ទិវា រំដោះជាតិ ប៊ុលហ្គារី​

173
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ប៊ុលហ្គារី ប្រារព្ធ​ទិវា រំដោះជាតិ របស់ ពួកគេ​នៅ​ថ្ងៃទី ៣ ខែ មីនា ( ត្រូវ​អាន ថា មី ណា ) ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​ទាំង ឡាយ​ដែល​ពាក់ព័ន្ធ នាំឱ្យមាន សន្ធិសញ្ញា សាន់ ស្តេ​ហ្វា​ណូ នៅ​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៨៧៨ រវាង រុស្ស៊ី និង អូ​តូ​ម៉​ង់ ដោយ ប្រគល់​អធិបតេយ្យភាព​យ៉ាង​ពេញលេញ​ទៅអោយ ប៊ុលហ្គារី បន្ទាប់ពី អូ​តូ​ម៉​ង់ ត្រួតត្រា​អស់ រយៈពេល​រាប់រយឆ្នាំ​មក ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស ប៊ុលហ្គារី មាន​ផ្ទៃដី ១១០.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​អាគ្នេយ៍​មាន​ព្រំប្រទល់​ជាប់ ប្រទេស រ៉ូ​ម៉ា​នី ស៊ែ​ប៊ី ម៉ា​សេ​ដូ​នី ក្រិ​ក តួ​ក​គី និង សមុទ្រ​ខ្មៅ ។ ដើម ឆ្នាំ ២០២០​មាន​ប្រជាពលរដ្ឋ ជិត ៧ លាន​នាក់ ភាគច្រើន​ជា​អ្នក កាន់​គ្រិស្តសាសនា​។ ភាសា​ផ្លូវការ​គឺ​ភាសា ប៊ុលហ្គារី រដ្ឋធានី គឺ​ទីក្រុង សូ​ហ្វ៊ី ។​

​ប្រ​វ​តិ្ត​សា​ស្ត​
ប៊ុលហ្គារី បង្កើតបានជា​អាណាចក្រ​ដំបូង​របស់ខ្លួន​នៅ​ឆ្នាំ ៦៨១ នៃ គ​.​ស ហើយ​ពា​ហិ​រ​សាសនា នៃពួក​គ្រិស្ត​សាសនិក ពោលគឺ​សាសនា​ទាំងឡាយណា​ទីទៃ​អំពី​គ្រិស្តសាសនា ត្រូវបាន​លុបបំបាត់ ទាំងស្រុង ។

​ប៉ុន្តែ​អាណាចក្រ​នេះ​ត្រូវបាន​ឈ្លានពាន ដោយ​កងទ័ព​របស់​អ​ធិ​រាជ្យ បា​ស៊ី​ល ទី ២ នៃ អាណាចក្រ ប៊ី​ហ្ស​ង់​តាំង ( Byzantine គឺជា​រដ្ឋ​ដ៏​ធំ​មួយ នៃ ចក្រភព រ៉ូ​ម៉ាំង​ខាងកើត​) នៅ​ឆ្នាំ ១០១៤ ហើយ​អាណាចក្រ​ទី ១​របស់ ប៊ុលហ្គារី ក៏បាន​រលាយ​រលត់​ទៅ​នៅ​ឆ្នាំ ១០១៨ ។​

​នៅ​ឆ្នាំ ១១៨៥ សន្តតិវង្ស អា​សេន បានរៀបចំ​កងទ័ព​បះបោរ​ប្រឆាំង​ការត្រួតត្រា​របស់​ពួក ប៊ី​ហ្ស​ង់​តាំង ហើយ​បាន​បង្កើត​អាណាចក្រ ប៊ុលហ្គារី ជា​លើក​ទី ២ និង​បាន​ពង្រីក​ទឹកដី​របស់ខ្លួន ដល់ទី​ក្រុង បែ​ល​ក្រា​ដ សព្វថ្ងៃនេះ ។​

