ទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុនកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

988
ចែករម្លែក

ដោយ ៖ វិបុល/(​ភ្នំពេញ​) ៖ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ កម្ពុជា នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨​បានឱ្យដឹងថា លោក Kentaro SONOURA ទីប្រឹក្សា​នាយក រដ្ឋមន្ត្រី​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ បាន​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក SONOURA នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​បើក សិក្ខាសាលា​ស្តីពី កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​មេគង្គ ដែល​រៀបចំ​ដោយ វិទ្យាស្ថាន​ខែ្មរ សម្រាប់​សហប្រតិបត្តិកា​រ និង​សន្តិភាព (CICP) នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់ ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះដែរ លោក ក៏​នឹង​ជួប​សម្តែង​ការ គួរសម​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនវិស័យ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេ ភាគី និង​បញ្ហា​ក្នុង​តំបន់​ផងដែរ​។​

​សូមបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង កម្ពុជា ដែល​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ទំនាក់ទំនង និង​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹងត្រូវ បាន​ពង្រឹង​បន្ថែមទៀត​លើ​គ្រប់​វិស័យ​៕

លោក Kentaro SONOURAទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុន (រូបថត ៖ AKP)