ទីតាំង​ចំនួន​៥​ត្រូវបាន​ចារឹក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​

199
ចែករម្លែក

​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ចុះបញ្ជី​ទីតាំង​ថ្មី​ចំនួន​ប្រាំ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃទី​៥​កក្កដា ក្នុងនោះ​រួមមាន​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​ពីរ​កន្លែង​នៅ​ប្រទេស​បារាំង​និង​មួយកន្លែង​នៅ​អ៊ី​ស្លង់ កន្លែង​ធម្មជាតិ​លាយឡំ​នឹង​វប្បធម៌​មួយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល និង តំបន់​វប្បធម៌​ពីរ​នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​និង​អ៊ីរ៉ាក់​។ គណៈកម្មាធិការ​នេះ​ក៏បាន​អនុម័ត​ការពង្រីក​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​និង​វប្បធម៌​ឆ្លងកាត់​តំបន់​អូ​រីដ (Ohrid) ផងដែរ (​អាល់​បា​នី​និង​ម៉ា​សេ​ដូ​នី​ភាគ​ខាងជើង​)​។

​ទីតាំង​បេតិកភណ្ឌ​ថ្មី​ទាំង​៥​រួមមាន ៖
១. ដែនដី​និង​សមុទ្រ​ខាងត្បូង​របស់​បារាំង នៅ​មហាសមុទ្រ​ឥណ្ឌា រួមមាន​ប្រជុំ​កោះ​ក្រូ​ហ្សេ​ត (Crozet) ប្រជុំ​កោះ​កឺ​ក្វេ​ឡិន (Kerguelen) កោះ​សេន​ផូ​ល និង​កោះ​អាំ​ស្ទើរ​ដាំ​។
២. ឧទ្យាន​ជាតិ​វ៉ាត​ណា​ចូ​គុល (Vatnajokull) នៅ​ប្រទេស​អ៊ី​ស្លង់​។
៣. កោះ​ប៉ា​រ៉ា​ធី​អាន អ៊ី​ល​ហា ហ្គ្រែ​ន (Paratyand Ilha Grande) របស់​ប្រេ​ស៊ី​ល ស្ថិតនៅ​ចន្លោះ​ជួរ​ភ្នំ​សេ​រ៉ា​ដា​បូ​កៃ​ណា​និង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​។
៤. ទីតាំង​រ៉ែ​ដែក​បុរាណ​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ ដែល​រាយប៉ាយ​នៅ​ខេត្ត​ចំនួន​៥​។​
៥. ទីក្រុង​បុរាណ​បា​ប៊ី​ឡុ​ន (Babylon) ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​បា​កដាដ ៨៥ គីឡូម៉ែត្រ​។ ទីក្រុង​នេះ​សាងសង់​នៅ​ចន្លោះ​ឆ្នាំ ៦២៦ និង ៥៣៩ មុន​គ​.​ស​៕ ដោយ៖ កញ្ញាដាលីស

ដែនដី​និង​សមុទ្រ​ខាងត្បូង​របស់​បារាំង
ឧទ្យាន​ជាតិ​វ៉ាត​ណា​ចូ​គុល
កោះ​ប៉ា​រ៉ា​ធី​អាន អ៊ី​ល​ហា ហ្គ្រែ​ន
ទីតាំង​រ៉ែ​ដែក​បុរាណ​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ
ទីក្រុង​បុរាណ​បា​ប៊ី​ឡុ​ន