ទីក្រុង​បាងកក​ជាប់​លេខ​១​ក្នុង​ឆ្នាំ​២០១៨​ជាទី​ក្រុងមាន​អ្នកទេសចរ​អន្តរជាតិ​មកលេង​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​

193
ចែករម្លែក

​ទីក្រុង​បាងកក​ជាប់​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ឆ្នាំ ២០១៨ សម្រាប់​ឆ្នាំ​ទី ៤ ជាប់ៗ​គ្នា​ក្នុងនាម​ជាទី​ក្រុង​ដែលមាន​ភ្ញៀវទេសចរ​អន្តរជាតិ​មកលេង​ច្រើនជាងគេ​បំផុត​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ Mastercard ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ៤ ខែកញ្ញា​។​

​ជាមួយ​ភ្ញៀវ​អន្តរជាតិ​ជិត ២៣ លាន​នាក់​កាលពី​ឆ្នាំមុន រាជធានី​ថៃ​មាន​អ្នកទេសចរ​មកលេង​ច្រើនជាង​ទីក្រុង​ប៉ារីស​និង​ទីក្រុង​ឡុង​ដ៍ ដែល​ស្ថិតនៅ​លំដាប់​ទី ២ និង​ទី ៣ ជាមួយ​ភ្ញៀវទេសចរ​មកលេង​ប្រមាណ​ជាង ១៩ លាន​នាក់​។​

​ទីក្រុង​ធំៗ​ផ្សេងទៀត​ដែលមាន​អ្នកទេសចរ​មកលេង​ច្រើន​ដែរនោះ​រួមមាន ៖ ឌូ​បៃ សិង្ហ​បុរី គូ​ឡា​ឡាំ​ពួ ញូវយ៉ក អ៊ី​ស្តង់​ប៊ុល តូ​ក្យូ និង អាន់​តា​ល់​យ៉ា​របស់​តួ​ក​គី​៕ ដោយ៖ កញ្ញាដាលីស

បាងកក​ទាក់ទាញ​អ្នកទេសចរ​ជិត​២៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨
#