជើង ត្រូវបាន​រួបរួម ដើម្បី បង្កើតជា សាធារណរដ្ឋ សង្គមនិយម វៀតណាម រហូត​បច្ចុប្បន្ន​មក ។ ជាការ​កត់ សម្គាល់​គឺ​ឃើញថា ភាព​គួរឱ្យ​គោរព​របស់​ជនជាតិ​ត​វៀតណាម គឺ​ការដែល​ចេះតែ​ងើបឡើង​វិញ ឥតឈប់ឈរ​រហូត​បា​ន​ជោគជ័យ​ពី​បរទេស​ឈ្លានពាន បើទោះបីជា​ពួកគេ​តែងតែ​ត្រូវបាន​តាម កាប់សម្លាប់​ផ្តាច់ផ្តិល​យ៉ាងណាក៏ដោយ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ហូ ជី​មិញ ដែល​ត្រូវបាន​ប្រវត្តិសាស្ត្រ​វៀតណាម គោរព​ស្មើ​អាទិទេព និង​ចាត់ទុកថា​ជា​ស្ថាបនិក បក្សកុម្មុយនិស្ត​វៀតណាម ( ហូ ជី មិញ​)
ទីក្រុង​ព្រៃនគរ ឬ ទីក្រុង សៃ​ហ្ក​ន ប្តូរ​ទៅជា ទីក្រុង ហូ ជី​មិញ ដើម្បី ផ្តល់​កិត្តិយស​ដល់ ហូ ជី​មិញ ( សៃ​ហ្ក​ន )​