ទីបំផុត​ក្រុមហ៊ុន Apple បង្ហាញ iPhone ថ្មី ៣ ប្រភេទ​អេក្រង់​ធំៗ​តម្លៃ​កប់​ពពក និង​មាន​កាមេរ៉ា​ភ្លោះ​ទាំងមុខ​ទាំងក្រោយ

362

​ក្រុមហ៊ុន Apple កាលពី​យប់​ថ្ងៃ​ពុធ​ទី​១២ កញ្ញា​បានបង្ហាញ​ទូរស័ព្ទ iPhone ថ្មី ៣ ប្រភេទ លែងមានទៀតហើយ ប្រភេទ​ត​ពូជ​ពី iPhone 8​។

​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លាំង​រួចមក​នោះ Apple បានប្រកាស​ផលិតផល​ថ្មី​ទាំង​៣​របស់ខ្លួន​ដូចជា iPhone XS, iPhone XS Max និង iPhone XR​។

iPhone XS បាន​រក្សាទុក​នូវ​រចនា​ប្ម​ទ​ដើម​របស់ iPhone X រួមមាន​ទាំង​អេក្រង់ OLED ទំហំ ៥,៨ អ៊ី​ញ និង​ដែក​អ៊ី​ណុ​ក​សងខាង​។ Apple ក៏បាន​ផ្ដល់ជូន​នូវ​ប្រភេទ​ទូរស័ព្ទដៃ​ធំ​ជាង​មុន​ជាមួយនឹង​អេក្រង់ OLED ទំហំ ៦,៥ អ៊ី​ញ​ហៅថា iPhone XS Max ដែលមាន​ទំហំ​ប៉ុន iPhone 8 Plus​។​

iPhone XS និង XS Max នឹង​មកជា​មួយ​នូវ​ជម្រើស​៣​ពណ៌​ដូចជា​ពណ៌​ទឹកប្រាក់ ពណ៌​ប្រផេះ និង​ពណ៌​មាស​។ ប៉ុន្ដែ​សម្រាប់​ពណ៌​ទឹកមាស គឺ​ខុសពី iPhone មុនៗ​។​

​នៅមាន iPhone XR មួយទៀត​ដែលមាន​អេក្រង់​ប្រភេទ LCD អេក្រង់​ទំហំ ៦,១ អ៊ី​ញ និង​តួ​អាលុយមីញ៉ូម និង​មាន​ខ្នង​កញ្ចក់​ជំនួស​ដែក​អ៊ី​ណុ​ក និង​កញ្ចក់​ពីលើ​ដូច XS និង XS Max ដែរ​។ ហើយ​វា​មាន​ជម្រើស​ពណ៌​ដូចជា ស ខ្មៅ ផ្កាថ្ម លឿង ខៀវ និង​ក្រហម​។ ចំណែកឯ​តម្លៃ​របស់​វា​វិញ គឺ ៧៤៩ ដុល្លារ​។​

iPhone XS នឹង​ចាប់ផ្ដើម​ជាមួយនឹង​តម្លៃ ៩៩៩ ដុល្លារ​អាមេរិក​សម្រាប់​ទំហំ​ផ្ទុក​ទិន្នន័យ ៦៤ ជី​ហ្គា​បៃ ចំណែកឯ iPhone XS Max តម្លៃ​ចាប់ផ្ដើម ១.០៩៩ ដុល្លារ​អាមេរិក​។​

​អ្វីដែល​គួរឱ្យកត់សម្គាល់ គឺថា iPhone XS និង XS Max មាន​កាមេរ៉ា​ភ្លោះ​ទាំងមុខ​ទាំងក្រោយ ហើយ​ចំណែកឯ iPhone XR មាន​កាមេរ៉ា​តែមួយ​ប៉ុណ្ណោះ​។ ពួកវា​ក៏មាន​បច្ចេកវិជ្ជា​សម្គាល់​មុខ​ដូចគ្នា​ផងដែរ​។

​ក្រៅពីនេះ ក្រុមហ៊ុន​ក៏បាន​បង្ហាញ​ផលិតផល​នាឡិកា​ឆ្លាត Apple Watch Series 4 ផងដែរ​។

​ការចេញលក់​ជា​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ២៦ តុលា នៅ​ទីផ្សារ​អាមេរិក និង អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស

iPhone XS, iPhone XS Max និង iPhone XR ព្រមទាំង​នាឡិកា​ឆ្លាត Apple Watch Series 4 ត្រូវបាន​បង្ហាញ​នៅ​មហោស្រព​ស្ទី​វ​ចប​ក្នុង​ទីក្រុង​ខូ​ភើ​ទី​ណូ រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​ពុធ