ទិវា សហព័ន្ធ រុស្ស៊ី​

1797

(​ភ្នំពេញ​)៖ ទិវា សហព័ន្ធ រុស្ស៊ី ឬ ទិវា រុស្ស៊ី ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី ១២ ខែ មិថុនា​ដើម្បី​រំឭក​ដល់ ថ្ងៃ​ដែល សហភាពសូវៀត ត្រូវបាន​បង្កើតជា សាធារណរដ្ឋ​សង្គមនិយម​សហព័ន្ធ​សូ​វៀត រុស្ស៊ី ដែល​ក្រោយមក បាន​ប្តូរ​ជា​សហព័ន្ធ រុស្ស៊ី នា​ឆ្នាំ ១៩៩០ ផង ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល សហព័ន្ធ រុស្ស៊ី មាន​ប្រធានាធិបតី​ជា​លើកដំបូង​ផង ហើយក៏​ជាទី​អវសាន នៃ សហភាព សូ​វៀត ផង ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សហព័ន្ធ រុស្ស៊ី ស្ថិតនៅ​ភាគ​ខាងជើង នៃ តំបន់ អឺរ៉ុប​-​អាស៊ី​ជា​រដ្ឋ​ពាក់កណ្តាល​សង្គមនិយម ប្រធានាធិបតីនិយម មាន​ផ្ទៃដី ១៧.១២៥.២០០ គីឡូម៉ែត្រ​ក្រឡា​ជា​ប្រទេស​ធំជាងគេ​បំផុត ក្នុង​លោក ជា​អតីត​បិតា​ស្ថាបនិក និង ជា​បិតា​សង្គមនិយម (​កុ​ម្មុយ​និ​ស្ត​) ក្នុង​លោក ។ ដើមឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១៤៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត និកាយ អ៊័​រ​ធូ​ដុ​ក្ស ហើយ​ប្រទេស​រុស្ស៊ី​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នៅ​ថ្ងៃទី ០៧ ខែ មករា (​ប្រទេស​ដទៃ ២៥ ខែ ធ្នូ ) ភាសាផ្លូវការ គឺ​ភាសា រុស្ស៊ី រដ្ឋធានី គឺ​ទីក្រុង ម៉ូស្គូ វិមាន​រដ្ឋ​គឺ វិមាន​ក្រឹម​ឡាំង ។​

​ប្រវត្តិសាស្ត្រ
​ក្រោម​ការដឹកនាំ​របស់​ព្រះ​ចៅ​អ​ធិ​រាជ្យ ភិ​ធឺ​រ៍ រុស្ស៊ី បាន​ក្លាយជា​មហាអំណាច​ពិភពលោក​នៅ​ឆ្នាំ ១៧២១ ។ ឆ្នាំ ១៨១២ រុស្ស៊ី គឺជា​សម្ព័ន្ធ មិត្ត ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​ធ្វើសង្គ្រាម បណ្តេញ កងទ័ព​ឈ្លា​ន ពាន របស់​ព្រះ​ចៅ​អ​ធិ​រាជ្យ ណាប៉ូឡេអុង បារាំង ហើយ​នៅក្នុង​សន្និសីទ ទីក្រុង វៀ​ណា រុស្ស៊ី គឺជា​អ្នកកំណត់​ផែនទី នៃ បណ្តា​ប្រទេស​នៅ​អឺរ៉ុប បន្ទាប់ពី​ចប់​សង្គ្រាម ណាប៉ូឡេអុង នៅ​អឺរ៉ុប ។​

