ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន ៩​រូប​ត្រូវ​ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី

2377

(​ភ្នំពេញ​) ៖ ប្រមុខរដ្ឋស្តីទី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដល់ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន​៩​រូប ក្នុងនោះ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ចំនួន​៦​រូប​។
​ ​
​ព្រះរាជក្រឹត្យ​បាន​ឲ្យ​ដឹងថា ទីប្រឹក្សា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​ទាំង​៩​រូប ដែល​ត្រូវ​ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​រួមមាន​៖ ទី​១-​លោក ប្រាក់ ផល្លា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ទី​២-​លោក ជុំ កុសល , ទី​៣-​លោក ខាំ​ពូន កែវ​មុណី​, ទី​៤-​លោក ស៊ា​ង ប៊ុន​លាង , ទី​៥-​លោក ឈឹម សារ៉េត , ទី​៦-​លោក មួន សារ៉ន​, ទី​៧-​លោក ប្រាក់ ផល្លី , ទី​៨-​លោកស្រី ញ៉ែម ស៊ី​ណាត និង​ទី​៩-​លោក ប៉ែន អ៊ា​ន​៕​ដោយ​៖​វិបុល​/sn