ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន​ផ្សព្វ​ផ្សា​វិស័យ​ទេសចរណ៍​ជូន​កម្ពុជា​

1134
ចែករម្លែក

ដោយ:បូ​រិ​ន​/​ភ្នំពេញ ​៖ ដើម្បី​ជំរុញ​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​មិត្តភាព ​និង​ការផ្លាស់ប្តូរ​រវាង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា និងទីក្រុង​ណា​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ក៏ដូចជា​លើកកម្ពស់​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ភ្នំពេញ​និង​ណាន​នី​ង កាលពី​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈប្រតិភូ​ទេសចរណ៍ និង ប្រតិភូ​កិច្ចសហប្រតិបត្តិការ​នៃ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន បានរៀបចំ​កិច្ចប្រជុំ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។

​លោក Cai Zhizhong អគ្គលេខាធិការរង​នៃ​រដ្ឋាភិបាល​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី និង លោក Huang Yongzhong ប្រធាន​ផ្នែក​ទេសចរណ៍ ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី បាន​ដឹកនាំ​សហគ្រាស​ចំនួន ១៩ និង តំណាង​មកពី​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​ក្វាង​ស៊ី ដើម្បី​ណែនាំ​យ៉ាងច្បាស់​ថា ទីក្រុង​ណាន​នី​ង​ជា “​ទីក្រុង​បៃតង​” សម្រាប់​ភ្ញៀវ​ទាំងអស់​។ តំណាង​ឲ្យ​ប្រជាជន ៧ លាន​នាក់​នៅ​ណាន​នី​ង លោក Cai Zhizhong បាន បង្ហាញ​ការ​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​ដល់​ប្រជាជន​កម្ពុជា​។ លោក​សង្ឃឹមថា​តាមរយៈ​កិច្ចសហប្រតិបត្តិកា​រ យ៉ា​ង​សកម្ម និង ការផ្លាស់ប្តូរ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​អាច​រីករាយ​នឹង​ធនធាន​ទេសចរណ៍​ដ៏​សម្បូរបែប និង ស្រស់ស្អាត​របស់​គ្នា​ទៅវិញទៅមក​។​

​លោក សូ ម៉ា​រ៉ា អនុរដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ថ្លែងថា យោងតាម​របាយការណ៍​កិច្ចសហ- ប្រតិបត្តិការ​ទេសចរណ៍​រវាង​ទីក្រុង​ណាន​នី​ង​និង​រាជធានី​ភ្នំពេញ​មាន​មូលដ្ឋានគ្រឹះ​ល្អ​។ ចាប់តាំងពី​ឆ្នាំ ២០០៧ មក​ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​ពី​ការបើក​ជើងហោះហើរ​ត្រង់​ពី​ណាន​នី​ង​ទៅកាន់​ភ្នំពេញ​។ ជើងហោះហើរ​បាន​ស្ថិតក្នុង​ស្ថានភាព​ប្រតិបត្តិការ​ស្ថេរភាព​។ ចរាចរណ៍​រវាង​ទីក្រុង​ទាំងពីរ​គឺមាន​ភាពងាយស្រួល​ហើយ​វិស័យ​ទេសចរណ៍វប្បធម៌ និង សេដ្ឋកិច្ច ក៏ដូចជា​ការដោះដូរ​ពា​ណិ​ជ្ជ​កម្ម​កាន់តែ​មា​នភា​ព​ជិតស្និទ្ធ​ខ្លាំង​ឡើង​។ ពី​ភ្នំពេញ​ទៅ​ណាន​នី​ង​ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​រាជធានី​ភ្នំពេញ​បានក្លាយ​ជា​ប្រភព​ដ៏​សំខាន់​មួយ​នៃ​ភ្ញៀវទេសចរ ដែល​បានមក​ទស្សនា​នៅ​ណាន​នី​ង​។ ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​វិស័យ​ទេសចរណ៍​របស់​ទីក្រុង​ណាន​នី​ង នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ទីក្រុង​ណាន​នី​ង បានរួម​បញ្ចូល​ផលិតផល​ទេសចរណ៍​ណាន​នី​ង ដោយ​ប្រុងប្រយ័ត្ន​យោងទៅតាម​តម្រូវការ​ទេសចរណ៍រ​បស់​ភ្ញៀវទេសចរ​រាជធានី​ភ្នំពេញ និង បាន​បើក​ដំណើរការ​ផ្លូវ​ទេសចរណ៍​ដែលមាន​គុណភាព​ខ្ពស់​ជាពិសេស​សម្រាប់​ភ្ញៀវទេសចរ​។ សន្និសីទ​នេះ​មាន​គោលបំណង​ជំរុញ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទេសចរណ៍​ទីក្រុង​ណាន​នី​ង និង​រាជធានី​ភ្នំពេញ​។​

​លោក Huang Yongzhong ប្រធាន​ផ្នែក​ទេសចរណ៍ ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុង​ណាន​នី​ង បាន​បើក​ជើងហោះហើរ​អន្តរជាតិ​ចំនួន ២៥ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន ១០ រួមមាន​ផ្លូវអាកាស ៣ ពី​ណាន​នី​ង​ទៅកាន់​កម្ពុជា រួមទាំង​ណា​នី​ង​ទៅកាន់​ភ្នំពេញ​សៀមរាប និង ព្រះសីហនុ​។ ទីក្រុង​ណាន​នី​ង​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ត្រូពិច​ដែលមាន​អាកាសធាតុ​សើម និង មាន​ភ្លៀង​ធ្លាក់​ច្រើន​។ សីតុណ្ហភាព​ជា​មធ្យម​ប្រចាំឆ្នាំ​គឺ 21,7 អង្សា​សេ​។ វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ទីក្រុង​បៃតង​នៃ​ប្រទេស​ចិន​” ដោយសារតែ​ស្រមោល​ដើមឈើ ឪឡឹក​ក្រអូប និង​ផ្លែឈើ​ពេញ​មួយឆ្នាំ​។ វា​មាន​ធនធាន​ទេសចរណ៍​ច្រើន​ក្រៃលែង​។

​ប្រធាន​ផ្នែក​ទេសចរណ៍ ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី បាន​រំលឹក​ទៀតថា ទីក្រុង​នេះ​មាន​ចំណុច​ទេសភាព 3A ដូចជា Qingxiushan (​កន្លែង​ទេសភាព 5A នៅក្នុង​ប្រទេស​ចិន​ដែលជា​កន្លែង​ទេសចរណ៍​ទេសភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ចិន​) កន្លែង​រមណីយដ្ឋាន Damingshan (​កំរិត 4A) ។ ល​។ ទេសភាព​ស្រស់ស្អាត​ចំនួន 47 កន្លែង​បាន​បង្កើត​នូវ​ទេសចរណ៍​ដ៏​ល្អឥតខ្ចោះ​ដូចជា​ទេសចរណ៍ធម្មជាតិ ទេសចរណ៍​សុខភាព ទេសចរណ៍​ជនជាតិដើម​ភាគតិច និង បានទទួល​កិ​ត្ដិ​យស​នៃ​ទីក្រុង​ទេសភាព​ស្រស់ស្អាត​នៅ​ឆ្នាំ 2017 ។ ពិព័រណ៍​សួនច្បារ​ចិន​លើក​ទី 12 នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន​ឆ្នាំនេះ​។ សមាជិក​នៃ​គណៈប្រតិភូ​បាន​សម្តែង​នូវ​ភាព​រីករាយ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​កម្ពុជា​គ្រប់រូប​មកកាន់​ទីក្រុង​ណាន​នី​ង​៕​B/

#