ទីបំផុត​កូន​ទាំង​៣ រួមទាំង​ម្ដាយ​របស់ អ៊ិត សេដ្ឋា ទិញ​បាន​ផ្ទះ​១​ល្វែង​ហើយ​

998
ចែករម្លែក

មុននេះ​បន្តិច​ហ្វេ​ស​ប៊ុ​ក​ពិធី​ការិនី​ចាស់វស្សា យុគ ចិន្តា បាន​ឲ្យ​ដឹងថា ក្រោយពី​ប្រជុំពិភាក្សា​ជាមួយ​ក្រុមហ៊ុន​CSB រួចរាល់​នៅ​ព្រឹក​មិញ​នេះ នាង​ក៏បាន​នាំ​អ្នក​ម្ដាយ​លោក អ៊ិត សេដ្ឋា ទៅ​មើល​កក់​ផ្ទះមួយ​ល្វែង​ស្ថិតនៅ​បូរី​សម្បត្តិ​មាស រាជធានី​ភ្នំពេញ​។​

​នាង​បាន​ភ្ជាប់​សារ​ជាមួយ​រូបថត​ផ្ទះ​ប៉ុន្មាន​សន្លឹក​ថា ចំពោះ​ថវិកា​ដែល​យកមក​ទិញ​ផ្ទះ​នេះ​គឺ​បានមកពី​សំណាក់​រាជរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិក​ទូរទស្សន៍ CTN និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស ដែល​ជួយឧបត្ថម្ភ​ក្នុង​ការទិញ​ផ្ទះ​នេះ​។​

“​ព្រឹក​នេះ​នាង​ខ្ញុំ​ក៏បាន​នាំ​ម្ដាយ​លោក អ៊ិត សេដ្ឋា ដើម្បី​មក​ធ្វើ​កុងត្រា​ទិញ​ផ្ទះ និង​កក់​ប្រាក់​ទិញ​ផ្ទះមួយ​ល្វែង​ជូន​ដល់​ក្រុមគ្រួសារ​លោក អ៊ិត សេដ្ឋា​”​។ នេះ​បើតាម​អ្នកនាង យុគ ចិន្តា បន្ថែម​៕

អត្ថបទ​៖ Sabay​