​នៅ​ចុង​សតវត្សរ៍​ទី ១៩ មានការ​កើតឡើង​នូវ​ចលនា​ពួក​សង្គមនិយម រហូតដល់​ស្តេច អា​ឡិច សាន់​ឌឺ​រ៍ ទី ២ ត្រូវបានធ្វើ​គត់ ។ ទីបំផុត ក៏មាន​ប​ដិ​វដ្ដន៍ រុស្ស៊ី នៅ​ឆ្នាំ ១៩០៥ និង សង្គ្រាម រុស្ស៊ី ជប៉ុន និង បាតុកម្ម​បង្ហូរឈាម ដែល​គេ​ស្គាល់​ថា ថ្ងៃអាទិត្យ ដ៏​បង្ហូរឈាម ។ តាមរយៈ​ពលិកម្ម​ទាំងនោះ ក៏មាន​កំណែទម្រង់​ជាច្រើន​ដូចជា សេរីភាព នៃ ការនិយាយស្តី ការជួប​ជុំគ្នា គណបក្សនយោបាយ ការបោះឆ្នោត​បង្កើតបាន​ជាស​ភារ​ដ្ឋ ឌូ​ម៉ា នៃ អាណាចក្រ រុស្ស៊ី ។ ​នៅ​ឆ្នាំ ១៩១៤ រុស្ស៊ី បាន​ចូលខ្លួន​ទៅក្នុង​សង្គ្រាមលោកលើកទី ១ ដើម្បី​ជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​ប្រទេស ស៊ែ​ប៊ី ដែល​កំពុង​ប្រឈម​សង្គ្រាម​ពី​សំណាក់ អូ​ទ្រី​-​ហុង​គ្រី ។

​បដិវត្តន៍​និង​សង្គមនិយម​
​បដិវត្តន៍ ខែ កុម្ភៈ បាន​បង្ខំ ឱ្យ​ស្តេច នី​កូ​ឡាស ទី ២ ដាក់រាជ្យ ហើយ​ក្រោយមក​ត្រូវបាន​កាត់ទោស ប្រហារជីវិត ។ របបរាជានិយម​នៅ​មហាអំណាច រុស្ស៊ី ត្រូវបាន​ជំនួស​ដោយ​រដ្ឋាភិបាល បណ្តោះអាសន្ន​ពហុបក្ស ដោយ រដ្ឋាភិបាល​ថ្មី​នេះ មាន​ពួក ប៉េ​ត្រូ​ហ្ក្រា​ដ សូ​វៀត កម្មករ កសិករ និង ពួក​សង្គមនិយម ហៅថា សូ​វៀត ។ រដ្ឋាភិបាល​នេះ មិនបាន​ដោះស្រាយ​បញ្ហា​ឡើយ ថែមទាំង​បានធ្វើឱ្យ​ប្រទេស​កាន់តែ​ដុនដាប​ទៀតផង ។​

​ទីបំផុត បដិវត្តន៍​ខែ តុលា ដឹកនាំ​ដោយ​បក្ស បុល​សេ​វិក របស់លោក វ្ល៉ា​ឌី​មៀរ ឡេ​នី​ន បាន​ផ្ទុះឡើង ទម្លាក់​រដ្ឋាភិបាលបណ្តោះអាសន្ន និង ផ្តល់​អំណាច​គ្រប់គ្រង​ទាំងស្រុង​ទៅឱ្យ សូ​វៀត ហើយ​បង្កើត បានជា​រដ្ឋ​សង្គមនិយម​លើក​ទី ១ ក្នុង​លោក ។ បន្ទាប់ពី​នោះមក ក៏មាន​សង្គ្រាមស៊ីវិល​កើតឡើង ។​

