រឹបអូស​យក​អគារ​ខ្ពស់កប់ពពក​ដើម្បី​កាត់កង​ថ្លៃ​ប្រាក់កម្ចី ៣០៨ លាន​ដុល្លារ​

1777
ចែករម្លែក
  • 756
    Shares

​អគារ​កប់​ពពក​មួយ​នៅ​កណ្តាល​ក្រុង​សាយ​ហ្គ​ន​ត្រូវបាន​រឹបអូស​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​របស់​រដ្ឋាភិបាល​សម្រាប់​ជាវ​ត្ថុ​ធានា​បំណុល​ចំនួន ៣០៨ លាន​ដុល្លារ​ដែល​វិនិយោគិន​ជំពាក់​។​

​ធនាគារកណ្តាល​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​សីហា​ថា​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​វៀតណាម​បាន​រឹបអូស​យក​អគារ Saigon One Tower បន្ទាប់ពី​ការពន្យារពេល​សាងសង់​អស់​ជាច្រើន​ឆ្នាំ​។​

​វា​ជា​អាគារ​ទីមួយ​ដែល​ត្រូវបាន​រឹបអូស​ក្រោម​ការសម្រេច ដែល​ធ្វើឡើង​ដោយ​ក្រុម​និយតករ​របស់​ប្រទេស​នេះ​កាលពី​ខែមិថុនា​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​អសារ​បង់​។​

​អគារ​កម្ពស់ ៤២ ជាន់ ដែលមាន​កម្ពស់ ១៩៥ ម៉ែត្រ​នៅតាម​បណ្តោយ​ផ្លូវ​តុង​ឌឹ​កថា​ង​នេះ ត្រូវបាន​សាងសង់ឡើង​ដើម្បី​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី ៣ នៅក្នុង​ទីក្រុង​នេះ​។​

​ការសាងសង់​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០០៧ ហើយ​ត្រូវ​បានគ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០០៩ ប៉ុន្តែ​គ្រោង​អគារ​ទទេ​ជាង ៦.៧០០ ម៉ែត្រការ៉េ​ត្រូវបាន​ទុកចោល​តាំងពី​ឆ្នាំ ២០១១ ជា​ឆ្នាំ​ដែល​ទីផ្សារ​ផ្ទះសម្បែង​របស់​ទីក្រុង​នេះ​បាន​ដួលរលំ​៕ ដោយ៖ កញ្ញាដាលីស

អគារ Saigon One Tower ត្រូវបាន​បោះបង់ចោល​តាំងពី​ឆ្នាំ ២០១១ បន្ទាប់ពី​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ​បាន​វាយប្រហារ​ទីក្រុង​សាយ​ហ្គ​ន