ទីបំផុត​!​ឃា​ត្ត​ករ​សម្លាប់​ជនជាតិ​ចិន​កាត់​ជា​ពីរ​បី​កំណាត់​នៅ​ក្រុង​ព្រះសីហនុ​ចាប់បាន​ហើយ​

282
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ/​ព្រះសីហនុ​ ៖ ​ទីបំផុត​ឃាតករ​ដៃ​ឆៅ​ដែល​សម្លាប់​ជនជាតិ​ចិន​មួយរូប​កាត់​ជា​ពីរ បី​កំណាត់​រួច​យកទៅ​បោះចោល​នៅ​តំបន់​អូរត្រេះ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​១ ​ខែតុលា​ ២០១៩ ត្រូវបាន​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ហើយ កាលពី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី២ ​ខែតុលា​ ឆ្នាំ២០១៩ នៅ​ចំណុច​ហាង​ប្តូរប្រាក់ ជាំ​ង​ស៊ូ ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​ករណីនេះ នគរបាល​បញ្ជាក់ថា ឃាតករ​ក៍​ជា​ជន​ជាតិចិន​ដូចគ្នា និង​ថា​ការសម្លាប់​នេះ គឺជា​អំពើ​ប្លន់​យកប្រាក់​ពី​ជនរងគ្រោះ​ចំនួន៧ម៉ឺន​ដុល្លា​អាមេរិក (​ប្រាំ​ពីរម៉ឺន​ដុល្លា​)​។​

​ជនរងគ្រោះ​ឈ្មោះ WU CHENGHUI ភេទ​ប្រុស ជនជាតិ​ចិន កើត​នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​១៩៩៥ មុខរបរ ប្តូរប្រាក់ ក្នុងនោះ​សាកសព​របស់​ជនរងគ្រោះ​ត្រូវបាន​កាត់​ជា ០៣​កំណាត់ ដោយ​កំណាត់​ទី​១ ពី​ក្បាល​ដល់​ចង្កេះ ,​កំណាត់​ទី​២ ពី​ចង្កេះ​ដល់​ជង្គង់ ,​កំណាត់​ទី​៣ ពី​ជង្គង់​ដល់​បាតជើង ។​

​ជនសង្ស័យ​ឈ្មោះ ZHOU YA YUN ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ ប្តូរប្រាក់ ស្នាក់នៅ​ហាង​ប្តូរប្រាក់​ជាំ​ង​ស៊ូ ស្ថិតនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ជ​នស​ង្ស​យ័ សមត្ថកិច្ច​នឹង​បន្ត​និតិ​វិធី​បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​៕​B/