​សហភាពសូវៀត​
​សាធារណរដ្ឋ​សង្គមនិយម​សហព័ន្ធ សូ​វៀត រុស្ស៊ី អ៊ុយ​ក្រែ​ន និង រដ្ឋ​ដទៃទៀត​សរុប​ចំនួន ១៥ បាន​រួបរួមគ្នា​បង្កើតបានជា សាធារណរដ្ឋ សង្គមនិយម សហភាព សូ​វៀត (USSR) ឬ ហៅ​កាត់​ថា សហភាព សូ​វៀត នៅ​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩២២ ។ វ្ល៉ា​ឌី​មៀរ ឡេ​នី​ន បាន​ស្លាប់​នៅ​ឆ្នាំ ១៩២៤ ហើយ​ប្រមុខ​ម​ជ្ឈឹ​ម​បក្ស ឬ ត្រ​យ​កា (Troika) ត្រូវបាន​កំណត់ថា​ជា​អ្នកគ្រប់គ្រង សហភាពសូវៀត ។ ទោះយ៉ាងណា ចូ​សេ​ហ្វ ស្តា​លីន ដែល​ត្រូវបាន​បោះឆ្នោត​ឱ្យធ្វើជា អគ្គលេខាធិការ​បក្សកុម្មុយនិស្ត បានរៀបចំ​ផែនការ​បំបាក់​គូបដិបក្ខ​ទាំងពួង ហើយ​ក្តោប​ក្តាប់​បក្ស និង អំណាច​ប្រទេស​តែម្នាក់ឯង ។ ក៏មាន​ការ​កាច់​កុង​គ្នា​នៅក្នុង​បក្ស​បុល​សេ​វិករ​ហូត​មានការ កម្ចាត់​គ្នា យ៉ាង​ក្តៅគគុក​ពី​ឆ្នាំ ១៩៣៧-១៩៣៨ រហូត​មាន​មនុស្ស​រាប់លាន​នាក់​ត្រូវបាន​កាត់ទោស ដោយ​រួមទាំង​សមាជិក​បង្កើត​បក្ស និង មន្ត្រី​កងទ័ព​ផងដែរ ។​

​ក្រោម​ការដឹកនាំ​របស់ ស្តា​លីន សហភាពសូវៀត បាន​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ផែនការ ។ មនុស្ស​រាប់លាន​នាក់​ដែល​ប្រឆាំងនឹង ស្តា​លីន ត្រូវបាន​ដាក់ទណ្ឌកម្ម​នៅ​ការដ្ឋាន ឬ​ត្រូវ​និរទេស ទៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ត្រជាក់​ស្រេ​ប​ជា​អលជ្ជី និង ជាប់ពន្ធនាគារ ។ សហភាព សូ​វៀត បាន​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ក្នុង​រយៈពេល​ដ៏​ខ្លី ។

​សម័យ​កាលនោះ អាល្លឺម៉ង់ អ៊ីតាលី បារាំង អង់គ្លេស និង ជប៉ុន​សុទ្ធតែ​មានអំណាច​យ៉ាង​គគ្រឹក គគ្រេង និង យ៉ាង​គឃ្លើន រៀងៗ​ខ្លួន ។ ទីបំផុត ក៏មាន​សង្គ្រាម​ព្រំដែន​រវាង​ជប៉ុន និង សូ​វៀត កើតឡើង​នៅ​ឆ្នាំ ១៩៣៥-១៩៣៩ ដោយ​សូ​វៀត​ទទួលបាន​ផល​ច្រើនជាង ។ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៤១ សូ​វៀត និង ជប៉ុន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ដោយ​តម្រូវឱ្យ​ប្រទេស ទាំងពីរ​នេះ​ប្រកាន់​គោលការណ៍​អ​ព្យា​ក្រ​ត មិ​ចូលបក្ស​សម្ព័ន្ធ​ណាមួយ នៃ សង្គ្រាមលោកលើកទី ២ ។

​ដោយ​មិន​ចង់​មាន​សត្រូវ​ដ៏​ខ្លាំងក្លា​នោះ សហភាព សូ​វៀត របស់ ស្តា​លីន និង ណា​ស៊ី អាល្លឺម៉ង់ របស់ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ បាន​បង្កើត​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ហើយ​បាន​ចុះសន្ធិសញ្ញា​មិន​បៀតបៀន ឬ មិន​ឈ្លានពាន គ្នា​ទៅវិញទៅមក នៅ​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩១៣៩ នាទី​ក្រុង មូ​ស្គូ ។ ដោយសារ តែ​សន្ធិសញ្ញា ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៤១ ដែល​បានបញ្ចប់​សង្គ្រាម​រវាង សហភាព សូ​វៀត ជាមួយ​ជប៉ុន នោះ សហភាព សូ​វៀត មិនមាន​សិទ្ធិ​ចូល​ជា​សម្ព័ន្ធមិត្ត​ឡើយ ។ ប៉ុន្តែ សហភាព សូ​វៀត បាន​បង្កើត​កងទ័ព​ខ្លួនឯង ហើយ​នៅ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី ២ សូ​វៀត ដណ្តើមបាន​ទឹកដី​ជាច្រើន​ដូចជា​ប្រទេស ប៉ូឡូញ និង នៅ បាល់​ទិ​ក​ជាដើម ។

​នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤១ ពួក ណា​ស៊ី អាល្លឺម៉ង់ បាន​បំពាន​ច្បាប់​មិន​ឈ្លានពាន ដោយបាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ទៅលើ​សហភាពសូវៀត ។ ប៉ុន្តែ​ក្រោម​ការបញ្ជា​របស់ បុរស​មហាអំណាច ស្តា​លីន បានធ្វើឱ្យ ណា​ស៊ី អាល្លឺម៉ង់ បរាជ័យ​ពេល​ឡោម​ព័​ទ​វាយ​ចូល​ក្រុង មូ​ស្គូ ។ ដោយសារ ណា​ស៊ី អាល្លឺម៉ង់ របស់ អា​ដុល​ហ្វ៍ ហ៊ី​ទ្លែ​រ បាន​បំពាន​លើ​សន្ធិសញ្ញា​ដូច្នេះ សហភាព សូ​វៀត ក៏បាន​ប្រកាស​ចូលខ្លួន​ជា​អ្នកគាំទ្រ ដល់​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ អង់គ្លេស និង អាមេរិក ។ កងទ័ព សហភាព សូ​វៀត បាន​បើក​ការ​វាយបក​កាន់កាប់​បាន​តំបន់ អឺរ៉ុប ខាងកើត ហើយ​កាន់កាប់​ទីក្រុង ប៊ែ​កឡាំង របស់ អាល្លឺម៉ង់ នៅ​ខែ ឧសភា ឆ្នា ១៩៤៥ ។​

​នៅ​ខែ សីហា ឆ្នាំ ១៩៤៥ កងទ័ព សូ​វៀត បាន​បណ្តេញ​កងទ័ព ជប៉ុន ចេញពី​តំបន់ ម៉ា​ជូ​គួ នៃ ប្រទេស​ចិន និង ពី កូរ៉េ ខាងជើង បានរួម​ចំណែក​ដល់​ភាពជោគជ័យ នៃ សង្គ្រាមលោកលើកទី ២ របស់​ពួក​សម្ព័ន្ធមិត្ត ។ សហភាពសូវៀត អង់គ្លេស ចិន និង អាមេរិក ត្រូវបាន​ទទួលស្គាល់ថា ជា​បងធំ​ទាំង ៤ នៃ សម្ព័ន្ធមិត្ត​ក្នុង​សង្គ្រាមលោកលើកទី ២​ហើយ​ក្រោយមក​ក៏បាន​ក្លាយជា​នគរបាល ទាំង ៤ របស់​ពិភពលោក ដែល​បាន​បង្កើត​ក្រុមប្រឹក្សាសន្តិសុខ របស់​អង្គការសហប្រជាជាតិ ។ សូ​វៀត បាន​ក្លាយជា​មហាអំណាច​យោធា​នៅក្នុង​លោក និង ជា​មហាអំណាច នុយ​គ្លី​អ៊ែរ លំដាប់​លេខ​ពីរ​ក្នុង​លោក (​បន្ទាប់ពី​អាមេរិក​) ។ សហភាព សូ​វៀត​តែងតែ​គាំទ្រ​ដល់​ចលនា បដិវត្តន៍​ជុំវិញ​ពិភពលោក ហើយ​ជំនួយ​ជាច្រើន​ត្រូវបាន​ផ្តល់​ដល់​បណ្តា​រដ្ឋ​សង្គមនិយម ។

