ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​ព្រមាន ថា​អាម៉េរិក​រក្សា​សិទ្ធិ​វាយប្រហារ​អ៊ីរ៉ង់​

522
ចែករម្លែក

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក បាន​ទៅ​ដល់​អ៊ីស្រាអែល បន្ទាប់​ពី​ប្រធានាធិបតី អាម៉េរិក​ដូណាល់ ត្រាំ បាន​ឃាត់​មិនអោយ​មាន​ការវាយប្រហា​រ​តាម​ផ្លូវអាកាស​មួយ​លើ​សាធារណរដ្ឋ​​អ៊ីស្លាម​អ៊ីរ៉ង់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មុនពេល​ការវាយប្រហារ​សងសឹក​មួយ​ត្រូវបាន​ធ្វើ​ឡើង​តែ​១០​នាទី​។​

​លោក​ច​ន បុល​ថុន បាន​និយាយ​នៅ​មុន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ថា​«​ទាំង​អ៊ីរ៉ង់​និង​តួអង្គ​អមិត្រ​ណា​ផ្សេង មិន​គួរ​យល់​ច្រឡំ​ការ​ប្រុង​ប្រៀង​ប្រៀប ប្រុងប្រយ័ត្ន​ខ្លួន​​សំរាប់​ភាពទន់ខ្សោយ​របស់​អាម៉េរិក​ទេ​។​យោធា​អាម៉េរិក​កំពុង​កសាង​កម្លាំង​ជាថ្មី​និង​ត្រៀម​ចេញ​»​។​

​លោក​ក៏​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ថា រដ្ឋាភិបាលភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​បន្ត​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ ដោយ​លោក​បញ្ជាក់ថា អាម៉េរិក​រក្សា​សិទ្ធិ​វាយប្រហារ​​នៅ​ចំណុច​ណាមួយ ដោយសារ​ប្រធានាធិបតី​អាម៉េរិក​គ្រាន់តែ​បញ្ឈប់​ការវាយប្រហារ​នៅពេល​នេះ​ប៉ុណ្ណោះ​»​។​

​របាយការណ៍​បានអោយដឹងថា ក្នុងពេល​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក​ភ្លាម​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ទីប្រឹក្សា​របស់​លោក​ត្រាំ រួម​មាន​ទីប្រឹក្សា​សន្តិ​​សុខ​ជាតិ​លោក​ច​ន បុល​ថុន រដ្ឋមន្ត្រីការបរទេស និង​នាយក​CIA បាន​ជំរុញ​អោយ​ត្រាំ​ចេញ​បញ្ជា​វាយប្រហារ​អ៊ីរ៉ង់​។​ត្រាំ បាន​ទទួលយក​និង​ក្រោយ​មក​ដក​ការសំរេចចិត្ត​វិញ​។​

​អគ្គមេបញ្ជាការ​ទ័ព​រូបនេះ​ក្រោយមក​បាន​ប្រាប់​មនុស្ស​ជំនិត​ម្នាក់​ថា​«​មនុស្ស​ទាំង​នេះ​ចង់​រុញ​យើង​អោយ​ធ្វើ​សង្គ្រាម ។​វា​គួរ​អោយ​ស្អប់ខ្ពើម​ណាស់​។​យើង​មិន​ចង់បាន​សង្គ្រាម​​ទៀត​ទេ​»​។​

​ពេល​និយាយ​សោកស្តាយ​អំពី​ការបាត់បង់​យន្តហោះ​តំលៃ​១៣០​លាន​ដុល្លារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់ លោក​ត្រាំ​មិន​បាន​ជ្រើសរើស​យក​ការ​វាយ​សងសឹក​ទេ ពីព្រោះ​លោក​គិត​ថា​អ្នក​​បោះឆ្នោត​អាម៉េរិក​នឹង​ខឹង​ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស​ដោយសា​រការ​វាយប្រហារ​របស់​អាម៉េរិក​។​

​របាយការណ៍​ក៏បាន​និយាយថា ប្រធានាធិបតី​អាម៉េរិក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា លោក​ជឿថា​ទីប្រឹក្សា​សន្តិសុខ​ជាតិ ច​ន បុល​ថុន មិន​យល់ស្រប​នឹង​លោក​លើ​បញ្ហា​មួយចំនួន​ រួម​មាន​គោលនយោបាយ​នៅ​មជ្ឈិមបូព៌ា​។​លោក​បាន​និយាយថា​«​ខ្ញុំ​មិន​យល់ស្រប​ជាខ្លាំង​ជាមួយ​ច​ន បុល​ថុន​។​ឥរិយាបទ​របស់​គាត់​នៅ​មជ្ឈិមបូព៌ា​និង​អ៊ីរ៉ាក់​..​ខ្ញុំ​គិតថា​វា​ជា​កំហុស​​ធំ​មួយ​និង​ខ្ញុំ​បានបង្ហាញ​ថា​ត្រឹមត្រូវ​តែ​ខ្ញុំ​ប្រឆាំង​វា​រៀងរហូត​។​ច​ន បុន​ថុន កំពុង​ធ្វើ​ការងារ​ល្អ​មួយ តែ​គាត់​ប្រកាន់​ជំហរ​តឹងរឹង​ជាទូទៅ​។​ខ្ញុំ​មាន​មនុស្ស​ដែល​មិន​ប្រកាន់​ជំហរ​ដូច្នេះ តែ​បញ្ហា​ស្ថិតនៅ​លើ​ខ្ញុំ​»៕ដោយ៖វាសនា

កាសែត​The New York Times បាន​និយាយថា ក្រុម​សន្តិសុខ​ជាតិ រួមមាន​លោក​ច​ន បុល​ថុន បាន​ជំរុញ​លោក​ត្រាំ​អោយ​វាយប្រហារ​លើ​អ៊ីរ៉ង់ ជា​ការឆ្លើយតប​នឹង​ការ​ធ្លាក់ដ្រូន​​អាម៉េរិក​កាលពី​ថ្ងៃ​២០​មិថុនា​