ទីក្រុង​ប៉ារីស​មានបំណង​ជម្នះ​បញ្ហា​ស្ទះចរាចរណ៍​អំឡុង​កីឡា​អូឡាំពិក​ឆ្នាំ​២០២៤ ជាមួយ​សេវា​តាក់ស៊ី​ហោះ​

715
ចែករម្លែក

​ទីក្រុង​ប៉ារីស​មានបំណង​ផ្តល់ជូន​ភ្ញៀវទេសចរ​ទៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤ នៅ​ទីក្រុង​នេះ ដោយ​ការហោះហើរ​តាមរយៈ​តាក់ស៊ី​ហោះ​ចេញពី​ព្រលានយន្តហោះ​ទៅកាន់​ទីតាំង​ប្រកួត​តែម្តង​។​

​អ្នក​មកដល់​ទីក្រុង​ប៉ារីស​ប្រឈម​នឹង​ការធ្វើដំណើរ​តាម​រថភ្លើង​ឬ​ឡានក្រុង​រយៈពេល​មួយ​ម៉ោង​ពី​អាកាសយានដ្ឋាន​ហ្សា​ល​ដឺ​ហ្គោល​ទៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ារីស​។​

​ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន Aeroports de Paris (ADP) ក្រុមហ៊ុន Airbus និង ក្រុមហ៊ុន​ដឹកជញ្ជូន RATP មាន​មធ្យោបាយ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន នោះ​អ្នកដំណើរ​ចេញពី​យន្ដហោះ​ភ្លាម នឹង​អាច​ហោះ​ម្តងទៀត​ជាមួយ​តាក់ស៊ី​ហោះនា​ពេលអនាគត​។​

​ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រើប្រាស់​ពិព័រណ៍​អាកាស​ទីក្រុង​ប៉ារីស​កាលពី​សប្តាហ៍​មុន​ដើម្បី​និយាយថា កីឡា​អូឡាំពិក​ផ្តល់ឱកាស​ដ៏​ល្អឥតខ្ចោះ​ដើម្បី​នាំមក​នូវ​សេវាកម្ម យានយន្ត​ដឹកជញ្ជូន​ចុះចត​បញ្ឈរ​ក្នុងពេល​អនាគត (VTOL) ហើយ​ថា​ពួកគេ​នឹង​ចាប់ផ្តើម​ការសិក្សា​អំពី​លទ្ធភាព​ហោះហើរ​។​

​លោក ហ្គី​យ៉ុង ហ្វូ​រី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Airbus បាន​និយាយថា “​ក្នុង​ឆ្នាំ ២០១០ មនុស្ស​ជាង​ពាក់កណ្តាល​បានរស់នៅ​ក្នុង​តំបន់​ទីក្រុង​ជា​លើកដំបូង ហើយ​យើង​គិតថា យើង​នឹង​កើន​លើស ៦០ ភាគរយ​នៅត្រឹម​ឆ្នាំ ២០៣០”​។​

​លោក​បាន​និយាយថា ពេលវេលា​បានមក​ដល់​ដំណាក់កាល​ទី​បី​នៃ​ការដឹកជញ្ជូន​ហើយ នោះ​គឺ​ដឹក​តាម​ផ្លូវអាកាស​៕ ដោយ៖ កញ្ញាដាលីស

ប៉ារីស​អាច​នឹង​ប្រើ​តាក់ស៊ី​ហោះ​ដឹក​ភ្ញៀវ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ២០២៤