ទីក្រុង​សិន​ជិន ហាម​បរិភោគ​សត្វ​ឆ្មា​និង​ឆ្កែ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​COVID-19

214
ចែករម្លែក

​ទីក្រុង​សិន​ជិន (Shenzhen)​នៅ​ប្រទេស​ចិន​បាន​ដាក់ចេញ​ពង្រាង​ច្បាប់​មួយ​ដើម្បី​ហាមឃាត់​ការ​បរិភោគ​សត្វ​ឆ្មា​និង​ឆ្កែ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ខំប្រឹងប្រែង​​ទូទាំង​ប្រទេស​នេះ ដើម្បី​អនុវត្ត ” បម្រាម​ទាំងស្រុង​នេះ​”​លើ​ការទិញ​ដូរ​និង​បរិភោគ​សត្វព្រ បន្ទាប់​ពី​ការ​ផ្ទុះឡើង​នៃ​វីរុស​Covid-19 ។​

​បទបញ្ជា​ថ្មី​នេះ​ត្រូវបាន​ចេញ​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ក្រុង​សិន​ជិន​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ហើយ​សាធារណ​ជន​មាន​ពេល​រហូត​​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​ដើម្បី​បញ្ជូន​មតិ​យោបល់​របស់​ពួកគេ​។​

​សេចក្តីព្រាងច្បាប់​នេះ រួម​បញ្ជូ​លទាំង​បញ្ជី​នៃ​ប្រភេទ​សាច់​អាហារ​ដែល​អនុញ្ញាត​ចំនួន​៩​ប្រភេទ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​និយាយថា​ខ្លួន​នឹង​បោះឆ្នោត​​គាំទ្រ​លើ​ចំណាត់ការ​ទាំងនេះ​។​

​បញ្ជី​នេះ គឺ​រួមមាន​សាច់ជ្រូក សាច់គោ​និង​សាច់មាន់ ជាមួយនឹង​សាច់​ទន្សាយ ត្រី​និង​អាហារ​សមុទ្រ​។ ប៉ុន្តែ​វា​មិន​រាប់​បញ្ចូល​សត្វ​ចិញ្ចឹម​ដូចជា​ឆ្មា​និង​ឆ្កែ ព្រមទាំង​​មុខម្ហូប​ដ៏​ពេញនិយម​ដទៃទៀត​នៅ​ប្រទេស​ចិន​ភាគខាងត្បូង​ដូចជា​ពស់ អណ្តើក និង​កង្កែប ជាដើម​។​

​ក្រុម​អាជ្ញាធរ​បាន​ប្រាប់​កាសែត Shenzhen Special Zone Daily ថា​ពួកគេ​បាន​សម្រេចចិត្ត​មិន​ចុះ​ក្នុង​បញ្ជីខ្មៅ​ពីព្រោះ​ប្រទេស​ចិន​មាន​សត្វព្រៃ​រាប់ពាន់​​ប្រភេទ​ផ្សេងៗ​គ្នា ។​

​ចំណាត់ការ​របស់​ទីក្រុង​សិន​ជិន​ធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្តីសម្រេចចិត្ត​មួយ​ដែល​ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ជាតិ​​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ហាមឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​បរិភោគ​សត្វព្រៃ​ដែល​ត្រូវបាន​ស្តីបន្ទោស​ថា​បាន​បង្ក​ការឆ្លង​វីរុស​នេះ​។​

​រហូត​មកដល់ពេលនេះ​វីរុស​នេះ បាន​ឆ្លង​ដល់​មនុស្ស​ជាង​៨០.០០០ នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​បាន​សម្លាប់​មនុស្ស​ជាង ២.៧០០ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ឆ្កែ​ជា​អាហារ​ពេញនិយម​នៅ​តំបន់​មួយចំនួន​នៃ​បរទេស​ចិន​