ទីបញ្ចប់​នៃ​សោ​រថយន្ត​? ក្រុមហ៊ុន Hyundai បង្ហាញ​រថយន្ត​ថ្មី​ប្រភេទ SUV ប្រើ​ក្រយៅដៃ​ស្កែ​ន​ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​

1103
ចែករម្លែក

​ក្រុមហ៊ុន Hyundai បាន​បង្កើត​ប្រព័ន្ធ​រថយន្ត​ទំនើប​មួយ​ដែល​អាចឱ្យ​អ្នកបើកបរ​បើកចាក់​សោ​និង​បញ្ឆេះ​រថយន្ត ដោយ​គ្រាន់តែ​ស្កែ​ន​ក្រយៅដៃ​របស់​ពួកគេ​ប៉ុណ្ណោះ​។​

​យោងតាម​វេ​ប​សាយ ZDNet បានឱ្យដឹងថា ប្រព័ន្ធ​នេះ​នឹងត្រូវ​បង្ហាញ​ក្នុង​រថយន្ត​ថ្មី Santa Fe SUV ហើយនឹង​ចាប់ផ្តើម​ដាក់លក់​នៅ​ប្រទេស​ចិន​នៅ​ដើមឆ្នាំ ២០១៩​។​

​ម៉ាស៊ីន​ស្កែ​ន​ក្រយៅដៃ​ត្រូវបាន​បង្កើតឡើង​នៅ​ទ្វារ​ទាំងសងខាង​និង​ដុំ​បញ្ឆេះ​រថយន្ត​។​

​អ្នកបើកបរ​ច្រើន​នាក់​និង​ស្នាម​ក្រយៅដៃ​របស់​ពួកគេ​អាច​ស្កែ​ន​ចូលក្នុង​ឡាន​តែមួយ​បាន​។​

​នៅពេលដែល​អ្នកប្រើប្រាស់​ចាក់សោ​បើកទ្វារ​រថយន្ត ស្នាម​ក្រយៅដៃ​របស់​ពួកគេ​ត្រូវតែ​ស្កែ​ន ហើយ​ទិន្នន័យ​ដែល​កត់ត្រា​ក្នុងនោះ​នឹង​ត្រូវបាន​បញ្ជូនទៅ​រថ​យន្ត​។​

​ផ្អែកលើ​អ្នក​ដែល​បាន​ស្កែ​ន​ចូល រថយន្ត​នោះ​នឹង​អាច​កំណត់​តាម​បំណង​របស់​បុគ្គល​នោះ​ជាស្រេច​តែម្តង ដូចជា សម្រួល​កៅអីអង្គុយ ឬ បែរ​មុំ​កញ្ចក់​មើល​ក្រោយ​ឱ្យ​ស្រួល​មើល​។​ល​។​

Hyundai ក៏​គ្រោង​នឹង​បន្ថែម​ការកំណត់​សីតុណ្ហភាព សំណើម និង ដៃចង្កូត​ផងដែរ​ដើម្បី​តម្រូវ​សម្រាប់​អ្នកបើកបរ​។

​បច្ចេកវិជ្ជា​ទំនើប​បំពាក់​ក្នុង​រថយន្ត Santa Fe ថ្មី​នេះ​នឹង​រួមបញ្ចូល​ការ​សម្គាល់​សំឡេង និង ឆ្នាំង​សាក​ទូរស័ព្ទ​ឥត​ខ្សែ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ថ្មី Santa Fe SUV លែង​ប្រើ​សោត​ទៅទៀត​ហើយ
រថយន្ត​ថ្មី Santa Fe SUV លែង​ប្រើ​សោត​ទៅទៀត​ហើយ