ទីក្រុង​ចំនួន ២៦ នឹង​សាកល្បង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​

1432
ចែករម្លែក
  • 55
    Shares

​យោងតាម​សេចក្តីពន្យល់​អំពី​គោល​គំនិត​មួយ ដែល​ចេញផ្សាយ​ដោយ​ប្លុក​អាស៊ាន​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ មេសា​បានឱ្យដឹងថា ទីក្រុង​ចំនួន ២៦ មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ ត្រូវបាន​ប្រកាស​ឈ្មោះ​ជាទី​ក្រុង​សាកល្បង​សម្រាប់​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​។​

​សេចក្តីពន្យល់​នេះ ដែល​បានចេញ​ផ្សាយ​នៅពេល​ថ្នាក់ដឹកនាំ​មកពី​ប្រទេស​ទាំង ១០ បាន​ជួបគ្នា​នៅ​សិង្ហ​បុរី​ក្នុង​សប្តាហ៍​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ បានបង្ហាញ​អំពី​សំណើ​បង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន​។​

​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដឹកនាំ​ដោយ​សិង្ហបូរី បណ្តាញ​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​វេទិកា​រួមគ្នា​មួយ​ដែលមាន​ទីក្រុង​រហូតដល់​ទៅ​៣​ក្នុងប្រទេស​អាស៊ាន​នីមួយៗ​ធ្វើការ​ឆ្ពោះទៅរក​គោលដៅ​រួម​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ភាព​ឆ្លាត​វៃ​និង​និរន្ត​ភាព​។ ទីក្រុង​ទាំងនោះ​រួមមាន ទីក្រុង​សិង្ហ​បុរី ទីក្រុង​ចូ​ហ័​របា​រូ ទីក្រុង​ភូ​កេ​ត ទីក្រុង​រ៉ង់​ហ្គោ​ន ទីក្រុង​ភ្នំពេញ និង​ទីក្រុង​វៀង​ចាន់​។​

​ក្នុងការ​ពន្យល់​អំពី​ហេតុផល​សម្រាប់​បណ្តាញ​ទីក្រុង​ឆ្លាត​នេះ សេចក្តីពន្យល់​ខាងលើ​បានបង្ហាញ​ពី​បញ្ហា​ប្រឈម​នៃ​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​និង​ផលប៉ះពាល់​របស់​វា​ទៅលើ​បញ្ហា​ដូចជា​ការកកស្ទះ​ចរាចរ​ក្នុង​ទីក្រុង គុណភាព​ទឹក​និង​ខ្យល់អាកាស​។ របាយការណ៍​ដដែល​បាន​និយាយថា ដំណោះស្រាយ​បច្ចេកវិជ្ជា​និង​ឌីជីថល​អាច​ត្រូវបាន​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ និង​បង្កើន​គុណភាព​និង​លទ្ធភាព​ទទួលបាន​សេវាកម្ម​នានា​។​

​យោងតាម​សេចក្តីពន្យល់​នោះ រដ្ឋ​ជា​សមាជិក​អាស៊ាន​ជាច្រើន​បានកំណត់​តំបន់​មួយចំនួន​រួចជាស្រេច​សម្រាប់​ធ្វើជា​ទីក្រុង​ឆ្លាត​ឬ​បង្កើត​គម្រោង​ទីក្រុង​ឆ្លាត​រួចទៅហើយ​។ បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​នឹង​បង្រួបបង្រួម​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​និង​នាំយក​ទីក្រុង​ឆ្លាត​ទាំងអស់​រួមគ្នា​ជា​ធ្លុង​មួយ “​រួមចំណែក​ដល់​ការកសាង​សហគមន៍​អាស៊ាន​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ស្ថិតក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃ​សុក្រ