​ស្តា​លីន​ចូ​សេ​ហ្វ ស្តា​លីន បាន​ស្លាប់​នៅ​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ១៩៣ ហើយ​ត្រូវបាន​ជំនួស​ដោយ​លោក នី​គិ​តា គ្រូ​ឆេវ បាន​បន្សាប​នូវ​ភាព​ផ្តាច់ការ​របស់ ស្តា​លីន យ៉ាងច្រើន ។ អ្នកទោស​ជាច្រើន ត្រូវបាន​ដោះលែង ប៉ុន្តែ​ក៏​បែរជា​មាន​ភាព​តានតឹង និង ប្រឈមមុខ​ជាមួយ​មហា​អំណាច អាមេរិក ទៅវិញ ជុំវិញ​ការដាក់​តាំង​មី​ស៊ី​ល អាមេរិក នៅ ទួ​ក​គី និង មី​ស៊ី​ល សូ​វៀត នៅ គុយបា ហើយ​ភាព​តានតឹង​នោះ រហូតមកទល់​ពេលនេះ​មិនទាន់​ត្រូវបាន​បញ្ចប់​នៅឡើយ ។ សូ​វៀត ក្លាយជា​គូប្រជែង​អំណាច​ដ៏​ធំ​បំផុត​របស់ អាមេរិក និង ពួកសេរីនិយម ។ ឥទ្ធិពល សព្វាវុធ​របស់ សូ​វៀត ឬ រុស្ស៊ី នៅតែ​ជា​អ្វីដែល​អាមេរិក ក៏ដូចជា​ពិភពលោក​ទាំងមូល តែងតែ​ក្រួ​ញ​ក្រែង និង ញញើត​បំផុត ។

​នៅ​ឆ្នាំ ១៩៥៧ សហភាព សូ​វៀត បាន​បង្ហោះ ផ្កាយរណប ឈ្មោះ Sputnik 1 ដែលជា​ផ្កាយ រណប​ដំបូង​គេ​បំផុត​ក្នុង​លោក ហើយ​តាមរយៈ​នេះ សម័យកាល លំហ​អាកាស ក៏បាន​ចាប់ផ្តើម ។ ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក សេដ្ឋកិច្ច ផែនការ​របស់ សូ​វៀត ក៏មាន​ភាពជាប់គាំង ។ ដើម្បី​បញ្ចប់ នូវ​យុគ នៃ ការជាប់គាំង​សេដ្ឋកិច្ច​នេះ សូ​វៀត ត្រូវតែ​ធ្វើ​ប្រជាធិបតេយ្យ​ភា​វូប​និ​យក​ម្ម ។ ដូច្នេះ ចាប់ពី​ឆ្នាំ ១៩៨៥ មក មេដឹកនាំ​របស់ សហភាព សូ​វៀត មី​ខាល ហ្គោ​បា​ឆូវ បានធ្វើ​កំណែទម្រង់ យ៉ាងច្រើន តាមរយៈ​គោ​លន​យោន​បាយ glasnost (​ការបើកចំហ ) និង គោលនយោបាយ perestroika (​ការស្ថាបនា​ឡើងវិញ​) ។​

​អំឡុង​ឆ្នាំ ១៩៩១ សេដ្ឋកិច្ច សូ​វៀត ធំ​លំដាប់​លេខ ២ ក្នុង​លោក ឮ​ប៉ុន្តែ​ក្រោយមក​សេដ្ឋកិច្ច ក៏​ចាប់ផ្តើម​មាន​បញ្ហា​អតិផរណា​យ៉ា​រង្គោះរង្គើ ។ គិត​ត្រឹម​ឆ្នាំ ១៩៩១ ភាព​រង្គោះរង្គើ នៃ សេដ្ឋកិច្ច និង នយោបាយ បាន​ច្របូកច្របល់ ខណៈដែល បណ្តា​សាធារណរដ្ឋ នៅ​តំបន់ បាល់​ទិ​ក បានជ្រើសរើស​បំបែក​ខ្លួន​ចេញពី សហភាព សូ​វៀត ។ នៅ​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៩៩១ នោះ ការបោះឆ្នោត ប្រជាមតិ ត្រូវបាន​ប្រារព្ធ​ឡើង ។ អ្នកបោះឆ្នោត ភាគច្រើនបំផុត​បោះឆ្នោតឱ្យ​ផ្លាស់ ប្តូរ​សហភាពសូវៀត ឱ្យទៅជា​សហព័ន្ធ​ថ្មី​មួយ ។

