ពូទីន​ជួយ​ចិន​អភិវឌ្ឍ​ខែល​ការពារ​អាកាស​ខណៈ​ការ​ពួតដៃគ្នា​ទប់ទល់​នឹង​ត្រាំ​កំពុង​លេច​ស្រមោល​ស្ទុងៗ​

703
ចែករម្លែក

ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស ដែល​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​ប៉េកាំង​សហការគ្នា​ដើម្បី​អភិវឌ្ឍ អាច​ព្រមាន​ឱ្យដឹង​មុន​អំពី​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប នៅពេល​វា​កើតឡើង​។ ចាប់តាំងពី​សង្គ្រាមត្រជាក់​មក មានតែ​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​ប៉ុណ្ណោះ ដែលមាន​ប្រព័ន្ធ​បែបនេះ ដែល​ពាក់ព័ន្ធ​នឹង​រ៉ា​ដា​នៅលើ​ដី​និង​ផ្កាយរណប​នៅលើ​អវកាស​។ ថ្លែង​នៅក្នុង​សន្និសីទ​កិច្ចការ​អន្តរជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣​តុលា លោកពូ​ទីន​បាន​និយាយថា រុស្ស៊ី​បាននិងកំពុង​ជួយ​ចិន​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​បែបនេះ​។ លោក​បាន​មានប្រសាសន៍ថា “​នេះ​គឺជា​រឿង​សំខាន់​ខ្លាំង ដែល​នឹង​បង្កើន​សមត្ថភាព​ការពារជាតិ​របស់​ចិន​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ពូ​ទីន​បានបង្ហាញ​ពី​កម្រិត​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​អតីត​កុម្មុយនីស្ត​ជា​គូប្រជែង​គ្នា​ទាំងពីរ​នេះ ដែល​បាន​បង្កើត​ទំនាក់ទំនង​នយោបាយ​និង​យោធា​កាន់តែ​ជិតស្និទ្ធ​។​

​សម្ព័ន្ធភាព​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយសារតែ​ការ​ហក់លោត​ខ្លាំង​របស់​សហរដ្ឋ​អាម៉េរិក​និង​លោក​ប្រធានាធិបតី​ត្រាំ ដែល​ឃើញ​ខ្លួនឯង​នៅក្នុង​ភាព​តានតឹង​ផ្នែក​ការទូត​និង​ភូមិសាស្ត្រ​នយោបាយ​ជាច្រើន​ជាមួយនឹង​ប្រទេស​ទាំងពីរ​។​

​លោក​ត្រាំ​បានឃើញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ក្នុង​ការបណ្តេញ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ ត្រូវ​បរាជ័យ ដោយសារតែ​ចិន​និង​រុស្ស៊ី​បាន​ជួយ​ដល់​ជន​ផ្តាច់ការ​សង្គមនិយម​។​

​លោកពូ​ទីន​និង​លោក​ស៊ី ជីន​ពីង​បានផ្តល់​ការគាំទ្រ​ដល់​លោក​ម៉ា​ឌូ​រ៉ូ​ខណៈ​ផ្តល់​អាវុធ​និង​ប្រាក់កម្ចី​សប្បុរសធម៌ ដែល​បាន​ជួយ​ទប់​ទល់នឹង​លោក ហ្វ័​ន ក្វា​យ​ដូ ដែល​គាំទ្រ​ដោយ​លោក​ត្រាំ ដែល​បានប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពីដើម​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

លោកពូ​ទីន​និង​ជួយ​លោក​ស៊ី​ផលិត​ខែល​ការពារ​អាកាស