​នៅ​ចុងឆ្នាំ ១២៥៧ រាជវង្ស អា​សេន បាន​ដួលរលំ អាណាចក្រ ប៊ុលហ្គារី ប្រឈម​នឹង​បញ្ហា​ជម្លោះ ផ្ទៃក្នុង​ដណ្តើម​អំណាច​គ្នា បែកបាក់​ទៅជា ៣ ផ្នែក ញ៉ាំង​ឲ្យ​សេដ្ឋកិច្ច និង កងទ័ព ចុះខ្សោយ ហើយ​ត្រូវ​រង​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ ប៊ី​ហ្ស​ង់​តាំង ហុង​គ្រី និង រង​ការគាបសង្កត់​ពី ម៉ុង​ហ្គោល និង ជនជាតិ ស៊ែ​ប៊ី ផង ។

ធ្លាក់​ក្រោម​ការត្រួតត្រា អូ​តូ​ម៉​ង់​
នៅ​ឆ្នាំ ១៣៩៣ កងទ័ព​ចក្រភព អូ​តូ​ម៉​ង់ ( ទួ​ក​គី ) ចាប់ផ្តើម​លុកលុយ​ចូល​ទឹកដី ប៊ុលហ្គារី ។ បន្ទាប់ពី​សង្គ្រាម Nicopolis នៅ​ឆ្នាំ ១៩៩៦ មក អូ​តូ​ម៉​ង់ បាន​កាន់កាប់​ទឹកដី ប៊ុលហ្គារី ទាំងស្រុង នៅ​ផ្នែក​ខាងត្បូង​ទន្លេ ដា​នូ​ប ។ វណ្ណៈ​អភិជន​ត្រូវបាន​លុបបំបាត់ កសិករ​ត្រូវបាន​បញ្ចូល​ជា​កម្លាំង ពលកម្ម​របស់​ចក្រភព អូ​តូ​ម៉​ង់ បព្វជិត​ដែល​បានការ​អប់រំ​ភាគច្រើន​ភៀសខ្លួន​ទៅ​ប្រទេស​ដទៃ ។​

​អូ​តូ​ម៉​ង់ ( ជា​មហាអំណាច អ៊ិ​ស្លាម ) បានចាត់ទុក​ពួក​អ្នក​កាន់​គ្រិស្តសាសនា ថា ជា​ជន​វណ្ណៈ តូច​ទាប ។ ជនជាតិ ប៊ុលហ្គារី (​ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា​តាំងពី​បាន​បង្កើត​អាណាចក្រ ដំបូង​មក ) ក៏ដូចជា​គ្រិស្ត​សាសនិក ទាំងឡាយ ជា​គោលដៅ​ដែល​តម្រូវឱ្យ​បង់ពន្ធដារ​ធ្ងន់ធ្ងរ រង​ភាព​អគតិ ឬ ត្រូវបាន​បង្ខំ​ឲ្យ​កាន់សាសនា​អ៊ីស្លាម​ទាំងស្រុង ( មុននេះ​នៅពេលដែល​ពួក​អ្នក កាន់​សាសន​គ្រិស្ត កាន់អំណាច​លើក​ទឹកដី​នេះ សាសនា ផ្សេងៗ​ក្រៅពី គ្រិស្តសាសនា ត្រូវបាន ហាមឃាត់ និង លុបបំបាត់ ) ហើយ​វប្បធម៌​របស់​ពួកគេ​បាន​ញាំញី គឺ​ប្រហាក់ប្រហែលគ្នា ទៅនឹង​អ្វីដែល​ពួក​គ្រិស្តសាសនា​បានធ្វើ​កាល​ទើបតែ​បង្កើត​អាណាចក្រ​ប៊ុលហ្គារី លើក​ទី​១ ក្រោយ​ឆ្នាំ​៦៨១ ដូច្នោះ​ដែរ ។

