ទីក្រុង​តូ​ក្យូ​ដាក់​ដំណើរការ​មនុស្ស​យន្ត​ស្វាគមន៍​ភ្ញៀវ​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ចេះ​និយាយ​អង់គ្លេស​ជប៉ុន​ចិន​និង​កូរ៉េ​សម្រាប់​ត្រៀម​អូឡាំពិក​២០២០

387
ចែករម្លែក

​ជប៉ុន​បានដាក់​ពង្រាយ​មនុស្សយ​ន្ត​ឱ្យ​ធ្វើការ​នៅតាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្រុង​តូ​ក្យូ​ដើម្បី​ជួយ​ដល់​ភ្ញៀវទេសចរ ក្នុងការ​ត្រៀមលក្ខណៈ​ស​ម្រា​ប់​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​។​

​មនុស្ស​យន្ត​កម្ពស់ ១,៨២ ម៉ែត្រ​ឈ្មោះ Arisa បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ នឹង​ជួយ​ប្រាប់​ទិសដៅ​ដល់​អ្នកដំណើរ​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី និង​បង្ហាញផ្លូវ​ពួកគេ​ឆ្ពោះទៅ​បន្ទប់ទឹក​។​

​ក្រុង​តូ​ក្យូ​កំពុង​ប្រឈមមុខ​នឹង​អ្នកទស្សនា​រាប់លាន​នាក់​សម្រាប់​ព្រឹត្តិការណ៍​អន្ដរជាតិ​នាពេលខាងមុខ​នេះ​ដែល​ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​ពីរ​នៅក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់ពី​ឆ្នាំ​១៩៦៤​។​

​ប្រជាជន​វ័យ​ចំណាស់​និង​អត្រាកំណើត​ទាប​បាន​បណ្តាលឱ្យមាន​ការខ្វះ​ខាត​កម្លាំង​ពលកម្ម​ជាតិ​ដែល​ជំរុញឱ្យមាន​តម្រូវការ​ច្រើន​សម្រាប់​មនុស្ស​យន្ត Arisa ចេះ​ច្រើន​ភាសា​ដើម្បី​ជួយ​ណែនាំ​ភ្ញៀវទេសចរ​បរទេស​ដ៏​ច្រើនសន្ធឹក​៕ ដោយ៖ កញ្ញាដាលីស

Arisa នឹងត្រូវ​ដាក់ពង្រាយ​តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដើម្បី​ស្វាគមន៍​ភ្ញៀវ​បរទេស