ទីប្រឹក្សា​និយាយថា ត្រាំ​មិនបាន​ផ្តល់ជូន​អ្វី​ទាំងអស់​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង​

300
ចែករម្លែក
  • 15
    Shares

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​កាលពី​ថ្ងៃអាទិត្យ​ទី​៣​មីនា​បានចាត់ទុក​កិច្ចប្រជុំ​កំពូល​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​ថា​ជា​ជោគជ័យ​មួយ ទោះបីជា​ខ្វះ​កិច្ចព្រមព្រៀង​សម្រាប់​ការរុះរើ​ទីតាំង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក៏ដោយ​។​

​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ចំនួន​៣ លោក​ច​ន បូល​តុ​ន បាន​ព្យាយាម​បញ្ជាក់ថា លោក​ត្រាំ​មើល​សំខាន់​ទៅលើ​សន្តិសុខ​ជាតិ​របស់​អាមេរិក​ដោយ​បដិសេធ​នូវ​កិច្ចព្រមព្រៀង​មិនល្អ ខណៈ​ធ្វើ​ការងារ​ដើម្បី​បញ្ចុះបញ្ចូល​លោក​គីម​ឱ្យ​ទទួលយក “​កិច្ចព្រមព្រៀង​ដ៏​ធំ​មួយ​ដែល​ពិតជា​អាចធ្វើ​ឱ្យមាន​ផ្លាស់ប្តូរ​មួយ​សម្រាប់​កូរ៉េខាងជើង​”​។​

​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​បានលើកឡើង​ផ្ទុយគ្នា​អំពី​មូល​ហេតុដែល​កិច្ចប្រជុំ​កំពូល​នៅ​វៀតណាម​សប្តាហ៍​មុន​បាន​ដួលរលំ ទោះបីជា​ប្រទេស​ទាំងពីរ​បានចង្អុលបង្ហាញ​ថា​ទណ្ឌកម្ម​របស់​អាមេរិក​គឺជា​ចំណុច​ជាប់គាំង​ក៏ដោយ​។​

​លោក​បូល​តុ​ន​បាន​និយាយថា មេដឹកនាំ​ទាំងពីរ​បាន​រក្សា​ជំហរ​ល្អ​នឹង​គ្នា ហើយ​ថា​លោក​ត្រាំ​បាន​បង្កើត​ចំណុច​សំខាន់​មួយ​ដល់​កូរ៉េខាងជើង​និង​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​បាន​ចរចា​ជាមួយ​គាត់​។​

​លោក​បូល​តុ​ន​បាន​និយាយថា “​គាត់ (​ត្រាំ​) មិន​ប្រញាប់​ចង់បាន​កិច្ចព្រមព្រៀង​នោះទេ មិនមែន​ជាមួយ​កូរ៉េខាងជើង មិនមែន​ជាមួយ​នរណា​ទាំងអស់ ប្រសិនបើ​វា​ផ្ទុយទៅនឹង​ផលប្រយោជន៍​ជាតិ​អាមេរិក​”​។​

​លោក​បូល​តុ​ន​ក៏បាន​ព្យាយាម​ពន្យល់​ពីស​ម្តី​របស់លោក​ត្រាំ​អំពី​ការទទួល​យកសម្តី​រប​ស់លោក​គីម​អំពី​លោក​អូត​តា វ៉ា​ម​បៀរ (Otto Warmbier) ជា​និស្សិត​មហាវិទ្យាល័យ​អាមេរិក​មួយរូប ដែល​ត្រូវបាន​ឃុំឃាំង​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ហើយ​បន្ទាប់មក​ត្រូវបាន​បញ្ជូនទៅ​ស្រុក​វិញ​ក្នុងស្ថានភាព​ជាម​នុស្ស​រុក្ខជាតិ​។ លោក​ត្រាំ​និយាយថា​លោក​មិន​ជឿថា​លោក​គីម​បានដឹង​ឬ​នឹង​អនុញ្ញាត​ឱ្យមាន​អ្វីមួយ​កើតឡើង​ចំពោះ​វ៉ា​ម​បៀរ​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​គីម​ចាប់ដៃគ្នា​នៅ​ហាណូយ​កាលពី​ថ្ងៃទី​២៧​កុម្ភៈ