​ចក្រភព​អូ​តូ​ម៉​ង់ ត្រួតត្រា ប៊ុលហ្គារី បាន​ប្រមាណ​ជា ២០០ ឆ្នាំ ទើប​មានការ​ងើប​បះបោរ​នៅ​ឆ្នាំ ១៥៩៨ , ឆ្នាំ ១៦៨៦ , ឆ្នាំ ១៦៨៨ និង ឆ្នាំ ១៦៨៩ ។ ប៉ុន្តែ​សុទ្ធតែ​ត្រូវបាន​បង្ក្រាប​ទៅវិញ​ហើយ​ធ្វើ អោយ​បាក់បបក្លបខ្លាច និង អស់ជំនឿ​ជាក់ នៅក្នុង​ចំណោម​ពួក​អ្នក​ជាតិនិយម ប៊ុលហ្គារី ទៀតផង ។​

​នៅ​ដើម​សត្ត​វត្សរ៍​ទី ១៨ ការ​ភ្ញាក់រឭក​នៅក្នុង​សង្គម​អឺរ៉ុប បាន​ជះឥទ្ធិពល​នាំអោយ​មានការ​ផ្តួច ផ្តើម​ចលនា​ជាតិនិយម​សាជាថ្មី​នៅ​ប៊ុលហ្គារី ដែល​បង្កើតបានជា​ចលនា​មួយ​ឈ្មោះថា “​ការ​ដាស់ ឲ្យ​ភ្ញាក់​រឭកជាតិ នៃ ប៊ុលហ្គារី “ ។ ចលនា​នេះ​បាន​ឈានទៅរក​ចលនា​តស៊ូ​បះបោរ​នៅ​ខែ មេសា ឆ្នាំ ១៨៧៦ ដែល​ប្រជាជន ប៊ុលហ្គារី ប្រមាណ​ជា ៣០.០០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប របស់ អូ​តូ​ម៉​ង់ ។​

​អន្តរាគមន៍​មហាអំណាច
ការសម្លាប់​រង្គាល​នេះ​បាន​ជំរុញ​ឲ្យ​ពួក​មហាអំណាច​ចេញមុខ​រក​ដំណោះស្រាយ ប៉ុន្តែ​គ្មាន​ប្រសិទ្ធ ភាព​ឡើយ ដោយ អូ​តូ​ម៉​ង់ បដិសេធ​នូវ​ដំណោះស្រាយ​ទាំងនោះ ។​

​ដោយ​មិនអាច​ឈរ​ឱបដៃ​បើកភ្នែក​មើល​ទុក្ខវេទនា​របស់​ជនជាតិ ប៊ុលហ្គារី តទៅ ទៀតបាន នៅ​ឆ្នាំ ១៨៧៧ រុស្ស៊ី ដែលជា​មហាអំណាច​មួយ​ដែរ បានប្រកាស​សង្គ្រាម​ប្រឆាំង អូ​តូ​ម៉​ង់ ហើយ​រុស្ស៊ី​បាន ផ្តួលរំលំ​កងទ័ព​អូ​តូ​ម៉​ង់ ដោយមាន​ការជួយជ្រោមជ្រែង​យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម​ពី ជន​ស្ម័គ្រចិត្ត ប៊ុលហ្គារី ។

​រដ្ឋ​ប៊ុលហ្គារី​
ជ័យជម្នះ​របស់​រុស្ស៊ី និង ប្រជាជន​ប៊ុលហ្គារី នេះ បង្ខំចិត្ត​ឲ្យ អូ​តូ​ម៉​ង់ ព្រម​ចុះហត្ថលេខា​លើសន្ធិសញ្ញា​មួយ​ឈ្មោះ សាន់ ស្តេ​ហ្វា​ណូ នៅ​ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ១៨៧៨ រវាង រុស្ស៊ី និង អូ​តូ​ម៉​ង់ ដោយ​ប្រគល់​អធិបតេយ្យភាព​យ៉ាង​ពេញលេញ​ទៅអោយ ប៊ុលហ្គារី នៅលើ​ព្រំប្រទល់​ទឹកដី អាណាចក្រ ប៊ុលហ្គារី ទី ២ ពី​អតីតកាល ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ប៊ុលហ្គារី បានចាត់ទុក​ថ្ងៃនេះ​ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ ហើយ ក្រោយមក​ក៏បាន​ប្រារព្ធ ទិវា រំដោះជាតិ ប៊ុលហ្គារី ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​ទាំងឡាយ ដែល​ពាក់ព័ន្ធ និង នាំឱ្យមាន​សន្ធិសញ្ញា​នេះ ដូចដែល​បាន​រៀបរាប់​មក ។​

