ទីតាំង​ជីក​រ៉ែ​ខុសច្បាប់​៤​កន្លែង នៅ​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ត្រូវបាន​បង្ក្រាប​

1796
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ឲ្យ​ដឹងថា​កាល​នៅ​ថ្ងៃ​សុក្រ​ទី​១​ខែមិថុនា​កន្លងទៅ​ក្រោម​ការដឹកនាំ​និង​បញ្ជា​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេ​បញ្ជាការ​​រង​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេ​បាន​សហការ​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល​,​ក្រសួង បរិស្ថាន​រួមទាំង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្តបាត់ដំបង​បានធ្វើការ​បង្ក្រាប​ករណី​ជីក​រ៉ែ​ខុសច្បាប់​ចំនួន ៤​កន្លែង នៅ​ចំណុច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

ទីតាំង​ជីក​រ៉ែ​ខុសច្បាប់​៤​កន្លែង នៅ​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ត្រូវបាន​បង្ក្រាប​

​ប្រភព​ពុំបាន​បញ្ជាក់​ព័ត៌មាន​លំអិត​អំពី​ហេតុការណ៍​នៃ​ការបង្ក្រាប​នេះ​ទេ ដោយសារតែ​រង់ចាំ​នីតិវិធី​នៃ​ជំនាញ​សិន​។​
​ខ្លឹមសារ​ពិស្តារ​ជាង​នេះ​រស្មី​កម្ពុជា​នឹង​ជម្រាបជូន​នៅពេល​ទទួលបាន​ពេញលេញ​៕​មន​

ទីតាំង​ជីក​រ៉ែ​ខុសច្បាប់​៤​កន្លែង នៅ​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ត្រូវបាន​បង្ក្រាប​