ទីក្រុង​នៅ​ចិន​បង្កើត​គំនូស​ផ្លូវ​ថ្មើរជើង​ពិសេស​សម្រាប់​អ្នក​វក់​នឹង​ស្មា​ត​ហ្វូ​ន​

1043
ចែករម្លែក

​ទូរទស្សន៍ ប៊ី​ប៊ី​ស៊ី បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែមិថុនា​ថា កាលពីពេល​ថ្មីៗ​នេះ​ទីក្រុង​មួយ នៅ​ប្រទេស​ចិន​ភាគ​ខាងជើង​បាន​បង្កើត​ការដាក់​គំនូស​ផ្លូវ​ថ្មើរជើង​ពិសេស​មួយ​នៅលើ​ផ្លូវ​មួយ ដែលមាន​ចរាចរណ៍​អ៊ូរ​អរ សម្រាប់តែ​អ្នក​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដើរ​យឺតៗ​។​

​យោងតាម​គេហទំព័រ Shaanxi Online News បានឱ្យដឹងថា ចិញ្ចើម​តាម​បណ្តោយ​ផ្លូវ Yanta Road ក្នុង​ក្រុង​ស៊ី​អាន (Xi’an) ឥឡូវនេះ​មាន​គំនូស​ថ្មើរជើង​ពិ​សេសមួយ​សម្រាប់​អ្នក​ដែល​វក់ សម្លឹងមើល​ទូរស័ព្ទ​របស់ខ្លួន ហើយ​មិន​ខ្វល់​អ្វីដែល​នៅ​ជុំវិញ​ពួកគេ​។​

​គំនូស​ផ្លូវ​ថ្មើរជើង​នេះ​លាបថ្នាំ​ពណ៌​ក្រហម បៃតង និង​ខៀវ ហើយ​មាន​ទទឹង ៨០ សង់ទីម៉ែត្រ និង​បណ្តោយ ១០០ ម៉ែត្រ​។ រូបភាព​ស្មា​ត​ហ្វូ​ន​នៅតាម​ផ្លូវ​នេះ​ខណ្ឌ​ចែកដាច់​គ្នា​ពី​ផ្លូវ​ថ្មើរជើង​ធម្មតា​៕ ប្រែ​សម្រួល​: ខុម​

#