ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ត្រូវបាន​​ផ្សឹក​ហើយ​!

1660
ចែករម្លែក
  • 4.9K
    Shares

ដោយ​៖ មុនី​រ័ត្ន​.​ឆាយា​នាថ / ភ្នំពេញ​៖ មុននេះ​បន្តិច នា​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ នេះ មាន​មនុស្ស​មួយចំនួន​ទំនងជា​សមត្ថកិច្ច​ពាក់​ឯកសណ្ឋាន​ស៊ីវិល បាន​នាំខ្លួន​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ចេញពី​វត្ត​ច្បារអំពៅ ។

​អ្នករស់នៅ​ក្នុង​វត្ត​ច្បារអំពៅ បាន​ផ្ញើ​រូបភាព និង​បង្ហើប​ប្រាប់ថា មនុស្ស​មួយក្រុម​បាន​នាំ​ព្រះ​តេជគុណ ហោ សុខុន ចេញពី​វត្ត ឆ្ពោះទៅកាន់​វត្ត​បទុម​វ​តី ដែល​ទំនង​នឹង​ចាប់​ផ្សឹក​ព្រះ​តេជគុណ នៅ​ទីនោះ​។

ព្រះ​តេជគុណ ឃឹម សន បាន​មាន​សង្ឃដីកា​ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ពិតជា​ចាក​សិក្ខាបទ​ពិតប្រាកដ​មែន​។ ដោយ​ព្រះអង្គ​បញ្ជាក់ថា “​ព្រះ​តេជគុណ ហៅ សុខុន យល់ព្រម​ខ្លួនឯង​ចាក​សិក្ខាបទ មិនមាន​ការចាប់​បង្ខំ​អ្វី​ទេ​។ ចំពោះ​តួនាទី​ជា​ចៅអធិការ​វត្ត គោ​រម្យ​ងារ និង​ជាទី​ប្រឹក្សា ដក​អស់ហើយ​”៕​ ល