ទីបំផុត DNA អាច​នឹង​ព្យាករណ៍​ដឹង​ពី​អាយុ​របស់​មនុស្ស​

483
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​អាច​នឹង​ព្យាករណ៍​ដឹងថា​តើ​មនុស្ស​ម្នាក់​អាច​រំពឹង​រស់​បានយូរ​ឬ​ឆាប់​ស្លាប់ ដោយ​មើល​លទ្ធផល DNA​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​មករា​ដោយ​សាកលវិទ្យាល័យ​អេ​ឌី​ន​បឺ​ក​។​

​ក្រុមការងារ​មួយ​ដឹកនាំ​ដោយ​វិទ្យាស្ថាន​យូ​សឺ​របស់​សាកលវិទ្យាល័យ​នេះ​បាន​ពិនិត្យមើល​ទិន្នន័យ​ហ្សែ​ន​ពី​មនុស្ស​ជាង​កន្លះ​លាន​នាក់​រួមជាមួយ​កំណត់ត្រា​អំពី​អាយុជីវិត​របស់​ឪពុកម្តាយ​ពួកគេ​។​

​ផ្នែក​ចំនួន​១២​នៃ​ហ្សែ​ន​តំណពូជ​របស់​មនុស្ស​ត្រូវ​បាន​កំណត់ថា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​អាយុជីវិត​រួមទាំង​ទីតាំង​ចំនួន​៥​ដែល​មិនទាន់​រាយការណ៍​ពីមុនមក​។ ក្រុម​នេះ​បាន​វិភាគ​ទៅលើ​ឥទ្ធិពល​នៃ​ការប្រែប្រួល​ហ្សែ​ន​ដែលមាន​ឥទ្ធិពល​លើ​អាយុជីវិត​ដើម្បី​បង្កើត​ប្រព័ន្ធ​ពិន្ទុ​មួយ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែលមាន​ពិន្ទុ​ខ្ពស់​ក្នុងចំណោម​មនុស្ស​លំដាប់​កំពូល​ទាំង​១០​ភាគរយ​រំពឹង​រស់នៅ​យូរ​ជាង​៥​ឆ្នាំ​ធៀប​នឹង​អ្នក​ដែល​ស្ថិតក្នុង​ក្រុមមនុស្ស​លំដាប់​ទាប​បំផុត​ទាំង ១០ ភាគរយ​។​

​លោក ភី​ត​ធឺ ចូ​ស៊ី អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​យូ​សឺ បាន​និយាយថា “​ប្រសិនបើ​យើង​យក​មនុស្ស​ទើប​កើត​ឬ​កើត​រួច​រាង​យូរ​ដែរ ១០០ នាក់​និង​ប្រើ​ពិន្ទុ​អាយុជីវិត​របស់​យើង​ដើម្បី​បែងចែក​ពួកគេ​ទៅជា ១០ ក្រុម នោះ​ក្រុម​កំពូល​នឹង​រស់នៅ​យូរ​ជាង​ក្រុម​បាត​តារាង ៥ ឆ្នាំ​”​។​

​ការសិក្សា​នេះ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី eLife៕ ដោយ៖ កញ្ញាដាលីស