​នៅ​ខែ សីហា ឆ្នាំ ដដែល​នោះ រដ្ឋប្រហារ​មួយ​ត្រូវបាន​ប៉ុនប៉ង​ធ្វើ​ដោយ​សមាជិក រដ្ឋាភិបាល​របស់ លោក ហ្គោ​បា​ឆូវ ប្រឆាំងនឹង​គោលបំណង​របស់លោក ហ្គោ​បា​ឆូវ ដើម្បី​រក្សាទុក​សហភាព​សូ​វៀត ប៉ុន្តែ​មិនបាន​សម្រេច ។ នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩១ នោះ សហភាពសូវៀត ត្រូវបាន រំលាយ​ទៅជា ១៥ រដ្ឋ ។​

សហព័ន្ធរុស្ស៊ី​-​អវសាន​សហភាពសូវៀត
​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៩០ សហភាពសូវៀត ត្រូវបាន​បង្កើតជា សាធារណរដ្ឋ​សង្គមនិយម សហព័ន្ធ​សូ​វៀត រុស្ស៊ី ជាទូទៅ​សំដៅ​ដល់ រុស្ស៊ី សូ​វៀត ឬ រុស្ស៊ី ដោយមាន​សាធារណរដ្ឋ​ស្វយ័ត ចំនួន ១៦ ។ នៅក្នុង​សាធារណរដ្ឋ​ថ្មី​នេះ មាន​តំណែង​ប្រធានាធិបតី​ផងដែរ ។ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩៩១ លោក បូរី​ស យ៉ែ​ល​ស៊ីន (​បូរី​ស និ​កូ​ឡា​យ៉េ​វិច យ៉ែ​ល​ស៊ីន​) ត្រូវបាន​បោះឆ្នោត​ជា ប្រធានាធិបតី នៃ សាធារណរដ្ឋ​សង្គមនិយម សហព័ន្ធ សូ​វៀត រុស្ស៊ី ហើយ​នោះ​គឺជា​ប្រ​ធានា ធិបតី​លើកដំបូង​របស់ រុស្ស៊ី ហើយ​នោះ​ក៏​គឺ​ជាទី​អវសាន នៃ សហភាពសូវៀត ដែលជា​បិតា ស្ថាបនិក និង ជា​អ​ធិ​រាជ្យ សង្គមនិយម ឬ កុ​ម្មុយ​និ​ស្ត ពិភពលោក ផងដែរ ។​

​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩១ ដដែល​នោះ សាធារណរដ្ឋ​សង្គមនិយម​សហព័ន្ធ​សូ​វៀត​រុស្ស៊ី ឬ រុស្ស៊ី សូ​វៀត ឬ រុស្ស៊ី ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា សហព័ន្ធ រុស្ស៊ី ។ ឆ្នាំ ១៩៩២ ថ្ងៃទី ១២ ខែ ឧសភា ត្រូវបាន​អនុម័ត​ថា​ជា​ថ្ងៃ​សម្រាក​ជាតិ ។ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៩៩៨ ថ្ងៃទី ១២ ខែ ឧសភា ត្រូវបាន​ប្រកាសថា​ជា ទិវា នៃ រុស្ស៊ី ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ក្បួនព្យុហយាត្រាកងទ័ពរុស្ស៊ី
ក្បួនព្យុហយាត្រាកងទ័ពរុស្ស៊ី
ក្បួនព្យុហយាត្រាកងទ័ពរុស្ស៊ី
ក្បួនព្យុហយាត្រាកងទ័ពរុស្ស៊ី
​លោក បូរី​ស យ៉ែ​ល​ស៊ីន ប្រធានាធិបតី​ដំបូង នៃ សហព័ន្ធ រុស្ស៊ី (​បូរី​ស យ៉ែ​ល​ស៊ីន​)​