ទីបំផុត​! ជម្លោះ​ជះ​ស្រា​លើ ទេព បូ​ព្រឹក្ស ត្រូវ​បញ្ចប់ ដោយ​សង​១​ម៉ឺន​ដុល្លារ និង​សុំទោស​ជា​សាធារណៈ​

754
ចែករម្លែក
  • 95
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ សមាគម​សិល្បករ​ខ្មែរ ក្រុមហ៊ុនស្រា​បៀរ Hite ម្ចាស់​ហាង​សមុទ្រ ជនបង្ក ឈ្មោះ “​រស្មី​” និង​តារាចម្រៀង​ល្បី ទេព បូ​ព្រឹក្ស បានធ្វើ​សន្និសីទ​សារព័ត៌មាន ព្រម​សម្របសម្រួល​គ្នា​បញ្ចប់​ក្តី​ជម្លោះ​ជះ​ស្រា​នេះ ដោយ​ភាគី​បង្ក​សង​ម៉ឺន​ដុល្លារ និង​សុំទោស​ជា​សាធារណៈ​។​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាសក​ញ្ញា ទេព បូ​ព្រឹក្ស បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ឱ្យដឹងថា នាង​ទទួលព្រម​ការសង​ជម្ងឺ​ចិត្ត​ដល់​នាង​នូវ​ទឹកប្រាក់​មួយ​ម៉ឺន​ដុល្លារ ដែល​ភាគី​ជនបង្ក​គប់​ស្រា​បៀ​រលើ​នាង​ពេល​កំពុងតែ​ច្រៀង ក្នុង​ហាង​ផឹកស៊ី​សមុទ្រ កាលពី​ថ្ងៃទី​២៥ ខែធ្នូ កន្លងមក​។ ទម្រាំ​តែ​ឈានដល់​ការសម្របសម្រួល និង ការផ្សះផ្សា​គ្នា នាង​ដើរ​ប្តឹង​និង​ទាមទារ​ឱ្យ​ជនបង្ក​ចេញមុខ​ដោយ​ប្រើ​រយៈពេល​បី​ថ្ងៃ ខណៈ​នាង​បានដាក់​ពាក្យ​ប្តឹង​នៅ​ខណ្ឌទួលគោក​ទាមទារ​១០​ម៉ឺន​ដុល្លារ​អាមេរិក និង ឱ្យ​សុំទោស​ជា​សាធារណៈ​។

​តារាចម្រៀង​សិច​ស៊ី​ល្បី​រូបនេះ បាន​បញ្ជាក់ថា នាង​ទទួលព្រម​បើក​ចិត្ត​ទូលាយ ទទួល​ការ​សុំទោស និង រាប់អាន​គ្នា​ជាធម្មតា ដោយ​លែង​ប្រកាន់​ជនបង្ក ហើយ​លែង​ខឹងសម្បារ​អ្វី​ទៀតឡើយ​។ ជាពិសេស​នាង​ប្រកាសថា នាង​នឹងធ្វើ​បុណ្យ សប្បុរសធម៌ ជាមួយ​ជនបង្ក​ទៀត ប្រសិន​លោក រស្មី មាន​ពេលទំនេរ​និង​ចំណាយពេល​មក​ធ្វើ​កម្មវិធី​សប្បុរសធម៌ ព្រោះ​ចាប់ពី​ថ្ងៃ​សម្របសម្រួល​គ្នា​ហើយ​ក្លាយ​មិត្ត​រាប់អាន​។

​តារាចម្រៀង​ស្រី​ដែល​គូស្នេហ៍​របស់​តារាចម្រៀង​លោក ជី​ឌី​វិត រូបនេះ​បាន​ប្រាប់ថា ថវិកា​សង​ជម្ងឺ​ចិត្ត​ចំនួន​មួយ​ម៉ឺន​ដុល្លារ​នេះ នាង​នឹង​ដក​ប្រាក់​ចំនួន​៣០០០​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សល់​ប៉ុន្មាន​ទៀត​នឹងធ្វើ​ទាន​ជូន​អ្នកក្រីក្រ អ្នកសិល្បៈ​ជួប​ការលំបាកៗ ហើយក៏​ប្រគល់​ថវិកា​ចំនួន​ដល់​សមាគម​សិល្បករ​ខ្មែរ​ចាត់ចែង​ក្នុង​សកម្មភាព​សប្បុរសធម៌​ដើម្បី​អ្នកសិល្បៈ​ខ្មែរ​។

​សូម​រំលឹកថា កាលពី​ថ្ងៃរសៀល​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្សា បាន​ចូល​ប៉ុស្តិ៍​បូលីស សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយ​នាង​ត្រូវ​ភ្ញៀវ​ក្នុង​ហាង សមុទ្រ ជះ​កំប៉ុង​ស្រា​បៀរ Hite ។ ករណី​របស់​កញ្ញា ទេព បូ​ព្រឹក្ស ដែល​ត្រូវ​ជះ​ស្រា​មកលើ​ទាំង​ក្ដី​ឈឺចាប់​នេះ បាន​ឲ្យ​ដឹងថា កញ្ញា បានមក​ភោជនីយដ្ឋាន​ខាងលើ គឺ​ត្រៀម​ច្រៀង ៦ បទ (​ក្នុងតម្លៃ​៩០០​ដុល្លារ​) រួច​ទៅ​ច្រៀង មួយកន្លែង​ទៀត តែ​ពេល​កញ្ញា មកដល់​ម៉ោង ៩ និង​៥០​នាទី ដោយ​កញ្ញា ត្រូវ​ច្រៀង គឺ​ម៉ោង ១០ បង្ក​ជា​រឿង​យល់ច្រឡំ​ទាំង​ម្ចាស់​ហាង​និង​ភ្ញៀវ​ទំនងជា​ខឹង​មិន​និយាយ ហើយ​រហូត​ជនបង្ក​ឈានដល់​ការ​គប់​កំប៉ុង​ស្រា​បៀរ​តែម្តង​៕ ល​