ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី​ជប៉ុន​នឹងមកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃស្អែក​

1144
ចែករម្លែក

​ដោយៈ​ស្រីនាថ​​ភ្នំពេញៈ លោ​កកេ​នតា​រ៉ូ សូ​ណូ​អូ​រ៉ា​(Kentaro SONOURA) ទីប្រឹក្សានាយករដ្ឋមន្ត្រី​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែមីនា ។​នេះ​បើ​យោងតាម​សេចក្តី​នប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជា​ក់នៅ​ថ្ងៃទី​២២​ខែមីនា​នេះ​។

លោក​កេ​នតា​រ៉ូ សូ​ណូ​អូ​រ៉ា​(​រូប​ស្ថានទូត​ជប៉ុន​)

​ ​ប្រភព​ដដែល​បន្តថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក SONOURA នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​បើក​សិក្ខា​សាលា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​មេគង្គ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ខែ្មរ​សំរាប់​សហប្រតិបត្តិការ និង​សន្តិភាព​​(CICP) នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់​។​លោក​ក៏​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយនឹង​មន្ត្រី​រាជការ​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផ្លាស់ប្តូរ​ទស្សនវិស័យ​អំពី​កិច្ចសហប្រតិបត្តិការ ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់​។​
ប្រភពដដែលមិនបានបញ្ជាក់ចំនួនថ្ងៃនៃទស្សនកិច្ចនេះទេ។

​ ​ឆ្នាំនេះ គឺជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន និង​កម្ពុជា ដូច្នេះ​យើង​សង្ឃឹមថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​លើ​គ្រប់​វិស័យ​៕MN