​ប៉ុន្តែ មហាអំណាច​ដទៃទៀត​បា​ន​បដិសេធ​ចំពោះ​វិសាលភាព និង សុពលភាព នៃ សន្ធិសញ្ញា​នោះ ដោយ​ពួកគេ​ភ័យខ្លាច​ថា អាណាចក្រ ( ប៊ុលហ្គារី ) ដ៏​ធំ​មួយបែប​នោះ នៅលើ​តំបន់ បាល់​កង់ អាច​នឹង​គំរាមកំហែង​ដល់​ផលប្រយោជន៍​របស់​ពួកគេ ។

​ដោយហេតុ​នោះ សន្ធិសញ្ញា​ថ្មី​មួយ​ត្រូវបាន​ធ្វើឡើង នៅ​ទីក្រុង ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ដដែល ដោយ​ប្រគល់​ទៅ​ឲ្យ ប៊ុលហ្គារី ត្រឹមតែ​តំបន់ Moesia និង តំបន់ Sofia ប៉ុណ្ណោះ ដោយ​ទុក​ឲ្យ​ជនជាតិ ប៊ុលហ្គារី ជាច្រើន​ឱ្យ​រស់ នៅក្រៅ​ប្រទេស​ថ្មី​របស់ខ្លួន ដោយសារ​តំបន់​មួយចំនួន​របស់​អតីត ប៊ុលហ្គារី ទី ២​មិនត្រូវ​បាន ដាក់បញ្ចូល​ក្នុងប្រទេស ប៊ុលហ្គារី ថ្មី​នេះឡើយ ។

​ប៉ុន្តែ​ក្សត្រ​ក្រៅប្រទេស​របស់ ប៊ុលហ្គារី បានឈ្នះ​សង្គ្រាម​ប្រឆាំងនឹង ស៊ែ​បី ហើយ​បានរួម​បញ្ចូល ទឹកដី ភាគខាងត្បូង​តំបន់ Rumelia ទៅក្នុង​ទឹកដី​ពាក់កណ្តាល​ស្វយ័ត អូ​តូ​ម៉​ង់ នៅ​ឆ្នាំ ១៨៨៥ ហើយ​បានប្រកាស​ខ្លួនឯង​ថា​ជា​រដ្ឋ​ឯករាជ្យ នៅ​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៩០៨ ។ ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី បាន​ឯករាជភាព​មក ប៊ុលហ្គារី បាន​បង្កើន​យោ​ធូប​នីយកម្ម​ហើយ​ជា​ញឹកញាប់​ត្រូវបាន​គេ​ហៅថា “ រុស្ស៊ី (​មហាអំណាច​) នៅ​បាល់​កង់ “ ។​

ប៊ុលហ្គារី និង សង្គ្រាម​នានា​
ពី​ចន្លោះ​ឆ្នាំ ១៩១២- ១៩១៨ ប៊ុលហ្គារី បាន​ចូលខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​បាល់​កង់​ចំនួន​ពីរ និង សង្គ្រាមលោកលើកទី ១ ដែល​ធ្វើអោយ ប៊ុល​ហ្គា​រ បាត់បង់​ទឹកដី មួយចំនួន និង ទាហាន​ប្រមាណ ៨៧.០០០ នាក់​ត្រូវបាន​សម្លាប់ ។ ប៉ុន្តែ​ជំនួស​ដោយ​ជនភៀសខ្លួន​ប្រមាណ​ជា ២៥៣.០០០ នាក់​បានរ​ត់ទៅ​ជ្រកកោន​នៅ​ប្រទេស ប៊ុលហ្គារី ដែល​សេដ្ឋកិច្ចជាតិ​កំពុង​ខ្ទេចខ្ទាំ​ស្រាប់ ។

