ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់ ត្រាំ ថា​នឹង​មាន​ជំនួប​កំពូល​លើក​ទី​៣ ជាមួយ គីម ជុង​អ៊ុន តែ​ត្រូវការ​ពេលខ្លះ​ ​

257
ចែករម្លែក
  • 31
    Shares

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ គ្រោង​បើក​ជំនួប​កំពូល​លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ប៉ុន្តែ​ប្រហែលជា​ត្រូវការ​ពេល​បន្តិច នេះ​បើ​យោង​តាម​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោក ត្រាំ ដែល​បាន​លើកឡើង​កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែ​មីនា​។
​ ​
​ថ្លែង​តាម​ទូរទស្សន៍ ABC លោក ច​ន បុល​ថុន (John Bolton) ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ត្រាំ បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​គ្មាន​យោបល់​អ្វី​ទេ​ទាក់ទិន​សមត្ថភាព​​របស់​កូរ៉េ​ខាងជើង ប៉ុន្តែ​លោក ត្រាំ នៅតែ​មាន​ជំនឿ​ចិត្ត​លើ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។​
​ ​
​ការអត្ថាធិប្បាយ​របស់​លោក ច​ន បុល​ថុន ធ្វើឡើង​បន្ទាប់​ពី​ស្ថាប័ន​ជំនាញ​ពីរ​របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​ចារកម្ម​របស់​ក្រុង​សេ​អ៊ូ​ល​កូរ៉េខាងត្បូង​បានលើកឡើង​​កាលពី​សប្តាហ៍​មុន​ថា ពេល​នេះ​ប្រទេស​កូរ៉េខាងជើង កំពុង​ស្ថាបនា​ឡើងវិញ​នូវ​ទីតាំង​បាញ់​រ៉ុក្កែត​នៅ​សូ​ហ៊ែ (Sohae) ភាគ​ខាងលិច​នៃ​ប្រទេស​នេះ​៕ ដោយ​៖​ខុម​/sn

បុលថុន (ឆ្វេង)ក្នុងអំឡុងជំនួបរបស់ត្រាំ ជាមួយគីមនៅក្រុងហាណូយ