ទីក្រុង​របស់​ឥណ្ឌូនេស៊ី​រង​ការវាយប្រហារ​ដោយ​រលក​ស៊ូ​ណា​មី ក្រោយ​រញ្ជួយ​ដី​ខ្លាំង​

3117
ចែករម្លែក
  • 60
    Shares

រញ្ជួយដីខ្លាំងមួយបានវាយប្រហារឥណ្ឌូនេស៊ីភាគកណ្តាលកាលពីថ្ងៃសុក្រ ដោយបង្ករលកសមុទ្រស៊ូណាមីបុកចូលទីក្រុងមួយនៅកោះស៊ូឡាវេស៊ី ហើយពួកមន្រ្តីបាននិយាយថា កម្លាំងរំញ័របានធ្វើអោយបាក់អាគារជាច្រើន។

រញ្ជួយដីកំលាំង៧,៥រិច្ឆទ័រនៅនៅទីរាក់បានបង្កការភិតភ័យតកមាក្នុងចំណោមអ្នកស្រុក ដែលបាននាំគ្នាចេញទៅតាមដងផ្លូវនិងរត់ទៅកាន់ទីខ្ពស់ៗដោយខ្លាចរលកស៊ូណាមី។

ទីភ្នាក់ងារគ្រោះមហន្តរាយ បានចេញការព្រមានអំពីស៊ីណាមីមួយភ្លែតមុនដកចេញវិញ។តែរូបវីដេអូថតចេញពីដំបូលកន្លែងចតរថយន្តមួយនៅក្រុងប៉ាលូបង្ហាញជញ្ជាំងទឹកពណ៌សធ្វើដំណើរមកកាន់ច្រាំងនិងវាយប្រហារអាគារជាច្រើន ព្រមទាំងពន្លិចព្រះវិហារមួយ។

រ៉ាម៉ាត ទ្រីយ៉ូណូ ប្រធានផ្នែករញ្ជួយដីនិងស៊ូណាមីរបស់ទីភ្នាក់ងារខាងលើ ក្រោយមកបានបញ្ជាក់ថា ទីក្រុងនេះពិតជាត្រូវរលកសមុទ្រវាយប្រហារ។

មនុស្សដែលរស់នៅចម្ងាយរាប់រយគីឡូម៉ែត្រពីស្នូលរញ្ជួយក៏បានអារម្មណ៍ហាក់ត្រូវចាប់អង្រួន នៅប៉ុន្មានម៉ោងមុនរញ្ជួយតូចជាងមួយទៀតបានសម្លាប់មនុស្សម្នាក់នៅផ្នែកតែមួយនៃកម្រងកោះអាស៊ីអាគ្នេយ៍នេះ។

នៅមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសពីរញ្ជួយដីចុងក្រោយនេះនៅឡើយ តែកំលាំងវាខ្លាំងជាងរញ្ជួយមុនៗដែលបានសម្លាប់មនុស្សរាប់រយនាក់នៅលើកោះឡុមបុកកាលពីរដូវក្តៅនេះ។

រញ្ជួយដីនៅឯនាយឆ្នេរកោះស៊ូឡាវេស៊ីមានស្នូលនៅជំរៅប្រមាណ១០គីឡូម៉ែត្រនិងវាបានកើតឡើងនៅមុនម៉ោង៦ ល្ងាចបន្តិច។មានរបាយការណ៍ថាមានអាគារដួលរលំច្រើនតែមិនទាន់មានតួលេខមនុស្សស្លាប់ឬរងរបួសនៅឡើយទេរហូតដល់យប់ថ្ងៃសុក្រ៕ដោយ៖វាសនា

មានរបាយការណ៍អំពីការដួលរលំផ្ទះនិងអាគារ តែមិនទាន់មានការបញ្ជាក់អំពីការស្លាប់ឬរបួសមនុស្សទេ

រូបវីដេអូបង្ហាញស៊ូណាមី វាយប្រហារទីក្រុងជាប់ឆ្នេរប៉ាលូ