​ភាពច្របូកច្របល់​នយោបាយ​បណ្តាលមកពី​ខាតបង់​ទាំងនេះ​បាន​បណ្តាល​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​អំណាច​ផ្តាច់ការ​ដោយ​ស្តេច សា បូរី ទី ៣ នៅ​ឆ្នាំ ១៩១៨ (​ដល់​ឆ្នាំ ១៩៤៣)​។ ប៊ុលហ្គារី បាន​ចូល ទៅ​ពាក់ព័ន្ធ​នឹង​សង្គ្រាមលោកលើកទី ២ ក្នុងឋានៈ​ជា​សមាជិក Axis (​ខាង​អាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី ) ប៉ុន្តែ​មិន​ចូល​ប្រយុទ្ធ​ទេ ។​

​នៅ​ឆ្នាំ ១៩៤៣ ស្តេច ត្សា​រ ទី ៣ បាន​ស្លាប់ នាំឱ្យមាន​ភាពច្របូកច្របល់​នយោបាយ​ម្តងទៀត ហើយ​ពេលនោះ​សង្គ្រាម​របស់​ឩ​ទ្ទាម ប៊ុលហ្គារី ទៅជា​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទៅវិញ ។ ប៊ុលហ្គារី មិន​ទទួលបាន​ទំនុកចិត្ត​ពី​ភាគី សម្ព័ន្ធមិត្ត (​ដឹកនាំ​ដោយ​អង់គ្លេស និង អាមេរិក ដែលជា​អតីត​គូសត្រូវ​) ទាំង​មិនអាច​ស្និទ្ធ​នឹង​សម្ព័ន្ធមិត្ត Axis ផង ។

​ប៊ុលហ្គារី មិនមាន​លទ្ធភាព​បណ្តេញ​កងទ័ព អាល្លឺម៉ង់ ចេញពី​ទឹកដី ប៊ុលហ្គារី តាម​ការទាមទារ របស់​សូ​វៀត ទើប​នៅ​ឆ្នាំ ១៩៤៤ សហភាពសូវៀត បាន​ចូលលុកលុយ​ប្រទេស ប៊ុលហ្គារី ក្នុង​គោលបំណង​បណ្តេញ​កងទ័ព​អាល្លឺម៉ង់​ចេញពី​ទីនោះ ។ ទំនាក់ទំនង​របស់ ប៊ុលហ្គារី ជាមួយ Axis ត្រូវបាន​បញ្ចប់​ហើយ​ទៅ​ចូលរួម​ជាមួយ​ពួក​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​អង់គ្លេស និង អាមេរិក វិញ ។

​ប៉ុន្តែ​ពី​ឆ្នាំ ១៩៤៦ ប៊ុលហ្គារី ដើរ​ក្នុង​លទ្ធិ​កុ​ម្មុយ​និ​ស្ត រហូតដល់​ឆ្នាំ ១៩៨៩ ទើប​លទ្ធិ​កុ​ម្មុយ​និ​ស្ត ត្រូវបាន​ផ្តួលរំលំ​នៅក្នុង​ប្រទេស​នេះ នៅ​ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ នោះ​ហើយ​ការបោះឆ្នោត​សេរី លើក​ទី ១ ត្រូវបានធ្វើ​នៅ​ខែ មិថុនា ឆ្នាំ ១៩៩០ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​ដោយៈ មេសា​

ក្បួនព្យុហយាត្រា​កងទ័ព​ប៊ុលហ្គារី នៅ​ទិវា​រំដោះជាតិ
ទិដ្ឋភាព​ទីក្រុង សូ​ហ្វ៊ី នៃ ប្រទេស ប៊ុលហ្គារី
ពិធី​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នា​ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៨៧៨ (​ប៊ុលហ្គារី ១)