ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​-​តាកែវ​

422
ចែករម្លែក
  • 187
    Shares

​ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ ថា រាជរដ្ឋាភិបាល​សម្រេច​បង្កើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត 4F លើ​ផ្ទៃដី​ទំហំ ២.៦០០​ហិកតា ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តតាកែវ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​

​ ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម និង​តំណាង​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​

​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ប្រគល់​ភារកិច្ច​ជូន​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​រៀបចំ​កិច្ចព្រមព្រៀង​ដាក់​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ និង​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល ដើម្បី​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន និង​សិក្សា​កំណត់​តំបន់​សុវត្ថិភាព នៃ​ការហោះហើរ​។ ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​គាំទ្រ​ដល់​ការរៀបចំ​ទីតាំង​គម្រោង​សាងសង់ ចុះ​កំណត់​និយាម​កា​ទីតាំង​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី បោះបង្គោល​ព្រំ កំណត់​តំបន់​លំនៅឋាន និង​កម្ពស់​អគារ​រៀបចំ​ប្លង់​លម្អិត​នគរូបនីយកម្ម និង​ប្លង់​ហេដ្ឋារចនាសម្ព័ន្ធ​។ រដ្ឋបាល​ខេត្តកណ្តាល និង​ខេត្តតាកែវ សហការ​ជាមួយ​ក្រុមការងារ និង​ក្រុមហ៊ុន​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច​គាំទ្រ​ដល់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ស្របតាម​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល​៕SRN